Thu, 21 August 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានី ឆាំងទៅនឹងបុគ្គលម្នាក់ដែលបានយកឈ្មោះរបស់លោក ទៅប្រើប្រាស់ដើម្បីធ្វើសកម្មភាពល្មើសច្បាប់នាពេលកន្លងមក។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងនៅថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៤ ដើម្បីប្រឆាំងនឹងបុគ្គលម្នាក់ ដែលបានប្រើឈ្មោះរបស់លោកដើម្បីបោកប្រាស់មន្ត្រីគយ នៅកំពង់ផែស្វយ័តកាលពីដើម ខែសីហា ឆ្នាំ២០១៤ ដើម្បីទៅអន្តរាគមន៍ ឬធ្វើសកម្មភាពបន្លំបោកប្រាស់អ្នកដទៃ ឬធ្វើសកម្មភាពល្មើសច្បាប់ជាបន្តបន្ទាប់។
លោកបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ខ្ញុំសូមអះអាងថា ខ្ញុំមិនដែលបានអនុញ្ញាត និងមិនដែលបានគាំទ្ររាល់ការប្រើប្រាស់ឈ្មោះ និងឋានៈរបស់ខ្ញុំ ដើម្បីបម្រើឲ្យសកម្មភាពខុសច្បាប់ណាមួយនោះឡើយ។ ខ្ញុំសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងតុលាការ មេត្តាចាត់វិធានការផ្តន្ទាទោសជនល្មើសឲ្យបានធ្ងន់ធ្ងរ ស្របតាមច្បាប់ និងនីតិវិធីច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា»។
លោក លី ច័ន្ទតុលា មេធាវីការពារក្តីឲ្យលោក ហ៊ុន ម៉ានី បានឲ្យដឹងថា មូលហេតុដែលលោក ហ៊ុន ម៉ានី បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីនៅថ្ងៃ ទី១៩ ខែសីហា នោះ គឺបន្ទាប់ពីទទួលបាននូវការផ្តល់ព័ត៌មានពីមន្ត្រីគយ នៅ កំពង់ផែ ព្រះសីហនុ ដែលសង្ស័យពីជនម្នាក់បានយកឈ្មោះលោក ហ៊ុន ម៉ានី ដើម្បីធ្វើការនាំរថយន្តចូលមកកម្ពុជា។
លោកបានឲ្យដឹងថា៖ «គាត់សង្ស័យរួចក៏បានរាយការណ៍មក ពីព្រោះគាត់ដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ពុំដែលធ្វើទង្វើបែបនោះទេ»។
លោកបានឲ្យដឹងទៀតថា ជនដែលយកឈ្មោះលោក ហ៊ុន ម៉ានី ទៅប្រើនោះគឺគេនាំរថយន្តពេទ្យចំនួនបីគ្រឿងពេលនេះលោកបានកំណត់មុខសញ្ញាជនសង្ស័យច្បាស់លាស់ហើយ ប៉ុន្តែលោកសុំមិនបញ្ចេញអត្តសញ្ញាណទេ ដោយសារនីតិវិធីស្ថិតនៅក្នុងការអង្កេតនៅឡើយ។
មិនអាចទំនាក់ទំនងមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ។
ទាក់ទិនទៅនឹងករណីនេះ លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថា ការយកឈ្មោះអ្នកធំទៅប្រើប្រាស់នោះ គឺវាតែងតែកើតមានឡើង នៅពេលកន្លងមក ជាពិសេស នៅពេលនាំទំនិញគេចពន្ធចូលស្រុកដោយសារតែមន្ត្រីសព្វថ្ងៃនេះ ធ្វើការមានខ្សែបណ្តោយរបស់គេ។
