លោក ហេង សំរិន បដិសេធ​ថាមិន​បាន​សន្យា​ជាមួយ​វៀតណាម​ទប់ស្កាត់​បាតុកម្ម​ករណី​កម្ពុជា​ក្រោម

ដោយ៖​ ណាត សុភាព​
ថ្ងៃពុធ ទី20 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ប្រធានរដ្ឋសភា លោក ហេង សំរិន ពេលត្រឡប់មកពីប្រទេសវៀតណាមវិញ នៅថ្ងៃពុធ ទី២០ខែសីហានេះ(រូបភាពដោយ ណាត សុភាព)

​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បដិសេធ​ថា​មិន​បាន​សន្យា​ជាមួយ​ប្រទេស​វៀតណាម​ទប់ស្កាត់​ការធ្វើ​បាតុកម្ម និង​ដុត​ទង់ជាតិ​វៀតណាម ដូច​ដែល​សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ទេ ។​

​ប្រធានរដ្ឋសភា​លោក ហេង សំរិន ធ្វើការ​បដិសេធ​បែប​នេះ​តាមរយៈ​លោក ឈាង វុន តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជាក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ពុធ​នេះ បន្ទាប់​ត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​វៀតណាម ។​

​កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា គេហទំព័រ​វៀតណាម​មួយ (en.nhandan.org.vn) បាន​ស្រង់​ប្រសាសន៍​ប្រធានរដ្ឋសភា​ជាតិ​កម្ពុជា​លោក ហេង សំរិន មក​ចុះ​ផ្សាយ​ថា លោក​សោកស្ដាយ ដែល​មាន​បាតុកម្ម​ប្រឆាំង​វៀតណាម ជាពិសេស​ការដុត​ទង់ជាតិ​វៀតណាម ហើយ​លោក​ប្ដេជ្ញា​នឹង​ចាត់វិធានការ​ក្ដៅ ដើម្បី​ដោះស្រាយ​ឧបទ្ទវហេតុ​នេះ និង​ផ្ដន្ទាទោស​អ្នករំលោភ ហើយ​ព្យាយាម​បញ្ចៀស​សកម្ម​ទាំងនេះ​កុំឲ្យ​កើត​ឡើង​ជា​ថ្មី​ទៀត​។​

​លោក ឈាង វុន មានប្រសាសន៍ថា ការសរសេរ​របស់​កា​សែត​វៀតណាម​គឺ​ខុស​ពី​ការពិត ហើយ​លោក ហេង សំរិន មិនបាន​ប្រើ​ពាក្យ​ក្រុម​ជ្រុលនិយម​ទេ  វា​ជា​ការលើកឡើង​ពី​ភាគី​វៀតណាម ។ លោក ឈាង វុន បន្តថា លោក ហេង សំរិន បាន​មានប្រសាសន៍​តប​ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន តាំង​យុង​(Nguyen Tan Dung) ថា​លោក​មិន​គាំទ្រ​ការធ្វើ​បាតុកម្ម​ដោយ​ហិង្សា ឬ​ការដុត​ទង់ជាតិ តែ​ពុំ​បាន​សន្យាថា​នឹង​ចាត់វិធានការណ៍​ទប់ស្កាត់​មិន​ឲ្យ​ប្រជាជន​កម្ពុជា​ធ្វើ​បាតុកម្ម​ប្រឆាំង​ទូត​វៀតណាម​ទៀត​ទេ ដោយសារ​ប្រទេស​កម្ពុជា​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ។​

​ទាក់ទង​នឹង​ការទាមទារ​ឲ្យមាន​ការសុំទោស​ពី​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃនេះ លោក ហេង សំរិន មិន​បាន​លើកឡើង ឬស្នើ​ដល់​ភាគី​វៀតណាម​ទេ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ លោក ឈាង វុន បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា វា​មិន​អាច​ទៅរួច​ភ្លាមៗ​ទេ ។ លោក  ឈាង វុន ឲ្យដឹងថា លោក​បាន​ជួប​ជជែក​ក្រៅផ្លូវការ​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​វៀតណា​មមួយ​រូប ហើយ​មន្ត្រី​រូប​នោះ​និយាយថា ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ស្ថានទូត​ជា​រឿង​បុគ្គល ហើយ​ការ​សុំទោស​ជា​ដួងព្រលឹង​របស់​ប្រទេសជាតិ​ទាំងមូល ។ មន្ត្រី​ដដែល​នោះ​បន្ត​ថា ការដោះស្រាយ​បញ្ហា​នេះ​គឺ​អាច​ធ្វើឡើង​តាមរយៈ​ការទូត ៕

សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

8 Responses to "លោក ហេង សំរិន បដិសេធ​ថាមិន​បាន​សន្យា​ជាមួយ​វៀតណាម​ទប់ស្កាត់​បាតុកម្ម​ករណី​កម្ពុជា​ក្រោម"

  1. bol says:

    រឿងនេះ គេត្រូវតែដឹងពីរបៀបរបៀបការងារទូត។
    មិនថា ដល់ទៅការងារទូតទេ សូម្បីកូនការងារតូចមួយរបស់ស្ថាប័នមួយ ក៏គេត្រូវមានកំណត់ហេតុនៃកិច្ចប្រជុំដែរ។
    យើងចង់ដឹងថា តើក្នុងជំនួបនេះ មានអ្នកកាសែតប៉ុន្មាននាក់ត្រូវបានអនុញ្ញាតឲ្យយកពត៌មានដោយផ្ទាល់? មិនថា​តែកាសែតឯកជន កាសែតរដ្ឋ ឬកាសែតបរទេស ទេ។ ជាធម្មតា បន្ទាប់ពីជំនួប ទើបមានមន្ត្រីម្នាក់របស់ភាគីណាមួយ ដែលផ្តល់បទសម្ភាសន៍ ឬធ្វើសន្និសីទសារពត៌មាន។
    គេអាចដឹងថា កាសែត nhandan នេះ ជាកាសែតរបស់រដ្ឋមែន តែគេមិនអាចជឿថា នឹងបានស្តាប់ផ្ទាល់ជំនួបបានទេ។ នៅមានបញ្ហាមួយទៀត ដែលត្រូវគិតដល់ គឺ បញ្ហាអ្នកបកប្រែ ក៏ជារឿងមួយ ដែលត្រូវតែដឹង។ អ្នកបកប្រែ វាអាចជាអ្នកពន្លាត់។
    គេមិនជឿថា លោក ហេង សំរិន គាត់ល្ងង់ដល់ប៉ុណ្ណេះ ទេ៕

  2. bol says:

    នៅបញ្ហាមួយទៀត ដែលយើងគួរតែតាមដាន។
    ថ្ងៃក្រោយ វាល្អហើយ គឺដោយសារ បក្សប្រឆាំងបានចូលធ្វើការ។ ដូចនេះ រដ្ឋសភាត្រូវតែមានសមាសភាពគ្រប់តំណង ដើម្បីរួមដំណើរជាមួយគ្នា ក្នុងប្រតិភូ។
    តែរឿងដែលជាចន្លោះនេះ អាចកើតមានឡើងបាន គឺបណ្តាលមកពី បក្សប្រឆាំង មិនព្រមចូលធ្វើការ។
    តែធម្មតា ក្នុងជំនួបផ្លូវការដូចនេះ វាល្ងង់ពេកណាស់ ប្រសិនបើគេនិយាយអ្វី ដែលបង្កើតជាកំហុសដល់ខ្លួន យ៉ាងដូចនេះ។
    យើងត្រូវតែការពារលោក ហេង សំរិន។
    វាខុសផងដែរ ដែលលោក ឈាង វ៉ុន មាននាទីជាមន្ត្រីទទួលខុសត្រូវការងារពត៌មាន និងការបរទេស មិនបានពិនិត្យលើពត៌មានរបស់ភាគីវៀតណាម និងត្រូវប្រតិកម្មជាបន្ទាន់ ប្រសិនបើ បានឃើញថា កាសែតនេះ បានរាយការណ៍ខុស និងធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពភាគីកម្ពុជា។
    រឿងនេះ វាត្រូវតែលោក ឈានវ៉ុនត្រូវតាមដានរាល់ថ្ងៃ និងប្រតិកម្មភ្លាម ដោយមិនត្រូវរង់ចាំ ចុះពីកប៉ាល់ហោះ ទើបឆ្លើយសំនួរអ្នកកាសែត នោះទេ។
    យកល្អ លោក ឈាង វ៉ុន ត្រូវតែឆែកឡើងវិញ នូវកាសែតវៀតណាម ហើយ ត្រូវប្រតិកម្ម ជាមួយនឹងកំណត់ហេតុ ឬក៏អ្វីដែលជាសក្ខីកម្ម៕

