លោក កឹម សុខា ថា​តំណាង​រាស្ត្រ​មិន​មែន​មាន​តួនាទី​តែ​ក្នុង​រដ្ឋសភា​ទេ

ដោយ ហ៊ុំ ចំរើន
2014-09-20
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កឹម សុខា ៦២០
អនុប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក កឹម សុខា សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ចូលរួម​កាន់​បិណ្ឌ​វេន​ទី​១២ នៅ​វត្ត​ពោធិ៍អណ្ដែត ឃុំ​ស៊ាងឃ្វាង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៤។ RFA/Hum Chamroeun

អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ថ្លែង​ខណៈ​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង ថា សមាជិក​សភា តំណាង​រាស្ត្រ​គ្រប់​រូប មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ មិន​ថា​ខាង​ក្នុង ឬ​នៅ​ក្រៅ​របង​រដ្ឋសភា​នោះ​ទេ គឺ​មាន​កាតព្វកិច្ច​ពន្យល់ និង​បកស្រាយ​គ្រប់​ទីកន្លែង​ទាំងអស់។

ការ​លើក​ឡើង​របស់ លោក កឹម សុខា ទំនង​ឆ្លើយ​តប​នឹង​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ថា តំណាង​រាស្ត្រ​អង្គុយ​នៅ​កៅអី​ណា ធ្វើ​ការ​នៅ​ទីនោះ និង​មិន​គួរ​ដើរ​រិះគន់​ក្រៅ​សភា។

លោក កឹម សុខា ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ដឹក​នាំ​សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​កាន់​បិណ្ឌ​វេន​ទី​១២ នៅ​វត្ត​ពោធិ៍អណ្ដែត ឃុំ​ស៊ាងឃ្វាង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា។

លោក កឹម សុខា និយាយ​ក្នុង​ទឹក​មុខ​ញញឹមញញែម​ទៅ​កាន់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ក្នុង​ឱកាស​កាន់​បិណ្ឌ​នោះ​ថា លោក​នឹង​មិន​ថ្លែង​សារ​នយោបាយ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ទេ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ទៅ​ដល់​ជីដូន​ជីតា និង​បុព្វការី​ជន​ទាំង ៧​សន្ដាន។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក កឹម សុខា បាន​ពន្យល់​ប្រជាពលរដ្ឋ​ទំនង​បែប​ឆ្លើយ​តប​ទៅ​នឹង​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លោក​លើក​ឡើង​ថា សមាជិក​សភា​តំណាង​រាស្ត្រ​គ្រប់​រូប មាន​តួនាទី​សំខាន់ មិន​មែន​នៅ​តែ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ ដែល​មាន​កម្រាល​ព្រំ​ស្អាត​នោះ​ទេ គឺ​សមាជិក​សភា​តំណាង​រាស្ត្រ មាន​នាទី​ចុះ​ទៅ​សួរ​សុខ​ទុក្ខ និង​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ទាំងអស់៖ «តួនាទី​របស់​តំណាង​រាស្ត្រ គឺ​តំណាង​ឲ្យ​ប្រជារាស្ត្រ អ៊ីចឹង​រឿងរ៉ាវ​សំខាន់​បំផុត មិន​មែន​អង្គុយ​នៅ​ក្នុង​សភា​ទេ រឿង​ធំ​បំផុត គឺ​អង្គុយ​នៅ​ក្បែរ​ប្រជារាស្ត្រ និយាយ​ទៅ​កាន់​ប្រជារាស្ត្រ ស្ដាប់​ប្រជារាស្ត្រ តើ​ប្រជារាស្ត្រ​ចង់​ដឹង​រឿង​អី ខ្វល់ខ្វាយ​រឿង​អី។ ហើយ​ក្នុង​នាម​ខ្លួន​ជា​តំណាង​ឲ្យ​ប្រជារាស្ត្រ​នេះ គឺ​មើល​ឃើញ​បញ្ហា​ស្រុក​ទេស​ហ្នឹង បញ្ហា​នយោបាយ​ហ្នឹង វា​ខ្វះខាត​ត្រង់​ណា វា​ល្អ​ត្រង់​ណា ត្រូវ​មក​ប្រាប់​រាស្ត្រ​វិញ។ បើ​តំណាង​រាស្ត្រ​អង្គុយ​តែ​ក្នុង​ម៉ាស៊ីន​ត្រជាក់ និយាយ​តែ​ក្នុង​សភា មិន​មែន​តំណាង​ពិត​ប្រាកដ​ទេ​ណាស់ លោក​យាយ​លោក​តា​ណាស់ បាទ! ខ្ញុំ​បញ្ជាក់​ជូន​ប៉ុណ្ណឹង​សិន»

កន្លង​មក លោក ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៤-២០១៨ នា​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូកេត្រា (SOFITEL PHNOM PENH PHOKEETHRA) នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ គ្មាន​អ្នក​បាញ់​កាំភ្លើង​ធំ​ដាក់​លោក​ទេ គឺ​លោក ហ៊ុន សែន ចង់​សំដៅ​ទៅ​លើ លោក កឹម សុខា មិន​បាន​រិះគន់​ដល់​លោក​នៅ​ឱកាស​ពិធី​ភ្ជុំបិណ្ឌ​ជិត​មក​ដល់​នេះ។ លោក ហ៊ុន សែន អះអាង​ថា តំណាង​រាស្ត្រ​ទាំងអស់​អង្គុយ​លើ​កៅអី​ណា ត្រូវ​ធ្វើ​ការ​នៅ​កៅអី​នោះ​នៅ​ក្នុង​សភា មិន​ត្រូវ​ដើរ​រិះគន់​នៅ​ក្រៅ​សភា​ទេ៖ «គេ​អត់​ទៅ​និយាយ​នៅ​ក្រៅ​តាម​ចិញ្ចើម​ថ្នល់ និយាយ​ឃោសនា​ទេ ហើយ​ពេល​ខ្លះ​និយាយ​ជ្រុល​ថា មិន​បាច់​ទៅ​រក​អ្នក​ណា​ទេ ជួយ​នាយក​រដ្ឋមន្ត្រី​បោស​សម្អាត​នាយក​រដ្ឋមន្ត្រី ព្រោះ​រដ្ឋមន្ត្រី​ជួយ​យក​លុយ​ឲ្យ​នាយក​រដ្ឋមន្ត្រី បើ​អ៊ីចឹង​ចប់​ហើយ រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ទៀ បាញ់ ទាំងអស់​ហ្នឹង រដ្ឋមន្ត្រី​ឲ្យ​តែ​ធុន​ហ្នឹង ចប់​បាត់​ហើយ តែ​នាយក​រដ្ឋមន្ត្រី ត្រូវ​ការពារ​រដ្ឋមន្ត្រី​ខ្លួន​ដែរ​ណា? តែ​បើ​សិន​ខុស​មែន មិន​បាច់​ឲ្យ​អស់​លោក​បោះ​ឆ្នោត​ឲ្យ​ទម្លាក់​ទេ តែ​បើ​បោះ​ឆ្នោត​ទម្លាក់ មក​និយាយ​នៅ​ក្នុង​សភា មិន​មែន​និយាយ​នៅ​ក្រៅ​រដ្ឋសភា​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា សមាជិក​សភា​តំណាង​រាស្ត្រ មាន​សិទ្ធិ​សម្ដែង​មតិ​គ្រប់​ទីកន្លែង ទាំង​នៅ​ក្នុង និង​ខាង​ក្រៅ​រដ្ឋសភា លើក​លែង​តែ​ការ​ទៅ​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ ដើម្បី​ប្រជាប្រិយ​ភាព​គណបក្ស​របស់​ខ្លួន ព្រោះ​មាន​តួនាទី​ក្នុង​ការ​បង្កើត​ច្បាប់ និង​មាន​តួនាទី​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជារាស្ត្រ​ម្ចាស់​ឆ្នោត។ លោក​បណ្ឌិត សុខ ទូច ចាត់​ទុក​ការ​ឌឺដង​ដាក់​គ្នា​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ធំៗ​ទាំង​ពីរ ថា​ជា​រឿង​ធម្មតា​របស់​អ្នក​នយោបាយ​ហើយ ដើម្បី​បង្កើត​សកម្មភាព​មិន​ឲ្យ​ស្ងប់ស្ងាត់​ក្នុង​សង្គម៖ «អ៊ីចឹង​លោក​ទៅ​កាន់ ២៤​ខេត្ត​ក្រុង​ហ្នឹង លោក​ទៅ​បាន​ទាំងអស់។ប៉ុន្តែ​អ្វី​ដែល​ជា​ភាព​រឹងមាំ​ធ្វើ​ការ​ដោះស្រាយ វា​ត្រូវ​ការ​អនុម័ត​ច្បាប់​អនុម័ត​អី ត្រូវ​តែ​មក​សភា​ហើយ។ ព្រោះ​បាន​ចែង​ច្បាស់​ណាស់​ថា រាល់​ការ​សម្រេច​ណា​មួយ​នៅ​ក្នុង​សភា ហើយ​សភា​មិន​អាច​ប្រជុំ​ក្រៅ​អំអីអឺ! រាជធានី​ភ្នំពេញ​ទេ លើក​លែង​តែ​មាន​សង្គ្រាម ទើប​គេ​ប្ដូរ​ប្លង់​ទីតាំង។ អ៊ីចឹង​អា​រឿង​មាន​ផ្ដល់​គំនិត​មិន​សំខាន់​ទេ​ទៅ​ទីណា​ក៏​បាន​ដែរ»

កន្លង​មក លោក ហ៊ុន សែន ធ្លាប់​គំរាម​ដក​តួនាទី​អនុប្រធាន​ទី​១​រដ្ឋសភា គឺ​លោក កឹម សុខា។ ការ​គំរាម​ដក​នេះ ដោយសារ​តែ លោក កឹម សុខា មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ថា គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ថា មន្ត្រី​ពុក​រលួយ​មួយ​ចំនួន កំពុង​សម្ងំ​កាន់​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ចង់​មិន​ចង់ គឺ​អាច​បោះ​ឆ្នោត​ទម្លាក់​មន្ត្រី​រដ្ឋាភិបាល ឬ​ក៏​រដ្ឋមន្ត្រី​ណា​មួយ​ចេញ​ពី​តំណែង​ទៀត​ផង បើ​រក​ឃើញ​ថា មន្ត្រី​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

8 Responses to "លោក កឹម សុខា ថា​តំណាង​រាស្ត្រ​មិន​មែន​មាន​តួនាទី​តែ​ក្នុង​រដ្ឋសភា​ទេ"

  1. សែន សម្បូរ says:

    ម្សៀបោកប្រាស់ប្រជាពលរដ្ឋ កិម សុខា បានចេញមុកមកខ្វាមទៀតហើយ សន្យាខ្យល់របស់ម្សៀអែងគ្មាននាក់ណាគេជឿទៀតឡើយ ?បោកប្រាស់ពល់រដ្ឋចាស់ៗថានិងបើកប្រាក់១ខែ$៤០ដុល្លាក្នុងមួយនាក់ដល់ប្រជាពលរដ្ឋណាដែលបានគាំទ្របោះឆ្នោតឲបក្សសង្រ្គោះជាតិម្សៀអែង ? សន្យាខ្យល់?សន្យាថានិងតតាំងជាមួយនិងបក្សកាន់អំណាចដាច់ខាតមិនចូល សភា បើសិនជាបក្សសង្រ្គោះជាតិចូលសភាក៏ដូចជាចូលទៅបម្រើយួនអញ្ចិងដែរ នេះជាពាក្យសន្យារបស់បក្សសង្រ្គោះជាតិ កិម សុខា អែង ? កិម សុខា អែងមិនខុសពីឆ្កែអង្កេសុីបុ៉ន្មានទេឲតែគេបោះឆ្អិងឲសុីនោះគឹខំត្របាក់ហើយ ក៏ព្រោះតែមហិឆ្ឆិតារបស់ខ្លួន កិម សុខាអែង មិនខ្វល់ពីរឿងពាក្យសន្យាស្អីឡើយនោះគ្រាន់តែជាពាក្យសន្យាខ្យល់ទេតើ?

  2. កម្មករ កសិករ says:

    ,,,, … ប្រាសាទអង្គរវត្ត ជា របស់ ប្រទេស កម្ពុជា ហេតុអី បានជា អោយ សរសេរ អក្សរ បរទេស ? !

  3. ព្រះរាជាណាចក្រអាខ្វាក់ជិះកអាខ្វិន says:

    ព្រះរាជាណាចក្រដែលសំបូរដោយមនុស្សេជាសត្វតិរិច្ឆានោនិងមនុស្សតបេតោដឹកនាំប្រទេស
    ពូកែរបោកប្រាស់កុហុកភូទភនិងចោរឡើងចាងដោយសារពួកអាពពុះទឺក(ណាមកុក)។

  4. sambo says:

