Wed, 6 August 2014
ឆាយ ច័ន្ទនីដា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សកម្មជនការពារព្រៃឡង់ចំនួន៩នាក់ ត្រូវបានកាត់ទោសដោយអំណាចសាលក្រមសាលាដំបូងខេត្តកំពង់ធំ ចំនួន១ឆ្នាំ ប៉ុន្តែ ទោសនេះត្រូវចៅក្រមសាលាដំបូងសម្រេចព្យួរទាំងស្រុង និងបង្គាប់ឲ្យរួមគ្នាសងប្រាក់ទៅដើមបណ្តឹងចំនួន៥លានរៀល ពាក់ព័ន្ធករណីចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ប៉ុន្តែ ការសម្រេចនេះពួកគាត់មិនអាចទទួលបាន ហើយនឹងបន្តប្តឹងទៅឧទ្ធរណ៍។
លោក យុង ផានិត មេធាវីការពារឲ្យជនជាប់ចោទសកម្មជនព្រៃឡង់ទាំង៩ រូប ឲ្យដឹងថា នៅថ្ងៃទី៥ សីហា តុលាការខេត្តកំពង់ធំបានដាក់ទោសប្រជាសហគមន៍ព្រៃឡង់៩រូប នៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ចំនួនមួយឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរ ហើយសំណង៥លានរៀល ដែលឲ្យសងរួមគ្នា នោះពួកគាត់មិនអាចធ្វើបានតាមបង្គាប់តុលាការទេ។
លោកថ្លែងថា ៖ «ពួកគាត់ឲ្យខ្ញុំជាមេធាវី ធ្វើការប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀតព្រោះរឿងនេះ គ្មានភ័ស្តុតាងបញ្ជាក់ថា ពួកគាត់បានដកដំឡូងមីដើមបណ្តឹងនោះទេ។ អ៊ីចឹងខ្ញុំកំពុងរៀបចំឯកសារប្តឹង»។
សំណុំរឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃតាំងពីឆ្នាំ២០១១ ដែលមានមេភូមិ និងពលរដ្ឋ៩រូប ជាចុងចោទ និងមានស្ត្រីជាអ្នកមានទ្រព្យសម្បតិ្តឈ្មោះ អុល រដ្ឋាជាដើមបណ្តឹង បានជំនុំជម្រះនៅថ្ងៃទី២១ ខែកក្កដា ក្រោមការចោទថា អ្នកទាំង៩រូបបាននាំមនុស្សមួយក្រុមទៅបំផ្លាញដំឡូងមីរបស់គេ ប៉ុន្តែ ពួកគាត់ថា គ្រាន់តែការពារដីព្រៃឡង់តែប៉ុណ្ណោះ។
លោក សាយ ធា មេភូមិជាំស្វាយ និងជាជនជាប់ចោទម្នាក់និយាយថា៖«បើទោះយើងនៅក្រៅឃុំក៏ដោយ ក៏យើងមិនសុខចិត្តដែរ យើងនឹងឲ្យមេធាវីប្តឹងឧទ្ធរណ៍បន្តទៀត ព្រោះយើងគ្មានលុយឯណា៥លានរៀលសងទេ។ រឿងនេះអយុត្តិធម៌ណាស់ គេគ្មានភ័ស្តុតាងចោទយើងទេ។ អ្នកការពារព្រៃឈើជាប់ទោស អ្នកបំផ្លាញដីព្រៃបានសុខទៅវិញ»។
ចំណែកលោក ហ៊ុយ ម៉ាំង មេធាវីឲ្យដើមបណ្តឹង អុល រដ្ឋា បដិសេធការធ្វើអធិ ប្បាយ ដោយសារលោកមិនបានចូលរួមស្តាប់ការប្រកាសសាលក្រម កាលពីម្សិលមិញ ហើយលោកឲ្យកូនក្តីរបស់លោកទៅស្តាប់ដោយផ្ទាល់៕

នេះច្បាប់ខ្ញុំយួនចោររួចខ្លួនម្ចាស់ជាប់គុក!!!!
មិនថា នរណាជាអ្នកកាប់ នរណាជាកាង នរណាជាឲ្យច្បាប់ និងនរណាខ្លះ បានក្លាយជាមហាសេដ្ឋីដោយសារព្រៃឈើ និងដី នោះទេ, ការបាត់បង់ព្រៃឈើគឺជាផ្នែកមួយដ៏ធំក្នុងចំណោមវិបត្តនានា ដែលនាំឲ្យគណបក្សប្រជាជនធ្លាក់ឆ្នោតកាលពីឆ្នាំ ២០១៣ ។ តទៅមុខ ក៏កាន់តែជាកត្តាធំហើយ។
សូមលោក ហ៊ុនសែន មានវិធានការឲ្យម៉ឺងម៉ាត់ ដូចលោកតែងតែមានប្រសាសន៍កាលពីប៉ុន្មានឆ្នាំមុន។ ហើយក៏មិនបាច់មានរុក្ខទិវា ធ្វើអ្វីដែរ ។ បើពុំនោះ ទេ ប្រជាជន និងសមាជិក CPP នឹងនៅតែបន្តស្រែកជយោ CPP និងទទួលដោយដៃទាំង២ យកអំនោយរបស់សម្តេចតេជោ និងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ផ្ទុយទៅវិញ សម្តេចទាំងពីរ នឹងចុកឈាម ជាពុំខាន៕
សូមជូនមេរៀនមួយដល់គ្រប់គ្នាទាំងអស់ គ្រប់បក្សទាំងអស់ ឲ្យចងចាំថា ៖ « គ្មាននរណាម្នាក់អាចមកបំផ្លាញយើងបានទេ ល្គឹកណាយើងមិនបំផ្លាញខ្លួនយើង»!
You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.
What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.
I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room
Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy
Some may sacrifice, but that definitely the end of Hun Sen ‘s regime
That is how all the people who own the country strip off the dictator from power