បទ​វិភាគ៖ តើ​បក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​អ្វី​បាន​ជូន​ម្ចាស់​ឆ្នោត​បន្ទាប់​ចូល​សភា?

ដោយ ទីន ហ្សាការីយ៉ា
2014-08-05
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​អ្នក​គាំទ្រ ៦១០
លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​អ្នក​គាំទ្រ​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។ Photo: RFA

គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ចិត្ត​ចូល​សភា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ជាប់​គាំង​ជិត ១​ឆ្នាំ​មក​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​នេះ​មួយ​ចំនួន​រិះគន់​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​ជំហរ​មិន​រឹងមាំ ហាក់​បី​ដូច​ជា​ចាញ់​ប្រៀប​គណបក្ស​ប្រជាជន​កម្ពុជា ខ្លះ​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​វាសនា​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាដើម។

ទោះ​ជា​យ៉ាង​ណា​នេះ​ក្ដី មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​តប​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​កិច្ចការ​ជាច្រើន​ជូន​ប្រជាពលរដ្ឋ បន្ទាប់​ពី​សមាជិក​របស់​ខ្លួន​ចូល​ប្រជុំ​សភា ហើយ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​របស់​ខ្លួន​អត់ធ្មត់​បន្តិច​សិន។

តើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ធ្វើ​អ្វីៗ​បាន​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ដូច​ដែល​ខ្លួន​បាន​សន្យា​បន្ទាប់​ពី​ចូល​សភា ឬ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា នឹង​គាប​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ឲ្យ​ធ្វើ​អ្វី​កើត ឬ​យ៉ាង​ណា?

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីបំផុត​សម្រេច​ចូល​ធ្វើ​សច្ចាប្រណិធាន​នៅ​ក្នុង​ព្រះបរមរាជវាំង នៅ​ក្រោយ​ពេល​ចរចា​ជាមួយ​ថ្នាក់​ដឹក​នាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១២ កក្កដា។ ការ​សម្រេច​ចិត្ត​ទម្លុះ​ភាព​ទាល់ច្រក​នយោបាយ​នៅ​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ រំពឹង​ថា ខ្លួន​នឹង​អាច​កែប្រែ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល សភា ពិសេស គឺ​ស្ថាប័ន​បោះ​ឆ្នោត​បាន។

នៅ​គ្រា​ដែល​អ្នក​គាំទ្រ​របស់​ខ្លួន​បាន​ស្ដី​បន្ទោស​ទៅ​លើ​ការ​សម្រេច​ចិត្ត​ចូល​ប្រជុំ​សភា​នេះ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ពី​ឯករាជ្យ​ភាព​របស់​ខ្លួន និង​ខំ​ទាញ​យក​ការ​ជឿ​ទុក​ចិត្ត​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​មក​វិញ ដោយ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ទាំង​នោះ កុំ​អាល​វាយ​តម្លៃ​ទៅ​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ផ្លាស់​ប្ដូរ​ជំហរ ដោយ​ទាមទារ​ពេល​វេលា​ឲ្យ​ប្រជាពលរដ្ឋ​រង់ចាំ​មើល​លទ្ធផល​នៅ​ពេល​ខាង​មុខ។

ទន្ទឹម​នឹង​នេះ ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​បញ្ចូល​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ក្ដី ក៏ប៉ុន្តែ​មិន​ប្រាកដ​ថា ស្ថាប័ន គ.ជ.ប ថ្មី​នេះ អាច​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​ទៀត ប្រកប​ដោយ​ឯករាជ្យ តម្លាភាព និង​ត្រឹមត្រូវ​បាន​នោះ​ឡើយ។

គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ដូច​ជា​ភ្លេច​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ខ្វះ​យុត្តិសាស្ត្រ​ដើម្បី​ទប់ទល់​ជាមួយ​ខ្លួន​វិញ ពីព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ធ្វើ​បាន​ជោគជ័យ​ទៅ​លើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ម្ដង​រួច​ទៅ​ហើយ រហូត​ដល់​ធ្វើ​ឲ្យ​គណបក្ស​ដែល​ធ្លាប់​បាន​ដឹក​នាំ​រដ្ឋាភិបាល​មួយ​នេះ រលាយ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នីតិកាល​ទី​៥​នេះ ហើយ​ស្ទើរ​តែ​បាត់​ឈ្មោះ​នៅ​លើ​ឆាក​នយោបាយ​ទៀត​ផង។

តាម​មើល​ទៅ គណបក្ស​សង្គ្រោះ​ជាតិ លំបាក​នឹង​ទប់ទល់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏​លំបាក​ធ្វើ​កិច្ចការ​ក្នុង​រដ្ឋសភា ដើម្បី​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ​នូវ​ស្នាដៃ​របស់​ខ្លួន ពីព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រើ​វិធី​ទប់ទល់​គ្រប់​មធ្យោបាយ​ក្នុង​រដ្ឋសភា ដើម្បី​កាត់​ដៃ​ជើង​គណបក្ស​នេះ ដែល​មិន​ឲ្យ​បំពេញ​ការងារ​អ្វី​បាន​ជា​ដុំ​កំភួន​ឡើយ។ ជួន​កាល តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អាច​រត់​ចេញ​ពី​សភា​ដូច​លើក​មុនៗ​ទៀត​ក៏​ថា​បាន ព្រោះ​ថា ជា​បទពិសោធន៍ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ រហូត​ដល់​ព្រះអង្គ​ធ្លាប់​ដឹក​នាំ​ជា​ប្រធាន​រដ្ឋសភា​ផង ក៏​មិន​អាច​ទប់ទល់​នឹង​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដែរ។ ទីបំផុត ធ្វើ​ឲ្យ​ព្រះអង្គ​សម្រេច​ព្រះទ័យ​យាង​ចេញ​ពី​ព្រះ​ប្រធាន​រដ្ឋសភា។ល។

