ដោយ ឡេង ម៉ាលី
2014-08-05
RFA

អតីតមេដឹកនាំនៃរបបខ្មែរក្រហម ខៀវ សំផន (ឆ្វេង) នៅក្នុងសវនាការសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ (Photo courtesy of ECCC)
សាលាក្ដីខ្មែរក្រហម បានបញ្ជាក់ជាថ្មីថា ការប្រកាសសាលក្រមអំពីការជំនុំជម្រះក្ដីសំណុំរឿង ០០២ វគ្គ១ នឹងធ្វើតាមការកំណត់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ សីហា សប្ដាហ៍នេះ។
មន្ត្រីកិច្ចការសាធារណៈ នៃសាលាក្ដីខ្មែរក្រហម លោក ឡាស អូលសិន (Lars Olsen) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៥ សីហា ថា សាលក្រមនេះជាសាលក្រមប្រវត្តិសាស្ត្រលើកទី១ ដែលសាលាក្ដីប្រកាសប្រឆាំងអតីតមេដឹកនាំខ្មែរក្រហមថ្នាក់ជាតិ ២រូប គឺជនជាប់ចោទ នួន ជា អតីតប្រធានសភា និង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
ប្រធានផ្នែកកិច្ចការសាធារណៈ នៃសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ ឱ្យដឹងថា ក្រៅពីមានពលរដ្ឋ មន្ត្រីអ្នកមុខអ្នកការ ការទូត អ្នកសារព័ត៌មានជាច្រើននាក់ចូលរួមតាមដានផ្ទាល់ សាលាក្ដីក៏នឹងផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ដែរ៖ «ថ្ងៃទី៧ ខែសីហា ជាថ្ងៃប្រវត្តិសាស្ត្រនេះ មានវិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងអស់ នឹងធ្វើការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះ ហើយយើងក៏បានត្រៀមក្រុមទាំងអស់ហើយ ដើម្បីធ្វើកិច្ចការនេះ។ ក្រៅពីហ្នឹង មានសាធារណជនជាតិ និងអន្តរជាតិជាច្រើនរូប នឹងចូលរួមដែរ។ មន្ត្រីថ្នាក់ដឹកនាំ អ្នកល្បីៗ ក៏នឹងមកចូលរួមក្នុងឱកាសនេះផងដែរ»។
សំណុំរឿង ០០២ វគ្គ១ ត្រូវបានជំនុំជម្រះចប់កាលពីចុងឆ្នាំ២០១៣ ដែលមានបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មានអំពើជាអាទិ៍ ទាក់ទងនឹងជម្លៀសប្រជាពលរដ្ឋចេញពីភ្នំពេញ និងតំបន់ផ្សេងៗ និងការសម្លាប់ទាហានរបបសាធារណរដ្ឋខ្មែរ នៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់ ចន្លោះពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីខ្មែរក្រហមនឹងធ្វើសន្និសីទកាសែតអំពីសាលក្រមសាលាដំបូងថ្ងៃស្អែក
- សាលាក្តីខ្មែរក្រហមបញ្ចប់សវនាការបឋមក្នុងសំណុំរឿង០០២វគ្គ២
- សាលាក្ដីខ្មែរក្រហមបើកសវនាការសំណុំរឿង០០២វគ្គ០២នៅថ្ងៃ៣០ កក្កដា
- សាលាក្ដីខ្មែរក្រហមនឹងបើកសវនាការសំណុំរឿង០០២វគ្គ២នៅថ្ងៃ៣០កក្កដា
- សាលាក្តីខ្មែរក្រហមនឹងបើកសិក្ខាសាលា១០វគ្គស្ដីពីច្បាប់ព្រហ្មទណ្ឌអន្តរជាតិ
- ជនជាតិដើមភាគតិចទំពួននៅរតនគិរីទាមទារឲ្យសាលាក្ដីខ្មែរក្រហមកាត់ក្ដីដោយយុត្តិធម៌
- ស៊ុយអែតផ្ដល់វិភាគទាន៣០លានក្រូណាដល់ភាគីអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម
- សាលាក្ដីខ្មែរក្រហមនិងក្រសួងវប្បធម៌ចុះហត្ថលេខាសង់ស្តូបនៅទួលស្លែង
- គម្រោងសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
កន្តួយ mer អា chhker ka-chas អាចុយម្រាយ អាខ្វាក់ – ហ៊ុន សែន ( អាណាល់ខ្វាក់)
Con me cho-ka-choy no-rouk Di Pok នឹង អា chhker no-rouk Hun Neng
ke pa-cho mer euy heng pi-pross អាចុយម្រាយ អាខ្វាក់ ហ៊ុន ណាល់ kbot cheat, bom-planh cheat នឹង sam-lab ke
Me ah-yass kvoak no-rouk Di Pok នឹង អា chhker ចុយម្រាយ no-rouk Hun Neng beng-kert con mok cheng-ray cheat
U.S.A. Congressman Ed Royce, Chairman of the House Foreign Affairs Committee said in Long Beach, CA : Enough to the stealing election, enough to the corruption, enough to the stealing land. Enough to Hun Sen, HUN SEN MUST GO. ENOUGH, ENOUGH, ENOUGH.
——————————————————
USA Congressman Dana Rohrabacher said in Long Beach, CA . : In USA we have a Government of people, by people and for people. In Cambodia you have a Government of Hun Sen, by Hun Sen and for Hun Sen.
Hun Sen must go. When Hun Sen goes, his clique have to go. We have a chance to move Cambodia into the right direction. It is a long struggle. I will be on your side