លោក​អូបាម៉ា​​សរសើរ​​សកម្មជន​​សិទ្ធិ​មនុស្ស​និង​បរិស្ថាន​កម្ពុជា

លោក​ប្រធានាធិបតី​ថ្លៃង​ក្នុង​ពិធី​គំនិត​ផ្តួច​ផ្តើម​ជា​សកល​របស់​លោក​អតីត​ប្រធានា​ធិបតី​សហ​រដ្ឋអាមេរិក​ Bill Clinton​ (Clinton Global Initiative) នៅ​ទី​ក្រុង​ញូវយ៉ក ​កាល​ពី​ថ្ងៃ​អង្គារ​​ទី​២៣​ខែ​កញ្ញា​ឆ្នាំ​២០១៤ ត្រូវ​នឹង​ថ្ងៃ​ពុធ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ប្រធានាធិបតី​ថ្លៃង​ក្នុង​ពិធី​គំនិត​ផ្តួច​ផ្តើម​ជា​សកល​របស់​លោក​អតីត​ប្រធានា​ធិបតី​សហ​រដ្ឋអាមេរិក​ Bill Clinton​ (Clinton Global Initiative) នៅ​ទី​ក្រុង​ញូវយ៉ក ​កាល​ពី​ថ្ងៃ​អង្គារ​​ទី​២៣​ខែ​កញ្ញា​ឆ្នាំ​២០១៤ ត្រូវ​នឹង​ថ្ងៃ​ពុធ​ក្នុង​ប្រទេស​កម្ពុជា។


ហេង រស្មី
25 កញ្ញា 2014
វីអូអេខ្មែរ

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា​បាន​ថ្លែង​កោត​សរសើរ​ចំពោះ​សកម្មជន​នៅ​កម្ពុជា​ចំនួន​ពីរ​រូប ​ដែលការពារ​បរិស្ថាន​ ​សិទ្ធិ​មនុស្ស​ ​គឺ​លោក​ ឈុត វុទ្ធី​ ប្រធាន​អង្គការ​អភិរក្សធនធាន​ធម្មជាតិ​ និង​លោក​ស្រី​ ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​

លោក​ប្រធានាធិបតី​ថ្លៃង​ក្នុង​ពិធី​គំនិត​ផ្តួច​ផ្តើម​ជា​សកល​របស់​លោក​អតីត​ប្រធានា​ធិបតី​សហ​រដ្ឋអាមេរិក​ Bill Clinton​ នៅ​ទី​ក្រុង​ញូវយ៉ក ​កាល​ពី​ថ្ងៃ​អង្គារ​ត្រូវ​នឹង​ថ្ងៃ​ពុធ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​លោក​បាន​ថ្លែង​កោត​សរសើរ​ដល់​បុរស​ស្រ្តី​ក្លាហាន​ក្នុង​ពិភពលោក​ដែល​ហ៊ាន​ឡើង​និយាយ​ ហើយ​ត្រូវ​រង​ការ​យារយី​និង​ការ​វាយ​ប្រហារ​ ដែល​មាន​ពេល​ខ្លះ​រហូត​ដល់​សលោក​ប្រធានាធិបតី​ថ្លៃង​ក្នុង​ពិធី​គំនិត​ផ្តួច​ផ្តើម​ជា​សកល​របស់​លោក​អតីត​ប្រធានា​ធិបតី​សហ​រដ្ឋអាមេរិក​ Bill Clinton​ នៅ​ទី​ក្រុង​ញូវយ៉ក ​កាល​ពី​ថ្ងៃ​អង្គារ​ត្រូវ​នឹង​ថ្ងៃ​ពុធ​ក្នុង​ប្រទេស​កម្ពុជាម្លាប់​ថែម​ទៀត។​

លោក​បាន​និយាយ​តាម​សម្តី​ដើម​ថា៖​ «ថ្ងៃនេះ​យើង​សូម​គោរព​ដល់​អ្នក​ដែល​បាន​ពលី​ជីវិត។​ ​នៅ​ក្នុង​ចំណោម​នោះ​រួម​មាន​លោក​ ​ Eric Lembembe ​ក្នុង​ប្រទេស​កាមេរូន ​(Cameroon) ​ លោក​ Salwa Bugaighis​ ក្នុង​ប្រទេស​លីប៊ី និង​លោក​ឈុត វុទ្ធី ក្នុង​ប្រទេស​កម្ពុជា»។​

