អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋសភា​​​ច្រាន​​​ចោល​​​សេចក្តី​​​រាយ​​​ការណ៍​​​របស់​​​វៀតណាម ដែល​​​ថា នឹង​​​មានការ​​​ដាក់​​​ទោស​​​ទណ្ឌលើ​​​​​​អ្នក​​​ដុត​​​ទង់​​​ជាតិ​​​វៀត​​​ណាម

ដោយ | August 21, 2014

ខេមបូឌា ដេលី

កាល​​​ពី​​​ម្សិលមិញ លោក ឈាង វុន អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋ​​​សភា​​​​​​បាន​​​ច្រាន​​​ចោល​​​សេចក្ដី​​​រាយ​​​ការណ៍​​​នៅ​​​ក្នុង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​វៀតណាម ដែល​​​ថា លោក ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភា បាន​​​ធានា​​​ចំពោះ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​វៀតណាម​​​ថា អ្នក​​​តវ៉ា​​​នឹង​​​ត្រូវ​​​ដាក់​​​ទោស​​​ទណ្ឌ​​​​​​ពី​​​បទ​​​ដុត​​​ទង់​​​ជាតិ​​​របស់​​​វៀតណាម​​​នៅ​​​ខាង​​​មុខ​​​ស្ថានទូត​​​វៀតណាម ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ខែ​​​មុន​​​។

ក្រោយ​​​ពេល​​​ត្រឡប់​​​ពី​​​ដំណើរ​​​ទស្សនកិច្ច​​​ផ្លូវ​​​រដ្ឋ​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​នៅ​​​ក្នុង​​​ទីក្រុង​​​ហាណូយ​​​ លោក ឈាង វុន បាន​​​លើក​​​ឡើង​​​ថា លោក ហេង សំរិន បាន​​​ប្រាប់​​​លោក ង្វៀន តាន​​​យ៉ុង នាយក​​​រដ្ឋមន្ត្រី​​​វៀតណាម​​​ថា គ្មាន​​​វិធាន​​​ការ​​​លើ​​​អ្នក​​​ជាតិ​​​និយម​​​ដែល​​​កំពុង​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដក​​​ចេញ​​​វិញ​​​នូវ​​​ការ​​​លើក​​​ឡើង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ដែល​​​ធ្វើ​​​ឡើង​​​​​​ដោយ​​​​​​មន្ត្រី​​​​​​ទូត​​​វៀតណាម​​​ម្នាក់​​​ឡើយ​​​​​​ ពីព្រោះ​​​កម្ពុជា​​​គឺ​​​ជា​​​ប្រទេស​​​ប្រជា​​​ធិប​​​តេយ្យ។

លោក ឈាង វុន បាន​​​មានប្រសាសន៍​​​ថា “លោក ហេង​​​ សំរិន​​​ បាន​​​បញ្ជាក់​​​យ៉ាង​​​​​​ច្បាស់​​​ ហើយ​​​ខ្ញុំ​​​ចង់​​​បញ្ជាក់​​​ឲ្យ​​​កាន់​​​តែ​​​ច្បាស់​​​ម្តង​​​ទៀត​​​ថា នៅ​​​ក្នុង​​​របប​​​ប្រជាធិបតេយ្យ​​​ពហុ​​​បក្សនៃ​​​ប្រទេស​​​កម្ពុជា​​​យើង​​​មិន​​​ស្ថិត​​​នៅ​​​ក្រោម​​​របប​​​ប្រទេស​​​វៀត​​​ណាម​​​ទេ ហើយ​​​យើង​​​មិន​​​អាច​​​រារាំង​​​មិន​​​ឲ្យ​​​ពល​​​រដ្ឋ​​​ធ្វើ​​​បាតុកម្ម​​​បាន​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​បាតុកម្ម​​​គឺ​​​ជា​​​រឿង​​​ធម្មតា​​​ក្នុង​​​ប្រទេស​​​​ប្រជាធិបតេយ្យ”។

