​នី​កូ ប្ដូរ​អត្តចរិត​ដាក់​អ្នកកាសែត​ដើម្បី​កេរ្តិ៍ឈ្មោះ​​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

តារាចម្រៀង នីកូ នាពេលកន្លង​មក (រូបភាព៖ ​វង្ស សុ​ម៉ា​លីន)

​ក្រោយ​បោះជំហាន​ចូល​ផលិតកម្ម​សាន់ដេ តារាចម្រៀង នី​កូ ត្រូវ​គេ​មើលឃើញ​ថា​ប្រែប្រួល​១០០​អង្សារ ទាំង​កេរ្តិ៍ឈ្មោះ ឱកាស​ការងារ និង​អត្តចរិត​តែម្ដង​។ កាល​ជ្រក​នៅ​ផលិតកម្ម​M លោក​ជាប់​ឈ្មោះ​ជា​តារាឆ្មើង​ឆ្មៃ និង​មិន​សូវ​ស្វាគមន៍​អ្នកសារព័ត៌មាន​នោះទេ សូម្បី​តែ​សុំ​ថតរូប​។ កាល​ពេលនោះ កេរ្តិ៍ឈ្មោះ​របស់​លោក​ត្រូវ​បាន​វាយ​សន្ធាប់​ដោយ​រឿងអាស្រូវ​ភ្ជាប់​ជាមួយ​លោក អៀង វិឆ័យ ពិធីករ​ប្រចាំ​ទូរទស្សន៍​បាយ័ន​នោះ​ផង ទើប​រឹតតែ​ធ្វើឲ្យ​លោក​ខ្លាចរ​អាគ្រប់​បណ្ដាញអ្នក​សារព័ត៌មាន​។ បើទោះជា​លោក​មិន​ចូល​ចិត្ត​និយាយ​រឿង​ច្រើន​ជាមួយ​អ្នកកាសែត​នៅ​ឡើយ  ក៏​ការសួរនាំ​និង​ការសុំ​ថតរូប​ក្នុង​រយៈពេល​នេះ ត្រូវបាន​លោក​ឆ្លើយតប​។​

​អ្នក​ចាត់ការ​ទូទៅ​របស់​ផលិតកម្ម​សាន់ដេ លោក ឡាយ សុខ​ចំរើន និយាយថា តារាចម្រៀង​របស់​សាន់​ដេរ មិន​អាច​រង​ការរិះគន់​ព្រោះតែ​រឿង​សុំ​សម្ភាសន៍​មិនបាន ឬ​សុំ​ថតរូប​មិនបាន​នោះទេ ដោយសារតែ​គោលការណ៍​របស់​ផលិតកម្ម​មិន​ត្រូវការ​លេចឮ​ដំណឹង​ថា តារា​នេះ​ពិបាក​សម្ភាសន៍ ឬ​តារា​នោះ​វាយឫក​ជាដើម​។ យ៉ាងណាក៏ដោយ លោក​ថា​ផលិតកម្ម​មិន​មាន​សិទ្ធិ​កំណត់​ឲ្យ​តារា​របស់​ខ្លួន​ត្រូវ​តែ​ផ្ដល់​សម្ភាសន៍​ពាក់ព័ន្ធ​នឹង​រឿង​ឯកជន​របស់​ពួកគេ ដោយ​សូម្បី​តែ​ពួកគេ​មិន​ត្រូវការ​លាតត្រដាង​នោះទេ គឺ​ផលិតកម្ម​គ្រាន់តែ​ស្នើ​ឲ្យ​ពួក​គេ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមអ្នកកាសែត​ប៉ុណ្ណោះ​។​

​លោក ឡាយ សុខ​ចំរើន បញ្ជាក់​ដដែល​ជា​ដដែល​ថា តារា​សាន់​ដេរ មិន​ធ្វើ​សង្គ្រាម​ជាមួយ​អ្នកកាសែត​ទេ ហើយ​បើ​អ្នកកាសែត​មាន​ការសហការ​ល្អ នោះ​ផលិតកម្ម​នឹង​ធ្វើ​អន្តរាគមន៍ ឲ្យមាន​ការទំនាក់ទំន​ង​ជា​មួយ​តារា​កាន់តែ​ល្អ​ថែម​ទៀត​។ តាម​ការសង្កេតមើល គេ​មិនឃើញ​តារា​ណា​ម្នាក់ ដែល​ឈាន​ជើង​ចូល​សាន់ដេ ហើយ​ដំឡើងឫក​ឆ្មើងឆ្មៃ​ក្នុងពេល​សុំ​ថតរូប ឬ​សុំ​សម្ភាសន៍​នោះទេ ដោយ​គ្រាន់តែ​ក្នុង​កាលៈទេសៈ​ខ្លះ​ពួកគេ​មិន​មាន​ពេល​ឆ្លើយតប​នឹង​ការ​ចង់ដឹង​របស់​អ្នកយក​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ប៉ុណ្ណោះ​។​

