ដោយ៖ ជន ស្រីណុច និង ស៊ុន ណារិន
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
អ្នកបឹងកក់បីនាក់ ត្រូវបានចាប់ខ្លួន (រូបថតដោយជន ស្រីណុច)
អ្នកមានជម្លោះដីធ្លី នៅព្រឹកថ្ងៃសុក្រនេះ បានប៉ះទង្គិចគ្នាមួយប្រាវជាមួយកងសន្តិសុខខណ្ឌ ស្របពេលដែលស្ត្រីទាំងនោះព្យាយាមយកញត្តិដាក់នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីឲ្យដល់ដៃលោកហ៊ុន សែន បណ្តាលឲ្យសន្លប់ស្ត្រីបីនាក់ និងចាប់ខ្លួនបីនាក់ទៀត ក្នុងរយៈពេលខ្លី។
អ្នកមានជម្លោះដីធ្លីទាំងនោះ រួមមាន អ្នកបឹងកក់ បុរីកីឡា និងថ្មគោល ដែលពួកគេដាក់ញត្តិជាថ្មីទៀតនេះ ដោយសារតែលោក ហ៊ុន សែន អះអាងថា មិនដែលបានទទួលញត្តិពីអ្នកមានជម្លោះដីធ្លី។
អ្នកស្រីឆាយ គឹមហ៊ន មកពីបុរីកីឡា បានសន្លប់បន្ទាប់ពីរុញច្រានជាមួយសមត្ថកិច្ចចម្រុះនោះ រៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ដែលរស់នៅលើគំនរសំរាម តែមិនមានមន្ត្រីរដ្ឋាភិបាលណាមួយជួយពួកខ្លួនឡើយ «ព្រោះតែតាមរយៈខ្សែរយៈនេះហើយ បានញត្តិខ្ញុំមិនដែលទៅ។ រស់នៅរយៈពេលបីឆ្នាំនេះហើយ ពួកខ្ញុំរស់នៅទាំងភាពអត់បាន អត់ឃ្លាន គ្រប់សព្វបែបយ៉ាងទាំងអស់។ បើពូបានឃើញទិដ្ឋភាពដែលខ្ញុំរស់នៅ បានពូជឿថា ពួកខ្ញុំរស់នៅដោយភាពវេទនាណាស់ រស់នៅក្រុមសំយាបជណ្តើរគេ មិនត្រឹមតែប៉ុននោះទេលើគំនរសំរាម ដ៏ស្អុយរលួយទៀតសម្រាប់ពួកខ្ញុំ»។
ស្ត្រីបឹងកក់ម្នាក់ដែលត្រូវបានរុញច្រានដោយក្រុមសន្តិសុខ និងចាប់ដាក់រថយន្តទៅទម្លាក់ចោលគឺ អ្នកស្រី បូ ឆវី មានប្រសាសន៍ថា គាត់មានភាពអាម៉ាស់យ៉ាងខ្លាំង ដែលក្រុមសន្តិសុខត្រូវបានគេស្គាល់ថាជាអ្នកថែសួន ប្រតាយប្រតប់ធ្វើឲ្យអ្នកប៉ះពាល់រាងកាយស្ត្រីខ្មែរ នៅទីសាធារណៈ «គឺពួកអាវខៀវ បានចាប់ខ្ញុំបោកច្រានដួលត្រឡប់ត្រឡិន ជនសន្តិសុខ បានមកចាប់ខ្ញុំរបួតខោរបួតអាវរលាត់ខោអាវអស់ ខ្ញុំមានការអៀនខ្មាសណាស់ ព្រោះខ្ញុំជាស្ត្រី គាត់ក៏មានម្តាយជាស្ត្រីបងប្អូនស្រីដែរ ហេតុអីគាត់ធ្វើហិង្សា មកចាប់ខ្ញុំរបួតខោរបួតអាវយ៉ាងដូច្នេះ គឺខ្ញុំមានការឈឺចាប់ខ្លាំងណាស់ តែខ្ញុំមិនចុះចាញ់ទេ ខ្ញុំរឹតតែមានកំហឹងខ្លាំងឡើង ខ្ញុំនឹងតស៊ូ លុះត្រាខ្ញុំអស់ជីវិត»។
សកម្មជនដីធ្លីឈានមុខ អ្នកស្រីទេព វន្នី បានស្រែកខ្លាំងៗ ហើយរិះគន់ក្រុមសមត្ថកិច្ចចម្រុះ ដែលរារាំងពលរដ្ឋមិនឲ្យដាក់ញត្តិនោះថា ល្មើសនឹងបទបញ្ជារបស់លោកហ៊ុន សែន ខណៈថ្មីៗនេះ លោកបានថ្លែងថា មិនដែលទទួលបានញត្តិពីពលរដ្ឋមានជម្លោះដីធ្លីផ្ទាល់ដៃទេ «ពួកខ្ញុំពេលនេះ មានការឈឺជាប់ណាស់ ម្តងហើយម្តងទៀត ដដែលៗ អត់មានការកែប្រែបន្តិចសម្រាប់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារដីធ្លី ដំណោះស្រាយក៏អត់មាន ការតស៊ូជួបជុំគ្នា ដោយសន្តិវិធីនៅតែមានការបិទសិទ្ធិ នៅតែមានការចាប់ចង នៅតែការប៉ុនប៉ងធ្វើអំពើហិង្សា។ សម្រាប់ពួកខ្ញុំ ខ្ញុំឈឺចាប់ខ្លាំងបំផុត ឯណាទៅអនុសាសន៍របស់សម្តេចដែលទើបនិយាយថ្ងៃទ១៨ថ្មីៗនេះ អត់ដែលមានប្រសិទ្ធិភាពសម្រាប់ប្រជាជនទាល់តែសោះ។ តើឲ្យពួកខ្ញុំរស់នៅពឹងនាយករដ្ឋមន្ត្រីរបៀបណាទៅ»។
ក្រោយពីមានស្ត្រីតវ៉ាសន្លប់ជាបន្តបន្ទាប់ អភិបាលរងសាលារាជធានីភ្នំពេញ លោក ខួង ស្រេង បានចេញមិនយកញត្តិពលរដ្ឋទាំងនោះ ដោយលោកអះអាងថានឹងបញ្ជូនញត្តិនេះទៅថ្នាក់លើ ហើយថាការរារាំងនៅថ្ងៃនេះដើម្បីការពារសណ្តាប់ធ្នាប់។
នៅព្រឹកនេះដែរ អាជ្ញាធររាប់រយនាក់បានរារាំងអ្នកភូមិឡពាង ដែលមកស្នាក់នៅភ្នំពេញ មិនឲ្យចេញពីសហគមន៍បឹងកក់ ទៅគាំទ្រការដាក់ញត្តិរបស់អ្នកមានជម្លោះដីធ្លីផ្សេងទៀតទេ៕

អ្នកបឹងកក់អ្នកស្រី បូ ឆវី ដែលត្រូវបានចាប់ខ្លួន
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
These securities didn’t listen to the advice of our Prime Minister.
