ដោយ៖ ញឹម សុខន
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អ្នកភូមិឡពាង ប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្តកំពង់ឆ្នាំង (រូបថត៖ ញឹម សុខន)
ប្រជាពលរដ្ឋសហគមន៍ឡពាង ដែលមានជម្លោះដីធ្លីជាមួយលោកស្រី ជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រមូលផ្ដុំគ្នានៅខាងមុខសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធនេះ ដើម្បីទាមទារឲ្យដោះលែងតំណាងពួកគាត់២នាក់ និងឈប់ចោទប្រកាន់ពួកគាត់បន្តទៀត។
អ្នករាយការណ៍ព័ត៌មាន VOD បានឲ្យដឹងថា មុនមកដល់សាលាដំបូងខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋសហគមន៍ឡពាង និងបឹងកក់ជាង៨០នាក់ ហៀបនឹងប៉ះទង្គិចជាមួយនឹងអាជ្ញាធរសមត្ថកិច្ចខេត្ត ខណៈដែលពួកគាត់ឈរស្រែករិះគន់អភិបាលខេត្ត នៅខាងមុខផ្ទះអភិបាលខេត្តនោះតែម្ដង ហើយពេលនោះ កម្លាំងសមត្ថកិច្ចបានរុញច្រានអ្នកតវ៉ាទាំងនោះចេញពីទីនោះ។
ការឡើងមកកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងរបស់អ្នកភូមិឡពាង គឺដើម្បីទាមទារឲ្យតុលាការនេះទម្លាក់បទចោទទាំងឡាយណា ដែលប្រឆាំងពួកគាត់ ហើយទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំពីររូបឲ្យមានសេរីភាពឡើងវិញ។
កាលពីថ្ងៃអង្គារម្សិលមិញ ប្រជាពលរដ្ឋសហគមន៍ឡពាង និងសហគមន៍បឹងកក់ បានធ្វើដំណើរដោយថ្មើរជើងចេញពីភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងចម្ងាយផ្លូវជាង៣០គីឡូម៉ែត្រសំដៅទៅទីរួមខេត្តនេះ ដើម្បីការពារតំណាងរបស់ពួកគេ ដែលតុលាការកោះហៅឲ្យចូលទៅបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងរបស់ក្រុមហ៊ុនKDC។
ទំនាស់ដីធ្លីរបស់អ្នកភូមិឡពាង ជាមួយនឹងក្រុមហ៊ុនKDC របស់លោកស្រី ជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានកើតឡើងជិតមក១០ឆ្នាំមកហើយ ហើយទំនាស់នេះដោយសារតែ ប្រជាពលរដ្ឋតវ៉ាប្រឆាំងក្រុមហ៊ុនKDC រំលោភយកដីពួកគាត់។ ក្នុងរយៈពេលជិត១០ឆ្នាំនេះ តំណាងអ្នកឃុំឡពាងជាច្រើននាក់ត្រូវបានចាប់ឃុំខ្លួន និងផ្ដន្ទាទោសជាច្រើនឆ្នាំ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
ចុះមី មួយ ឈ្មោះ ជា ខេងជាប្រពន្ធអាមួយឈ្មោះ ស៊ុយ សែម នឹងអីក៏លោភ លន់ម្លេះ
ដើរប្លន់ដីពីប្រជាជនគ្នាការអៀនខ្មាស់។
តាមពិតទៅ អ្នកទាំងនេះ កំពុងពុលនឹង ទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ» ហើយ។
ប៉ុន្តែ បើនិយាយឲ្យពិតៗ ទៅ គឺពួកអ្នកទាំងនេះ មិនចង់បានដីប៉ុន្មានទេ , គឺគេចង់បានលុយជាង។ ព្រោះពួកទាំងនេះ ដើររាតត្បាតចាប់ដីកន្លែងណា ក៏បានរាល់ថ្ងៃ។