នរណា​ក៏​ដឹង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​ខ្លួន ដើម្បី​ទប់ទល់​នឹង​គូបដិបក្ខ​នៅ​លើ​ឆាក​នយោបាយ។ ក្រៅ​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា មាន​ធនធាន​គ្រប់គ្រាន់​រាប់​ទាំង​ថវិកា ធនធាន​មនុស្ស កង​កម្លាំង​ប្រដាប់​អាវុធ ជាដើម។ និយាយ​ជា​រួម​ទៅ គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ដូច​ជា​ចាត់​ទុក​ប្រទេស​កម្ពុជា ជា​កម្មសិទ្ធិ​របស់​ខ្លួន​ម្នាក់​ឯង​ដូច្នោះ​ដែរ។ ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ មាន​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ដ៏​រឹងមាំ ដូច​ដែល​មេ​ដឹក​នាំ​គណបក្ស​នេះ​លើក​ទ្រឹស្ដី​ថា ទិញ​ក៏​មិន​លក់ សម្លុត​ក៏​មិន​ខ្លាច​នោះ​ក្ដី ក៏ប៉ុន្តែ​ទ្រឹស្ដី​នេះ​អាច​អនុវត្ត​ទៅ​បាន​តែ​មេ​ដឹក​នាំ​កំពូល​ប៉ុន្មាន​នាក់​នោះ​ទេ តែ​សមាជិក​របស់​ខ្លួន​វិញ មិន​សន្មត​ថា អាច​មិន​លក់​ខ្លួន​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​សម្លុត​មិន​ខ្លាច​នោះ​ឡើយ។

មាន​ទឡ្ហីករណ៍​ជាច្រើន​ដែល​បញ្ជាក់​ឲ្យ​ឃើញ​អំពី​ករណី​នេះ ដូច​ជា បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ខ្លាច​សមាជិក​របស់​ខ្លួន​ចាញ់​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ប្រការ​ណា​មួយ​នោះ មេ​ដឹក​នាំ​គណបក្ស​នេះ​ប្រាកដ​ជា​មិន​កៀរគរ​សមាជិក​របស់​ខ្លួន​ទាំង ៥៥​រូប ទៅ​ស្បថ​នៅ​អង្គរវត្ត នា​ខេត្ត​សៀមរាប កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​ស្រប​គ្នា​សភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​កិច្ច​ប្រជុំ​ដំបូង ដែល​ព្រះមហាក្សត្រ​យាង​ចូល​បើក​សម័យ​ប្រជុំ​លើក​ដំបូង​នោះ​ឡើយ។

ម្យ៉ាង​វិញ​ទៀត ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ចាត់​ទុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​បុរស​ខ្លាំង ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ពូកែ​ខាង​បំបែក​បំបាក់​ដៃគូ​របស់​ខ្លួន​ដែរ រហូត​ដល់​ទាញ​យក​សមាជិក​គូ​ប្រកួត​របស់​ខ្លួន​ឲ្យ​មក​ចុះ​ចូល​ជាមួយ​ខ្លួន​ទៀត ដូច​ជា សមាជិក​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ទៀត​ផង ដែល​ជា​ឧទាហរណ៍​ស្រាប់។

ផ្ទុយ​ទៅ​វិញ ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ មាន​មេ​ដឹក​នាំ​ខុស​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្ដី ដែល​មេ​ដឹក​នាំ​ទាំង​ពីរ​មាន លោក សម រង្ស៊ី និង​លោក កឹម សុខា អ្នក​ទាំង​ពីរ​មាន​ឆន្ទៈ​មោះមុត និង​ធ្លាប់​មាន​ប្រវត្តិ​ការ​ឈឺ​ចាប់ ដោយសារ​តែ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​ដាក់​ពន្ធនាគារ​ដោយ​រឿង​នយោបាយ ដែល​កត្តា​ទាំង​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុក​ចិត្ត​ថា អ្នក​ទាំង​ពីរ​មិន​ងាយ​លក់​ឧត្តម​គតិ​របស់​ខ្លួន​ក្ដី ក៏ប៉ុន្តែ​មេ​ដឹក​នាំ​ទាំង​ពីរ​នាក់​នេះ ហាក់​លំបាក​នឹង​ទប់ទល់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ណាស់។

លំបាក​ទប់ទល់​នៅ​ត្រង់​ថា ទោះ​បី​ជា​អ្នក​ទាំង​ពីរ​បាន​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត គ.ជ.ប ដែល​ជា​ស្ថាប័ន​ដ៏​ធំ​មួយ​សម្រាប់​កំណត់​វាសនា​ប្រទេស​ជាតិ តាម​រយៈ​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត ក៏ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ​មនុស្ស​វា​មិន​សំខាន់​ប៉ុន្មាន​ទេ សំខាន់ គឺ​ការ​ប្ដូរ​ប្រព័ន្ធ​បោះ​ឆ្នោត ហើយ​ការ​ប្ដូរ​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​ធានា​ថា​ឯករាជ្យ អព្យា​ក្រឹត្យ និង​ត្រឹមត្រូវ​នោះ គឺ​សង្ឃឹម​តិចតួច​ណាស់ ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា ដឹង​ច្បាស់​ថា បើ​សិន​ជា​ប្ដូរ​ទៅ​តាម​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​នោះ គឺ​ប្រៀប​ដូច​ជា​ធ្វើ​នយោបាយ​សម្លាប់​ខ្លួន​ឯង ឬ​និយាយ​អោយ​ស្រួល​ស្តាប់ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​មិន​ធ្វើ​នយោបាយ​ជីក​រណ្ដៅ​កប់​ខ្លួន​ឯង​នោះ​ទេ។

ក្រៅ​ពី​នេះ​ទៀត ត្បិត​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មាន​តុល្យភាព​អំណាច​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ ដូចជា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ជា​អនុ​ប្រធាន​សភា និង​មាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ចំនួន ៥​ទៀត ក្នុង​នោះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដឹក​នាំ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​បោស​សម្អាត ជាដើម។ ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ក៏ដោយ ក៏ប៉ុន្តែ​មិន​សន្មត​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​បោស​សម្អាត​អំពើ​ពុក​រលួយ​បាន​នោះ​ឡើយ ពីព្រោះ​ថា គណៈកម្មការ​នេះ​មិន​អាច​ដឹង​ច្បាស់​ថា ថវិកា​ជាតិ​ដែល​ត្រូវ​ប្រើប្រាស់ ចំណូល​ចំណាយ និង​ការ​គ្រប់គ្រង​ថវិកា ដូច​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​សវនកម្ម​នោះ​ឡើយ ព្រោះ​គណៈកម្មការ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​គ្រប់គ្រង។