Our Prime Minister left an order to solve all problem related to land dispute.
Why these men took action against those people who came to complaint for his/her land?
Did these securities take legal or illegal action??
** Within these period there is no any comment of PHD (Bandit) show on TV abuot
the situation today. Maybe they passed away or escaped of our belove country.
If they did our next generation will be exellent lives, fairs and free.
shared from facebook
ហ៊ុនសែនប្រើភាសាពាលបានពីរោះសមជាអ្នកដឹកនាំអាយ៉ងយួនមែន !!!
ស្តាប់សំដីសំដាច់ហ៊ុនសែនកំពុងនិយាយកោកៗហ្នឹង ខ្ញំុរ៉ាបិរីម៉ាគីហាក់ដូចជាឆ្ងល់យ៉ាងខ្លាំង ឆ្ងល់ចង់ធ្លាយប្រដាប់គិត ឆ្ងល់នឹងភាសានាយករដ្ឋមន្ត្រីម្នាក់នេះ មិនដឹងថាជាអ្នកណាក្មេងល្ងង់ អ្នកណាក្មេងភ្លើទេ ។ ភាសាអញឯង អាល្ងង់ អាព្រហើន អាអីៗៗៗដែលនិយាយចេញពីមាត់សំដាច់ហ៊ុនសែនកាលពីថ្ងៃទី 21 សីហាមកពិតជាសក្តិសមនឹងសំដីក្មេងពាល ក្មេងព្រហើន ក្មេងគ្មានម៉ែឪប្រដែប្រដៅមែន ហើយបញ្ជាក់ច្បាស់ថាមិនមែនជាមនុស្សចាស់ទំុមានការអប់រំសោះ ។ និយាយអ៊ីចឹង តិចថាខ្ញំុចោទប្រកាន់ដាក់លើសំដាច់ទៅចុះ មិនមែនទេ គឺខ្ញំុនិយាយតាមសំដីក្មេងពាល ក្មេងព្រហើនតែប៉ុណ្ណោះ ។ គិតទៅមនុស្សល្ងង់ មនុស្សគ្មានការអប់រំ ឬមានការអប់រំដែរ តែអប់រំកម្រិតទាប សិក្សាបានតិចហើយកំបិុចឡើងខ្ពស់ វាយឫកធំ មានតែអញ ចង់វាយប្រហារអ្នកណាក៏បាន បែបភាសាព្រៃនៃសិស្សមហាវិទ្យាល័យវ៉ៃចក្រពត្តិអាមេរិក ឬពួកវណ្ណៈអធនផ្តាច់ការតាមទ្រឹស្តីយួនហូជីមិញតែប៉ុណ្ណឹងឯង ។ អេសហេ ហ៊ុនសែនប្រើភាសាព្រៃសម័យឈ្លោះជាមួយសេរីកុសលឆ្នាំ 1997 ទៀតហើយ គឺបើក្បាលប៉ានដែកសាកមើលទៅ …អញមានទូរទស្សន៍បួនដប់ហ្អា៎ … គួរអស់សំណើចណាស់ ។ ដល់តែអ៊ីចឹងទើបខ្ញំុរ៉ាបិរីម៉ាគីបានដឹងច្បាស់ថាអ្នកណាជាមនុស្សមានចរិតបែបក្មេងពាល ព្រហើនពិតប្រាកដ ប្រសិនបើគេជាអ្នកមានគំនិតចាស់ទំុ មានការអប់រំខ្ពស់ទោះខឹងចង់បែកអំបែងក្បាលក៏គេនៅតែប្រើភាសាថ្លៃថ្នូរ ភាសាការទូតដែរ មិនមែនភាសាព្រៃអាមឹង អញឯងបែបក្មេងពាល ក្មេងព្រហើនរបៀបនេះឡើយ ។
ឥឡូវសម្តេចបានបន្ថែមកំលាំងការពារទៀតហើយគឺកំលាំងពិសេសបាតុដៃទី៣ដែល
សម្តេចបង្កើតដោយផ្ទាល់ហើយមានអ្នកឧបត្តមគឺកាកបាទ ខ្មែរក្រហមដែលដឹងនាំដោយ
អគតិ ប៊ុនរ៉ានី ហ៊ុនសែន។