សាលា​ដំបូង​​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន​បក្ស​សង្គ្រោះ​ជាតិ​៣នាក់

ដោយ សុ ជីវី
2014-08-06
RFA

យុវជន នាង សុឃុន ៦១០
យុវជន នាង សុឃុន ផ្ដល់​បទសម្ភាសន៍​មុខ​សាលា​ឧទ្ធរណ៍ បន្ទាប់​តុលាការ​នេះ​បដិសេធ​ពាក្យ​បណ្ដឹង​របស់​លោក​ប្រឆាំង​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​៧ ឧសភា ឆ្នាំ​២០១៤។ RFA/Sochivy

ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក កែវ មុនី សម្រេច​ចេញ​ដីកា​បន្ត​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន យុវជន​គណបក្ស​សង្គ្រោះជាតិ ៣នាក់ នៅ​ថ្ងៃ​ទី ៧ ខែ​សីហា ឆ្នាំ ២០១៤។

ការសម្រេច​នេះ​បាន​បដិសេធ​ចំពោះ​សំណើ​របស់​មេធាវី​ការពារ និង​ក្រុម​គ្រួសារ​ជន​សង្ស័យ​ទាំង​៣រូប ដែល​បាន​ស្នើ​ឡើង​កាលពី​ដើម​សប្ដាហ៍​នេះ គឺ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​នាំ​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​រង់​ចាំ​ការ​ស៊ើបសួរ​កាលពី​ថ្ងៃ​ទី២ ខែ សីហា។

ទាក់​ទង​នឹង​ករណី​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី ៥ ខែ សីហា បាន​ផ្ញើ​លិខិត​ជូន លោក លោក ស ខេង ដោយ​ស្នើ​អោយ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៣​រូប ដែល​អាជ្ញាធរ​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​ហិង្សា ដែល​កើតមាន​ឡើង​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែ កក្កដា។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៣​រូប​នោះ​រួមមាន លោក ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក សាន គីមហេង ប្រធាន ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ទួលគោក និង​លោក នាង សុ​ឃុន ហិរញ្ញិក​ចលនា យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ច្បារអំពៅ។ ក្នុង​ចំណោម​នោះ យុវជន នាង សុឃុន ត្រូវ​ស្គាល់​ថា ជា​ដើម​បណ្ដឹង ដែល​បាន​ប្ដឹង​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​អោយ​បាត់បង់​កោះត្រល់ និង​តំបន់​ដែន​ទឹក​មួយ​ចំនួន​ទៀត​ទៅ​អោយ​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "សាលា​ដំបូង​​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន​បក្ស​សង្គ្រោះ​ជាតិ​៣នាក់"

  1. ប្រជាពលរដ្ឋ says:

    . , . , មាន ខ្មែរ ខ្លះ ក្បត់សច្ចះធម៏ ក្បត់ជាតិ ខ្លួនអែង ដោយសារ អ្វី . ? . ដើម្បី អ្វី . ?

  2. វាសនាខ្ញុុំអនាគតខ្ញុំ says:

    ទីលានប្រជាធិបតេយ្យត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយពីរងព្យុះនិងឥទ្ធិពល​នយោបាយ ចុះសកម្មជនបក្សសង្រ្គោះជាតិ៣រូប គ្មានកំហុសសោះ ហេតុអ្វីមិនដោះលែងពួកគាត់ ឲ្យមានសេរីភាពផង???តុលាការអាយ៉ង ក្រោមសម្ពាធអំណាចផ្តាច់ការ!!??

  3. sambo says:

    នេះជាល្បិចដែលបក្សប្រ/ជកំពង់តែគំរាមសង្គ្រោះជាតិ គេធ្វើនេះដើម្បីបញ្ជាក់ថា តុលាការនេះមិនស្ថិតនៅក្រោមអំណាចនយោបាយរបស់បក្សប្រជាជនទេ ដែលជាទង្វើដ៏ថោកទាបបំផុត ។

  4. បរិមី ព្រ:វិហារ says:

    ថ្នាក់ដឹកនាំរបស់ CNRP ដល់កែវស្រាសំប៉ាញ ជាមួយហ៊ុន សែន រីឯថ្នាក់ក្រោមរបស់ CNRP ខំប្រឹងសំលៀងកាំបិត និងដំបងទីបជ័រខាងក្រៅមានដែកចាក់សីុម៉ង់ខាងក្នុងទុកជាអាវុធសំរាប់ប្រយុទ្ធស្លាប់រស់ជាមួយកងសន្តិសុខ ។ សំរុកវាយសំលាប់កងសន្តិសុខសណ្តាប់ធ្លាប់ដូចក្នុងសមភូមិ វាយដេញយួន សៀម ឈ្លានពានទឹកដី ចុងបញ្ចប់ដេកគុក មេៗចូលសភា ។ បើគង់តែគេចោទថា តុលាការអាយ៉ងដដែល ត្រូវរកឱយឃើញស-ខ្មៅ រាប់ទាំងអធិប្បាយលំអិត អំពីរបៀបធ្វើអាវុធ ផែនការចំបាំង និងសកម្មភាពចំបាំង មេបញ្ជាការចំបាំង ព្រោះលឺថា រៀល េខមរិន្ទ និយាយតាមទូរសព្ទ័អបអរសាទរជ័យជំនះនៅសមភូមិ ដោយបានសំលាប់សងសឹកហើយ ។ តុលាការសាកមើល ស្នើសុំដកអភយ័ឯកសិទិ្ធ រៀល ខេមរិន្ទ ចាំមើលសភាគូជមាន់ គូជទា ដូចសម រង្សីុ ធ្លាប់និទានឬទេ?

  5. អុជអាល says:

    ដកអភ័យឋកសិទ្ធិ!!! មិនស្រួលដូចការគិតរបស់ជនអគតិឆ្កួតនឹង
    អំណាចឡើយ។ល្មមយល់ហើយអាឡប់ តើត្រូវការសម្លេងប៉ុន្មាន?

  6. Arun Reah says:

    He and the other 2 men must be released soon!!

  7. Anonymous says:

    ល្មមឈប់ប្រើល្បិចនេះហើយ​ !​