​ព្រឹទ្ធសភា​ប្រកាស​បើកទូលាយ​ពី​យន្តការ​ដឹកនាំ​របស់​ខ្លូន​ដល់​អ្នកសារព័ត៌មាន​​

ដោយ៖​ ញឹម សុខន​
ថ្ងៃពុធ ទី20 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អគ្កលេខាធិការ​ព្រឹទ្ធស​ភា លោក អ៊ុំ សា​រឹទ្ធ (រូបដោយ៖ ញឹម សុខន)

​មន្ត្រីជាន់ខ្ពស់​ព្រឹទ្ធសភា ប្រកាស​បើក​ទូលាយ​ពី​យន្តការ នឹង​សកម្មភាព របស់ខ្លួន ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​បង្ហាញ ពី​តម្លាភាព នៃ​យុទ្ធសាស្ត្រ​ធ្វើកំណែទម្រង់ របស់​ស្ថាប័ន​នីតិបញ្ញតិ​មួយ​នេះ​។​

​កា​ប្រកាស​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី ការលើកកម្ពស់​ការប្រាស្រ័យ​ឆ្លើយឆ្លង​រវាង​សភា នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រកបដោយ​ប្រសិទ្ធិភាព ដែល​ធ្វើ​នៅ​មន្ទីរ​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​។

​អគ្កលេខាធិការ​ព្រឹទ្ធស​ភា លោក អ៊ុំ សា​រឹទ្ធ ថ្លែងថា ព្រឹទ្ធសភា​នីតិកាល​ទី​៣​នេះ និង​បន្ត​រូ​ម​ចំណែក​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត ក្នុងការ​ពួន​ជ្រុំ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​សង្គម​ថ្នាក់ជាតិ និង​ថ្នាក់​មូលដ្ឋាន សំដៅ​ធានា​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​ផលប្រយោជន៍​ទូទៅ របស់​ប្រេជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។​

​មន្ត្រីជាន់ខ្ពស់​រូបនោះ​បន្តថា ដើម្បី​បង្ហាញ​ពី​តម្លាភាព​នៃ​យន្តការ​ដំណើរការ​ប្រព្រឹត្តទៅ ស្ថាប័នព្រឹទ្ធសភា បាន​បង្កើត​គេហទំព័រ របស់ខ្លួន និង​បណ្តាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ ពិសេស​ស្ថាប័ន​នីតិបញ្ញតិ​នេះ​បាន​បង្កើតឲ្យមាន អ្នកនាំពាក្យ​ដល់​ទៅ​ពីរ​នាក់ ដើម្បី​ឆ្លើយឆ្លង​ជាមួយ​អ្នកសារព័ត៌មាន «​អ្វី​ដែល​ជា​ការយកចិត្ត​ទុកដាក់​ក្នុង​ទំនាក់ទំនង​រវាង​ក្រុម​អ្នកនាំពាក្យ​ជាមួយ​ប្រព័ន្ធ​ឃោសនា​ជាតិ អ្នកសារព័ត៌មាន​ទាំងឡាយឡឺ​ឃើញ​ខ្ញុំ​មាន​បំនង​ធ្វើ​យ៉ាង​មេច​ឲ្យមាន​ការផ្សព្វផ្សាយ​ទំលំទូលាយ​នូវ​ការបំពេញ​មុខងារ​ទាំង​៣​របស់​ស្ថាប័ន​ព្រឹទ្ធសភា គឺ​មុខងារ​នីតិកម្ម​មុខងារ​ត្រួតពិនិត្យ​និង​មុខងារ​តំណាង​»​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្រើនរំលឹក ដល់​មន្ត្រី​អ្នកនាំពាក្យ ក៍​ដូច​ជា​មន្ត្រី​ព័ត៌មាន​របស់​ស្ថាប័នរដ្ឋ​នានា ឲ្យ​វ័យ​ឆ្លាយ​ក្នុង​ការឆ្លើយតប ជាមួយ​អ្នកសារព័ត៌មាន ត្រូវ​ចេះ​ក្តោប​យក​តែ​ព័ត៌មាន ឬ​ព្រឹត្តិការណ៍​ទាំងឡាយណា​ដែល សាធារណជន​ចង់ដឹង ជៀសវាង​សរសេរ​បែប​តែ​ពិធីការ ដែល​នាំ​ឲ្យ​អ្នក​អានឬ​អ្នក​ស្តាប់​ធុញទ្រាន់ «​រាជរដ្ឋាភិបាល​បានលើកឡើង​ពី​គោល​នា​យោ​បាយ​សន្តិសុខ​ស្បៀង​ជា​បញ្ហា​សំខាន់ ប៉ុន្តែ​មើល​កាសែត​ទាំងអស់​បាន​និយាយ​ពី​សន្តិសុខ​ស្បៀង​មានអី​ខ្លះ​ទេ អត់​មាន​កាសែត​ណា​និយាយ​អី​ទេ ទទេ​ទាំងអស់ កាសែត​និយាយ​ពី​អី​កាល​ន្នឹង​ទី​មួយ​ស្តីបន្ទោស​ខាង​នគរូបនីយកម្ម​ទី​ពីរ​រឿង​ចៅហ្វាយខេត្ត​ដែល​មិន​ព្រម​ដោះស្រាយ​រឿង​ដីធ្លី​តាម​រូបមន្ត​ស្បែក​ខ្លាច គេ​យក​តែ​រឿង​មួយ​មក​ទេ អាណឹង​គឺ​អី អាណឹង​គឺជា​ចំនុច​គេ​ចង់ដឹង គេ​ចង់​ដឹង​កន្លែង​ណា​គឺ​កាសែត​ឆ្លើយ​កន្លែង​ណឹង​ហើយគឺ​មេ​មិន​រៀបរាប់​អាស្អី​ទី​មួយ​ទី​២​ទេ​»​។​

