​លោក​ ទៀ បាញ់ បញ្ជា​ឲ្យ​កងពល​តូច​ ដែល​សហការ​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង​រើស​ទ័ព​បន្ថែម​​

ដោយ៖​ ញឹម សុខន​​
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន (រូបថត៖ ញឹម សុខន)

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ ប្រកាស​ឲ្យ​កងពលតូច​ថ្មើរជើង​លេខ​៧០ ជ្រើសរើស​កងទ័ព​៧០០​នាក់ បន្ថែមទៀត តាម​តម្រូវការ​ជាក់ស្តែង ដើម្បី​ការពារ​សន្តិសុខ​ផ្ទៃក្នុង និង​បូរណភាព​ដែនដី​។​

ការប្រកាស​នេះ​ ធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កងទ័ព នៅ​បន្ទាយ​កងពលតូច​ថ្មើរជើង​លេខ​៧០ ដែល​មាន​ទីតាំង​នៅ​ជាប់​ជើងភ្នំ​ម្រះព្រៅ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​នា​ថ្ងៃទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៤​នេះ​។​

ក្នុង​ពិធី​នោះ លោក ទៀ បាញ់ ថ្លែងថា ថ្មី​ត្បិតតែ​ពេលនេះ ស្ថាន​ការ​នយោបាយ​ផ្ទៃក្នុង បាន​ចុះ​កម្ដៅបន្តិច​វិញ​ក៏ដោយ ក៏​ប៉ុន្តែ​ស្ថានការណ៍​នៅ​ព្រំដែន​ថៃ រឿង​ប្រាសាទព្រះវិហារ ចលនា​តវ៉ា​រឿង​ដីធ្លី​នៅក្នុង​ប្រទេស មិនទាន់​បាន​ដោះស្រាយ​ចប់​ទេ​។ លោក​ថា ដូចនេះ​ជា​តម្រូវការ​ចាំបាច់ ក្រសួង​ការពារជាតិ​សម្រេច​ឲ្យ​កង​ពលនេះ ជ្រើសរើស​កងទ័ព​ចំនួន​៧០០​នាក់​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៥​។​

លោក ទៀ បាញ់ ឲ្យដឹងទៀតថា ទាំង​នាយទាហាន ទាំង​ពលទាហាន ក្នុង​កងពល​តូច​ថ្មើរជើង​លេខ​៧០​នេះ បាន​បំពេញ​ការងារ សហការ​បាន​ល្អ ជាមួយ​កងរាជអាវុធហត្ថ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត ទប់ស្កាត់​ចលនា​បាតុកម្ម កន្លង​ទៅ​ធ្វើឲ្យ​ស្ថានការណ៍​នយោបាយ​មាន​លំនឹង​។ ពិសេស​ករណី​នៅ​ផ្លូវ​វ៉េងស្រេង ដែល​លោក​យល់ថា ជា​ចលនា​ទាមទា​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង ស្ងប់ស្ងាត់​ទៅ​វិញ​។​

លោក​ ទៀ បាញ់ អញ្ជើញ​ជាអ​ធិប​តីក្នុង​​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កងទ័ព នៅ​បន្ទាយ​កងពលតូច​ថ្មើរជើង​លេខ​៧០ កាលពីព្រឹកមិញ (រូបថត៖ ញឹម សុខន)

ព្រឹត្តិការណ៍​បង្ក្រាបនៅ​ផ្លូវ​វ៉េងស្រេង​នោះ បណ្តាលឲ្យ​កម្មករ​យ៉ាងតិច​៥​នាក់ ត្រូវបាន​បាញ់សម្លាប់​នៅនឹងកន្លែង ប្រមាណ​ជា​៤០​នាក់​បាញ់​ឲ្យ​រងរបួស និង​មួយចំនួនទៀត​ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន​។​

ព្រឹត្តិការ​ណ៍បាញ់សម្លាប់​នោះ ត្រូវ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថ្កោលទោស រដ្ឋាភិបាល​ថា បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វែកមុខ​ជនដៃដល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​មក​ផន្ទាទោស​។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ ឲ្យដឹងទៀតថា លោកមិន​ចង់​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ ប៉ុន្តែ​លោក​ថា ការទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ចុះ​ចេញពី​តំណែង​ ជា​រឿង​ដែលមិន​អាច​ទទួលយកបាន​។

មុន​លោក ទៀ បាញ់ ថ្លែង​សុន្ទរកថា​បិទ​វគ្គ​ហ្វឹកហ្វឺន​នេះ កងទ័ព​ថ្មើរជើង​ជា​សិក្ខា​កាម​ចំនួន​ជាង​៥០០​នាក់ បើក​យុទ្ធនាការ ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ដោយ​ចល័តរថ​គ្រោះ​១២​គ្រឿង ប្រភេទ​BMP អាវុធ​គាំទ្រ ប្រភេទ​៦០​និង​៨០​មី​លី​ម៉ែត B41​ និង​អាវុធ​ស្វ័យប្រវត្តិ​មួយចំនួនទៀត ជា​ការបង្ហាញ​ពី​ភាព​ប៉ិនប្រសប់​ក្រោយ​ពី​បាន​ហ្វឹកហាត់​រយៈពេល​៣​ខែ​កន្លង​ទៅ​។​

