Thu, 21 August 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បន្ទាប់ពីរងនូវវិប្បដិសារីស្នេហ៍ចិត្តនឹងចិត្ត ដែលទីបំផុតសល់ត្រឹមតែកេរ្តិ៍ឈ្មោះអាស្រូវ ជាមួយនឹងតំណក់ឈាមមួយតក់នោះ អ្នកនាង ចាន់ សុផានី មិនដែលបង្ហាញអារម្មណ៍ទោរទន់ត្រេកត្រអាលនឹងការលួងលោមសុំគ្រងបេះដូងជាថ្មីពីបុរសផ្សេងទៀតឡើយ។ ជាមួយគ្នានោះ តារាសម្តែងរូបនេះ ប្រកាសក្នុងគណនីហ្វេសប៊ុក សុំអង្វរបុរសៗឲ្យឈប់តាមរំខានអារម្មណ៍នាងទៀតផង។
ក្រោយពីបញ្ចប់សម្ព័ន្ធស្នេហ៍ឥតខាន់ស្លាដ៏ចម្រូងចម្រាសជាមួយតារាចម្រៀងលោក សូណូ លស់ថ្ងៃតិចណាស់ ដែលនៅក្នុងគណនីហ្វេសប៊ុកអ្នកនាង ចាន់ សុផានី ក្រៅពីផុសរូបថតកូនស្រី ដើរ ដេក ញ៉ាំ ទាំងយប់ទាំងថ្ងៃនោះ អ្នកនាង ចាន់ សុផានី ក៏មានសរសេរសាររំឭកពីភាពឈឺចាប់ ពីអតីតកាលស្នេហ៍របស់នាងផងដែរ ។
នាងបញ្ជាក់ថា នាងមិនភ្លេចឡើយអតីតមួយនេះ គឺចងចាំមួយជីវិត តែនាងក៏បានបញ្ជាក់ថា មេរៀននេះក៏បានធ្វើឲ្យជីវិតនាងកាន់តែរឹងមាំផងដែរ។
ក្រៅពីការសរសេររំលែកទុក្ខនៅលើហ្វេសប៊ុក ក៏មានអ្នកខ្លះសរសេរសារបែបលែបខាយ បែបបោះពាក្យ បោះសម្តីចង់អន្ទងស្នេហ៍ទៅអ្នកមេម៉ាយនេះផងដែរ។ អ្នកខ្លះសរសេរថា៖«កុំទៅគិតមនុស្សប្រុស ចោលម្សៀតនោះទៀតអី មិនខ្វះទេ មនុស្សប្រុសដែលមានសន្តានចិត្តល្អ»។
ភ្លាមនោះ ចាន់ សុផានី ក៏បានតបថា៖«មិនបាច់មកលួងលោមខ្ញុំទេ ពួកប្រុសៗផ្អែមតែដំបូងទេ មានស្រីៗមិនតិចទេ រងគ្រោះព្រោះសម្តីផ្អែមនេះ។ ខ្ញុំមិនជឿហើយក៏មិនបាច់ប្រឹងដែរ»។
ដូចគ្នានោះ អ្នកនាង ចាន់ សុផានី បានបញ្ជាក់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ជីវិតខ្ញុំពេលនេះមានសេរីភាពហើយ ដ្បិតថាអតីតកាលឈឺចាប់នោះ នៅដិតដាមមែន តែពេលនេះខ្ញុំគិតថា គ្មានអ្វីដែលបង្ខំឲ្យខ្ញុំដើរទៅរកគន្លងឈឺចាប់នោះបានទៀតទេ។ យ៉ាងណាឲ្យតែកូនស្រីសំណព្វចិត្តខ្ញុំ មានអនាគត ទោះត្រូវហត់នឿយ ត្រូវថតហាលថ្ងៃ យប់ជ្រៅក៏ដោយ ក៏ខ្ញុំស៊ូដើម្បីកូនដែរ ដោយមិនចាំបាច់ទៅពឹងអ្នកណាទេ»។
អ្នកនាង ចាន់ សុផានី បានលើកឡើងថា៖ «ថ្មីៗនេះនៅក្នុងគណនីហ្វេសប៊ុក ខ្ញុំក៏មានការភ្ញាក់ផ្អើល បន្ទាប់ពីឃើញសារសរសេរបង្ហោះសុំកុំឲ្យបុរសម្នាក់ ឈប់តាមរំខានអារម្មណ៍ក្តីសុខខ្ញុំ»។
ប៉ុន្តែយ៉ាងណា អ្នកនាង ចាន់ សុផានី ក៏បដិសេធប្រាប់ភ្នំពេញ ប៉ុស្តិ៍ សុំមិនបរិយាយពីអត្តសញ្ញាណ បុរស ដែលនាងសុំអង្វរកុំឲ្យមករំខានអ្នកនាង ដោយនាងគ្រាន់តែបង្ហើបថា៖ «មិនមែនបុរសណានោះទេ គេជាមនុស្សចាស់ម្នាក់»។ អ្នកនាង ចាន់ សុផានី បានប្រាប់ទៀតថា៖ «ដំបូងឡើយ ចង់ថាមិនខ្វល់ដែរ តែគាត់នៅតែបង្កនូវរឿងមិនពិត ហើយរឿងនោះអ្នកជឿនៅតែជឿ អ្នកឈឺនៅតែឈឺ»។
យ៉ាងណា តារាសម្តែងមេម៉ាយកូនមួយរូបនេះ មិនបានប្រកាសតតាំង និងរករឿងបុរសចាស់ម្នាក់នោះទេ។ អ្នកនាង ចាន់ សុផានី ក៏បានផ្តាំទៅមនុស្សចាស់ នោះថា៖ «ខ្ញុំសូមអង្វរអ្នកនោះ កុំនិយាយអ្វីដែលគ្មានការពិតចំពោះខ្ញុំ ខ្ញុំមានកូនមួយហើយ ។ អ្វីដែលខ្ញុំត្រូវធ្វើគឺមើលថែកូនរបស់ខ្ញុំ ដូច្នេះខ្ញុំគ្មានលុយសម្រាប់យកទៅធ្វើអ្វីផ្សេងដូចអ្នកគិតនោះទេ»៕

នៅមានខ្ញុំម្នាក់ដែរដែលសុភាពបុរសសុំខ្មាស់…។
Sophany I love you . U R my heart. I love you with all my heart, darling.
oh dear don’t teasing her she will be angry.
I often saw her outside with her daugther. She very quiet and the way she treats her daugther is very nice. I admire her that she always recognize and open for her personal thing unlike the other actresses that always lie eventhough somepeople know about their stories.
រេាមចិពេីា្ចមក្រាសដូចនេះបានស្អាត៊៊៊៊៊៊៊៊៊៊ហេីយដៀបឡាំទៀត៕៕៕៕៕៕៕
តាតាកំុលាកប្រាកបេសកកម្មដេីម្បីនាងុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំ