Wed, 6 August 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បន្ទាប់ពីរំលេចដំណឹងបើកដំណើរការហាងសាឡន តារាសម្តែងនាង វ៉ាង ស្រីណូ ហាក់បង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយនាងកំពុងនឹកគិតថាធ្វើយ៉ាងណាឲ្យប្លែកពីគេ។
ជុំវិញការបើកហាងសាឡននេះ ត្រូវបាន វ៉ាង ស្រីណូ ធ្លាប់ប្រកាសឲ្យដឹងតាំងពីនៅមានវត្តមានក្នុងឆាកសិល្បៈសស្រាក់សស្រាំម្ល៉េះ ហើយកាលនោះមិនតែអ្នកសិល្បៈរួមអាជីពទេ សូម្បីតែអ្នកកាសែតចោទសួរពីគម្រោងរបរសម្រាប់អនាគត ស្រីណូ ក៏ឆ្លើយដោយភាពក្លាហានដែរ ដោយនាងប្រាប់ថា គឺចង់បើកហាងសាឡនមួយ។
ប៉ុន្តែគម្រោងនោះហាក់ឃ្លាតឆ្ងាយ ស្របជាមួយការដកខ្លួនចេញពីសិល្បៈរបស់នាង ដែលបន្សល់ទុកនូវក្តីទន្ទឹងរបស់មហាជនរង់ចាំអ៊ុតមើលយ៉ាងផ្សាភ្នែកជាមួយសំណួរថា តើពេលណា ស្រីណូ អាចសម្រេចបំណងរបស់នាងបាន ខណៈពេលនេះ នាងហាក់ដូចជាចង់ធីបសិល្បៈចោលនោះ?
នៅខណៈពេលដែលទស្សនិកជនកំពុងរង់ចាំមើល ស្រាប់តែ វ៉ាង ស្រីណូ បានបោះបង់ឱកាសចូលសិល្បៈ ហើយក៏បែរងាកទៅបើកហាងសាឡនថ្មីសន្លាងដើម្បីសម្រេចបំណងសិន ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបរនេះ។
ជុំវិញការសម្រេចគម្រោងអនាគតនេះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការពន្យល់ដោយផ្ទាល់ពីតារាសម្តែងសិចស៊ី វ៉ាង ស្រីណូ បានទេ ខណៈលេខទូរស័ព្ទធ្លាប់ប្រើមិនអាចទាក់ទងបាន។ ប៉ុន្តែនៅក្នុងហ្វេសប៊ុក វ៉ាង ស្រីណូ ដែលមុននេះរងនូវព័ត៌មានរឿងអាស្រូវសុខភាពថាកើតមហារីកដើមទ្រូងនោះបានសរសេរប្រាប់ថា៖«ជិតដល់ថ្ងៃលើកប៉ាយសម្រាប់ហាងសាឡនខ្ញុំហើយ គិតថាជ្រើសទុករូប១នេះ ដាក់ធ្វើហុងស៊ុយ១សិនចុះ»។ តារាសម្តែងដែលនឹងក្លាយឈ្មោះជាថៅកែហាងសាឡនរូបនេះ បានលើកឡើងក្នុងហេតុផលរវល់ថា៖«ចាំមានពេលតិចទៀតចាំហៅតារាល្បីៗដើម្បីចូលរួមថតជាមួយនឹងខ្ញុំ»។
បើទោះជាកញ្ញា វ៉ាង ស្រីណូ មានចេតនាបង្ហាញឲ្យដឹងពីរបរថ្មី ក្រៅពីអាជីពសិល្បៈយ៉ាងដូច្នេះក្តី ប៉ុន្តែនៅមិនមាននរណាដឹងថា ហាងសាឡនរបស់នាងនោះ នឹងបើកនៅទីតាំងត្រង់ណាជាក់លាក់នៅឡើយទេ ហើយក៏មិនទាន់ដឹងថាហាងនោះធំប៉ុនណា មានភាពស៊ីវីល័យបែបណា និងចំណាយដើមទុនខ្ទង់ម៉ឺន ឬក៏សែនដុល្លារនោះដែរ បើទោះជាមានគេសួរនាំច្រើនយ៉ាងណា។ នាងប្រាប់មិត្តភក្ដិក្នុងហ្វេសប៊ុកត្រឹមថា មិនយូរទេ នឹងបានដឹងហើយរង់ចាំបន្ដិចទៀតសិន។
ប៉ុន្តែយ៉ាងណាតារាសម្តែងដែលឡើងឈ្មោះជាថៅកែហាងរូបនេះបានប្រាប់ថា៖«ខ្ញុំគិតថាចង់ឲ្យប្លែកពីសាឡនដទៃ។ វាមិនប្លែកអីទេ សេវាកម្មសាឡន មានដូចតែហាងគេដែរ តែប្លែកត្រង់ថា ហាងសាឡនខ្ញុំ ទំនងមិនលើករូបយីហោ តែរូបម្ចាស់ហាងតែម្នាក់ឯងដូចសាឡនគេទេ ខ្ញុំមានគម្រោងហៅតារាល្បីៗមកថតរូបជាមួយគ្នាធ្វើជាស្លាកយីហោ»។
ពាក់ព័ន្ធនឹងការបើកហាងសាឡននេះ ក៏មានពាក្យអេចអូចលេចចេញមកថា មានប្រុសស្នេហ៍ផ្តល់ដើមទុនឲ្យបើក។ យ៉ាងណានៅមិនបានចម្លើយពី វ៉ាង ស្រីណូ ទេ សូម្បីតែហ្វេសប៊ុកក៏នាងមិនឆ្លើយ៕

Show off her boobs. Too soft for grabbing and feeling nothing.