​យុទ្ធសាស្ត្រ​ទាំង​នេះ បាន​ជួយ​ឲ្យ​តារា​ស្ទើរ​ទាំងអស់​របស់​សាន់ដេ ឈាន​ដល់​ចំណុច​គួរឲ្យ​ចាប់អារម្មណ៍​នា​ពេលកន្លងមក​។ ជាក់ស្ដែង លោក​ខេមរៈ សិរី​មន្ត និង​កញ្ញា សុខ ពិសី ពេលដែល​ពួកគេ​កាន់តែ​មាន​រឿងអាស្រូវ គឺ​កាន់តែ​កៀក​ជាមួយ​អ្នកកាសែត ដែល​ជួយ​ឲ្យ​អ្នក​ទាំង​ពីរ បន្ត​កាន់តំណែង​ជា​តារា​លេចធ្លោរ មកទល់ពេលនេះ​។ 

​លោក នី​កូ មិន​បញ្ជាក់​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្ដូរ​អត្ត​ច​រឹត ដែល​ផ្ទុយស្រឡះ​កាល​លោក​នៅ​ជ្រក​ក្នុង​ផលិតកម្ម​M នោះទេ​។ ប៉ុន្តែ​អ្វី​ដែល​លោក​បង្ហាញឡើង គឺ​ភាព​រាក់ទាក់ និង​ទទួល​ឆ្លើយ​សំណួរ​ដែល​លោក​អាច​បញ្ជាក់​ជូន​បាន​។ មកទល់ពេលនេះ លោក​ត្រូវបាន​ផលិតកម្ម និង​មហាជន​ឲ្យចំ​ណា​ត់​ថ្នាក់​ស្មើមុខស្មើមាត់​នឹង​លោក​ខេមរៈ សិរី​មន្ត និង​លោក​ឆាយ វិរៈ​យុទ្ធ ដែល​ជា​តំណែង​ដែល​លោក​ត្រូវការ​ការ​ជ្រោមជ្រែង​ពី​សំណាក់​បណ្ដាញសារព័ត៌មាន​។ ជាក់ស្ដែង​គ្មាន​វេទិកា​សិល្បៈ​ណាមួយ ដែល​លោក​មិន​ឈរ​ឲ្យ​អ្នកកាសែត​បាន​ថតរូប និង​ឆ្លើយ​សំណួរ​បាន​ពីរ​បី​ម៉ាត់​ជាមួយ​អ្នកកាសែត​នោះទេ ក្នុង​រយៈពេល​ដែល​លោក​បាន​ក្លាយ​ជា​តារាចម្រៀង​របស់​សាន់​ដេ​នាពេលនេះ​។

​គេ​សង្កេតឃើញថា លោក នី​កូ ពិតជា​បាន​ទទួល​លទ្ធផល​វិជ្ជមាន​ពី​ការផ្លាស់ប្ដូរ​អត្ត​ច​រឹត​ជាមួយ​អ្នកសារព័ត៌មាន  ពិសេស​ក្នុង​ពេល​ដែល​លោក​អាច​ផ្ដួល​តំណែង​លោក ខេមរៈ សិរី​មន្ត ហើយ​ក្លាយជា​តួឯក​ក្នុង​រឿង «​សង្សារ​ខ្មោច​» ជាមួយ​នាង សុខ ពិសី ដែល​កំពុង​ធ្វើឲ្យ​មហាជន​ចាប់អារម្ម​ណ៍នាពេលនេះ​។ 

​បច្ចុប្បន្ន លោក នី កូ គឺជា​អ្នក​ផលិតកម្ម​វិធី​មួយ​រូប​ប្រចាំ​នៅ​ទូរទស្សន៍​បាយ័ន ដែល​មាន​ឱកាស​គ្រប់គ្រាន់​ដើម្បី​លើ​ក​ខ្លួនឯង​នៅ​គ្រប់​វេទិកា​ធំៗ  ជា​អ្នកដឹកនាំ​ការសម្ដែង​ដោយផ្ទាល់​ក្នុង​បទ​ចម្រៀង​របស់ខ្លួន និង​អ្នកនិពន្ធ​បទ​ចម្រៀង​ខ្លួនឯង ដែល​មិន​ចាំ​ភ័យ​រឿង​អ្នក​ជ្រោមជ្រែង​ត្រូវចិត្ត​ឬ​មិន​ត្រូវចិត្ត ៕

សូមសរសេរមកកាន់លោក ​វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles

One Response to "​នី​កូ ប្ដូរ​អត្តចរិត​ដាក់​អ្នកកាសែត​ដើម្បី​កេរ្តិ៍ឈ្មោះ​​"

  1. ខ្ទើយទាំងបងទាំងប្អូន