លោក ហ៊ុន សែន សម្រេច​ឲ្យ​អ្នក​មាន​ប្រាក់បៀវត្សរ៍​លើសពី​៨០​ម៉ឺន​រៀល​ត្រូវ​ជាប់ពន្ធ​​

ដោយ៖​ កាន់ វិច្ឆិកា
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាស​ថា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រេច​ឲ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់បៀវត្សរ៍​ចាប់ពី​៨០​ម៉ឺន​រៀល​ឡើងទៅ នឹង​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​(CUS) ​នៅ​កោះ​ពេជ្រ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កាលពីមុន​មន្ត្រីរាជការ និងប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់ខែ​ចាប់ពី​៥០​ម៉ឺន​រៀល នឹង​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​ឥឡូវនេះ​លោក​សម្រេច​ឲ្យ​អ្នក​មាន​ប្រាក់បៀវត្សរ៍​ចាប់ពី​៨០​ម៉ឺន​រៀល​វិញ ជា​អ្នក​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​។ លោក​ថា លោក​បាន​ចារ​ឯកភាព​លើ​សេចក្តីព្រាងច្បាប់​ថវិកា​រួចហើយ បន្ទាប់មក​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ឆ្លង​ឲ្យបាន​នៅ​សប្តាហ៍​ទី​៤ នៃ​ខែ​តុលា​នេះ​។ លោក​បញ្ជាក់ថា «​ក្រោម​៨០​ម៉ឺន​គឺ​អត់​ជាប់ពន្ធ​ទេ គ្រាន់​តែ​ប៉ុណ្ណឹង រដ្ឋ​ត្រូវ​បាត់បង់​ចំណូល​១០​លាន​ដុល្លារ ប៉ុន្តែ​វា​តិចតួច​ដែរ​ទេ ដើម្បី​ឲ្យ​មន្ត្រីរាជការ កម្មករ​កម្មការិនីរ​បស់​យើង​មិន​ជាប់ពន្ធ​ប្រាក់បៀវត្សរ៍ ព្រោះ​ប្រទេស​ណា​ក៏​ដោយ​ក៏​មាន​អា​ពន្ធ​បៀវត្សរ៍​ហ្នឹង​ដែរ​»​។​

VOD មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ទេ​នៅ​ព្រឹក​នេះ​។​

ពាក់ព័ន្ធ​នឹង​ការសម្រេច​នេះ អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី យល់ថា ជា​ការប្រសើរតែ​ត្រូវ​មាន​ទិន្នន័យ​សិក្សា​ស្រាវជ្រាវ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បីឲ្យការអនុវត្ត​មាន​ប្រសិទ្ធភាព​។ លោក​ថា ការកំណត់​កាត់​ពន្ធ​ប្រាក់បៀវត្សរ៍​ត្រឹម​៨០​ម៉ឺន​រៀល​ឡើង គ្រាន់តែ​អាច​សម្រួល​ដល់​ជីវភាព​ចំពោះ​អ្នកមាន​ប្រាក់បៀវត្សរ៍​តិច​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ទាន់​មាន​ទិន្នន័យ​ណាមួយ​បញ្ជាក់ថា​ជា​ចំនួន​ល្អ ឬក៏​យ៉ាងណា​នៅឡើយ​ទេ។ លោកថា ​«​ទាល់តែ​មាន​គេ​ហៅ​ថា​មី​នី​ម៉ូ​ម​(​ទាប​បំផុប​)​សិន ប្រាក់បៀវត្សរ៍​អប្បបរមា​ត្រឹមណា ព្រោះ​អី​យើង​អត់​ទាន់​មាន​កម្រិត​ប្រាក់បៀវត្សរ៍​ជាតិ​មួយ​ផង ហើយ​យើង​អត់​ទាន់​ដឹងថា​តើ​កម្រិត​អប្បបរមា​ត្រឹមណា​? គេ​យក​កម្រិត​៣០​ភាគរយ​ឡើងលើ កម្រិត​អប្បបរមា​ដើម្បី​ជាប់ពន្ធ ប៉ុន្តែ​ប្រសិនជា​ក្រោម​នេះ​គេ​អត់​យក​ពន្ធ​ទេ ជា​ស្តង់ដារ​អន្តរជាតិ​»​។​

​ចំណែកប្រធាន​សមាគមន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោក រ៉ុង ឈុន យល់ថាការសម្រេច​នេះ​នឹង​មាន​ភាពល្អប្រសើរ ប្រសិន​ជា​កំណត់​តែ​លើ​ប្រាក់បៀវត្ស​រ៍គោល ដោយ​មិន​បូក​បញ្ចូល​ប្រាក់​បន្ថែម​ម៉ោង ឬ​ប្រាក់​បន្ទាប់បន្សំ​ផ្សេងទៀត ដែល​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​កម្មក​រ​កម្មការិនី ក៏ដូចជា​មន្ត្រីរាជការ​ដែល​មាន​ប្រាក់ខែ​ទាប​។ លោកបញ្ជាក់ថា «​វា​ធ្វើឲ្យ​មាន​ការ​ប្រសើរ​ដែរ​ចំពោះ​គ្រូបង្រៀន​កម្មករ​មន្ត្រីរាជកា​រ​មួយចំនួន​ហ្នឹង ត្រូវ​បាន​រួច​ពន្ធ ប៉ុន្តែ​យើង​សូមបញ្ជាក់​ថា ត្រូវ​បែងចែក​ឲ្យ​ច្បាស់ កុំ​ឲ្យ​សរសេរ​ទៅលើ​ពន្ធ​ប្រាក់ខែ ឬ​ប្រាក់​ឈ្នួល​តែ​ប៉ុណ្ណឹង វា​ច្របូកច្របល់​ទៀតហើយ​។ យើង​ចង់​សំដៅថា ទៅលើ​ប្រាក់ខែ​គោល ឬ​មួយ​ប្រាក់ខែ​គោល​រួមជាមួយ​ប្រាក់​បន្ទាប់បន្សំ​ប្រចាំខែ​»​។​