លោក​​​បាន​​​មានប្រសាសន៍​​​ថា ” លោក​​​បាន​​​ទទួល​​​ដំណឹង​​​ថា វិទ្យុ និង​​​កាសែត​​​បាន​​​ចុះ​​​ផ្សាយ​​​​​​ថា [​​​ លោក ហេង សំរិន ] បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​​​​នឹង​​​ចាត់​​​វិធាន​​​ការលើ​​​អ្នក​​​តវ៉ា​​​ខ្មែរ​​​កម្ពុជា​​​ក្រោម​​​ [ ប៉ុន្តែ ]​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះ​​​មិន​​​មែន​​​ជា​​​ការ​​​ពិត​​​ទេ យើង​​​ច្រាន​​​ចោល​​​ការ​​​ចុះ​​​ផ្សាយ​​​នេះ​​​ទាំង​​​ស្រុង”។

នៅ​​​ក្នុង​​​អត្ថ​​​បទ​​​មួយ​​​ចុះ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ កាសែត  Nhandan របស់​​​វៀតណាម​​​បាន​​​ដក​​​ស្រង់​​​សម្តី​​​របស់​​​លោក ហេង សំរិន ដែល​​​បាន​​​ប្រាប់​​​ទៅ​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្រ្តី​​​ ង្វៀន តាន់​​​យ៉ុង​​​ ថា លោក​​​មាន​​​ការ​​​សោក​​​ស្តាយ​​​ចំពោះ​​​បាតុកម្ម​​​ប្រឆាំង​​​វៀតណាម​​​​​​ធ្វើ​​​ឡើង​​​ដោយ​​​អ្នក​​​ជ្រុល​​​និយម​​​មួយ​​​ក្រុម​​​ ដែល​​​ត្រូវ​​​ញុះ​​​ញង់​​​ពី​​​មនុស្ស​​​មួយ​​​ចំនួន​​​ដែល​​​មិន​​​ដឹង​​​ពី​​​ប្រវត្តិសាស្ត្រ​​​អំពី​​​ប្រទេស​​​ទាំង​​​ពីរ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ឈាង វុន បាន​​​លើក​​​ឡើង​​​ថា វា​​​គឺ​​​​​​ជា​​​លោក ង្វៀន​​​ តាន​​​់យ៉ុង​​​ ទេ ដែល​​​ហៅ​​​អ្នក​​​តវ៉ា​​​ជាតិ​​​និយម​​​ថា ជា​​​ “ក្រុម​​​ជ្រុល​​​និយម​​​”​​​។

លោក ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​បាន​​​ប្រើ​​​ពាក្យ​​​ធ្ងន​​​់ៗ​​​ដោយ​​​លើក​​​ឡើង​​​ថា ក្រុម​​​ជ្រុល​​​និយម​​​បាន​​​ដុត​​​ទង់​​​ជាតិ​​​វៀតណាម​​​។ [លោក]​​​ បាន​​មាន​​​ប្រសាសន៍​​​ថា វា​​​ប៉ះពាល់​​​ដល់​​​ស្មារតី និង​​​បេះ​​​ដូង​​​ប្រជា​​​ពល​​​រដ្ឋ​​​វៀតណាម ហើយ​​​បាន​​​ស្នើ​​​ឲ្យ​​​យើង​​​ចាត់​​​វិធាន​​​ការ​​​ដើម្បី​​ទប់ស្កាត់​​​បញ្ហា​​​នេះ​​​កុំ​​​ឲ្យ​​​កើត​​​ឡើង​​​ម្ដង​​​ទៀត​​​”។

ការ​​​ដុត​​​ទង់​​​ជាតិ​​​វៀត​​​ណាម​​​ កាល​​​ពី​​​ថ្ងៃ​​​អង្គារ សប្ដាហ៍​​​មុន​​​ គឺ​​​ជា​​​ចំណុច​​​មួយ​​​ដ៏​​​ក្ដៅ បំផុត​​​នៃ​​​បាតុកម្ម​​​ចំនួន​​​ពីរ​​​លើក​​​ប្រឆាំង​​​នឹង​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក ត្រាន វ៉ាន​​​ថុង អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​វៀតណាម​​​កាល​​ពី​​​ខែ​​​កក្កដា។

