​មេដឹកនាំ​បាតុកម្ម​ប្រកាស​ជោគជ័យ​នៃ​យុទ្ធនាការ​ប្រឆាំង​រៀត​ណាម​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃពុធ ទី8 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក ថាច់ សេដ្ឋា ​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ក្នុងការតវ៉ាមុខស្ថានទូតវៀតណាម​នៅថ្ងៃនេះ (រូបដោយ៖ សុខន)

​មេដឹកនាំ​បាតុកម្ម  ប្រកាស​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ទទួលបាន​ជោគជ័យ​លើសលប់​ដោយសារ​បាន​បញ្ជ្រៀប​គំនិត​​ស្នេហា​ជាតិ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ បន្ទាប់​ពី​យុទ្ធនាការ​៥​ថ្ងៃ ប្រឆាំង​វៀតណាមដែល​ពួកគេ​ចោទថា បាន​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នោះ ។​

​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​ដឹកនាំ​ការ​រហែ​ក្បូន​៥​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញនោះ ​អះ​អាង​នៅ​ចំពោះមុខ​ស្ថានទូត​វៀតណាម នា​ថ្ងៃ​ទី​៨​ខែតុលា​ឆ្នាំ​២០១៤​នេះ​ថា ក្រុមបាតុករបានដាក់​ញត្តិ​ទៅ​សហ​គមន៍​​អន្តរជាតិ​ប្រចាំ​កម្ពុជា ដូចជា ស្ថានទូត​បារាំង និង​រដ្ឋសភា​ខែ្មរ​រួចហើយ ដើម្បី​បង្ហាញ​ថាពលរដ្ឋ​ខ្មែរ​មិន​ទទួល​យក​ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​វៀតណាម​នោះទេ​។​

​លោក​ ថាច់ សេដ្ឋា​ ឲ្យដឹងទៀតថាការដើរ​ហែ​ក្បូន ស្រែក​តាម​ដងផ្លូវ ៥​ថ្ងៃ​មក​នេះ មាន​ការសហការ​ល្អពី​កម្លាំង​សមត្ថកិច្ច ដោយ​ជួយ​សម្រួល​ចរាចរណ៍​ឲ្យ​អ្នកដើ​ហែ​ក្បួន​បាន​បញ្ចេញមតិ​ពេញលេញ​។​ លោក​ថា ការស្រែក​ជ័យ​ឃោស​តាម​ដងផ្លូវ​នេះ ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ ច្រើន​រយ​គ្រួសារ​នៅតាម​ដងផ្លូវ យល់ដឹង​ពី​គំនិត​អាក្រក់​របស់​វៀត​ណា​ម​ដែល​តែ​ចិញ្ចឹម​ចិត​ចង់​លេប​ត្របាក់​ទឹកដី​កម្ពុជា​នោះ​។​

​ក្រុមបាតុករ​បាន​ស្រែក​នៅតាម​ដងផ្លូវ ក្នុង​បំណងប​ណ្តុះគំនិត​ស្នេហា​ជាតិដល់​យុវជន និង​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ការពារ​ទឹកដី និង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​

​ក្រុមបាតុករ​ក៏បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ ប្រើប្រាស់​ផលិតផល វៀតណាម ដូចជា​ប្រេង​ឥ​ន្ធៈ​សូ​គីមិច ទូរស័ព្ទ​ច​ល័យ​០៩៧ និង​បន្លែ​ផ្លែឈើ ត្រី សាច់ ជាដើម ដែល​នាំចូល​ពី​វៀតណាម ព្រោះតែ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​មិន​ព្រម​សុំទោស​លើ​សំដី​របស់​ខ្លួន​។ 

​ប្រធាន​ផ្នែក​ទំនាក់ទំនង​នយោបាយ និង​សន្តិសុខ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ លោក​សាស្ត្រាចារ្យ ឯម សុវណ្ណ​រ៉ា យល់ថាការ​ដែល​រដ្ឋាភិបាល​ខ្មែរ មិន​ប្រើ​កម្លាំង​ទប់ស្កាត់​ក្រុមបាតុករពេលនេះអាច​ជា​សារ​បង្ហាញថា បក្ស​កាន់​អំណាច នឹង​មិន​ស្ថិត​ក្រោម​គំនាប​នយោបាយ​របស់​វៀតណាម ដូច​ការចោទប្រកាន់​នោះ​ទេ​។

​យ៉ាងណា​ក៏ដោយ​ក្រោយ​បញ្ចប់​យុទ្ធនាការ​ដើ​រហែ​ក្បូន រយៈពេល​៥​ថ្ងៃ​មក​នេះ មិនទាន់​មាន​សញ្ញា​ណាមួយ​បង្ហាញថា វៀតណាម​ព្រម​ចេញមុខ ទទួលស្គាល់ថា ការលើកឡើង​របស់​មន្ត្រី​ស្ថានទូត​វៀតណាម លោក​ត្រឹង វ៉ាន់​ថុង ដែលថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀត​នោះ ថា​ជា​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះទេ​។

​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​វៀតណាម លោក ថាច់ សេដ្ឋា អះអាងថា បើ​វៀតណាម មិន​សុំ​ទោស​ខ្មែរ​ទេ លោក​នឹង​បន្ត​ដឹកនាំ​យុទ្ធនាការ​នេះ​បន្តទៀត បើទោះបី​ពេលនេះ លោក​កំពុង​ត្រូវបាន​ជន​មិន​ស្គាល់​មុខ គំរាម​សម្លាប់​ក៏ដោយ ៕ 

សូមសរសេរមកកាន់លោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

3 Responses to "​មេដឹកនាំ​បាតុកម្ម​ប្រកាស​ជោគជ័យ​នៃ​យុទ្ធនាការ​ប្រឆាំង​រៀត​ណាម​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​​"

  1. Neak Ta says:

    -បាតុកម្មរហូតដល់មានចម្លើយពីវៀតណាម។
    -រយៈពេល​៥​ថ្ងៃ​មក​នេះ មិនទាន់​មាន​សញ្ញា​ណាមួយ​បង្ហាញថា វៀតណាម​ព្រម​ចេញមុខទទួលស្គាល់អ្វីទាំងអស់។
    -លោក ថាច់ សេដ្ឋា ប្រកាស​អះអាងថា នេះគឺជា​ជោគជ័យ​របស់ខ្លួន។
    -អញឈ្នះហើយ! ពីព្រោះវៀតណាម​មិនព្រម​ចេញមុខទទួលស្គាល់អ្វីទាំងអស់។

  2. ដារ៉ា says:

    ធ្វើបានល្អ លោកពូ សូមតស៊ូ ទៅមុខទៀត ខ្ញុំសូមគាំទ្រ

  3. CountryStudent says:

    Next time do not let anyone knows who lead and organize demonstration, we all Khmer just work together for our nation