ម្យ៉ាង​វិញ​ទៀត ការ​ពិភាក្សា​គ្នា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ទាក់ទង​នឹង​ការ​បង្កើត​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​នោះ គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ដូច​ជា​គ្មាន​ទាមទារ​បាន​អ្វី​ជា​ដុំ​កំភួន​ឡើយ ដូច​ជា ការ​ទាមទារ​សុំ​ឲ្យ​សមាជិក គ.ជ.ប ថ្មី​មាន​អភ័យ​ឯកសិទ្ធិ​ដូច​សមាជិក​រដ្ឋសភា​ដែរ ខាង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម ជាដើម។

នៅ​ទីបំផុត បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប សម្រេច​ចូល​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង កាល​ពី​រសៀល​ថ្ងៃ​ទី​៥ សីហា នៅ​ក្រោយ​ពេល​សកម្មជន​របស់​ខ្លួន ៣​នាក់ ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធនាគារ ដែល​គេ​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ដូច​ជា​ភ័យ​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន​សមាជិក​បេក្ខជន​តំណាង​រាស្ត្រ ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ហើយ​នាំ​គ្នា​ចូល​សច្ចាប្រណិធាន ដើម្បី​ទទួល​បាន​ការ​ការពារ​ដ៏​រឹងមាំ​ថែម​ទៀត​ពី​អភ័យ​ឯកសិទ្ធិ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​៨០។ ប្រការ​ទាំង​នេះ តាម​មើល​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ដូច​ជា​ធ្វើ​នយោបាយ ដើម្បី​ចាញ់​បោក​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​ហួស​ពេល​សម្រាប់​រក្សា​ការ​គាំទ្រ​របស់​ខ្លួន​ពី​ប្រជាពលរដ្ឋ​ទេ។ បញ្ហា​ចំពោះ​មុខ​នៅ​ក្រោយ​ពេល​ចូល​សភា​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ឆក់​ឱកាស​នេះ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​អ្នក​ស្លាប់​ក្នុង​ពេល​ធ្វើ​បាតុកម្ម ក្នុង​នោះ​មាន​អ្នក​របួស​ខ្លះ​ពិការ​ដល់​សព្វថ្ងៃ ដែល​មិន​ទាន់​មាន​សំណង និង​យុត្តិធម៌​ពី​តុលាការ​នៅ​ឡើយ។

ក្រៅ​ពី​នេះ ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​បាន ១៦០​ដុល្លារ ដូច​ដែល​កម្មករ​បាន​ទាមទារ និង​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក​នៅ​ទីលាន​ប្រជាធិបតេយ្យ ការ​រៀបចំ​ឡើង​វិញ​នូវ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បណ្ដេញ​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​បង់​ផ្ទះ​សម្បែង​ដីធ្លី បញ្ហា​បំបាត់​អំពើ​ពុក​រលួយ បញ្ហា​អន្តោប្រវេសន៍។ល។ គឺ​សុទ្ធ​តែ​ជា​បញ្ហា​ចម្បងៗ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​សន្យា​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន។ បញ្ហា​ទាំង​នេះ ប្រជាពលរដ្ឋ​នឹង​រង់ចាំ​អ៊ុត​មើល​បន្ត​ទៀត ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​បាន​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​សន្យា​ដែរ ឬ​យ៉ាង​ណា នៅ​ក្រោយ​ពេល​ចូល​ប្រជុំ​សភា​នោះ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Related Articles

25 Responses to "បទ​វិភាគ៖ តើ​បក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​អ្វី​បាន​ជូន​ម្ចាស់​ឆ្នោត​បន្ទាប់​ចូល​សភា?"

  1. Anonymous says:

    Cnrp, do you know people work for cpp in your party ? Wait and see how strong for cnrp party after go inside paliarment vs cpp ? New samkok trick will divise after six month………..

  2. បរិមី ព្រ:វិហារ says:

    គ្មានជំរើសណាល្អជាងចូលសភានេះទេ វាមានតែ2លទ្ធភាពប៉ុណ្ណោះ គឺទី1- ចូលធ្វើការងារក្នុងសភា និង ទី2- ចូលព្រៃឬនៅក្រៅសភា សាងកំលាំងប្រយុទ្ធគ្នា ជាមួយ CPP ។ គណបក្សហ៊ុនសីុបិុច បានសាកល្បងលទ្ធភាពទាំង 2 រួចហើយ គឹខ្ចប់ !

  3. អ្នកស្រែ says:

    ឱ្យតែមានឆន្ទៈស្រលាញ់រាស្ត្រ និងជាតិពិតប្រាកដ គោរពពាក្យសច្ចៈ គឺ អាចបង្ហាញស្នាដៃដល់រាស្ត្របានហើយ!

  4. Anonymous says:

    ត្រូវខឹតខំធ្វ្វើការឡើងជាប្រយោជន៍ជាតិ ព្រោះបៀវត្តិន៍(ប្រាក់ខែ)របស់អស់លោក/លោកស្រី$2,000.00ក្នុង១ខែ គឺច្រើនណាស់ បើគឹតពីកម្មកររោងចក្របានតែ
    $100.00ទេក្នុង១ខែ (100×12=1,200 មួយពាន់ពីររយ) ឯអស់លោក/លោកស្រី (2,000×12=20,012 ពីរម៉ឺនដប់ពីរដុល្លារ) ។

  5. Koan Khmer says:

    Nothing remains forever in this world.

  6. បុគ្គលទ្បេទ្បឺ says:

    តើមានអ្វីខ្លះគួតែញ្ជាក់អោយម្ចាស់ឆ្នោតមានជំនឿ​​ បើសូមម្បីតែ​​ UNTACT នៅខ្ចប់ជាមួយល្បិចយួន។

  7. បុគ្គលទ្បេទ្បឺ says:

    មានឆន្ទៈប៉ុន្មាននាក់នៅខាងលើហើយចុះជើងក្រោមតើប្រាកដថាមាន​ ឆន្ទៈដូចលោកសមរង្ស៊ីនិង
    កឹមសុខា រឺទេ​នៅពេលចូលកាន់តំណែង​ នៅពេលនោះគណៈបក្សប្រជាជននិងកាត់ដៃកាត់ជើង
    ដោយប្រើទឹកប្រាក់ និងអំណាច​ទៅលើគណៈសង្រ្គោះជាតិ​ដូចគណៈហ្វុិនស៊ិនបិចដូចតែគ្នានឹង
    ហើយនៅពេលនោះសន្យាទាំងទ្យាយនិងក្លាយជាសន្យាខ្យល់​ ហាស​ ហាស​​ ហាស​ ត្រៀមខ្ល្យនទៅ
    ,,,,,,,,,,,,,,,,, ចូលដល់រូងខ្លាហើយ​ តើលោកសមរង្ស៊ី​​ និងកឹមសុខាមានមធ្យោប្រាយអ្វីអាចធ្វើcppកើត។

