សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី គាំទ្រ​ការឆ្លើយតប​របស់​លោក ហេង សំរិន ករណី​កម្ពុជា​ក្រោម​​

ដោយ៖​ អុិត សូធឿត​
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ប្រធានរដ្ឋសភា លោក ហេង សំរិន ពេលត្រឡប់មកពី ប្រទេសវៀតណាមវិញ កាលពីថ្ងៃពុធ ទី២០ខែសីហា ម្សិលមិញ (រូបភាព៖ ណាត សុភាព)

​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សម្ដែង​ការគាំទ្រ​ចំពោះ​ការឆ្លើយតប​របស់​ប្រធាន​រដ្ឋ​សភាលោក ហេង សំរិន ទៅកាន់​នាយករដ្ឋមន្ត្រី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​ទាក់ទិន​នឹង​ករណី​ការធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម ។​

​ការគាំទ្រ​នេះ​ធ្វើឡើង​តាមរយៈ សេចក្ដីថ្លែងការណ៍​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ចេញ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​សីហា​នេះ ដោយ​បង្ហាញ​ការគាំទ្រ​ចំពោះ​ការអះអាង​របស់​ប្រធាន​គណៈកម្មការ​បរទេស​រដ្ឋ​សភា​កម្ពុជា អំពី​ការឆ្លើយតប​របស់​ប្រធានរដ្ឋសភា​លោក ហេង សំរិន ទៅកាន់​នាយករដ្ឋមន្ត្រី​វៀតណាម ដែល​ស្នើឲ្យ​ចាត់វិធានកា​រតឹងរ៉ឹង​លើ​បាតុកម្ម​ប្រឆាំង​វៀតណាម និង​ការដុត​ទង់ជាតិ​វៀតណាម ។​

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ប្រធាន​គណៈកម្មការ​បរទេស​រដ្ឋ​សភា​កម្ពុជា​លោក ឈាង វុន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ បដិសេធ​ថា​លោក ហេង សំរិន មិន​បាន​សន្យា​ជាមួយ​ប្រទេស​វៀតណាម​ទប់ស្កាត់​ការធ្វើ​បាតុកម្ម និង​ដុត​ទង់ជាតិ​វៀតណាម ដូច​ដែល​សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ទេ ។ 

​សេចក្ដីថ្លែងការណ៍​ដដែល​នេះ​បន្តថា ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ជំរុញ​វិធានការ​ការទូត​ដែល​គណៈកម្មការ​បរទេស​រដ្ឋសភា និង​ក្រសួងការបរទេស​កម្ពុ​ជា​បម្រុង​បញ្ជូន​កំណត់​ទូ​តទៅ​ក្រសួងការបរទេស​វៀត​ណា​ម ឲ្យ​កោះហៅ​មន្ត្រី​នាំពាក្យ​ស្ថានទូត​លោក ត្រឹង វ៉ាន់​ថុង ដែល​បំផ្លាញ​ទំនាក់ទំនង​ល្អ​កម្ពុជា វៀតណាម ឲ្យចេញ​ពី​កម្ពុជា​ជា​បន្ទាន់ និង​ជា​ស្ថាពរ​៕

សូមសរសេរមកកាន់លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles

2 Responses to "សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី គាំទ្រ​ការឆ្លើយតប​របស់​លោក ហេង សំរិន ករណី​កម្ពុជា​ក្រោម​​"

  1. sambo says:

    ឃើញសកម្មភាពពួកអាទ្ររពងដើម្បីបុណ្យសកត្ិ គ្រាន់តែលេចក្បាលចេញពីយន្តហោះភ្លាមមានអាពួកឪបពងបាំងឆ័ត្រឪ្យភ្លាម យ៉ាងម៉េច ? ខ្លាចរន្ទះបាញ់ទាំងថ្ងៃឬយ៉ាងម៉េច ? ចុះចំណែកប្រជាជននិងអស់លោកដែលចាំទទួលហើយដែលឈរកន្តាលថ្ងៃនោះវាយ៉ាងម៉េចដែរ ប្រហែលជាត្រូវថ្ងៃរលាយអស់ហើយមើលទៅ ក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើអ្វីកុំឪ្យប្លែកខុសពីមហាជនពេក ត្រូវយល់ថាយើងជាអ្នកបំរើប្រជាជន គេរាប់រយរាប់ពាន់នាក់ឈរចាំទទួលយើងកណ្តាលថ្ងៃ ដូច្នេះយើងក៏ត្រូវធ្វើដូចគេដែរ គួរឪ្យខ្មាស់ពិភពលោកណាស់ដែលមានមេដឹកនាំដែលមានចរិតមិនយល់ពីអ្វីដែលមានន័យថា បំរើនិងកាពារប្រ/ជនិងប្រទេសជាតិ លក្ខណះទាំងនេះហើយដែលធ្វើឪ្យជនបរទេសមើលងាយនិងចាប់ចំណុចខ្សោយបានថា ខ្មែរឪ្យតែបានឡើងធ្វើធំបន្តិចគឺភ្លេចអស់ហើយធាតុកំណើតដើម ។

  2. CountryStudent says:

    shared from facebook

    ប្រទេសលាវបានបង្កើតរដ្ឋាភិបាលនិរទេសដើម្បីរំដោះប្រទេសពីការ
    គ្រប់គ្រងរបស់យួន ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ព្រោះសម័យ
    នេះហើយគេមិនដែលឲ្យឣ្នកឯងមកគ្របគ្រងងាយទេ
    មិនមែនសម័យសង្គ្រាមលោកទេ