    តំណាងរាស្ត្រជាតំណាងរបស់ប្រជាជន ត្រូវជួយដោះស្រាយគ្រប់បញ្ហារទាំអស់ជូនប្រជាជន និងស្គាល់សុខទុក្ខការលំបាករបស់ប្រជាជន ដូច្នេះតំណាងរាស្ត្រមិនមែនតំណាងឪ្យតែរដ្ឋាភិបាលទេ គឺតំណាងឪ្យរាស្ត្រនិងជាអ្នកនាំពាក្យនិងការលំបាកពីរាស្ត្រៅរដ្ឋាភិបាលដើម្បីដោះស្រាយ ។ដោយសារតែក្រុមតំណាងរាស្ត្ររបស់គណបក្យប្រជាជនកន្លងជាច្រើនអាណ័តមកនេះ គ្មានសម្ថតភាព ឬក៏ចូលសាលាមិនបានគ្រប់ទឹក ទើបមិនស្គាល់តួរនាទីរបស់តំណាងរាស្ត្រ ដោយរវល់ឆ្គួតវង្វេងនិងនាទីបុណ្យស័ក្ត ក្រុមពួកអាឆ្គួតល្មោភបុណ្យស័ក្តអស់ហ្នឹង វាជិតដល់ថ្ងៃអន្សារហើយ ធ្វើការតែរបៀបហ្នឹងបានស្រុកកាន់តែរលាយហិនហោចទៅៗ ប្រជាជនគេបោះឆ្នោតឪ្យ ដើម្បីឪ្យធ្វើការបំរើប្រជាជន មិនមែនឪ្យជិះជាន់ប្រជាជនទេ ។

  5. sambo says:

    តំណាងរាស្ត្រជាតំណាងរបស់ប្រជាជន ត្រូវជួយដោះស្រាយគ្រប់បញ្ហារទាំអស់ជូនប្រជាជន និងស្គាល់សុខទុក្ខការលំបាករបស់ប្រជាជន ដូច្នេះតំណាងរាស្ត្រមិនមែនតំណាងឪ្យតែរដ្ឋាភិបាលទេ គឺតំណាងឪ្យរាស្ត្រនិងជាអ្នកនាំពាក្យនិងការលំបាកពីរាស្ត្រៅរដ្ឋាភិបាលដើម្បីដោះស្រាយ ។ដោយសារតែក្រុមតំណាងរាស្ត្ររបស់គណបក្យប្រជាជនកន្លងជាច្រើនអាណ័តមកនេះ គ្មានសម្ថតភាព ឬក៏ចូលសាលាមិនបានគ្រប់ទឹក ទើបមិនស្គាល់តួរនាទីរបស់តំណាងរាស្ត្រ ដោយរវល់ឆ្គួតវង្វេងនិងនាទីបុណ្យស័ក្ត ក្រុមពួកអាឆ្គួតល្មោភបុណ្យស័ក្តអស់ហ្នឹង វាជិតដល់ថ្ងៃអន្សារហើយ ធ្វើការតែរបៀបហ្នឹងបានស្រុកកាន់តែរលាយហិនហោចទៅៗ ប្រជាជនគេបោះឆ្នោតឪ្យ ដើម្បីឪ្យធ្វើការបំរើប្រជាជន មិនមែនឪ្យជិះជាន់ប្រជាជនទេ ។

  6. people says:

    cpp M-P alway come out when near election and cheat gave one small sac of seasoning and one sarong and small sac of rice ,after election they try to committed corruption and collect all the money when ever they can.why people vote for them? 35 ys not really improve much.most of rich people only associated with cpp .people need to think and think before you vote .GOD bless all cambodian people’

  7. បរិមី​ ព្រះវិហារ says:

    និយាយត្រឹមត្រូវ ខ្ញុំគាំទ្រ តំណាងរាស្រ្តគ្រប់ក្បាលមានសិទ្ធិគ្រប់គ្នាដើរសួរសុខទុក្ខរាស្រ្ត
    មិនមែនអង្គយក្នុងសភាម៉ាសីុនត្រជាក់ដាច់ខែយកលុយរាស្រ្តទេអាឆ្គួត អព្ចឹាងតើបាន
    ជាពួកអាមានអំអាចមួយចំនួនប្លន់ដីរាស្រ្ត ដឹកឈើលក់ យួនចូលស្រុកគ្មានអាឆ្កែណាដឹង
    ថោកទាបមែនពួកអាតំណាងរាស្រ្តមុន្រ្តីក្បត់ជាតិ​៕

  8. Rayuth says:

    Member of parliament is elected by citizens in every five year term. S/he is supposed to work for the people, not for a group of politicians or political party. The article 77 of the constitution stipulates that “the Members of the National Assembly are the representatives of the whole Khmer Nation and not of the only citizens from their constituencies.” The role of the member of parliament include law making/approval, oversight of the performance of the government, constituency visit, etc. Thus, member of parliament is supposed not only work in the air-conditioner room of the National Assembly, but take constituency visit, in order to listen to issue of concerns of the constituents, and take action to find a solution for the people through the National Assembly or submitting issue of concerns of the people to the government.

    Member of Parliament has the complete right to constructively criticize the government institutions and leaders. The role and right of Member of Parliament shall be respected and shall not be violated. Member of Parliament has the right to speak to people across the nation. Member of Parliament has the rights to explain and/or tell people about the social and political situation and development in the country. Concerns and unhappiness of citizens are the Member of Parliament’s.