Sat, 30 August 2014
ឆាយ ច័ន្ទនីដា
ភ្នំពេញប៉ុស្តិ៍
ស្ត្រីអ្នកភូមិបឹងកក់ ៣ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរយៈពេលខ្លី យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារកាលពីព្រឹកម្សិលមិញ ខណៈពួកគេទៅចូលរួមតវ៉ាជាមួយពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាដីធ្លីមកពីខេត្តចំនួន៤ ដែលកំពុងស្នាក់នៅក្នុងវត្តចាស់ សង្កាត់ជ្រោយចង្វារដែលបម្រុងហែញត្តិទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី និងរដ្ឋសភា។
មុនការឃាត់ខ្លួនមានការប៉ះទង្គិចគ្នាមួយប្រាវ រវាងប្រជាពលរដ្ឋប្រមាណ ១០០នាក់ និងសមត្ថកិច្ចខណ្ឌ ដែលបានព្យាយាមបិទផ្លូវចេញពីវត្តចាស់ បណ្តាលឲ្យពលរដ្ឋ២នាក់សន្លប់ ដោយសន្តិសុខបានប្រើដំបងបុកស្រ្តីបឹងកក់ ៤នាក់ ដែលត្រូវឃាត់ខ្លួនរុញបញ្ចូលរថយន្តប៉ូលិស ខណៈពួកគេចុះពីម៉ូតូកង់បីដើម្បីចូលរួមតវ៉ានោះ មានអ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចាន់ថា អ្នកស្រី ខែក ចាន់រស្មី និងអ្នកស្រីសុង ស្រីលាភ។
អ្នកស្រី ខែក ចាន់រស្មី បានសន្លប់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារសមត្ថកិច្ចចាប់សែងរុញបញ្ចូលឡាន ហើយប៉ះទង្គិចចំក្បាល។
ពលរដ្ឋដែលមកតវ៉ារឿងដីធ្លី ដែលពុំមានដំណោះស្រាយជាច្រើនឆ្នាំមកហើយ ហើយកំពុងស្នាក់នៅវត្តចាស់ មានមកពីខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងស្វាយរៀង។
លោក ចាន់ ពុទ្ធសក្តិ តំណាងសហគមន៍បឹងកក់ថ្លែងថា៖ «អ្នកទាំងបួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន តែបានដោះលែងអ្នកស្រីចាន់រស្មី វិញនៅពេលគាត់សន្លប់។ ពេលនោះប៉ូលិសស្លន់ស្លោក៏ឲ្យបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារប៉ះចំក្បាល នៅពេលប៉ូលិសរុញគាត់បញ្ចូលឡាន»។ ចំណែក៣នាក់ទៀតត្រូវបានដោះលែងនៅពេលក្រោយមក។
លោកបន្តថា៖ «យើងតែងចូលរួមតវ៉ាលើរឿងដីធ្លី ពីព្រោះប្រជាពលរដ្ឋទាំងនោះ ក៏ជាអ្នករងគ្រោះដូចពួកយើងដែរ អ៊ីចឹងយើងត្រូវគាំទ្រពួកគេ»។
លោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវក៏បានចុះទៅសម្របសម្រួល នៅវត្តចាស់ផងដែរ ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នា៕
ពួកអាទេវទត្ត ដូចជាអត់មានអីដោះស្រាយ ក្រៅតែពីប្រើហិង្សា វាយតប់ ចាប់ចង គុកច្រវាក់លើពលរដ្ឋនោះទេ…!
នេះជាពួកទមិឡ អន្តេរត្ថិយ៍…!?
all CAMBODIAN should know who was ordering to crack down protesters that having problem about land seize from high ranging CPP leaders or from the big company that close to HUN SEN. how can we believe on what HUN SEN said. as he stated he did not know about these land problem and there was no reported to him. my answer is this guy is lying . my question is how can any one be a PM for the whole nation did not know what going on . my request is you are the one that great the problem . you should trying to solve it whit peacefully . and do not ordering to use fire again the fire it may explode. being a leader is a big responsibility. research what have to be done. what going on in the whole country. should not use any kind of extortion again whit any one or your own people. peace to all CAMBODIAN