ដោយ៖ ឡាយ សាមាន
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា កាលពីព្រឹកមិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះប្រកាសដំឡើងប្រាក់ខែដល់មន្ត្រីរាជការនៅក្រសួងសុខាភិបាល ដោយសំអាងថាជាការលើកទឹកចិត្តដល់បុគ្គលិករដ្ឋក្នុងកំណែទម្រង់ថ្មី។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយដែលធ្វើនៅកោះពេជ្រ ព្រឹកថ្ងៃទី២៥ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រីថ្លែងថា ក្រោយពីការដំឡើងប្រាក់ខែដល់គ្រូបង្រៀន រដ្ឋាភិបាលនឹងដំឡើងប្រាក់ខែដល់បុគ្គលិកសុខាភិបាលចាប់ពីខែតុលា ឆ្នាំ២០១៤នេះទៅ ហើយនឹងមានគម្រោងដំឡើងជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៥។
លោកនាយករដ្ឋមន្ត្រី ឲ្យដឹងទៀតថា ប្រាក់ខែបុគ្គលិកសុខាភិបាលដែលទាបបំផុតចាប់ ពី៤៤ម៉ឺនរៀល នឹងឡើងដល់៥៥ម៉ឺនរៀល។ លោក ហ៊ុន សែន បន្ថែមថាសម្រាប់ពេទ្យឆ្មបកម្រិតបឋមមាន១៩៥៧នាក់ នឹងឡើងទៅដល់៥៥ម៉ឺនរៀល ចំណែកប្រាក់ខែមន្ត្រីការិយាល័យមានចាប់ពី១លាន៦សែន ហើយនឹងឡើងបន្តិចបន្តួចប៉ុណ្ណោះ។ លោកបញ្ជាក់ថា សម្រាប់អ្នកដែលមានប្រាក់ខែតិចតួច នឹងត្រូវដំឡើងបានច្រើនជាងគេ។
ប្រធានអង្គការ MEDICAM លោក ស៊ិន សុមុន្នី មានប្រសាសន៍ថា ការដំឡើងប្រាក់ខែនេះជាចំណុចមួយល្អសម្រាប់ការលើកទឹកចិត្តដល់មន្ត្រីរាជការទាំងនោះ។ តែលោកថាទន្ទឹមនឹងការដំឡើងប្រាក់ខែ ត្រូវតែពិនិត្យមើលអំពីម៉ោងពេលវេលាការងារ បទបញ្ជាផ្ទៃក្នុង ឲ្យពួកគាត់គោរព និងមប្រើការងារជូនសាធារណៈជនឲ្យមានប្រសិទ្ធភាព។
សម្រាប់លោក ស៊ិន សុមុន្នី ទាំងក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា គួរតែរកវិធីសាស្ត្រ ដំឡើងប្រាក់ខែជូនមន្ត្រីរាជការ ព្រោះស្ថាប័នទាំងនេះជាអ្នកបណ្តុះបណ្តាលធនធានមនុស្ស។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោក រ៉ុង ឈុន សាទរចំពោះការដំឡើងប្រាក់ខែជូនមន្ត្រីរាជការក្រសួងសុខាភិបាល។ តែលោកថា រដ្ឋាភិបាលគួរតែដំឡើងប្រាក់ខែជូនមន្ត្រីរាជការទាំងអស់គ្រប់ផ្នែកឲ្យដល់ ១លានរៀល ដើម្បីឲ្យបុគ្គលិកមានទឹកចិត្តធ្វើការ និងជំរុញឲ្យមានអភិបាលកិច្ចល្អក្នុងស្ថាប័ននោះ។
