ដោយ៖ ប៉ែន ប៉ូលីន និង អាន ហៃយ៉ា
ថ្ងៃសៅរ៍ ទី30 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋចែកខិតប័ណ្ណដល់សាធារណៈជនតាមដងផ្លូវ (រូបថត៖ ខេង ដេន)
ប្រជាពលរដ្ឋប្រមាណ២០០នាក់មកពីភូមិចំនួនបីដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនៅខេត្តកោះកុងចែកខិតបណ្ណដល់សាធារណៈជន ដើម្បីជំរុញឲ្យមានដំណោះស្រាយលើដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់។
នៅថ្ងៃសៅរ៍នេះប្រជាពលរដ្ឋដែលមកពីភូមិចំនួន៣គឺភូមិត្រពាំងកណ្ដោល ភូមិឈូក និងភូមិជីខ ឃុំជីខលើស្រុកស្រែអំបិលខេត្តកោះកុងបាននាំគ្នាឈរចែកខិតបណ្ណទៅដល់សាធារណជន ជាតិនិងអន្ដរជាតិដែលកំពុងធ្វើដំណើរនៅតាមផ្លូវជាតិលេខ៤៨ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យមហាជនបានដឹងឮនិងចូលរួម ជំរុញឲ្យមានការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនស្ករអំពៅស៊ូហ្គា(SUGAR)និងក្រុមហ៊ុន ផ្លេន ថេសិន (PLANTAION) ឲ្យបានឆាប់។
ក្នុងខិតប័ណ្ណចែកចាយនោះ ពលរដ្ឋក៏បានអំពាវនាវឲ្យមានការគាំទ្រផែនការហែញត្តិ នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៤ខាងមុខ យកទៅដាក់នៅស្ថាប័នពាក់ព័ន្ធឲ្យជួយដោះស្រាយផងដែរ។

(រូបថត៖ ខេង ដេន)

(រូបថត៖ ខេង ដេន)
លោក យិន ជៀវតំណាងប្រជាពលរដ្ឋមកពីភូមិឈូកបានប្រាប់VODនៅព្រឹកថ្ងៃនេះថា ពួកគាត់ទាំងអស់គ្នាបានមកជួបជុំគ្នាចែកខិតបណ្ណតាំងពីម៉ោង៨ព្រឹកមកម្លេះ។ លោកបានបន្ដទៀតថាខ្លឹមសារសំខាន់នៅក្នុងបណ្ណនោះគឺដើម្បីអំពាវនាវទៅដល់រដ្ឋអំណាច អង្គការសង្គមស៊ីវិលជាតិនិងអន្ដរជាតិឲ្យជួយអន្ដរាគមន៍។ ឯលោក ព្រំ ឃឹម អាយុ៣៩ឆ្នាំជាតំណាងប្រជាពលរដ្ឋមកពីភូមិ ជីខ វិញបានបញ្ជាក់ប្រាប់VODឲ្យដឹងនៅព្រឹកនេះដែរថា ពួកគាត់រំពឹងថាតាមរយៈបណ្ណនេះនឹងផ្សព្វផ្សាយទៅដល់ថ្នាក់ដឹកនាំពិសេសគឺលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
គួរបញ្ជាក់ថាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះបន្តអូសបន្លាយតាំងពីឆ្នាំ២០០៦មកម្លេះ ប៉ុន្តែរហូតមកដល់នឹងពេលនេះពុំទាន់មានដំណោះស្រាយណាមួយនៅឡើយទេខណៈដែលប្រជាពលរដ្ឋទាំងបីភូមិកាន់តែមានការតវ៉ាខ្លាំងឡើងៗយ៉ាងណាក៏ដោយ៕
សរសេរមកកាន់លោក ប៉ែន ប៉ូលីន តាមរយៈ penpoline@yahoo.com.au
ពូជចោរហ៊ុនសែនកាន់អំណាចប្រជាជនខ្មែរ ត្រូវបាត់បង់ដីធ្លីគ្រប់កន្លែង
ល្មមភ្ញាក់ខ្លួនឈប់បោះឆ្នោតឱ្យចោរលួចប្លន់ដីធ្លីផ្ទះសំបែងលោកអ្នកហើយ
បើមិនអញ្ចឹងទេប្រាកដជាបាត់បង់ដីធ្លីហើយ មកតវ៉ាត្រូវឆ្កែប៉ូលិសកំណាច
របស់ ហ៊ុន សែន វាយសំពងអស់លោកអ្នកទៀតជាពុំខានឡើយ ជឿថា
អស់លោកអ្នកហ្នឹងភ្ញាក់ខ្លួន មិនចង់បាត់ដីធ្លីនិងឱ្យគេវាយឈឺសាច់ទៀតទេ
( ដូចនេះសូមអស់លោកអ្នកនាំគ្នាបោះឆ្នោតយកមេដឹកនាំថ្លៃថ្នូរ ធាក់ក្បាលពូជចោរចេញ )