​ក្រសួង​មហាផ្ទៃ​ថា ការប្រមូលផ្តុំ​ដែល​គ្មាន​ការអនុញ្ញាត​ជា​ទង្វើ​ខុសច្បាប

ដោយ៖​ ថុល ស្រី​លក្ខណ៍​
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ក្រសួង​មហាផ្ទៃ​អះអាង​ម្តងទៀត​ថា រាល់​ការ​ធ្វើ​បាតុកម្ម ចំ​បាច់​ត្រូវមាន​ការយល់ព្រម​ពី​អាជ្ញាធរ​មូលដ្ឋាន​ជា​មុន បើ​ពុំនោះ​ទេ ការប្រមូលផ្តុំ​តវ៉ា​ទាំងនោះ ត្រូវ​ចាត់ទុក​ថា ជា​បាតុកម្ម​ខុសច្បាប់​។​

​ការបញ្ជាក់ របស់​ក្រសួង​មហាផ្ទៃ​បែបនេះ ធ្វើឡើង​បន្ទាប់​ពី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៨​ខែ​សីហា​ឆ្នាំ​២០១៤ បាន​ចេញ​លិខិត​ចំហ​មួយ ជំរុញ​ឲ្យ​ក្រសួង​នេះ បញ្ឈប់​ការដាក់កំហិត ឲ្យ​អ្នក​ប្រើប្រាស់​សិទ្ធិ ត្រូវ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​ជាមុន ដោយ​ចាត់ទុកថា​ការកម្រិត​សិទ្ធិ​បែបនេះ ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ឲ្យ​VOD ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ខែ​សីហា​ឆ្នាំ​២០១៤ នេះ​ថា បើ​យោង​តាម​ច្បាប់​ស្តីពី​បាតុកម្ម បញ្ជាក់ថា រាល់​ការប្រមូលផ្តុំ ធ្វើបាតុកម្ម​ណាមួយ បើ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ទេ គឺជា​បាតុកម្ម​ខុសច្បាប់​។​

​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា​៣៧​ចែងថា សិទ្ធិ​ធ្វើ​កូដកម្ម និង​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​យកមក​អនុវត្ត​នៅក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​។

ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី​ចែង​ក្នុង​ចំណុច២.៤​ និង​ចំនុច​១​ចែងថា ប្រសិនបើ​គ្មាន​ការឆ្លើយតប​ចំពោះ​លិខិត​ជូនដំណឹង​ពី​អាជ្ញាធរ​ទេ បាតុកម្ម​នោះ​អាច​ប្រព្រឹត្តទៅបាន​ដោយ​ពុំ​មាន​ការ​បំបែក​។​

​មន្ត្រី​ស៊ើបអង្កេត និង​ជា​អ្នក​ប្រឹក្សា​ច្បាប់​នៅ​អង្គការ​លីកាដូ លោក អំ សំអាត លើកឡើងថា វិធានការ​របស់​ក្រសួងមហាផ្ទៃ បាន​រំលោភ​ទាំង​រដ្ឋ​ធម្មនុញ្ញ ទាំង​ច្បាប់​ស្តីពី​បាតុកម្ម​។ លោក​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ពិនិត្យ​ពិ​វិធានការ​នេះ​ឡើង​វិញ ដើម្បី​ធានា​ថា​កម្ពុជា​កំពុង​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​។​

​រាជរដ្ឋាភិបាល​បាន​ផ្តល់​សច្ចា​ប័ណ្ណ​ដល់​អង្គការ​សហប្រជាជាតិ​ច្រើន​ឆ្នាំ​មកហើយ ពី​ការគោរព​សិទ្ធិមនុស្ស និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ ប៉ុន្តែ​មក​ដល់ពេលនេះ រដ្ឋាភិបាល​តែ​រង​នូវ​ការរិះគន់​ពី​ក្រុម​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ថា ធ្វើឲ្យ​ដំណើរការ​លិទ្ធិប្រជាធិបតេ​យ្យ​មាន​សន្ទុះ​យឺត ដោយសារ​អ្នក​ប្រើប្រាស់​សិទ្ធិ​ខ្លះ​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ដោយ​ចោទ​ពី​បទ​ញុះញង់ និង​បទ​បង្ក​ឲ្យ​ខូច​សណ្តាប់​សង្គម​ជាដើម បើទោះបី​បាតុកម្ម​ខ្លះ ធ្វើទៅបាន​ដោយ​ជម្នះ​នឹងបម្រាម​របស់​អាជ្ញាធរ​ក៏ដោយ​។

សូមសរសេរមកកាន់អ្នកស្រី ថុល ស្រីលក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

3 Responses to "​ក្រសួង​មហាផ្ទៃ​ថា ការប្រមូលផ្តុំ​ដែល​គ្មាន​ការអនុញ្ញាត​ជា​ទង្វើ​ខុសច្បាប"

  1. bol says:

    រឿងនេះ ត្រូវមើលគម្រូរបស់រដ្ឋាភិបាលអូបាម៉ា ក្នុងការទប់ទល់ជាមួយនឹងបាតុករ នៅពេលថ្មីៗ នេះ វិញ ថាតើរដ្ឋាភិបាលអូបាម៉ា បានធ្វើយ៉ាងដូចម្តេច?
    បាតុករ ៤០០ នាក់ តែប៉ូលីស បានប្រើកម្លាំងយ៉ាងច្រើន មានគ្រាប់ផ្សែង គ្រប់ប្រភេទ និងរថពាសដែក ព្រមទាំងចាប់ខ្លួនបាតុករ យ៉ាងព្រៃផ្សៃ ផង។

    នរណាឆ្ងល់អីពីរឿងច្បាប់បាតុកម្មស្រុកខ្មែរ សូមអញ្ជើញសួរទៅ VOA និង RFA ពីរឿងរឿងរដ្ឋាភិបាល អូបាម៉ា វិញ៕

  2. អុជអាល says:

    បើអាជ្ញាធរមិនគោរពច្បាប់ តើឲ្យអាឆ្កែណាគោរពនោះ!!!

  3. ទឺកភ្នែកជនរងគ្រោះ says:

    ពិតជាខ្លាចងាប់មែនពួកអាថោក មីថោក ! មហាសែនថោក! តាំងពីជីដូនជីតាអញមកមិនដែល់

    កណ្ឌួយម៉ែវាណាចេញច្បាប់ថោកខ្លាចងាប់គ្រាន់តែគេប្រមូលផ្តុំគ្នាវាកណ្ឌួយម៉ែវាថាខុសច្បាប់

    ចុះកណ្ឌួយម៉ែវាគ្រែងធ្លាប់ទៅវត្តដែរឬអត់? ម៉េចក៏មិនគិតទៅវត្ដដេញលោកសង្ឃឲ្យអស់ពីវត្តផង

    ដែលលោកទៅប្រម៉ូលផ្តុំគ្នានៅក្នុងវត្ត? ឬមនុស្សទៅប្រម៉ូលផ្ដុំគ្នាធ្វើបុណ្យនៅក្នុងវត្ត៕

    ពិតជាអាពួកទមិឡអត់សាសនាមែន។ តើប្រជាជនពេណាប្រជាជនខ្មែរយល់ដឹងអំចារឹក

    ពួកអាទមិឡអត់សាសនានឹង?