យ៉ាងនេះក្តី លោក ទៀ បាញ់ បាន​ក្រើនរំឭក​ដល់​សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ថា បើ​ពួកគេ​ហ្វឹកហាត់ ទទួលបាន​ចំណេះ​ប្រកបដោយ​ជំនាញ​ពិតប្រាកដ ពួកគេ​នឹង​ទទួលបាន​ជោគជ័យ រាល់​កិច្ចការ​ដែលពួក​គេ​យកទៅ​អនុវត្ត​ជាក់ស្តែង។​

ប៉ុន្តែ​លោក​ថា បើ​ការហ្វឹកហាត់​នោះ ទទួលបាន​ចំណេះដឹង​មិន​ច្បាស់លាស់​នោះ ពួកគេ​អាច​ថ្លោះ​ធ្លោយ ដូច​ករណី​ធ្លាក់​ឧទ្ធម្ភាគចក្រ ពេល​ហ្វឹកហាត់​នា​ពេល​កន្លង​ទៅ​។

ការធ្លាក់​ឧទ្ធម្ភាគចក្រ​នា​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៤ បណ្តាលឲ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​។ ប៉ុន្តែ​លោក ទៀ បាញ់ បាន​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់ ទៅកាន់​សុគតិភព​ផងដែរ​៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

10 Responses to "​លោក​ ទៀ បាញ់ បញ្ជា​ឲ្យ​កងពល​តូច​ ដែល​សហការ​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង​រើស​ទ័ព​បន្ថែម​​"

  1. សែនសែន says:

    អាចុយម្រ៉ាយ ទៀបាញ់ កូនមីឆ្កែវាយអែបស៊ីអបអាខ្វាក់ ចាស់ជិតងាប់ស្អែកៗហើយ
    នៅមិនព្រមសាងបុណ្យធ្វើទឿនអីសោះ
    អាយោមបាលទាញជីវិតឆាប់ៗអ្ហែងមុខតែងាប់តៃហោងទាន់ហន់មិនខាន ។

  2. គឺពិតជាត្រឹមត្រូវក្នុងនាមរដ្ធាភិបាលត្រូវតែរក្សាររបៀបរៀបរយ អ្នកដែលជេរនឹងប្រយត្ន័អាយមរាជអញចាប់ឲ្យក្រពើរស៊ីវើយ កុំភ្លេចថា យមរាជ ធំជាង យោមបាលណា

  3. ?? says:

    just remember Mr BANH TEIR you are not a military commander for any persons or any party. do you understanding the word military of KHEMERAK PHOMEN. you should be a natural person by not involve whit political arena. your possession is to serve and protecting this nation. military is in action when some thing happen in the country. like natural disaster, helping people in argent need be for some thing may accurst in shot warning , take care of sovereignty of the nation. the word you said was completely wrong and the action in the past you should take responsibility for what you done to this nation . I did not know you be for . rather you are the former comrade whit HUN SEN . but what you done was again this country constitution. peace for all CAMBODIAN

  4. crazyman says:

    So it is good time for CRNP TO SEND PEOPLE TO gradually INFILTRATE the ranks and files.
    Lotus flower blossom strategy.

  5. Kingdom of wonder=នគរដឹកនាំដោយដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ពួកក្រុមពាលនិងបាតផ្សារជាសេនាពពុះទឹក(យួន)
    ដល់ពេលផ្គរលាន់គ្រប់ទិសាហើយ!!!!

  6. ទឺកភ្នែកជនរងគ្រោះ says:

    តើនៅក្នុងប្រទេសកម្ពុជាមានប្រជាជនហ៊ានស្ម័ក្រស្លាប់ដើម្បីជាតិ ដើម្បីប្រជាជននិងទឹកដី

    ចំនួនប៉ុន្មាននាក់??? តាមប្រវត្តិសាស្រ្តដូចជាមិនមានសោះមានតែលក់ដីនិងលក់ជាតិឲ្យ

    ប្រទេសជិតខាងតែប៉ុណ្ណោះ។ ជាក់ស្ដែងដូចសព្វថ្ងៃនេះពុំមានអ្នកដឹកនាំប្រទេសកម្ពុជាណា

    ម្នាក់ដែលអាចការពារបូរណៈភាពដែនដីបានមួយចំណិតសោះឡើយ។​ ផ្ទុយទៅវិញបែរជា

    បំរើមហិច្ឆតាឈ្លានពានទឹកដីខ្មែរឲ្យបរទេសគឺវៀតណាមបន្តិចម្ដងៗ ។ បំរើមហិច្ឆតាបំផ្លាញ

    ធនធានព្រៃឈើ ជលផល រ៉ែមាសត្បូង ប៊ុកស៊ីត ។ល។ ឲ្យបរទេស ។ បំរើ​មហិច្ឆតាបំបែក

    បំបាក់ផ្ទៃក្នុងប្រជាជនខ្មែរដោយដេញបង្ខំឲ្យចាកចេញពីលំនៅឋាន ទុកឲ្យបរទេសរស់នៅ។

    កូនខ្មែរម្ចាស់ស្រុកត្រូវរត់រកទីរស់នៅយ៉ាងលំបាក។

    បើកូនខ្មែរមិនភ្ញាក់រលឹកទាន់ពេលទេទឹកដីខ្មែរពិតជាខ្លាយជានគរចំប៉ាទីពីរមិនខាន។

    ប្រជាជនវៀតណាមគេហ៊ានពលីជីវិតដើម្បីកូនចៅរបស់គេជាក់ស្ដែងដូចជាហូជីមិញ

    ដើរនយោបាយជាមួយស្ដេចខ្មែរដើម្បីយកទឹកដីព្រៃនគរសុខចិត្តអត់ដង្ហើមស្លាប់បំបិត

    ភស្តុតាង និងបញ្ចប់កិច្ចសន្យាជាមួយស្ដេចខ្មែរពេលកងទព័ខ្មែរជួយវាយបណ្ដេញចក្រ

    ភពឈ្លានពានអាមេរិកាំងនៅតាំងស៊ីញឹកនិងព្រៃនគរ។

    មើលមកកម្ពុជាវិញតើមានបន្សល់ពូជក្រឡាហោមគង្គ អាចាស្វាពោកំបោរ អាចាហែមជៀវ

    និងវិរៈជនឆ្នើមជំនាន់អាណានិគមបារាំងនោះទេ???

    បើរើសកងទព័ពេលនេះសម្រាប់បំរើផលប្រយោជន៍ឈ្លានពានឲ្យផែនការរបស់ហូជីមិញ

    ដំណើរឆ្ពោះទៅទិសខាងលិចនោះតើប្រជាជនខ្មែរព្រមទទួលទេ??? ជាក់ស្ដែងដូចព្រិត្តការ

    ដែលធ្លាប់បានកើតមានកន្លងមកបន្ទាប់ពីបោះឆ្នោតរើសអ្នកដឹកនាំប្រទេសគេប្រើកងទព័

    មកបាញ់សម្លាប់ប្រជាពលរដ្ឋទាមទារឲ្យមានការផ្លាស់ប្តូរ ព្រោះតែការស្រេកឃ្លានសិទ្ធិសេរី

    ភាព យុត្តិធម៌ក្នុងសង្គម ការការពារធនធានព្រៃឈើ ការពារដែនដី ការពារសិទ្ធិក្នុងការរស់

    នៅ បែរជាគេបង្កើតច្បាប់គៀបសង្កត់ចាប់ដាក់គុក ដាក់ច្រវ៉ាក់និងសម្លាប់គ្មានមេត្តា៕

    សូមបងប្អូនពិចារណារហើយធ្វើការសម្រេចចិត្តដោយខ្លួនឯងចុះ។

  7. ratha sim says:

    និយាយភាសាខ្មែរមិនច្បាស់ផង តើមានហេតុផលអី ដែលថាលោក​ ទៀ បាញ់ ឯង​គិតពីផលប្រយោជន៏ ជាតិ​ និងសុខទុក​ស្រឡាញ់ប្រជាជនខ្មែរនោះ ពួកអាថោកទាប គង់មានថ្ងៃណាមួយពួកអ្ហែងនិងត្រូវ រន្ទះបាញ់ងាប ទេ ពួកអាឈាម ថោក ដើម្បីអំណាច ផលប្រយៅជន៏ បន្តិចបន្តួចសុខចិត្ត វាយសំឡាប់ បង្ហូរឈាមខ្មែរ ដូចគ្នា

  8. people says:

    our good leader who protect country from veitcong invader is mr lon-nol.ho chi minh cheat sihanouk by tell him secretly when we win south veitnam we will give back most of provinces to you and sihanouk beleived ho chi minh but when veitcong troops come moor and moor and spread the war to cambodia ho chi minh killed himself to erase all promise with sihanouk and sihanouk really panic and told american to bomb (b-52)moor because he can’t kick veitcong out of the country.i hope all young students learn moor about history about youn-seam ,they are crocodiles they want to swallow our cambodia.GOD bless all cambodian people’

  9. ​កម្ពុជាយើងថ្ងៃនេះ says:

    ខ្ញុំ និងប្រជាជនទូរទាំងប្រទេស សូមគាំទ្រគោលការណ៏ជ្រើសរើសកងទ័ពថ្មី
    កម្ពុជាត្រូវតែពង្រឹងវិស័យយោធាឲ្យបានរ៉ឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់

  10. សែនសែន says:

    ក្រពើរស៊ីក្បាលឆ្កែយមរាជ ឡប់សតិ អាកញ្ចាស់ ទៀបាញ់ស្អីហ្នឹង
    ឱ្យទៅកាពារដីព្រះវិហារដែលតុលាការឡាអេកាត់ឱ្យខ្មែរស្រាប់ ធ្វើល្ងីល្ងើៗកំសាកខ្លាចសៀម
    ឥឡូវមកឡប់រកបាញ់ប្រជាជនក្នុងស្រុកម្រ៉ាយវាស្អី អាមេទាហានចោរម្សៀត ។