វាទាស់តែថា លុយដែលគេចង់បាននោះ វាច្រើនហួសពីទីផ្សារដី ដែលអ្នកវិនិយោគរងគ្រោះ ដោយចំណាយលុយមួយសារហើយនោះ មិនអាចចាយលើសពីសមត្ថភាព និងតម្លៃទីផ្សារបាន។
ពួកអ្នកទាំងនោះ សុទ្ធតែដឹងថា ដីដែលខ្លួនបានខិតខំកាងនេះ ពុំមានផ្តល់ប្រយោជន៍ដល់ខ្លួនគេទេ។ ព្រោះអ្វី ? ផលកសិកម្មលើដីនេះ វាមិនឲ្យប្រយោជន៍ដល់ពួកគេទេ, បើសិនជាដីនេះ មានប្រយោជន៍កសិកម្មមែននោះ ប្រហែលជាគេនាំគ្នាប្រើដីនេះ តាំងពីយូរណាស់មកហើយ ។ គឺមិនចាំបាច់លក់ដូរ ឲ្យក្រុមហ៊ុនទេ។ ឃើញថា មានដីជាច្រើនណាស់ ដែលបងប្អូនយើងមិនបានប្រើ ឬពុំប្រើតែម្តង។ ការដែលមិនប្រើនេះ មកពីមូលហេតុអ្វី? ទី១) មកពីមូលហេតុ ដីនេះពុំមែនជាដីរបស់ខ្លួន។ ទី២) ពួកអ្នកទាំងនោះគ្មានសមត្ថភាពនិងប្រើប្រាស់ ( គ្មានដើមទុន) ។ ទី ៣) ឥតគំនិត ( គឺខ្ជិលតែម្តង)។
តែនៅពេលឃើញក្រុមហ៊ុន គេទៅទិញដើម្បីប្រើជាប្រយោជន៍ក្រុមហ៊ុន និង សង្គម , ទើបពួកនេះមានគំនិតច្រណែនឈ្នានិះ កើតគំនិត ប្រើទ្រឹស្តី ឈ្នះបានដី ចាញ់់បានលុយ។
ដូចនេះ ចាំមើលថា ប្រសិនបើក្រុមហ៊ុនសុខចិត្តចោលលុយដែលបានចំណាយ ហើយដកខ្លួនចេញពីដីនេះ , ចាំមើលថា តើដីនេះ នឹងទៅជាអ្វី? តើមានដើមចេក មួយគុម្ព ឬទេ?
ចង់ដឹងច្បាស់ថា ចរិតរបស់ពួកអ្នកទាមទារដីនេះ តើយ៉ាងណា? សូមទៅមើលដីផ្ទះរបស់គាត់ តើមានដំណាំ អ្វីខ្លះ? ជួនកាលតែស្មៅ ក៏មិនជម្រះផង !!
ពួកនេះ វាទាល់តែអនុវត្តស្តង់ដារអាមេរិក ទើបដឹងថា យ៉ាងម៉េច!
យើងគិតថា ក្រុមហ៊ុនមិនគួរបន្តនៅចង់រកស៊ីតំបន់នោះទៀតទេ។ ពីព្រោះអ្វី ? ព្រោះជុំវិញយើង អ្នកស្រុកពុំមែនជារបងការពារយើងទេ។ ពួកនេះ ចាំតែបំផ្លិចបំផ្លាញយើងទេ។ បើនៅទីនេះ មានមេចោរហើយ នុះ ប្រជាជនមិនឲ្យយើងសុខទេ។ ទុកឲ្យប្រជាជនទាំនេះ វេចបង្វិចទៅស៊ីឈ្នួលថៃ វិញល្អជាង!
នេះជាជម្ងឺសង្គមយើងមួយផ្នែកធំ ចង់តែបាន មិនដឹងខុសត្រូវ ល្អអាក្រក់ និងហ៊ានធ្វើអ្វីៗ គ្រប់យ៉ាងមិនចេះខ្មាស់អៀន ទាំងប្រជាជន និងក្រុមហ៊ុន អាចមានកំហុសឆ្គងរៀងៗខ្លួន ។ ប្រជាជនខ្លះលោភលន់ពេកងាយត្រូវបានគេបោកប្រាស់ និងបំពាក់ស្មារតីវណ្ណះ បាត់បង់ម្ចាស់ការរហូតសុបិន្តយល់ថា ប្រសិនផែនដីក្រឡាប់ចាក់ ប្រទេសកលយុគ រួចខ្លួន ឈប់សងលុយធនាគារ យកទ្រព្យដីធ្លីរបស់អ្នកមានទាំងឡាយ ។ ទស្សនះត្រូវបានអ្នកនយោបាយដូចជា កឹម សុខា និង សម រង្សីុ វង្វក់ខួរក្បាល តែខ្លួនឯងទិញឡានជិះសុទ្ធតែតំលៃ 10 ទៅ 20មឺុនដុល្លា តើនៅតែវង្វេងដល់ណាទៀត ។
មុននឹងធ្វើការវិនិច្ឆ័យថាអ្នកណាល្អអ្នកណអាក្រក់យ៉ាងហោចណាស់ក៏ដឹងអ្នកភូមិអោយបាន៥០ភាគរយយ៉ាងតិច។