  8. Bol says:

    បទ​វិភាគ៖ តើ​បក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​អ្វី​បាន​ជូន​ម្ចាស់​ឆ្នោត​បន្ទាប់​ចូល​សភា?
    __________________________________

    ចង់សួរថា ត់បទវិភាគនេះ មានបំណងចង់បកស្រាយពីអ្វី? ចង់បានចម្លើយក្នុងន័យអ្វី?
    គេអាចប្រាប់ទៅអ្នកវិភាគវិញថា ៖ ចម្លើយគឺមានច្រើនបែបណាស់។

    តែបើតាមគេយល់ ឲ្យចំទៅវិញ, សំនួរនេះមានន័យតែមួយទេ ដែលចង់ឲ្យគេឆ្លើយថា «ប្រយ័ត្នរលាយដូច ហ្វ៊ុនស៊ីនប៉ិច» តែប៉ុណ្ណោះ។
    ប្រសិនបើអ្នកវិភាគ ចង់បានចម្លើយតែប៉ុណ្ណេះ គឺគេងាយស្រួលក្នុងការផ្តល់ចម្លើយជាពន់ពេកណាស់។
    ចម្លើយគឺមានតែមួយ គឺ « រលាយ ឬមិនរលាយ » អាស្រ័យដោយខ្លួនឯង!!
    ក្នុងបរិបថនេះ តើគេអាចបកស្រាយយ៉ាងណា ដើម្បីឲ្យងាយយល់? តាមពិត វាងាយយល់ណាស់។
    មានន័យថាម៉េច? គឺ ជាធម្មតា នរណាក៏ដោយ សុទ្ធសឹងតែមានល្បិចដូចគ្នា។ គំនិតម្នាក់ៗ ក៏ដើម្បីផលប្រយោជន៍ដូជគ្នា។ ត្រូវសួរបក្សខ្លួនឯងវិញថា ក្នុងចំណោម ៥៥ នាក់ នេះ មានបេះដូងតែមួយ ឬទេ? គឺមិនទេ។ និយាយឲ្យចំ ៥៥ នាក់នេះ ក៏ដើម្បីប្រយោជន៍ខ្លួនឯងដែរ។
    ទាំងអស់គ្នា សុទ្ធតែយកពាក្យថា « ស្រឡាញជាតិ, ការពាតិជាតិ , ដើម្បីផលប្រយោជន៍ប្រជាជន, ដើម្បីឆន្ទៈរាស្ត្រ…..» មកប្រើជាឡប់ឡែដើម្បី បុណ្យសក្តិ ដើម្បីគ្រួសារ ដើម្បីអ្វីៗ ដែលនឹងត្រូវទទួលបានតាមរយៈការងារក្នុងដំណែង ទាំងអស់… ។ បើដូច្នេះ ត្រូវសួរថា តើទាំងអស់គ្នាពិតជាសុខចិត្តស្លាប់ក្នុងបុព្វហេតុ នៃពាក្យប៉ុន្មានម៉ាត់នេះ ដែរឬទេ? មិនទេ! មិនស្លាប់ទេ!! តែបើត្រូវជាជាប់គុក ឬស្ាលប់ដោយចៃដន្យ វាកាន់តែល្បីល្បាញ ក្លាយជា «វិរជន» ដោយមិនបានព្រាងទុក។
    តាមពិតអ្នកទាំងអស់ពិតជាមានល្បិចត្រៀមទុកចំពោះមុខមេបក្ស ឬក៏បញ្ហាផ្ទៃក្នុង រួចទៅហើយ។ ឲ្យតែស្រួលមិនស្រួល គិតថា «អញត្រូវធ្វើដូចម្តេច?»។ និយាយឲ្យខ្លី ត្រូវសួរថា តើ លោកកឹមសុខា កំពុងត្រៀមខ្លួនប្រឈមនឹងល្បិច ឧបាយកលរបស់លោកសម រង្ស៊ីឬទេ? ឆ្លើយថា ពិតជាមាន! ឯលោកសម រង្ស៊ី ក៏ពិតជាមានល្បិចត្រៀមហើយជាស្រេច សម្រាប់ពេលដែល លោក កឹម សុខាក្បត់លោក, គឺលោកពុំមែនខ្លាចកឹម សុខា ក្បត់បក្សទេ កុំច្រឡំំឲ្យសោះ គឺខ្លាចកឹម សុខាក្បត់លោក។ ម្នាក់ៗ សុទ្ធតែមិនទុកចិត្តគ្នា ដូចគ្នា។
    ក្នុងស្ថានភាពនេះ គេត្រូវតែសួរថា គ្រាន់ផ្ទៃក្នុង វាពិបាកប៉ុណ្ណឹងទៅហើយ ដូចនេះ តើក្នុងទំនាក់ទំនងជាមួយគូប្រជែង វានឹងមានល្បិអ្វីខ្លះ? ព្រោះនេះ ពុំមែនជាដៃគូក្នុងក្រុមហ៊ុនតែមួយ ដើម្បី « ឯងក៏បានផល ឯអញវិញក៏បានផល អាស្រ័យភាគហ៊ុន » នោះទេ។ CPP និង CNRP គឺជាគូប្រជែងអំណាច ។ CPP មានគោលបំណង ត្រូវរក្សាអំណាចរាជរដ្ឋាភិបាល ជាបន្ត ។ ឯ CNRP មានមហិច្ឆិតា ចង់ដណ្តើមយកអំណាចនេះ។ ដូចនេះ ទាំងពីរនាក់នេះ ពុំមែនជាដៃគូរកស៊ីក្នុងក្រុមហ៊ុនរដ្ឋសភាទេ។ ចាំបាច់ វាត្រូវតែមានល្បិច , ត្រង់ថា អ្នកណាខ្លាំងជាង? យើងពុំដឹង។

