ដោយ៖ ញឹម សុខន
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
កម្មករ-កម្មការិនីរោងចក្រកាត់ដេរនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ប្ដេជ្ញាចាត់វិធានការ បោសសម្អាតអំពើពុករលួយ ក្នុងវិស័យកាត់ដេរ ដើម្បីបើកផ្លូវឲ្យភាគីពាក់ព័ន្ធ មានលទ្ធភាពដំឡើងប្រាក់ឈ្នួលដល់កម្មករ បានរស់នៅសមរម្យ។
ការព្រមាននេះធ្វើឡើងក្នុងជំនួបមួយនៅក្រសួងមហាផ្ទៃ នាថ្ងៃពុធ ទី៨ខែតុលា ឆ្នាំ២០១៤ រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងប្រធានសមាគមរោងចក្រកាត់ដេរ លោក វ៉ាន់ ស៊ូអៀង។
ក្រោយជំនួបនោះ លោក វ៉ាន់ ស៊ូអៀង ប្រាប់អ្នកសារព័ត៌មានថា ការទាមទារប្រាក់ឈ្នួលណាមួយខ្ពស់ពេក អាចនឹងធ្វើឲ្យផ្ទុះហិង្សាពីសំណាក់អ្នកដឹកនាំធ្វើបាតុកម្ម នៅពេលដែលភាគីរោងចក្រមិនមានលទ្ធភាពដំឡើងឲ្យតាមការទាមទារ។
លោក វ៉ាន់ ស៊ូអៀង បន្តថាពេលនោះហានិភ័យនៃអត់ការងារធ្វើរបស់កម្មករនឹងកើតឡើង ដោយសារ អ្នកវិនិយោគដកខ្លួនទៅរកស៊ីនៅប្រទេសផ្សេង។ លោកថា «បានថាអ៊ីចឹង ខ្ញុំសូមឲ្យសហជីព ឲ្យគេពន្យល់កម្មករថា យើងទារត្រូវតែទារសមរម្យ យើងមិនមែនថាអត់ឡើងទេ មានឡើង ប៉ុន្តែកុំហួសហេតុពេក។ នៅស្រុកណា មានឡើងប្រាក់ខែមួយឆ្នាំៗ ៣០-៤០% អត់មានទេ ឥឡូវចង់ទារឡើង៧០% ពិបាកយល់ថា អ្នកទិញក៏អត់យល់ដែរ»។
មន្ត្រីតំណាងរោងចក្ររូបនោះឲ្យដឹងទៀតថា បច្ចុប្បន្ននេះ រោងចក្រកាត់ដេរមួយចំនួន បានផ្អាកសង្វាក់ផលិតកម្មរបស់ខ្លួនទាំងស្រុង ដែលនាំឲ្យកម្មករមួយចំនួនអត់ការងារធ្វើ។ លោកថា មូលហេតុនេះបណ្តាលមកពីការតវ៉ាប្រាក់ឈ្នួលរបស់កម្មករ ដែលយល់ថាធ្វើឲ្យក្រុមហ៊ុនអ្នកបញ្ជាទិញ កាត់បន្ថយតម្រូវការរបស់ខ្លួនរហូតដល់៣៦ភាគរយ។
តាមការចុះផ្សាយរបស់កាសែតក្នុងស្រុកឲ្យដឹងថា ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង អះអាងថា លោកនឹងសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីលុបបំបាត់អំពើពុករលួយក្នុងវ័យនេះ រួមទាំងសហការជាបក្សប្រឆាំង ក្នុងបំណងធ្វើយ៉ាងណាឲ្យការដំឡើងប្រាក់ឈ្នួលដល់កម្មករនេះ អាចទទួលយកបានទាំងគ្រប់ភាគី។
ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោក មឿន តុលា ពន្យល់ថា ការកំណត់ប្រាក់ឈ្នួលអប្បបរមា ជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដែលមានចែងនៅក្នុងច្បាប់ដើម្បីធានាពីជីវភាពរស់នៅក្នុងស្ថានភាពថ្លៃថ្នូររបស់ពលរដ្ឋ។ ប៉ុន្តែលោកថា មកដល់ពេលនេះ រដ្ឋាភិបាលមិនបានបំពេញកិច្ចការនេះឲ្យមានប្រសិទ្ធភាព ទើបធ្វើឲ្យមានចលនាទាមទារដើម្បីរស់នៅបានសមរម្យ។ លោកបញ្ជាក់ថា «រដ្ឋចាប់គេបង់ពន្ធ ប៉ុន្តែខ្លួនឯងអត់បានបំពេញកាតព្វកិច្ចខ្លួនឯងក្នុងការកំណត់ឲ្យពលរដ្ឋហ្នឹងរស់ឲ្យផុតពីបន្ទាត់ភាពក្រីក្រទេ នេះជារឿងមួយអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋណាស់»។
លោក មឿន តុលា ឲ្យដឹងទៀតថា អ្នកបញ្ជាទិញនឹងមិនដកខ្លួនចេញពីកម្ពុជា ដូចការលើកឡើងរបស់តំណាងភាគីរោងចក្រទេ បើសង្វាក់ផលិតកម្មនៅកម្ពុជាមិនរំលោភសិទ្ធិមនុស្ស ហើយអាចធ្វើឲ្យកម្មករក្នុងវិស័យកាត់ដេរ មានប្រាក់ឈ្នួលរស់នៅសមរម្យតាមស្ថានភាពជាក់ស្តែង។
កាលពីដើមឆ្នាំ២០១៤ ចលនាកម្មករបានផ្ទុះការតវ៉ាទាមទារប្រាក់ឈ្នួលគោលដល់១៦០ដុល្លារក្នុងមួយខែ ដើម្បីបានរស់នៅសមរម្យ។ ប៉ុន្តែការតវ៉ាពេលនោះកម្មករ៥នាក់ ត្រូវសមត្ថកិច្ចបាញ់សម្លាប់ប្រមាណ៤០នាក់ បាញ់ឲ្យរងរបួស និងមួយចំនួនត្រូវចាប់ឃុំខ្លួន។ ក្រោយមកចលនាតវ៉ាទាមទារប្រាក់ឈ្នួលនេះ បានផ្ទុះឡើងវិញនៅខែកញ្ញា ឆ្នាំ២០១៤ ដោយជំរុញឲ្យអ្នកបញ្ជាទិញ ដាក់សម្ពាធមករដ្ឋាភិបាល និងភាគីរោងចក្រ ដោយទាមទារដំឡើងប្រាក់ឈ្នួលគោលដល់១៧៧ដុល្លារក្នុងមួយខែវិញ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
ការទាមទាមានលក្ខណនយោបាយគឺមិនអាចដោះស្រាយបានទេ
វ៉ាន់ ស៊ូអៀង ភូតកុហក ខ្លាខអត់ការងារធ្វើ។ ពួកនេះស៊ីលុយពួករោងចក្រ បំរើផលប្រយោជន៍ពួកថៅកែរោងចក្រ។ តើវ៉ាន់ ស៊ូអៀង មានប្រាក់ខែ និងប្រាក់ចំណូលប៉ុន្មាន អាចប្រាប់កម្មករបានទេ??
វ៉ាន់ ស៊ូអៀង ធ្លាប់ជាប់គុកតេ៣ កាលឆ្នាំ១៩៩៥ ព្រោះចេញសែកស្អុយ។ កុំតែបាន បែនសុន សម័យ ធានាចេញពីគុកដោយបង់ប្រាក់ធានា។
Sar Keng will fight corruption in the garment sector, this means that there is real corruption in this sector, which an obstacle to increase pay for workers!
អ្វីៗទាំងអស់ដែលជាបញ្ហាររបស់ប្រជាជន ដែលរស់នៅមានរដ្ឋាភិបាលគ្រប់គ្រង គឺរដ្ឋាភិបាលហ្នឹងហើយជាអ្នកទទួលខុសត្រូវ មិនមែនចេញតែដើរទំលាក់កំហុសទៅលើអ្នកដទៃនោះទេ ត្រូវខំឪ្យអស់លត្ថភាពដើម្បីដោះស្រាយបញ្ហារចំពោះមុខ ។