​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នេះ ស្របពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយចំនួន ត្រូវបាន​អ្នកអាន​និង​អ្នក​ស្តាប់​វាយតម្លៃថា ផ្សាយ​លើកតម្កើង​តែ​បុគ្គល មិន​បាន​ផ្តល់​ប្រយោជន៍​ដល់​សាធារណជន​ទូទៅ​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​kyodo​លោក ពុយ គា ដែល​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​ពិធី​នោះ ព្រមាន​ថា បើ​អ្នកនាំពាក្យ និង​ស្ថាប័នរដ្ឋ​នានា នៅតែ​បន្ត​លាក់បាំង​ព័ត៌មាន ឬ​មិន​បាន​ឆ្លើយតប​ឲ្យបាន​ទាន់​ពេល​រាល់​ព្រឹត្តិការណ៍​ដែល​ផ្ទុះ​ឡើង​ទេ គឺជា​ការ​ទុក​ឱកាស​ឲ្យ​ភាគី​ម្ខាង​ទៀត វាយលុក ដែល​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​បន្ត​ធ្លាក់ចុះ​ប្រជាប្រិយភាព «​ព័​ត៌ាមាន​យើង​មាន​ម៉ោង​មានដេ​តឡាញ​របស់​ឃើ​ង​គឺ​ថា​ត្រូវ​មួយ​ម៉ោង​ទៀត​ផ្សាយ​ឬ​ពីរ​ម៉ោង​ទៀត​ផ្សាយ ឬ​ត្រូវ​ផ្សាយ​បន្ទាប់​ភ្លាម​អញ្ចឹង​គឺ​មិន​ចង់ចាំ​ពេល​ទូរស័ព្ទ​មិន​ចូល ទាក់ទង​អំបាន មិនបាន បាន​ខាង​បក្សប្រឆាំង​យក​បក្សប្រឆាំង​ផ្សាយ​សិន​ហើយ  ហើយ​បើ​ថា​ដល់​ល្ងាច​ឡើង​គាត់​អត់​ឆ្លើយ​អី​អត់​ឆ្លើយ អញ្ចឹង​បក្សប្រឆាំង​លុប​បាត់​ល្ងាច​ឡើង​ព័ត​មាន​បក្សប្រឆាំង​លុប​បាត់​ម្ម៉​ង អញ្ចឹង​គឺជា​បញ្ហា​ហើយ​ម៉ង ខ្ញុំ​ថា​គណបក្ស​ប្រជាជន​នូវតែ​ត្បិតត្បៀត​អញ្ចឹង​ទៀត​មាន​បញ្ហា​ហើយ​»​។​

​យ៉ាងណា​ក៍ដោយ អ្នកសារព័ត៌មាន​ដែល​មាន​បទពិសោធន៍ ច្រើន​ឆ្នាំ ដែល​ចូលរួម​សិក្ខាសាលា​នោះ បាន​ស្តីបន្ទោស ដល់​ស្ថាប័ន​រដ្ឋ​មួយចំនួន​ដែល​ព្យាយាម​បិតបាំង ព័ត៌មាន​។​ពួក​គេ​លើកឡើងថា អ្នកនាំពាក្យ​ក្រសួង​ខ្លះ​គេចវេស​ពី​ការ​ផ្តល់ព័​ត៌ាមាន ខ្លះ​ទៀត​អះអាង​ថា​ជាប់រវល់ និង​អ្នកខ្លះ​ទៀត និយាយ​ច្រើន​ម៉ោង តែ​មិន​អាច​យកជាការ​បាន​។ ក្រុម​អ្នកសារព័ត៌មាន ទាំងនោះ ជំរុញ​ឲ្យ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ជ្រើសរើស​អ្នកនាំពាក្យ ដែល​មាន​ចំណេះដឹង​ទូទៅ​ខ្ពស់  សកម្ម អត់ធ្មត់ ទើប​អាច​ផ្តល់ព័​ត៌ពិត​ដល់​សាធារណជន​៕

សូមសរសេរមកកាន់លោក ញឹម​ សុខន​ តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "​ព្រឹទ្ធសភា​ប្រកាស​បើកទូលាយ​ពី​យន្តការ​ដឹកនាំ​របស់​ខ្លូន​ដល់​អ្នកសារព័ត៌មាន​​"

  1. CountryStudent says:

    shared from facebook

    បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!

    ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។

  2. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ស្ថាបន័មិនបានការគ្មានប្រយោជន៏!!!