    ត្រូវចាំតែមួយម៉ាត់ថា « ស្លាប់ ឬ រស់ គឺមកពីខ្លួនឯង » បានហើយ។

    នៅសល់ន័យមួយទៀត ក្នុងចំណោម ន័យជាច្រើន ដែលយើងចង់ឲ្យគិត លើពាក្យដែលសួរថា «បើចូលសភា តើ CNRP អាចធ្វើអ្វីបានខ្លះ?» នេះ គឺជាបញ្ហារបស់ខ្លួនឯងទៀតហើយ។ ធម្មតា បើយើងកាន់តំណែងអ្វីមួយក្នុងក្រសួង ឬក្នុងក្រុមហ៊ុនមួយនោះ , យើងត្រូវតែមានសមត្ថភាព សមស្របទៅនឹងតំណែងរបស់យើង។
    ដល់ពេលអស់លោក សួរយ៉ាងនេះ វាធ្វើឲ្យយើងនឹកភ្នកព្រួយបារម្ភជាមួយផងដែរ, គឺ យើងព្រួយថា ខ្លាចក្រែងតែ «តំណាងរាស្ត្រមកពី CNRP គ្មានសមត្ថភាពផ្នែកច្បាប់ ដើម្បីដោះស្រាយការងារតាមបែបនិតិរដ្ឋ ក្នុងសភា, ដោយសារ តែគាត់ចេះតែមួយមុខ គឺចេះតែដឹកនាំដោះស្រាយបញ្ហាតាមចិញ្ចើមផ្លូវ តែប៉ុណ្ណោះ»។ យើងគិតថា សំនួរវិភាគរបស់អស់លោក ពិតជាត្រឹមត្រូវ ព្រោះអស់លោកសុទ្ធតែស្គាល់សមាសភាពតំណាងរាស្ត្ររបស់ CNRP ថា មកពីណាខ្លះ និងចេះអ្វីខ្លះ ។ លោកពិតជាដឹងថា ភាគច្រើននៃអ្នកទាំងនោះ មិនចេះអ្វីទេ ក្រៅពីពាក្យថា «គោរពឆន្ទៈរាស្ត្រ » ហើយតាំងនាំគ្នាដឹកនាំបាតុកម្មអនាធិបតេយ្យ តែប៉ុណ្ណេះ។
    តើខ្ញុំគិតយ៉ាងនេះ វាត្រូវនឹងគំនិតរបស់អស់លោកអ្នកវិភាគ ឬទេ?
    តែមិនជាអ្វីទេ, នៅពេលដែលគាត់ចូលសភា គាត់គង់តែនឹងរៀនតាមគេខ្លះ ជាបណ្តើរៗ ទៅ ។ អ្នកចាស់បង្រៀនអ្នកថ្មី ទៅ!

    ចាប់អារម្មណ៍រឿងថ្មីមួយ គឺរឿងចូលស្បថ ពីម្សិលម៉ិញ។ គ្រាន់តែអស់លោកតំណាងរាស្ត្រគាត់ចូលផឹកទឹកសម្បថ នឹងសំដែងគារវកិច្ចគោរពព្រះមហាក្សត្រ រួចបែរទៅក្រាបបង្គំថ្វាយសម្តេចព្រះសង្ឃរាជទាំង២ គណៈ, ក៏ឃើញថា ច្រងេងច្រងាង មិនដឹងត្រូវធ្វើដូចម្តេច ឲ្យត្រឹមត្រូវតាមក្បួន។
    តែកុំប្រកាន់ ព្រោះគ្នាធ្លាប់តែដើរស្រែកតាមចិញ្ចើមថ្នល់៕

  9. CountryStudent says:

    You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.

    What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.

    I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room

    Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy

    Some may sacrifice, but that definitely the end of Hun Sen ‘s regime

    That is how all the people who own the country strip off the dictator from power

  10. Anonymous says:

    Yes you right country student (CPP) party it out number cnrp party ! No Cambodia society as well as intenational cummutnity they support you ! Just keep dreaming that day it never came !

  11. Bol says:

    អត្ថាធិប្បាយ​៖ ការតែងតាំង​កូនស្រី​លោក​កឹម​សុខា ជា​បេក្ខភាព​សមាជិក​គជប នាំឲ្យ​មាន​ការបែកបាក់ និង​អន់ចិត្ត​!

    (ថ្ងៃទី 31 កក្កដា 2014, ម៉ោង 04:34:PM) | ដោយ: លី សិលា

    ភ្នំពេញ: ​អាច​ថា​ជា​ការពិត ៩៩%​ហើយ​នូវ​បេក្ខភាព​ជា​សមាជិក​គជប ៤ រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។ នោះ​គឺ ទី​១-​លោកគួយ​ប៊ុនរឿន ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបន្ទុក​កិច្ចការ​បោះឆ្នោត ( ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​រួចហើយ ) ទី​២-​លោក​គល់​បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល ទី​៣-​លោក​យ៉េង​វីរៈ ប្រធាន​អង្គការ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ CLEC និង​បេក្ខភាព​ទី​៤-​កញ្ញា កឹម មនោ​វិទ្យា អគ្គនាយករង ផ្នែក​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ ជា​កូនស្រី​ច្បង​របស់​លោក​កឹម​សុខា​។​

    ​ប៉ុន្តែ​បេក្ខភាព​សមាជិក​គជប​របស់​លោក​គល់​បញ្ញា លោក​យ៉េង​វីរៈ និង​កញ្ញា កឹម មនោ​វិទ្យា មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ រហូត​ដល់​ល្ងាច​ថ្ងៃទី​៣១​កក្កដា​នេះ​។ តែ​សា​ម៉ី​ខ្លួន លោក​គល់​បញ្ញា និង​កញ្ញា កឹម មនោ​វិទ្យា បាន​ប្រាប់​អ្នកកាសែត​ថា ខ្លួន​កំពុង​ពិចារណា បន្ទាប់​គណបក្ស​បាន​ទាក់ទង​សួរ​យោបល់​អំពី​បេក្ខភាព​នោះ​។​

    ​យ៉ាងណាក៏ដោយ បេក្ខភាព​របស់​លោក​គ​ល់​បញ្ញា ដែល​ធ្វើ​ជា​ប្រធាន​អង្គការ​ខាង​កិច្ចការ​បោះឆ្នោត​យូរ​ឆ្នាំ​មកហើយ រួមទាំង​លោក​យ៉េង​វីរៈ ជា​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ច្រើន​ឆ្នាំ បូករួម​នឹង​អាយុ វ័យ​ចំណាស់​របស់​ពួកគាត់ ត្រូវបាន​មហាជន​ទូទៅ សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង មិនថាតែ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។​