​តាម​ការកំណត់​ប្រាក់​ពន្ធ​ប្រចាំខែ​របស់​និយោជិត នាពេល​បច្ចុប្បន្ន​នេះ កំណត់ថា ប្រាក់បៀវត្សរ៍​ដែល​មាន​ចំនួន​ស្មើ ឬ​តិច​ជាង​៥០​ម៉ឺន​រៀល​(​ប្រហែល​១២៥​ដុល្លារ​)​មិន​តម្រូវឲ្យ​បង់ព​ន្ធទេ​។ សម្រាប់​ប្រាក់បៀវត្សរ៍​លើសពី​ ៥០០ ០០០​រៀល​ ដល់ ​១​​ ២៥០ ០០០រៀល​ត្រូវ​បង់ពន្ធ​ចំនួន​៥​ភាគរយ និង​ប្រាក់បៀវត្សរ៍​លើសពីនេះ​តម្រូវឲ្យ​បង់ព​ន្ធ​ពី​១០​ដល់​២០​ភាគរយ ទៅតាម​កំណើន​នៃ​ប្រាក់​បៀវត្សរ៍​។​

បច្ចុប្បន្នក្រុម​សហជីព​កំពុង​ធ្វើ​ការតវ៉ា​ទាមទារ​ឲ្យមាន​ការដំ​ឡើងប្រាក់​ឈ្នួល​អប្បបរមា​ឲ្យដល់​១៧៧ដុល្លារ (​ជាង​៧០​ម៉ឺន​រៀល​) ដោយ​គេ​រកឃើញ​ថា ចំនួន​នេះ​នឹង​អាច​ធ្វើឲ្យ​ពួកគេ​រស់នៅ​សមរម្យ​។ ការសម្រេច​ថ្មី​នេះ នឹង​រក្សា​ចំនួន​ប្រាក់​ឈ្នួល​អ​ប្បរមា​ដែល​កម្មករ​ទាមទារ​នៅ​រួច​កាតព្វកិច្ច​បង់ពន្ធ​ដដែល​៕​

​សរសេរ​មកកាន់​កញ្ញា តាមរយៈ​ vicheika@vodhotnews.com

What Next?

Recent Articles

6 Responses to "លោក ហ៊ុន សែន សម្រេច​ឲ្យ​អ្នក​មាន​ប្រាក់បៀវត្សរ៍​លើសពី​៨០​ម៉ឺន​រៀល​ត្រូវ​ជាប់ពន្ធ​​"

  1. Anonymous says:

    I think is not good for people in cambodai .in cambodai every thing is very expansive.hun san need money more to become richer

  2. Ly Tek Heng says:

    Very good decision of the government in helping low-salary receiver. When 50,000 applies, the cost of living is also low. Now the inflation and the high cost of living make the living hard and that employee has to work hard to earn more.
    If the government is blindly applies tax on those over 500,000 riels, it is not right at the present situation. Poverty reduction means to help people living in the better life. It also means that government knows what impacts the living of its own people and help them settle it.
    Now that the PM announces the increase of salary tax ceiling, this will greatly to low-paid employees.

  3. CountryStudent says:

    What about you, your family, relatives, friends and Youn, do they pay tax too? How will you collect tax from them when your government , administrator, police and tax collectors are very corrupted and afraid to go near their places???? How will they verify and audit their documentations; what will happen is that only helpless Khmer people will be ripoff and victims of your youn boss colonial policy to a puppet state

  4. 007 says:

    That stupit idea PM so where those money go………viet name?

  5. Anonymous says:

    shit decision

  6. យុត្តិធម៌ធម្្មជាតិ says:

    គួរមានការពិគ្រោះយោបល់អោយបានទូលំទូលាយសិន។​ ពន្ធដែលយកនោះ គឺពន្ធលើបៀវត្ស ពុំមែនពន្ធលើប្រាក់គោលទេ។ ពេលតម្លើង គឺតម្លើងប្រាក់គោល តែ​ពេលយកពន្ធ គឺយកលើបៀវត្សសរុប ធ្វើបែបនេះ មិនយុត្តិធម៌ទេ គឺជាការឆ្ពិនភ្នែកសុទ្ធសាធ។ សូមសម្តេចពិចារណាឡើងវិញផង កុំអោយជំពាក់បំណុលឈាមប្រជាជនកាន់តែធ្ងន់ធ្្ងរទៅ។