ដី​ធ្លី​របស់​អតីត​ទាហាន​ពិការ​ដែល​​កាត់​រំសាយ​ត្រូវ​មេទាហាន​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន

ដោយ មុំ សុផុន
2014-08-28
RFA

ជម្លោះ​ដី​អតីត​ទាហាន​ពិការ ៦២០
អតីត​យុទ្ធជន​ពិការ និង​ទាហាន​រំសាយ​ប្រមាណ​៥០​នាក់ នាំ​គ្នា​មក​តវ៉ារឿង​ទំនាស់​ដីធ្លី​ជាមួយ​មេទាហាន នៅ​ខាង​មុខ​វត្ត​បទុមវតី​ជិត​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០១៤។ RFA/Mom Sophon

អតីត​យុទ្ធជន​ពិការ និង​ទាហាន​រំសាយ​ប្រមាណ​៥០​នាក់ តំណាង​អោយ​២៣០​គ្រួសារ រស់​នៅ​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែ សីហា នាំ​គ្នា​មក​តវ៉ា នៅ​ខាង​មុខ​វត្ត​បទុមវតី​ជិត​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​ដាក់​ញត្តិ​ជូន​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី សុំ​អន្តរាគមន៍​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ដែល​រដ្ឋាភិបាល​បាន​​ចែក​របប​អោយ​កាល​ពី​ឆ្នាំ​១៩៩៦​មក។

ក្រុម​អ្នក​តវ៉ា​អះអាង​ថា ពួក​គាត់​មួយ​គ្រួសារ​ទទួល​បាន​ដី​ទំហំ​៥ហិច​តា ដើម្បី​បង្កបង្កើន​ផល។ ប៉ុន្តែ​ដី​នោះ​បែរ​ជា​ត្រូវ​មេទាហាន​មួយ​ចំនួន​កាត់​លក់​ទៅ​អោយ​ក្រុមហ៊ុន​មួយ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​ប្រកបរបរ​ចិញ្ចឹមជីវិត​របស់​ពួក​គាត់​ទាំង​២៣០​គ្រួសារ ដោយ​ពួក​គាត់​មិន​អាច​បង្ក​បង្កើន​ផល​បាន។ អ្នក​តវ៉ា​បញ្ជាក់​នៅ​ក្នុង​ញត្តិ ដែល​ដាក់​ទៅ​ខុទ្ទកាល័យ​លោក នាយករដ្ឋមន្ត្រី​នោះ​ថា មេទាហាន​នោះ​រួម​មាន​ឈ្មោះ ព្រាប សារុន មេ​បញ្ជា​ការ កងពលតូច​៥១ ម៉ៅ គិរី មេបញ្ជាការ​នាយសេនាធិកា​វរៈសេនា​ធំ​អឺ៦៧ និង​រស់ ធឿន ជា​មេបញ្ជាការ​រង។

អ្នក​តវ៉ា​បញ្ជាក់​ដែរ​ថា មក​ដល់​ពេល​នេះ ក្រុមហ៊ុន ដែល​បាន​ទិញ​នោះ​បាន​ជួល​ទាហាន​អោយ​យាមកាម​មិន​អនុញ្ញាត​អោយ​ពួក​គាត់​ចូល​ទៅ​ដី​ចម្ការ​ពួកគាត់​បាន​ឡើយ។ ក្នុង​ការ​តវ៉ា​នៅ​ព្រឹក​នេះ​មន្ត្រី​ខុទ្ទកាល័យ​បាន​ចេញ​ទទួល​ញត្តិ​ពួក​គាត់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "ដី​ធ្លី​របស់​អតីត​ទាហាន​ពិការ​ដែល​​កាត់​រំសាយ​ត្រូវ​មេទាហាន​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន"

  1. says:

    តើលោកអ្នកដឹងទេថានៅពេលប្រជាជនគាត់តវ៉ាតែងតែកានរូបពីរនាក់ប្តីប្រពន្ធនេះពីព្រោះពូក
    គាត់ចង់បញ្ចាក់ថាពីនាក់ប្តីប្រពន្ធនេះជាអ្នកបញ្ចាអោយលួចដីរបស់ពួកគាត់អោយទៅឈ្មួញទើប
    ពួកគាត់ទៅអោយមេចោរញឺ ឈ្មូលពីក្បាលនេះប្រគល់អោយពួកគាតវិញ។

  2. Prey Nokor says:

    Corruption is seen everywhere. The deep reform as pledged won’t get a success. ACU is merely an arch scaring a crow. Victims and those affected by the corruption become force of the opposition. the more corruption the RGC commits , the more support the opposition gains.

  3. people says:

    poor cambodian people ‘in this king dum of cambodia who ever have a power they can do what they wanted no law that communist style.the rich try to rip people of and the poor try to survive leaving big gap between rich and poor and some rich people no heart no mercy like the case of 14y boy noly a few coconuts he got beaten so hard ,poor boy’ if he have food properly he wouldn’t do that.all the riches people ‘please have a mercy to the poor donate to the poor .too much money when you die you can’t take money with you.