    ​ប៉ុន្តែ​សម្រាប់​បេក្ខភាព​របស់​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​របស់​លោក​កឹម​សុខា អាច​ជា​ការមិនសប្បាយចិត្ត ទាំង​នៅក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ និង​ទាំង​នៅ​ក្នុង​ស្រទាប់​មហាជន អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ទូទៅ​។​

    ​កើត​នៅ​ឆ្នាំ​១៩៨១ កញ្ញា កឹម មនោ​វិទ្យា បានបញ្ចប់​ថ្នាក់បាក់ឌុប នៅ​ភ្នំពេញ កាលពី​ឆ្នាំ​១៩៩៦​។ នាង​បាន​ទៅ​បន្ត​ការសិក្សា​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា សហរដ្ឋអាមេរិក ហើយ​ទទួល​បាន​បរិញ្ញាប័ត្រ នៅ​ឆ្នាំ​២០០២​។ កញ្ញា កឹម មនោ​វិទ្យា បាន​វិល​មក​ប្រទេស​កម្ពុជា ធ្វើការ​នៅ​អង្គការ UNDP UNESCO និង​អង្គការ​ជាតិ​-​អន្តរជាតិ​មួយ​ចំនួន​ទៀត​។ នៅ​ឆ្នាំ​២០០៣ កញ្ញា កឹម មនោ​វិទ្យា បាន​បង្រៀន​រយៈពេល​ខ្លី នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​។​

    ​នៅ​ឆ្នាំ​២០០៦ កញ្ញា កឹម មនោ​វិទ្យា រួម​ទាំង​ប្អូនស្រី​ម្នាក់​គត់​របស់​នាង បាន​ចូលរួម​សកម្ម​ភាព​តវ៉ា នៅមុខ​សេត​វិមាន នៅ​វ៉ាស៊ីនតោន ដើម្បី​ឲ្យមាន​អន្តរាគម​ន៍​ពី​សហរដ្ឋអាមេរិក ដោះលែង​លោក​កឹម​សុខា ដែល​កាលណោះ ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ឲ្យចេញ​ពី​ពន្ធនាគារ​ព្រៃ​ស រួម​ទាំង​សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន​ទៀត ពាក់ព័ន្ធ​នឹង​ការរិះគន់​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

    ​រហូតដល់​ឆ្នាំ​២០០៩ កញ្ញា កឹម មនោ​វិទ្យា បាន​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ហូ​ឡង់ ហើយ​ទទួលបាន​សញ្ញាប័ត្រ​អនុបណ្ឌិត ផ្នែក​សេដ្ឋកិច្ច​។ បន្ទាប់មក កញ្ញា កឹម មនោ​វិទ្យា បាន​ទៅ​សហរដ្ឋអាមេរិក ហើយ​ធ្វើការ​នៅ​ធនាគារ​ពិភពលោក​។​

    ​នៅ​ខែ​មេសា ឆ្នាំ​២០១៣ កញ្ញា កឹម មនោ​វិទ្យា បាន​វិល​មក​កម្ពុជា​វិញ បាន​ចូលរួម​នយោបាយ​ជាមួយ​ឪពុក ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ជា​អគ្គនាយករង កិច្ចការ​សាធារណៈ​។

    ​ដូច្នេះ​បើ​គិត​លើ​ចំណេះដឹង​នៅ​អាមេរិក និង​នៅ​ប្រទេស​ហូ​ឡង់ រួម​ទាំង​បទពិសោធ​ការងារ នៅ​អង្គការ​ជាតិ​-​អន្តរជាតិ និង​នៅ​ស្ថាប័ន​អន្តរជាតិ នៅ​កម្ពុជា និង​នៅ​សហរដ្ឋអាមេរិក គឺ​កញ្ញា​វ័យ ៣២ ឆ្នាំនេះ ពិតជា​ពិបាក​នឹង​រក​យុវជន​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ មក​ប្រៀបប្រដូច​ណាស់​។​

    ​មួយវិញទៀត តំណែង​ជា​អគ្គនាយករង​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅក្រោម​លោកស្រី មូរ សុខ​ហួរ ក៏​ពិត​ជា​តំណែង​ដ៏​ខ្ពស់​សម្រាប់​ទៅ​ហើយ​សម្រាប់​យុវតី អាយុ ៣២ ឆ្នាំនេះ​។ ការទទួល​បាន​តំណែង​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ទៀតសោត ក៏​មាន​អ្នក​រិះគន់​មិន​តិច​ទេ ខណៈ​ដែល​កញ្ញា កឹម មនោ​វិទ្យា ជា​កូនស្រី​របស់​លោក​កឹម​សុខា​។​

    ​លើក​នេះ​ទៀត គេ​អាច​យល់​ថា ដោយសារ​តែ​កញ្ញា កឹម មនោ​វិទ្យា ជា​កូនស្រី​របស់​លោក​កឹម​សុខា ទើបបាន​ជា​នាង​ត្រូវបាន​គេ​តែងតាំង​ជា​បេក្ខភាព​សមាជិក​គជប របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

    ​ការតែងតាំង​តំណែង​ថ្មី​ដូច្នេះ ពិត​ជា​ការផ្តល់​ឱកាស​ដ៏​កម្រ​សម្រាប់​យុវជន អ្នក​បន្តវេន សម្រាប់​បញ្ចេញ​សមត្ថភាព​ហើយ​។ ប៉ុន្តែ​សំណួរ​ជាច្រើន​ត្រូវបាន​គេ​ចោទ​ឡើង​ថា ចុះ​សមាជិក​គណបក្ស​ចាស់ៗ ដែល​ធ្លាប់​ធ្វើ​កិច្ចការ​បោះឆ្នោត តាំង​ពី​លោក​កឹម​សុខា នៅ​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស តាំង​ពី​បង្កើត​ដំបូង កាលពី​ឆ្នាំ​២០០៧ ទៅណា​អស់ហើយ​? អ្នក​ទាំងអស់​នោះ មានចិត្ត​យ៉ាងណា ដែល​ខំតស៊ូ​ជាមួយ​លោក​កឹម​សុខា ទីបំផុត បែរ​ជា​លើក​ដាក់​កូន​ខ្លួនឯង ទៅ​ធ្វើ​ការងារ​បោះឆ្នោត នៅ​គជប ដូច្នេះ​នោះ​?

