ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com
រដ្ឋមន្ត្រីក្រសួងការងារ អះអាងថា ការធានារ៉ាប់រងសុខភាពសម្រាប់កម្មករ របស់បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៤នេះ ជាមួយកម្មករ ប្រមាណ១ម៉ឺននាក់ ក្នុងរោងចក្រចំនួន៨នៅកម្ពុជា។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់សាធារណៈ ស្តីពីការរៀបចំកិច្ចដំណើរការរបបសន្តិសុខសង្គម ផ្នែកធានារ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជិត ធ្វើឡើងនៅក្រសួងការងារនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤នេះ។ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ថ្លែងថា ការធានារ៉ាប់រងសុខភាពនេះ មានសារៈសំខាន់ណាស់ សម្រាប់កម្មករ និយោជិតនៅកម្ពុជា ដើម្បីធានាឲ្យពួកគេទទួលបានសេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យ ដោយឥតបង់ថ្លៃ និងជំរុញដល់ការលើកកម្ពស់ការងារសមរម្យ។ លោកថា ចាប់តាំងពីដើមឆ្នាំ២០១៤ មកដល់ពេលនេះ សេវាធានារ៉ាប់រងសុខភាពសម្រាប់កម្មករនិយោជិត បានអនុវត្តទៅលើកម្មករនិយោជិតប្រមាណ៨០០០នាក់ នៅក្នុងរោងចក្រចំនួន១១។ លោកក៏ ជំរុញឲ្យនិយោជក ទាំងអស់ទទួលយកសេវានេះ ដើម្បីលើកទឹកចិត្តដល់កម្មករ និយោជិត និងទទួលបានកម្មករដែលមានសុខភាពល្អបម្រើការនៅក្នុងរោងចក្រសហគ្រាសរបស់ខ្លួន។
នាយកបេឡាជាតិរបបសន្តិសុខសង្គម លោក អ៊ុក សមវិទ្យា មានប្រសាសន៍ដែរថា កន្លងមកក្រសួងបានអនុវត្ត ការធានារ៉ាប់រងហានិភ័យការងារទទួលបានជោគជ័យ។ លោកថា បន្ថែមពីនោះកម្មករនិយោជិតគួរមានផ្នែកធានារ៉ាប់រងសុខភាពបន្ថែមទៀត ព្រោះការធានារ៉ាប់រងហានិភ័យការងារ បានត្រឹមតែការគាំពារជំងឺ ឬគ្រោះថ្នាក់ដែលបណ្តាលមកពីការងារនោះទេ គឺកម្មករនិយោជិតទាំងអស់ត្រូវការ គាំពារផ្នែកជំងឺ ឬគ្រោះថ្នាក់ទូទៅដែលមិនពាក់ព័ន្ធនិងការងារផងដែរ។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កេន លូ មានប្រសាសន៍ថា ប្រសិនបើក្រសួងការងារតម្រូវឲ្យបង់ប្រាក់ធានារ៉ាប់រង គឺពួកគាត់មិនប្រកែកនោះទេ តែមិនអាចឲ្យនិយោជកបង់ទាំងអស់នោះទេ ភាគីកម្មករក៏ត្រូវចូលរួមចំណែកដែរ។ លោកបន្ថែមថា រដ្ឋាភិបាល ឬក្រសួងគួរតែបើកសិក្ខាសាលាពន្យល់ដល់កម្មករពីបញ្ហានេះ។
លោក អ៊ិត សំហេងបន្តថា នៅឆ្នាំ២០១៥ខាងមុខ ក្រសួងនឹងដាក់ដំណើរការ របបសោធននិវត្តន៍ ឬប្រាក់ចូលនិវត្តន៍សម្រាប់កម្មករនិយោជិត ហើយបុគ្គលិកដែលធ្វើការចាប់ពី៣០ឆ្នាំឡើងទៅទើបអាចទទួលបានប្រាក់ចូលនិវត្តន៍នេះ៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.
What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.
I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room
Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy
Some may sacrifice, but that definitely the end of Hun Sen ‘s regime
That is how all the people who own the country strip off the dictator from power