លោក​ ឈុត វុទ្ធី​

លោក​ ឈុត វុទ្ធី​

លោក​បារ៉ាក់ អូបាម៉ា​មាន​ប្រសាសន៍​ថា​ «យើង​គាំទ្រ​សកម្មជន​ដូច​ជា​លោក​ស្រី​ចក់ សុភាព​ក្នុង​ប្រទេស​កម្ពុជា។​ លោក​ស្រី​ចក់ សុភាព​បាន​ឃើញ​អ្នក​ធ្វើ​ការ​គាំទ្រ​សិទ្ធិ​មនុស្ស​ដូច​គ្នា​ត្រូវ​បាន​នគរបាល​ចាប់​យក​ទៅ។​ ពេល​នោះ​លោក​ស្រី​អាច​គេច​ខ្លួន​បាន​ តែ​លោក​ស្រី​និយាយ​ថា​ លោក​ស្រី​នឹង​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​មួយ​នាទី​ណា​ឡើយ។​

ដូច្នេះ​អ្នក​ស្រី​បាន​ដើរ​កៀង​គរ​អ្នក​តវ៉ា​ និង​បំផុស​យុវជន​ឲ្យទាមទារ​យុត្តិធម៌។​ ​កាលណោះ​ លោក​ស្រី​មាន​ប្រសាសន៍ថា៖​ «ខ្ញុំ​មាន​ការ​ស្រម៉ៃ​ចង់​បាន​ថា​ ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ដែល​ត្រូវ​គេ​មាន»។​

លោក ​អូបាម៉ា ​មាន​ប្រសាសន៍ថា៖ «យើង​មាន​មោទនភាព​ចំពោះ​លោក​ស្រី​ហើយ​យើង​គាំទ្រ​លោក​ស្រី​ចក់ សុភាព»។​

លោក​ស្រី​ ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាកំពុង​ជាប់​បំពេញ​បេសកម្ម​នៅ​សហ​រដ្ឋ​អាមេរិក។

លោក​ស្រី​ ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាកំពុង​ជាប់​បំពេញ​បេសកម្ម​នៅ​សហ​រដ្ឋ​អាមេរិក។

លោក​ស្រី ​ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាកំពុង​ជាប់​បំពេញ​បេសកម្ម​នៅ​សហ​រដ្ឋ​អាមេរិក។​

លោក​ស្រី​មាន​ប្រសាសន៍ថា៖​ «ចា៎ ​នេះ​ជា​កិត្តិយស​មួយ​សម្រាប់​រូប​ខ្ញុំ ​ហើយ​ក៏​ជា​កិត្តិយស​ម្រាប់​លោក​ឈុត វុទ្ធី​ផង​ដែរ​ ដែល​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​លើក​ឈ្មោះ​របស់​យើង​មក​ថ្លែង​ក្នុង​សុន្ទរកថា​របស់​លោក។​ ហើយ​នេះ​ជា​មោទន​ភាព​របស់​ប្រទេស​កម្ពុជា​យើង ​ហើយនឹង​សកម្មជន​ទាំង​អស់​ដែល​គាត់​បាន​លើក​ឡើង​នូវ​តួនាទី​សំខាន់​របស់​តួអង្គ​សង្គម​ស៊ីវិល​ ជាពិសេស​គឺ​ពលរដ្ឋ​ទាំង​មូល​ចា៎»។​

បទសម្ភាសន៍វីអូអេជាមួយលោកស្រី ចក់ សុភាព

លោក​ឈុត វុទ្ធី​ ​ប្រធាន​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ឆ្នាំ​២០១២​ នៅ​ឃុំ​បាក់​ខ្លង​ ស្រុក​មណ្ឌល​សីមា​ ខេត្ត​កោះ​កុង​ ខណៈពេល​ដែល​លោក​នាំ​អ្នក​យក​ព័ត៌មាន​ចំនួន​២​រូប​ចុះ​អង្កេត​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ទី​នោះ។​

ឃាតកម្ម​ទៅ​លើ​លោក​ ឈុត វុទ្ធី​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ចប់​ការ​ស៊ើប​អង្កេត​ និង​បាន​សន្និដ្ឋាន​ថា ​លោក​ឈុត វុទ្ធី​បាន​ស្លាប់​ដោយ​សារ​រាល​កៃ​គ្រាប់​កាំភ្លើង​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ផ្សេង​ទៀត។