លោកនាយករដ្ឋមន្ត្រី ឲ្យដឹងថា ក្នុងចំណោមមន្ត្រីរាជការរដ្ឋចំនួន១៨ម៉ឺននាក់ គ្រូបង្រៀនមានទៅដល់ជាង១១ម៉ឺននាក់ ចំណែកបុគ្គលិកសុខាភិបាលមានត្រឹមជិត២ម៉ឺននាក់។ លោកថាបុគ្គលិកការិយាល័យនៃក្រសួងសុខាភិបាលមានចំនួន ៤២៦នាក់ សម្រាប់ពេទ្យឆ្មបកម្រិតបឋមមាន១៩៥៧នាក់ នឹងឡើងទៅដល់៥៥ម៉ឺនរៀល ហើយនឹងឡើងជាបន្តបន្ទាប់ចាប់ពីដើមឆ្នាំ២០១៥៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
កូនមីកាដួយហោករីកស្ញេញ់.Bun Rany
.ក្ដៅឆេះកាដួយម៉ែ ah Hun Sen me Di Pok
បើក្ដៅក្រហាយខ្លាំងណាស់ ចាប់ប្រពន្ធ័ Ah Hun Sen ហែកកាដួយឱ្យ ហេង សំរិ និង ហ៊ុន សែន ចុយ chea muy khnea ទៅ កូនមីឆ្កែ
មានមនុស្សកើតរោគចិត្តកំពុងតែចាប់ផ្តើមឆ្គួតនិងបន្តឆ្គួត
ប្រុងប្រយ័ត្នបងប្ឋូន” សំដីរបស់ហ៊ុនសែនជាសំដីគ្មានការពិត ។
ដូចទើបភ្ញាក់ពីដំណេក ពេលនេះទើបនឹកឃើញមន្រ្តីសុខាភបាល។សូមសូរខាងCPP តើវេជ្ជបណ្ឌិតស្រុកគេប្រាក់ខែប៉ុន្មានក្នុង១ខែ??? ត្រឹមប្រទេសសៀមបានហើយ ឆ្លើយបានអត់?? រឺមួយពួកលោកឯង គិតថាអោយតែពួកពេទ្យសុទ្ធតែអ្នកមាន?????
បើចង់ឲ្យស្ថាបន័រដ្ឋបំពេញការងារបានល្អនោះត្រូវតែតម្លើងប្រាក់ខែទាំងអស់ទៅមិនបាច់ធ្វើម្តងមួយៗ ដូចនោមទាស់ដូចនេះនោះទេ។ យុទ្ធសាស្ត្រធ្វើឲ្យមន្ត្រីមានប្រាក់ចាយមិនគ្រប់នោះគេដឹងអស់ហើយ អ្វីដែនៅពីក្រោយនោះគឺហ៊ុនសែនងាយស្រួលដឹកនាំនៅពេលមន្ត្រីក្រោមឪវាទមានប្រាក់ចាយមិនគ្រប់ ហើយយុទ្ធសាស្ត្រពេលនេះដែលឡើងបៀរវត្សម្តងមួយៗនេះគឺគ្រាន់តែជាយុទ្ធសាស្ត្រចង់បានសន្លឹក ឆ្នោតនៅអាណត្តិក្រោយតែប៉ុនណ្ណឹង។ បើអញ្ចឹងដដែលគេបោះឆ្នោតឲ្យបក្សប្រឆាំងនៅអាណត្តិក្រោយ ទៅនោះពួកគេនិងបានប្រាក់ខែ១លានរៀលយ៉ាងតិចនោះបាត់ទៅហើយមិនបាច់រង់ចាំតម្លើងដូចខ្យង បណ្ណាក់គ្នាដូចនេះនោះទេ។
សម្តេចអើយ បើបានជាតម្លើងប្រាក់ខែដល់បុគ្គលិក មន្រី្តរាជការ ហើយក៏សូមជួយការពារទំនិញគ្រប់ប្រភេទនៅលើទីផ្សារកុំអោយតម្លើងថ្លៃ បើមិនដូច្នេះទេ យុទ្ឋសាស្រ្តរបស់សម្តេចនឹងបរាជ័យហើយ!
I’m really sick and tied to see this face for more than thirty five years . do you???????????????? peace for all
ជយោមហាហោះផ្លោងសម្តេសតម្លើងប្រាក់ខែដល់បុគ្គលិក មន្រី្តរាជការតាមដំណើរខ្យងវា
តែប្រេងនិងទំនិញតាមសន្ទុះសេះផាយ!!!!!!
ជយោមហាហោះផ្លោងសម្តេចបានតម្លើងប្រាក់ខែដល់បុគ្គលិកមន្រី្តរាជការតាមដំណើរខ្យងវា
តែប្រេងនិងទំនិញតាមសន្ទុះសេះផាយ!!!!!!