អ្នកស្រាវជ្រាវ និង​សង្គម​ស៊ីវិល​៖ ​នាយករដ្ឋមន្ត្រី​ស្តីបន្ទោស​មន្ត្រី​ថ្នាក់​ក្រោម​ករណី​ដីធ្លី ជា​លេស​ចំណេញ​នយោបាយ​​

ដោយ៖​ ណាត សុភាព​​
ថ្ងៃពុធ ទី20 សីហា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

អ្នកស្រាវជ្រាវ និង​មន្ត្រី​សង្គម​ស៊ីវិល យល់ថា ការ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ស្តីបន្ទោស​មន្ត្រី​ថ្នាក់ក្រោម ថា​មិន​ធ្លាប់​ទទួល​យក​ញត្តិ​ប្រជាពលរដ្ឋ​រងគ្រោះ ករណី​ជម្លោះដីធ្លី​នោះ គ្រាន់តែ​ជា​លេស​កេងចំណេញ​នយោបាយរ​បស់ខ្លួន​តែប៉ុណ្ណោះ​។​

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា លោក ហ៊ាង រិទ្ធី ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​មិន​ជឿ លោក ហ៊ុន សែន មិន​ធ្លាប់​ទទួលយក​ញត្តិ​របស់​អ្នកមាន​ជម្លោះ​ដីធ្លី​នោះ​ទេ ព្រោះ​កន្លងមក​លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា ព័ត៌មាន​អ្វី​ក៏​លោក​ដឹង​ដែរ​។ លោក ហ៊ាង រិទ្ធី យល់ថា ការលើក​របស់លោក ហ៊ុន សែន គ្រាន់តែ​ជា​លេស​ផ្នែក​នយោបាយ​តែប៉ុណ្ណោះ «ដើម្បីចំណេញនយោបាយ នៅក្នុងអាណត្តិខាងមុខបោះឆ្នោត ឃុំ/សង្កាត់នេះមួយ ដើម្បីបោះឆ្នោតជា​សកល​នេះពីរ​ នេះ​សុទ្ធ​តែ​កេង​ចំនេញ​នយោបាយ​ហើយ។ យើង​មើល​ឃើញ​ទៅ​ ឲ្យ​តែគៀក​បោះ​ឆ្នោត​ គឺ​ផែន​ការ​របស់​គណបក្ស​ប្រជាជន​ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតែធ្វើ​ជា​ដឹង​ឮ ធ្វើ​ជា​រក​យុ​ត្តិធម៌​ឲ្យ​ពលរដ្ឋ​ ធ្វើ​ជា​ចិត្តល្អ​ឲ្យ​ពលរដ្ឋ​ខ្មែរអ៊ីចឹង។ ប៉ុន្តែ​បោះឆ្នោតហើយ​ ដេកទៅ គ្មានទេ​ អត់ដឹង​ អត់ឮអ្វី​ទាំង​អស់ ចង់យំ​តវ៉ា ចង់​ស្រែកទ្រហោរ​យំ​យ៉ាង​ម៉េច​ក៏​ដោយ»។

ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ឲ្យ​VOD​ដឹង​ដែរ​ថា ការស្តីបន្ទោស​មន្ត្រី​ថ្នាក់ក្រោម គ្រាន់តែ​ជា​លេស​កេងចំណេញ​ផ្នែក​នយោបាយ​ផង និង​ជា​ការ​គេចវេះ​មិន​ទទួលខុសត្រូវ​ចំពោះ​រឿងរ៉ាវ​រំលោភ​ដីធ្លី​កន្លង​មក​ផង​។ លោក​ថា បើ​មាន​ករណី​លាក់បាំង​ព័ត៌មាន​ដូច​ការលើកឡើង​របស់​លោក ហ៊ុន សែន មែន លោក​ត្រូវ​តែ​ដាក់ទោស​ដល់​មន្ត្រី​ថ្នាក់ក្រោម​ទាំងនោះ និង​រក​ដំណោះស្រាយ​ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជឿជាក់​លើ​លោក​ឡើង​វិញ «យើង​ចង់​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​អនុវត្ត​តាម​ច្បាប់​មន្ត្រី​រាជការ នៅពេល​ណា​មន្ត្រី​រាជការ​ខាងក្រោម​ ធ្វើ​អី​ដែល​ក្បត់​នាយករដ្ឋមន្ត្រី​​ ឬក៏កុហក​នាយករដ្ឋ​មន្ត្រី ឬក៏​ទប់​ស្កាត់​ញត្តិ​ទាំងឡាយ​ដែលមិន​បាន​បញ្ជូន​ដល់នាយក​រដ្ឋមន្ត្រី គឺ​ថា ត្រូវ​តែដាក់ទោស​ទណ្ឌ ជាពិសេស​គឺ​មន្ត្រី​ខុទ្ទកាល័យ​របស់គាត់ហ្នឹង ដែល​អ្នក​បញ្ហា​ដី​ធ្លីយក​ញត្តិ​ទៅដាក់​ឲ្យនោះ​ តែងតែគៀងគរ​ទៅក្រោមអាដើមពោធិ៍ហ្នឹង ខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ អ៊ីចឹង​នាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​ដាក់​ទោស​ទណ្ឌ ទៅ​មន្ត្រីខុទ្ទកាល័យ ដែល​មិន​បាន​រាយការណ៍ ឬក៏យក​ញត្តិ​ហ្នឹង​ទៅ​ដល់​នាយក​រដ្ឋមន្ត្រី»។

​ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​លោក សៀ ភារម្យ ផ្តល់​ជា​អនុសាសន៍​ថា រៀងរាល់​៣​ខែម្តង រដ្ឋាភិបាល​ត្រូវ​ធ្វើជា​វេទិកា​សាធារណៈ​ជាមួយ​សង្គម​ស៊ីវិល នៅ​តំបន់​ដែល​មាន​ជម្លោះ​ដីធ្លី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លើក​ពី​កង្វល់ ដែល​ពួកគេ​ជួប​បញ្ហា​ប្រឈម រួច​រក​ដំណោះស្រាយ​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ឲ្យមាន​ប្រសិទ្ធភាព​។​

អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស អង្គការ​លីកាដូ លោក អំ សំអាត យល់ថា បើ​លោក​នាយករដ្ឋមន្ត្រី​មិន​អនុវត្ត​យុទ្ធសាស្ត្រ​ឲ្យមាន​ប្រសិទ្ធភាព​ទេ នោះ​បដិវត្តន៍​ដីធ្លី​ នឹង​កក្រើក​ឡើង​កាន់តែខ្លាំង​នាពេលខាងមុខ​​ «កម្ពុជា​យើង​ ធ្លាប់​មានបដិវត្តន៍​ដីធ្លី​នៅសំឡូត។ អ៊ីចឹង​បញ្ហា​ដីធ្លី​ហ្នឹង វា​ជា​បញ្ហា​មួយសំខាន់​ពីព្រោះដីធ្លី គឺជាក្រពះ គឺជាឆ្នាំងបាយ គឺជាអាយុជីវិតរបស់ពលរដ្ឋ។ កាលណាបាត់បង់ដីធ្លី ប្រជាពលរដ្ឋ​នឹងងើប​ធ្វើ​ការទាម​ទារ​ តវ៉ា​ដើម្បី​ជីវិតរស់នៅ។ កាល​ណាបញ្ហា​ដីធ្លីកាន់តែច្រើន ការតវ៉ាកាន់តែច្រើន នោះនឹងផ្ទុះ​បដិវត្តន៍ដីធ្លីកើត​ឡើង​ជា​មិនខាន​ទេ»។

ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ធ្វើឡើង​ខណៈពេលដែល​ជម្លោះ​ដីធ្លី​កក្រើក​ឡើង​នៅ​ទូទាំង​ប្រទេស ហើយ​បណ្ដា​អ្នក​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​អ្នកមានអំណាច ក៏​បន្ត​ឡើងមក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់​។ អ្នកវិភាគ​យល់ថា ជម្លោះ​ដីធ្លី​នេះ​ជា​កត្តា​មួយ​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​សំឡេង ​ឆ្នោត​យ៉ាងច្រើ​ន ហើយ​នៅ​អាណត្តិ​ក្រោយ​សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន ​នឹង​បន្ត​ធ្លាក់ចុះ​ថែម​ទៀត បើ​ការដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​មិន​មាន​ប្រសិទ្ធភាព​។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ចាត់ទុក​ឆ្នាំ​២០១៤​នេះ ជា​ឆ្នាំ​ដ៏​អាក្រក់​មួយ ដែល​តួលេខ​នៃ​បញ្ហា​ជម្លោះ​ដីធ្លី និង​ការរំលោភ​សិទ្ធិមនុស្ស អាច​នឹង​កើនឡើង​លើស​ឆ្នាំ​២០១៣​។

សូមជម្រាបថា បន្ទាប់​ពី​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា កន្លងទៅនេះ អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា អ្នក​ឡ​ពាង ខេត្ត​កំពង់​ឆ្នាំង ខេត្ត​ក្រចេះ កំពង់ស្ពឺ ស្ទឹងត្រែង ព្រៃវែង កោះកុង កក្រើក​ឡើង​កាន់តែខ្លាំង ទាមទារ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ រក​ដំណោះស្រាយ​ជូន​ពួកគេ​ឲ្យមាន​ប្រសិទ្ធភាព​៕