    ​បើ​គេ​មិន​ភ្លេច​ទេ រាល់​វេទិកា កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​រឿង​បោះឆ្នោត គេ​តែងតែ​ឃើញ​វត្តមាន និង​លឺ​សំឡេង​លោក អ៊ុក ស៊ុយ ទទួល​បន្ទុ​កិច្ចការ​បោះឆ្នោត មកពី​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម​សុខា ដែល​ក្រោយមក បាន​រួបរួម​ជាមួយ​គណបក្ស​ស​ម​រង្ស៊ី បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​អ៊ុក​ស៊ុយ​នេះហើយ ដែល​តំណាង​ឲ្យ​គណបក្ស​ប្រឆាំ​ង តែងតែ​ឡើង​សួរដេញដោល បញ្ចេញ​យោបល់ និង​ជជែក​រក​ខុស​ត្រូវ​ជាមួយនឹង​សមាជិក​គជប​។​

    ​ចុះ​ពេលនេះ ហេតុអ្វី​ក៏​លោក​កឹម​សុខា មិន​ឧទ្ទេស​នាម​រូបលោក អ៊ុក ស៊ុយ ដើម្បី​ក្លាយជា​បេក្ខភាព​សមាជិក​គជប ដូច​លោក​សម​រង្ស៊ី ដែល​បាន​ឧទ្ទេស​នាម លោក គួ​យ ប៊ុន​រឿន ជា​បេក្ខភាព​សមាជិក​គជប​ថ្មី ដែរ​ទៅ​?​។ លោកគួយ​ប៊ុនរឿន ជា​អ្នកទទួលបន្ទុក​កិច្ចការ​បោះឆ្នោត តាំងពីដើម នៅក្នុង​គណបក្ស​សម​រង្ស៊ី​។​

    ​ជា​សរុបទៅ បេក្ខភាព​របស់​កញ្ញា កឹម មនោ​វិទ្យា ជា​សមាជិក​គជប​ថ្មី ពិតជា​នាំឲ្យ​មាន​ការ​អាក់អន់​ស្រពោន​ចិត្ត​ពី​ក្រុម​អ្នកតស៊ូ​ជាមួយ​លោក​កឹម​សុខា ចាប់តាំងពី​ឆ្នាំ​២០០៧ ពេល​បង្កើត​គណបក្ស​សិទ្ធិមនុស្ស លើកដំបូង​។ ជាងនេះទៅទៀត អ្នកគាំទ្រ និង​ម្ចាស់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ខកចិត្ត​មិន​តិច​ដែរ លើ​គណបក្ស​សង្គ្រោះ​ជាតិ ពិសេស​លោក​កឹម​សុខា​។​

    ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​កឹម​សុខា ក៏​បាន​រិះគន់​មិន​តិច​ទេ តាំងពី​ពេល​លោក​ធ្វើ​ជា​ប្រធាន​អង្គការ​សិទ្ធិមនុស្ស ទៅ​លើ​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​បក្ខពួក និង​សែស្រឡាយ ដែល​ត្រូវបាន​ដាក់​បន្តុប​ដឹកនាំ​ក្នុង​ក្រសួង​ស្ថាប័ន​រដ្ឋ​នោះ​។ ចុះ​ពេលនេះ ហេតុអ្វី ក៏​ចង្អុល​គេ តែ​ភ្លេច​មើល​ម្រាមដៃ​ខ្លួនឯង ៤ ផ្សេងទៀត ដែល​កំពុង​ចង្អុល មក​ត្រូវ​ខ្លួន​ឯង​វិញ​អីចឹង​?

  12. Rayuth says:

    After having taken a swearing-in ceremony, the CNRP has lots of tough jobs to do. These jobs include the acceleration of the creation of a new national election committee (NEC) and push for national key institutional reform such as legal and judicial reform, public administrative reform, armed force reform, combat corruption (from bottom up), review the provision of the longest economic land concession for domestic and international companies affecting Cambodian villagers (while lots of poor people have no or not enough land to farm), land grabbing, depletion of the natural resources, market inflation, unemployment, poor law enforcement and selective delivery of services to people, low wage for civil servants and factory workers, restoration of democracy and rule of law in Cambodia, etc. These are very important and necessary for the CNRP to take quick action through their parliamentary power to address for the people.

    Every reform must be conducted from now, not wait until next year.

    More importantly, the CNRP needs to work more harder to ensure that all pieces of information on social issues, national assembly, government, and political party, etc. disseminated to people from the national to local level.

  13. ​យិត យោង says:

    បើធៀបទៅនឹងកីឡាប្រដាល់វិញខ្ញុំយល់ថាវាទើបតែស្ថិតនៅក្នុងដំណាក់កាលគុណគ្រូ ហើយនឹងចូលដល់ទឹកទី១ឆាប់ៗ ដែលមានរយៈពេល៣នាទី។ ៣នាទីនេះខ្ញុំយល់ថា៣ខែគឺស្មើនឹង១ត្រីមាស ចាំមើលសិន ថាតើក្នុង១ត្រីមាសខាងមុខនេះពួកគាត់ធ្វើអ្វី បានលទ្ធផលអ្វី បានប៉ុណ្ណា បានកំរិតណា ហើយនៅទឹកទី២ ទី៣ និងទី៤ ដែលមានមានរយៈពេល៣នាទី ស្មើនឹង៣ខែបន្ទាប់ៗ ពួកគាត់ធ្វើអ្វី បានលទ្ធផលអ្វី បានប៉ុណ្ណា បានកំរិតណា។​ ខ្ញុំយល់ថាពុកម៉ែបងប្អូនរង់ចាំបន្តិចសិនបានទេ ខ្ញុំក៏អន្ទះសារដែរ………………

  14. La Paix says:

    I am not going to vote for the CNRP anymore!