    យើងក៏មិនអាចឲ្យរដ្ឋាភិបាល ឬមន្ត្រីអ្នកនាំពាក្យភាគីវៀតណាម ប្រើពាក្យសុំទោសទេ ។ តែក៏គួរធ្វើយ៉ាងណា ដើម្បីឲ្យភាគីវៀតណាម តម្រូវឲ្យកាសែត នោះ កែតម្រូវ អត្ថបទ របស់ខ្លួន ឡើងវិញ។
    នេះគឺជាគ្រោះថ្នាក់មួយដែលយើងមិនត្រូវឲ្យកើតមាន បានទេ។ សូមជ្រាបថា បើពុំមានការដោះស្រាយ បកស្រាយ ឲ្យឃើញតម្លាភាពទេ គេនឹងអាចកត់ត្រាពាក្យសំដីរបស់លោកហេងសំរិន ចូលក្នុងក្រាំងប្រវត្តិសាស្ត្រ ជាពុំខាន ។
    បើអាចធ្វើទៅបាន តើគេអាចចាក់បញ្ចាំបទសន្ទនានេះ នៅគ្រប់ទូរទស្សន៍ នូវខ្លឹមសារទាំងស្រុងបានឬទេ?

  3. Brose Sna says:

    មិនដឹងថាកំហុសមកពីអ្នកបកប្រែ រឺមកពីខាងសារពត៍មានភ្លីភ្លឺរបស់យួននោះទេ!!!????

  4. meta says:

    If it is true. You will be welcome and we waiting to see the next action of our leader
    to our nation and our belove country.

  5. ឈ្លាសវៃ says:

    ត្រូវយល់ថាយួន​ គឺជាជនជាតិជន្លេន​ វាបានប្រើពិធីសាស្រ្តគ្រប់យ៉ាងទាំងអស់ដើម្បីធ្វើអោយខ្មែរយើង
    ស្អប់គ្នាសំលាប់គ្នា​ ដូច្នេះសូមជនរួមជាតិខ្មែរត្រូវអស់ត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់​​ ហើយជាពិសេស
    ទៅទៀតនោះ​ គឺនៅពេលដែលគណៈទាំងពីរបានរួមបញ្ចុលគ្នា​​ រវាងគណៈបក្សសង្រ្គោះជាតិ​ និងគណៈប្រជាជនកម្ពុជា​។​ យើងទាំងអស់គ្នាគិតថារួបរួមគ្នាទ្បើងធ្វើដើម្បីជាតិ​ ប៉ុន្តែជនទីបី​​ គឺមិនព្រមអោយជាតិយើង​ ប្រជាជនយើងបានសុខទ្បើយវានិងតាមឈ្នានីសដល់ទីបញ្ចប់។​ អញ្ចឹង
    ហើយគណៈទាំងពីរ​ ត្រូវតែត្រៀមខ្លួនប្រយុទ្ធជាមួយយួនអោយហើយទៅ​​ កុំស្មានថាយួន​ និងអាចោសៀម​ វាសម្បាយនៅពេលឃើញខ្មែរយើងបានសុខនោះ។

    កុំគិតតែនាំគ្នាធ្វើសង្រ្គាមសំលាប់គ្នាឯង​ ដល់ទីបញ្ចប់ផលប្រយោជន៍ធ្លាក់លើយួន​ និងសៀម។

  6. CountryStudent says:

    shared from facebook

    បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!

    ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។

  7. Chourn says:

    ចុះបើដឹងថាយួនវាបំផ្លើសម្តងជាពីរដងហើយអាក្រសួងការបរទេសខ្មែរម៉េចដេកស្រមុកអញ្ចឹង????

  8. អុជអាល says:

    ថាអាស៊ីសេរី វីអូអេ ចេះបំផ្លើសពត៌មានដើម្បីបង្ខូចកេរ្ដិ៍មេដឹកនាំខ្មែរ ចុះហេតុអ្វី
    មិត្តម៉ឺនឆ្នាំក៏ធ្វើអញ្ចឹងដែរ។នេះបានចំជាចុះទឹកក្រពើ ឡើងលើខ្លាមែន ហាស់ៗៗៗ!