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

10 Responses to "អ្នកស្រាវជ្រាវ និង​សង្គម​ស៊ីវិល​៖ ​នាយករដ្ឋមន្ត្រី​ស្តីបន្ទោស​មន្ត្រី​ថ្នាក់​ក្រោម​ករណី​ដីធ្លី ជា​លេស​ចំណេញ​នយោបាយ​​"

  1. beloved khmer says:

    Fuck u hun sen.
    Fuck u mother fucker.
    Fuck u blind man….fuck u bitch

  2. ផ្កាយ៥ ឆ្កូត says:

    បើរឿងផ្ទែក្នុងរបស់បក្សដទៃពូកែដឹងម្លេសតែរឿងមន្ត្រីរបស់ខ្លួនលួយប្លន់ដីពីប្រជាជនបែជាមិនដឹង
    ទៅវិញពិតជាអច្ចារ្យមែន នាយរដ្ឋមន្ត្រីខ្មែរ។

  3. says:

    បើនាយករដ្ឋមន្រ្តីមិនដែលទទូលញាតិរបស់ប្រជាជននោះទេតើគួរទុក្ខមនុស្សនៅជិតឬក៏
    ទីប្រឹក្សាទាំងនោះធ្វើការស្អីទៀតបើសុទ្វតែមនុស្សចោម្សៀតណឹង។

  4. ឆ្មាខ្មៅ says:

    នេះជាយុទ្ឋសាស្រ្តរបស់សម្តេច គឺទុកអោយជំលោះដីធ្លីកក្រើកទ្បើងនៅទូទាំងផ្ទៃប្រទេស លុះដល់ថ្ងៃបោះឆ្នោតខិតចូលមកដល់ ក៏ធ្វើជាស្ទុះស្ទា រ ដោះស្រាយរាល់គ្រប់ទំនាស់ដើម្បីផ្គាប់ចិត្តរាស្រ្ត ក្នុងន័យស្រូបយកសន្លឹកឆ្នោតពីរាស្រ្ត។

  5. Anonymous says:

    សង្គមស៊ីវិលឆ្កែរបស់CNRPជាឆ្កែរបស់USA

  6. Sam says:

    It is not new under a dictatorial regime.
    Nobody has a power to do anything, but only one man.
    Anybody else doesn’t care because … Damned if you do, damned if you don’t.
    Hun Sen is a very crazy man.
    He is psychologically unfit.
    He is a thug.
    He scolded his official in front of the national/international audience. This is very rude and uncivilized.

    But why have those cronies worked for him? It is shameful to have a leader like Hun Sen. But sometimes I feel that those who got scolded deserved it because they are so stupid to work for this crazy leader.

    I respect all Khmers who have stood up against this regime and I encourage them to continue to so until they can remove the current regime.

  7. អាឡេវ says:

    ប្តឹងចោរអោយចាប់ចោរ ដូចជាយ៉ាប់បន្តិច។

  8. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    យុទ្ធសាស្ត្រមិនទទួលខុសត្រូវរបស់អ្នកនយោបាយខ្មែរឆ្កែបំរើបរទេសបំផ្លាញជាតិ!!

  9. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    យុទ្ធសាស្ត្រមិនទទួលខុសត្រូវរបស់អ្នកនយោបាយខ្មែរឆ្កែបំរើបរទេសបំផ្លាញជាតិ!!
    ស្វាលួចស៊ីបាយលាបមាត់ពពែ!!!!

  10. វាសនាខ្ញុំអនាគតខ្ញុំ says:

    មេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន ថ្លែងក្នុងសវនាការកាត់ទោសរបស់តុលាការកូនកាត់ ថា​ ពួកគាត់មិនបានដឹងកម្មាភិបាលក្រោមការដឹកនាំរបស់ពួកគាត់កាប់សំលាប់ប្រជាជានខ្មែរក្នុង សម័យគាត់កាន់អំណាចនោះទេ???ចុះ សំដាច់ម៍ដេកស៊ីជោ ហ៊ុន សែន វិញ គាត់ថា មិនធ្លាប់បាន
    ទទួលញ្ញាតិជំលោះដីធ្លីពីក្រុមខុទ្ទកាល័យរបស់គាត់ទេ???តាំងពីដើមមក មេដឹកនាំខ្មែរពេលអស់អំ នាច មិនទទួលខុសត្រូវទង្វើរបស់ខ្លួនឡើយ។