លោក កឹម សុខា ផ្ញើ​លិខិត​ទៅ​លោក ហ៊ុន សែន សុំ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយ​ជម្លោះ​ដីធ្លី

ដោយ ទីន ហ្សាការីយ៉ា
2014-08-21
RFA

កឹម សុខា ៦១០
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ ២០១៤។ RFA/Tin Zakariya

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម លោក កឹម សុខា ដាក់​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ឲ្យ​ដោះ​លែង​ប្រជាពលរដ្ឋ​កំពុង​ជាប់​ឃុំ​ឃាំង​យ៉ាង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ ដោយសារ​តែ​ទំនាស់​ដីធ្លី។

លិខិត​របស់ លោក កឹម សុខា ផ្ញើ​ទៅ លោក ហ៊ុន សែន តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ថ្ងៃ​ទី​២១ សីហា ដោយ​យោង​លើ​ប្រសាសន៍​របស់ លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​កាល​ពី​ថ្ងៃ​ទី​១៨ សីហា។

លោក កឹម សុខា មាន​ប្រសាសន៍​រៀបរាប់​នៅ​ក្នុង​លិខិត​នោះ​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ខ្ញុំ​សូម​ជម្រាប​សម្ដេច​តេជោ​ឲ្យ​បាន​ជ្រាប​ថា រហូត​មក​ទល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​រងគ្រោះ និង​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ដោយសារ​ទំនាស់​ដីធ្លី ហើយ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​មួយ​ចំនួន មិន​បាន​អនុវត្ត​បទបញ្ជា​របស់​សម្ដេច ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​ឲ្យ​បាន​ហ្មត់ចត់​ដូច​សម្ដេច​មាន​ប្រសាសន៍​នា​ពេល​ថ្មីៗ​នេះ និង​ជាពិសេស តុលាការ​ក៏​មិន​បាន​ចូលរួម​ដោះស្រាយ​ទំនាស់​ទាំង​នោះ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ​ឡើយ។

របាយការណ៍ ៦​ខែ​ដើម​ឆ្នាំ​២០១៤ របស់​សមាគម​អាដហុក (adhoc) ឲ្យ​ដឹង​ថា បញ្ហា​ជម្លោះ​ដីធ្លី​មាន​ជាង ១០០​ករណី និង​មាន​ប្រជាពលរដ្ឋ​ចំនួន ៩៥​នាក់ ជាប់​បណ្ដឹង​នៅ​តុលាការ ក្នុង​នោះ​មាន​មួយ​ចំនួន កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​តុលាការ​ដោះ​លែង​វិញ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "លោក កឹម សុខា ផ្ញើ​លិខិត​ទៅ​លោក ហ៊ុន សែន សុំ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយ​ជម្លោះ​ដីធ្លី"

  1. bol says:

    យើងគិតថា លោកកឹម​ សុខា អាចស្នើទៅរាជរដ្ឋាភិបាលបានពីរឿងទាំងនេះ នៅក្នុងគោលគំនិតណាមួយក៏បាន ដូចជា ដើម្បីមុខមាត់បក្ស ឬ ដើម្បីយុត្តិធម៌ …..។

    តែយើងចង់ឲ្យទាំងអស់គ្នា ត្រូវតែពិចារណាហេតុនិងផល ដែលធ្វើឲ្យមានការចាប់ខ្លួនមនុស្សសិន ថាតើមូលហេតុអ្វី ទើបបានជាគេចាប់។ គួរតែយល់ថា រឿងគឺជារឿងដីធ្លី។ តែបើនេះ ជារឿងដីធ្លី ហេតុអ្វីបានជាយើងបង្កើតឲ្យមានការវាយតប់ ការធ្វើអំពើកុប្បកម្ម កាន់កាំបិតពូថៅ មកវាយកាប់ ចាក់ ប្រឆាំងនឹងសមត្ថកិច្ចឬ មកលើអ្នកដទៃ។ ករណីដែលគេចាប់នេះ គឺចាប់ពីរឿងដែលជនល្មើស បានប្រព្រឹត្តហឹង្សា និងញុះញង់ឲ្យមានហឹង្សា។ នេះគឺជារឿង ដែលគេចាប់។ តែបើរឿងនេះ គ្រាន់តែជារឿងដីធ្លី ហើយយើងតវ៉ាដោយអហឹង្សា តាមផ្លូវតុលាកា ឬតាមយន្តការរដ្ឋាភិបាល ដែលមានអាជ្ញាធរជួយសម្រុះសម្រួល នោះ នឹងពុំមានការចាប់ខ្លួនអ្វី នោះទេ, ទោះបីេជា ប្រជាជនភូមិនោះ នៅតែរឹងទទឺង មិនទទួលយកការសម្រុះសម្រួល ក៏ដោយ។