លោកបានថ្លែងថា៖ «អ្នករកស៊ីគេតែងតែយកឈ្មោះអ្នកធំ មកដាក់នៅក្រោយខ្នង ដើម្បីកាងឲ្យមុខរបររបស់គេ ហើយបើរកស៊ីមិនឆ្លងកាត់អ្នកដែលមានអំណាចធំនោះ ក៏មិនអាចរកស៊ីបានសុខដែរ»៕
ខំលាងខ្លួនពីភាពស្មោគគ្រោគ។
ល្មមដល់ពេលហើយ។ គាត់ពិតជាមនុស្សល្អមែន សូមជួយគាត់បំបាត់មនុស្សយកឈ្មោះគេទៅប្រើ។
មានច្រើនណាស់ដែលឲ្យគេយកឈ្មោះទៅប្រើដើម្បីរួចពីការបង់ពន្ធ ហើយទារយកប្រាក់ពន្ធដែលត្រូវ
បង់ជួនរដ្ឋពីឈ្មួញដាក់ហោប៉ៅខ្លួនឯង។ បើមានមនុស្សដូចគាត់ច្រើនឡើងៗ នោះនឹងមានប្រាក់
សំរាប់តំឡើងប្រាក់ខែហើយ។
លោក ហ៊ុន ម៉ានីធ្វើនេះពិតជាត្រឹមត្រូវណាស់ សូមសរសើរដោយស្មោះ។ លោកត្រូវតែវែកមុខអោយឃើញនូវបុគ្គលដែលតែងប្រើឈ្មោះអ្នកទទៃរកសីុទុច្ចរិត យកមកកាត់ទោសអោយបាន នេះជាគំរូល្អដែលអ្នកដទៃគួរប្រតិបតិ្ត។ ហើយក៏សូមផ្តាំទៅបុគ្គលដែលតែងយកឈ្មោះគេទៅប្រើដើម្បីលាភសក្កាះ និងអ្នកដែលតែងកាងអោយឈ្មួញទាំងនោះឈប់ប្រព្រឹត្តទៅ ប្រយ័ត្នអស់លក្ខណ៏។
shared from facebook
បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!
ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។
ទើបនឹងភ្ញាក់ពីដេក រឿងកើតតាំងពីយូរមកហើយ មិនធ្វើទេ ដល់តែពួកcnrp ឡើងកូដ ទើបធ្វើដូចជាភ្ញាក់ផ្អើលបន្តិចទៅ។ តែក៏គួរឲ្យសរសើរដែរ ចំពោះការផ្លាស់ប្តូរនេះ។
គំនិតឆ្កែកន្ទុយខ្វៀន!!!!
កុំទៅប្តឹងគេព្រោះគេដឹងថាម្ចាស់ផែនដីនៅស្រុកខ្មែរគឺមានតែគ្រួរសាហ៊ុនសែនទេ ហើយកន្លងមកមាន ករណីនេះច្រើនណាស់ដែលថ្នាក់ដឹកនាំប្រទេសបណ្តោយឲ្យកូនចៅរបស់ខ្លួនទៅរកសុីនិងយកលាភ សការះមកចែកគ្នាយ៉ាងសប្បាយទៀតផង។ តែនៅពេលគេដឹងហើយខំលាងខ្លួនក៍ធ្វើជាប្តឹងប្តល់ដើម្បី បង្ហាញគេឯងគ្រាន់តែល្អមើលប៉ុនណ្ណោះ ហើយបន្ទាប់មកស្ងាត់ឲ្យឈឹងដដែលហ្នឹងគ្មានបានការ។
អ្នករកស៊ីតែងតែយកឈ្មោះអ្នកធំសែស្រឡាយ មកដាក់នៅបាំងមុខពីមុខ ដើម្បីធ្វើជាខែលបាំងកាងការពារ
មុខរបរខុសច្បាប់ ឬគេចមិនបង់ពន្ធ ល្បីជាងគេគ្រួសារសាច់ញាតិត្រកូលហ៊ុន និងពួកឧកញ្ញា មួយកំភ្លោះ
ដែលតែងតែរំលោភយកដីប្រជាជនជាញយៗ ។
អ្នករកស៊ីតែងតែយកឈ្មោះអ្នកធំសែស្រឡាយ មកដាក់នៅបាំងពីមុខ ដើម្បីធ្វើជាខែលបាំងកាងការពារ
មុខរបរខុសច្បាប់ ឬគេចមិនបង់ពន្ធ ល្បីជាងគេគ្រួសារសាច់ញាតិត្រកូលហ៊ុន និងពួកឧកញ្ញា មួយកំភ្លោះ
ដែលតែងតែរំលោភយកដីប្រជាជនជាញយៗ ។
អូ ! នៅមានច្រើនទៀត ជាពិសេសពួកពាក់ផ្កាយ មេគយ មេប៉ូលិស មេទាហាន ចៅហ្វាយខេត្ត អនុខេត្ត ជាដើម ។ល។