  15. ?? says:

    well…it all up to all Cambodian ,who will responsible of their own nation. just like what I said in democracy they take majority as the main ,not by individual. but if you seeing clearly that your nation is in dangers and you let it go as the way it is one day it just not only you but your whole nation will disappearing from the world community. the question is ..do you think another nation will they care too much about your nation… for me I think only your own blood nation that caring about your own country future. for a small group that they are seeking for powers and good wealth they did not care about you or their nation. those person was brain wash by foreign policy. when they seeing coffin it just not only them that crying ,it will be all of you that crying, because you are not prevented from what going to happen. peace for all Cambodian

  16. CountryStudent says:

    Hun Sen is a very bad father; he got his sons involve with his crimes and treason; in the near future, Cambodia will be changed with out avoidable; for many reasons and different ways, Hun Sen will fall; in case Hun Sen falls down by civil war and or people power, oh my Lord, I can’t imagine how horribly Hun Sen, and cronies will be punished by the angry mob !!!!!!! It’s going to be just like Gaddafi ‘s sons and Saddam Husein’s sons, captured, brutality tortured and killed by Libyan and Iraqi rebels

  17. CountryStudent says:

    Hun Sen is a very bad father; he got his sons involve with his crimes and treason; in the near future, Cambodia will be changed with out avoidable; for many reasons and different ways, Hun Sen will fall; in case Hun Sen falls down by civil war and or people power, oh my Lord, I can’t imagine how horribly Hun Sen, and cronies will be punished by the angry mob !!!!!!! It’s going to be just like Gaddafi ‘s sons and Saddam Husein’s sons, captured, brutality tortured and killed by Libyan and Iraqi rebels

  18. KH says:

    Cambodia has 14 million people ! Only small percent of whom who doesn’t like Hun Sen ! No matter what they tried to do to Hun Sen he still in power ! You don’t need to bring the name like
    US Congressman Ed Roy and congressman Dana Robacher this two congressman who hate Hun Sen so much since 1996 they tried to overthrow Hun Sen govement they could not do it either ! Well my friend no such luck for small group of Cambodia who hate Hun Sen ?just keep dreaming! Tried to overthrow Hun Sen if you can !

  19. បរិមី ព្រ:វិហារ says:

    Country Student, you come up with revenged ideology by trying to destroy Hun Sen and CPP. I strongly believe that you are in uphill mission which you will meet the Waterloo. In this recent developments, where 55 members of CNRP agree to enter their seats in the national assembly this is only the best solution to the problems in this democratic world. As I mentioned earlier, there were only two solutions which CNRP could choose it, 1st CNRP enters the national assembly, 2nd CNRP enters jungles with civilian war to overthrow Hun Sen or CPP. Cambodian people and the whole world can see CPP is very capable in handling these two solutions. The best solution is the first one! I know Country Student and some CNRP hate Hun Sen and CPP, but I wish to advise you that you must live with it. We can see that in Japan, in Malaysia, in Signapore only one Party likes CPP have been leading their countries for more than 50-60 years, therefore CPP will lead this kingdom in the next 30-40 years so that you must live with it man!

  20. CountryStudent says:

    Comment shared from face book friend

    បែកធ្លាយរឿងអសោច៖ ហ៊ុន សែន ផ្តល់គ្រឿងឥស្សរយសជូន ធាន វុទ្ធី ស្នាដៃបោក
    …………………
    បញ្ជាក់៖ ហ៊ុន សែន បញ្ជាឲ្យចាប់ ធាន វុទ្ធី ថ្ងៃទី៤ សីហា ២០១៤ ថ្លែងក្នុង ពិធី ចែកសញ្ញាប័ត្រនៅកោះពេជ្រ។ តែធាតុពិត ហ៊ុន សែន ស្គាល់ ធាន វុទ្ធី ច្បាស់ ដូចថ្ងៃ ហើយថែមទាំងបានបំពាក់គ្រឿងឥស្សរយស ជូន ធាន វុទ្ធី ថែមទៀត ដើម្បីលើកទឹកចិត្តចំពោះ ធាន វុទ្ធី។

    ហ៊ុន សែន ពិតជាស្មានមិនដល់ ថារឿងនេះត្រូវបានបែកធ្លាយ ព្រោះមិន គិតឃើញថា មានហ្វេសប៊ុក ដោយសំអាងថាមានតែទូរទស្សន៍ វិទ្យុ និងកាសែរតស៊ីភីភី គឺអាចធ្វើអ្វីបានស្រេចចិត្ត។ តែពេលនេះស៊យធំ ព្រោះរឿងថោកទាប របស់ ធាន វុទ្ធី និង ហ៊ុន សែន ត្រូវបានបកអាក្រាត។

  21. ប្រជាពលរដ្ឋ says:

    , . . , បក្ស សង្គ្រោះជាតិ ប្រយ័ត្ន កុំ ដើរ តាមគន្លង បក្ស ហ៊្វុន ស៊ីនប៉ិច !

  22. បរិមី ព្រ:វិហារ says:

    ឱ country student, បោកបានតែមនុស្សល្ងង់ វាខុសអីគ្រាន់តែ ហ៊ុន សែន ស្គាល់និងផ្តល់មេដៃឱយ ធាន វុធីនោះ សូម្បី អតីតះប្រធានាធិបតីបារាំង អតីតះប្រធានាធិបតី ហ្វីលីពីន គង់រងការចោទប្រកាន់ តែពេលឃោសនានិងកាន់អំណាចពួកគាត់ ជាបុគ្គលដ៏អស្ចារ្យ ។ ហើយអស្ចារ្យអីដំណឹងតាម Facebook នោះ ដោយផ្អែកតាមអ្នកពត៌មានវិទូ អាលឺម៉ង់បានឱយនិយមន័យថា Facebook មិនមែនជាពត៌មានទេ វាគ្រាន់តែជាដំណឹងប៉ុណ្ណោះ! ចូរចងចាំថា ព្រះឳវាទ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប!គ្មានតុល្យភាពដូចគណនេយ្យនោះទេ! តាមដឹង លោក ធាន វុធី និងក្រុមសង្ឃនិងហែហមទាំង ទាំងនិយមតែស្តាប់វិទ្យុប្រឆាំងរាជរដ្ឋាភិបាល ប្រសិនគាត់ជាក្រុមគាំទ្រហ៊ុន សែនដែរនោះ គួរឱយសាទរណាស់ !

  23. 18 Mina says:

    ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា ចូលផ្សារប៉ូលិស…។

  24. ចៅអាំងចេក says:

    ក្រុមនេះបានតែសំដីទេ, ចាស់ៗហើយធ្វើអីកើតទៅ?, បានព្រោកប្រាជ្ងយោង ចាំតែមើលទេខ្ងុំ

  25. kingdom of wonder=ព្រះរាជណាចក្រឡប់ឆ្គួត says:

    មើលលេខ៧នៅខាងមុខសមរង្ស៊ីផ្ងារជើងហើយ!!!!