    តែដោយសារ តែកាលពីថ្ងៃទី ១៨ កន្លងមក លោក នាយករដ្ឋមន្ត្រីបាននិយាយជាថ្មីម្តងទៀតហើយ អំពីរឿងផ្តល់អាទិភាពដល់ប្រជាជន ដូចនេះ យើងគិតថា តុលាកា គួរតែពិនិត្យថា រឿងក្តីនៅក្នុងដៃនោះ អាចបញ្ចប់បានដោយនិតិវិធីអ្វី ធ្វើយ៉ាងម៉េច ដើម្បីឲ្យគាត់បានរួចខ្លួន ចេញមកវិញទៅ។ ការបញ្ចប់ក្តី ក៏ត្រូវតែបញ្ចប់ដោយបញ្ជាក់ឲ្យគាត់ទទួលស្គាល់ខ្លួនឯងថា ពុំមែនជាបទល្មើសពីរឿងដីធ្លី តែបទល្មើសកើតពីការដែលគាត់បានប្រើហឹង្សា លើនរណា…. ។
    លោក កឹម សុខា ត្រូវតែទៅនិយាយជាមួយតុលាកា និងធ្វើការជាមួយតុលាកាវិញ ទើបត្រូវ។ គឺមានន័យថា មិនបាច់ទៅសុំលោក ហ៊ុន សែន ទេ។ និយាយឲ្យចំ លោក កឹម សុខា ត្រូវតែស្វែងយល់ និងរកមូលហេតុ ព្រមទាំងដឹងពីចរិរបស់អ្នកមានទំណាស់ដីធ្លីនេះ ផង។ ដឹងយ៉ាងម៉េច? គឺត្រូវតែដឹងថា « ពុំមែនថា ឲ្យតែអ្នកស្រក់ទឹកភ្នែក សុទ្ធតែជាអ្នកកំសត់ រងការជិះជាន់ទាំងអស់នោះ ទេ»។
    ចាំដល់ថ្ងៃមួយ ដែលប្រសិនបើលោកបានកាន់ដំណែងអ្វីមួយក្នុងរដ្ឋាភិបាល នោះលោកនឹងយល់ជាពុំខាន។ ហើយដូចជាយើងបាននិយាយអញ្ចឹង គឺត្រូវពង្រឹងនិតិរដ្ឋ ដោយកុំធ្វើប្រជាភិថុតិដោយការលើកទឹកចិត្តរាស្ត្រឲ្យប្រឆាំងច្បាប់ ឬ អាជ្ញាធរ ឲ្យសោះ។
    គួរតែទទួលស្គាល់ថា ចាប់ពីពាក់កណ្តាលឆ្នាំ ២០១២ មក លោកហ៊ុន សែន​បានកាត់ក្បាលតម្រូវមួក រួចមកហើយ។ កាត់ក្បាលតម្រូវមួក គឺ ការទទួលស្គាល់ការកាន់កាប់ដីដោយខុសច្បាប់របស់ប្រជាជន យើងនេះឯង។ តែទោះបីប្រឹងយ៉ាងណា រឿងនេះ មិនចប់ទៀត។ ដូចនេះ លោកហ៊ុន សែន ត្រូវតែរកមូលហេតុ។