នី មុនីនាថ បង្ហាញ​មុខ​បុរស​គូសង្សារ?

តារា​សម្តែង នី មុនី​នាថ ។

តារា​សម្តែង នី មុនី​នាថ ។ រូបថត ហុង មិនា ហុង មិនា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ទើប​តែ​លេចឮ​ថា តារាសម្តែង​ស្រី​សម្តី​ស្រទន់​មាន​មន្តស្នេហ៍​នាង នី មុនីនាថ បែក​បាក់​ស្នេហា​ជាមួយ​នឹង​តារា​រៀមច្បង​រស់នៅ​អាមេរិក​នោះ ស្រាប់តែ​កាលពី​ពេល​ថ្មីៗ​នេះ គេ​បាន​ឃើញ​តារាសម្តែង​រូប​នេះ​បាន​បង្ហោះ​រូបថត​កៀកកើយ​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​នឹង​បុរស​វ័យក្មេង​ម្នាក់​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​គេ​អះអាង​ថា បុរស​ម្នាក់​នោះ​ជា​អ្នក​ជួយ​ស្អំ​បេះដូង​របស់ នី មុនីនាថ ឲ្យ​កក់ក្តៅ។

បើ​ដូចជា​ការ​លើក​ឡើង​របស់​ប្រិយមិត្ត​ទស្សនិកជន អាច​និយាយ​បាន​ថា ស្នេហា​ថ្មី​របស់ នី មុនីនាថ មិន​ខុស​អី​ពី​ស្នេហា​ផ្លេកបន្ទោរ​នោះ​ទេ ព្រោះ​មុន​នេះ​បន្តិច អ្នក​ណា​ក៏​ដឹង​ដែរ​ថា តារាសម្តែង​ស្រី​ដ៏​មាន​ទេពកោសល្យ​រូប​នេះ​ទើប​តែ​ផ្តាច់​ទំនាក់ទំនង​ស្នេហា​ឆ្លង​ទ្វីប​ជាមួយ​អតីត​តារាសម្តែង កែវ កុសល។

តារាសម្តែង នី មុនីនាថ និង​បុរស​ម្នាក់​ដែល​គេ​អះអាង​ថា​ជា​សង្សារ​នាង​។ ហុង មិនា

បុរស​ដែល​ចូល​ខ្លួន​មក​ថ្នាក់ថ្នម​បមបី​ស្រីស្រស់​នាង នី មុនីនាថ ដែល​ទស្សនិកជន​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ជា​ស្នេហា​វ័យក្មេង ហើយ​ពួកគេ​បាន​បង្ហោះ​រូបថត​កៀកកើយ​ពេញ​ហ្វេសប៊ុក​នោះ ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ រិទ្ធី វុទ្ធ ប៉ុន្តែ​ជីវប្រវត្តិ​យ៉ាង​ណា​នោះ​គេ​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ។

ជុំវិញ​ចំណង​ស្នេហា​ថ្មី​ដែល​ទស្សនិកជន​បាន​លើក​ឡើង​នេះ ភ្នំពេញ ប៉ុស្តិ៍ នៅ​មិន​ទាន់​ទទួល​ការ​អះអាង និង​បកស្រាយ​ច្បាស់លាស់​ពី មុនីនាថ ឬ​ក៏​ម្តាយ​របស់​នាង​ដូច​មុនៗ​នៅ​ឡើយ​។

នៅពេល ភ្នំពេញ ប៉ុស្តិ៍ ទាក់ទង​កាលពី​ព្រឹក​ម្សិលមិញ បុរស​ម្នាក់​លើក​ទូរស័ព្ទ នី មុនីនាថ ហើយ​អះអាង​ថា​ជា​ប្អូនប្រុស​នោះ ហាក់​និយាយ​បង្វាង​ដូចជា​ធ្វើ​មិន​ដឹង​រឿង​នោះ​ទេ។ លុះ​ដល់​ថ្ងៃ​រសៀល ពេល​ព្យាយាម​ទាក់ទង​ទៅ​ជាថ្មី​ម្តង​ទៀត ដោយ​ប្តូរ​លេខ​ទូរស័ព្ទ នី មុនីនាថ បាន​លើក​ទូរស័ព្ទ ហើយ​នៅពេល​ដឹង​ពី​ការ​ជជីក​សួរ​រឿង​ដដែល​នាង​បាន​ប្រាប់​ថា កំពុង​ជាប់​រវល់។

ទោះបី​ជា​យ៉ាង​ណា​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក គេ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា នី មុនីនាថ ពិតជា​រីករាយ​ជាមួយ​នឹង​ភាព​ផ្អែមល្ហែម​ដែល​បុរស​ម្នាក់​នោះ​ផ្តល់​ឲ្យ ហើយ​ចំពោះ​រឿង​នេះ អ្នក​នៅក្នុង​សង្គម​សិល្បៈ​ក៏​បាន​ដឹងឮ​ច្រើន​ដែរ។

ជាមួយ​នឹង​ការ​បង្ហោះ​រូបថត​កាន់​នំខេក កៀកកើយ​គ្នា មាន​អ្នក​សួរ​នាំ​ជាច្រើន​ថា តើ​ពួកគេ​ជា​គូស្នេហ៍​នឹង​គ្នា? ជា​គូស្នេហ៍​ថ្មី? ហើយ​អ្នក​ខ្លះ​ទៀត​ក៏​បាន​អបអរសាទរ​ពួកគេ​ទាំង​ពីរ​ផង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល និង​ធ្វើឲ្យ​ទស្សនិកជន​ដឹង​ថា ពួកគេ​ពិតជា​គូស្នេហ៍​នឹង​គ្នា​មិន​អាច​ប្រកែក​បាន​នោះ​គឺ​លោក រិទ្ធី វុទ្ធ បាន​ថតរូប​គ្រប់​សកម្មភាព​ជាមួយ នី មុនីនាថ រួច​បង្ហោះ​នៅលើ​ហ្វេសប៊ុក ហើយ​រូប​មួយ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​យើង​ទាំង​ពីរ​លើស​ពី​គូស្នេហ៍​ទៅ​ទៀត​។

ដូច្នេះ​មហាជន​កំពុង​អង្គុយ​ចាំ​មើល​ថា តើ​ស្នេហា​មួយ​នេះ អាច​នឹង​វិវត្តន៍​ដល់​ដំណាក់កាល​ណា​៕


What Next?

Recent Articles

5 Responses to "នី មុនីនាថ បង្ហាញ​មុខ​បុរស​គូសង្សារ?"

  1. Anonymous says:

    change like a clothes …………….

  2. ឆ្មាខ្មៅ says:

    យកពួកតារាមកធ្វើប្រពន្ធ នោះអ្នកនឹងទទួលបានទឹកភ្នែកនាថ្ងៃអនាគត ព្រោះពួកគេគ្នានស្នេហ៏ស្មោះនោះទេ

  3. Manavy says:

    It seems Cambodian’s stars try to lie their audiences.

  4. អ្នកលក់នំបទ??? says:

    ខំលក់យូហេីយម្តេចក្រដាច់ម្លេស??????????

  5. says:

    ចុយស្រួលណាស់!!១២០០ដុល្លារអាវ៉ា!!!!