លោក​ ឆើយ ​ឧត្តម​រស្មី​ អាយុ​២១​ឆ្នាំ​ កូន​ប្រុស​លោក​ ឈុត វុទ្ធី​ មាន​ប្រសាសន៍ថា ​នេះ​ជា​មោន​ភាព​ណាស់​ដែល​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​បាន​កោត​សរសើរ​ដល់​សព​ឪពុក​របស់លោក។​ ​តែ​លោក​បាន​ស្នើ​សុំ​ឲ្យសហ​រដ្ឋ​អាមេរិក​ជួយ​ឃ្លាំ​មើល​ដំណើរ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិប្រជា​ធិបេតយ្យ​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា​ផង។​

លោក​និយាយ​ថា៖​ «ថ្នាក់​ដឹក​នាំ​អាមេរិក​មួយ​ដែល​មាន​លទ្ធិប្រជា​ធិបតេយ្យ​ពិត​ប្រាកដ ​គេ​បាន​កោត​សរសើរ​លើ​ឪពុក​ខ្ញុំ។​ ​ខ្ញុំ​មាន​ការ​សប្បាយ​ចិត្តមែន​ទែន។​ ខ្ញុំ​គិត​ថា ​អញ្ចឹង​មាន​ន័យ​ថា​ អាមេរិក​នៅ​មើល​ឃើញ​ឪពុក​របស់​ខ្ញុំ​ថា ​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​អ្វី​ដើម្បី​បរិស្ថាន ​និង​ពិភព​លោក​ គឺ​ល្អ​មែន​ទែន​ ​ខុស​ប្លែក​ពី​មេ​ដឹកនាំ​ក្នុង​ប្រទេស​កម្ពុជា​យើង»។​

លោក ​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា​ ការ​វាយ​តម្លៃ​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​គ្រាន់​តែ​ជា​ការ​វាយ​តម្លៃ​មួយ​ដាច់​ដោយ​ឡែក​របស់​បរទេស​តែ​ប៉ុណ្ណោះ។​ ក៏​ប៉ុន្តែ​កម្ពុជា​ក៏​បាន​វាយ​តម្លៃ​សម្រាប់ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ដូច​គ្នា​នេះ​ដែរ។

លោក​និយាយ​ថា៖ ​«រឿង​ការ​ស្លាប់​របស់​គាត់​គឺ​ដាច់​ដោយ​ឡែក​ពី​បេសក​កម្ម​របស់​គាត់​ ​ជា​រឿង​មួយ​វា​ខុស​ពេល​ ហើយ​និង​ខុស​កន្លែង​ ដែល​យើង​ខំធ្វើ​ការ​ស្រាវ​ជ្រាវ​ ការ​ពិនិត្យ​មើល ​ហើយ​ករណី​ហ្នឹង​បាន​បិទ​រួច​ស្រេច​ទៅ​ហើយ»។

លោក ​ចាន់ សូវ៉េត​ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ថា​ ការ​កោត​សរសើរ​របស់​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អា​មេរិក​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​ដទៃ​ផ្សេង​ទៀត​ ឲ្យខិតខំ​តស៊ូ​ដើម្បី​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ និងក៏​ជា​ការ​ពញាក់​អារម្មណ៍​ដល់​មេដឹក​នាំ​កម្ពុជា​ផង​ដែរ ​ដែល​មាន​មេដឹក​នាំ​ពិភព​លោក​មួយ​មក​ចាប់​អារម្មណ៍​លើ​សកម្ម​ជន​ការ​ពារសិទ្ធិ​មនុស្ស​ និង​បរិស្ថាន៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles

4 Responses to "លោក​អូបាម៉ា​​សរសើរ​​សកម្មជន​​សិទ្ធិ​មនុស្ស​និង​បរិស្ថាន​កម្ពុជា"

  1. Chourn says:

    Mr. President Obama, your intervention and encouragement are too late now. Chutt Vuthy had died already and you did nothing during Chutt Vuthy fighting against the deforestation in Cambodia. If you had shown your leadership toward Mr. Chutt Vuthy like this time, he would not die. Your leadership is very weak like a child, not strong enough to protect the world’s victims.

  2. ឆ្មាខ្មៅ says:

    ហេតុអ្វីក៏អាមេរិកមិនបានសរសើរដល់លោកស្រី ប៊ុន រ៉ានីផង???

  3. ?? says:

    USA& EU and other western country can not just put their hand on some country that have human right abuse . all they do is warning or make a complain to those government. but only those nation itself rising up again whit it at that time they will do some thing about it. we can not blaming to any world leader they are too smart to became a president. unlike some gangsters leader. peace for all

  4. Anonymous says:

    ព្រោះUSAវាសសើតែអ្នកណាដែលបំរើនយោបាយគ្រប់គ្រងមហាអំណាចរបស់វា