លោក​​​ ត្រាន​​​ វ៉ានថុង បាន​​​និយាយ​​​តាម​​​វិទ្យុ​​​ថា ខេត្ត​​​នៅ​​​កម្ពុជា​​​ក្រោម​​​ដែល​​​ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​ប្រទេស​​​វៀតណាម​​​សព្វ​​​ថ្ងៃ​​​បាន​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​វៀតណាម​​​យូរ​​​មក​​​ហើយ មុន​​​ពេល​​​ប្រទេស​​​បារាំង​​​កាត់​​​ខេត្ត​​​ទាំង​​​នេះ​​​ជា​​​ផ្លូវការ​​​ទៅ​​​ឲ្យ​​​វៀត​​​ណាម​​​​​​​​​តាំង​​​ពី​​​ក្នុង​​​ឆ្នាំ​​​១៩៤៩។

អ្នក​​​តវ៉ា​​​បាន​​​ហែ​​​ក្បួន​​​​​​ក្នុ​ង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ក្នុង​​​បាតុកម្ម​​​ចំនួន​​​បី​​​ថ្ងៃ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា ដើម្បី​​​ដាក់​​ញត្តិ​​​ជូន​​​ស្ថាន​​​ទូត​​​ និង​​​ស្ថាប័ន​​​រដ្ឋ​​​នានា ក្នុង​​​គោល​​​បំណង​​​ស្នើ​​​សុំ​​​ការ​​​គាំទ្រ​​​​​​ចំពោះ​​​ការ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដក​​​ចេញ​​​វិញ​​​នូវ​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក ត្រាន​​​ វ៉ានថុង ។

នៅ​​​ស្ថាន​​​ទូត​​​វៀតណាម កន្លែង​​​ដែល​​​អ្នក​​​តវ៉ា​​​បាន​​​ប្រឈម​​​ជាមួយ​​​​​​នគរ​​​បាល​​​បង្ក្រាប​​​បាតុកម្ម​​​ និង​​​របាំង​​​ការ​​​ពារ​​​ដ៏​​​រឹង​​​មាំ​​​នៅ​​​រាល់​​​ពេល​​​បញ្ចប់​​​ការ​​​ហែ​​​ក្បួន​​​នីមួយ​​​ៗ​​​នោះ លោក ឡុង​​​ ឌីម៉ង់ អ្ន​​​ក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​ទទួល​​​ញត្តិ​​​ជួស​​​មុខ​​​ឲ្យ​​​ស្ថាន​​​ទូត ដោយ​​​ធ្វើ​​​ឲ្យ​​​អ្នក​​​តវ៉ា​​​មាន​​​កំហឹង​​​កាន់​​​តែ​​​ខ្លាំង។

​​​​​​​​​​​​​​​ កាល​​​ពី​​​ម្សិលមិញ លោក ឈាង វុន បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា លោក ហេង សំរិន បាន​​​ពន្យល់​​​ប្រាប់​​​ពី​​​ជំហរ​​​របស់​​​អ្នក​​​តវ៉ា​​​ទៅ​​​កាន់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​វៀតណាម។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “លោក​​​បាន​​​បញ្ជាក់​​​យ៉ាង​​​ច្បាស់​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​​​​មិន​​​មែន​​​ចេះ​​​តែ​​​ធ្វើ​​​បាតុកម្ម​​​នោះ​​​ទេ​​​ ពួក​​​គាត់​​​ធ្វើ​​​បាតុកម្ម​​​ដោយសារ​​​អ្នក​​​នាំ​​​ពាក្យ​​​​​​វៀតណាម​​​និយាយ​​​មិន​​​ត្រូវ​​​រឿង​​​ប្រវត្តិសាស្ត្រ៕គឹមហឿន

​​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។


What Next?

Recent Articles

2 Responses to "អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋសភា​​​ច្រាន​​​ចោល​​​សេចក្តី​​​រាយ​​​ការណ៍​​​របស់​​​វៀតណាម ដែល​​​ថា នឹង​​​មានការ​​​ដាក់​​​ទោស​​​ទណ្ឌលើ​​​​​​អ្នក​​​ដុត​​​ទង់​​​ជាតិ​​​វៀត​​​ណាម"

  1. CountryStudent says:

    shared from facebook

    បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!

    ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។

  2. Chourn says:

    ចុះបើដឹងថាយួនវាបំផ្លើសម្តងជាពីរដងហើយអាក្រសួងការបរទេសខ្មែរម៉េចដេកស្រមុកអញ្ចឹង????