​អតីត​អ្នកតស៊ូ​ក្រើនរំឭក​អ្នកនយោបាយ​ខ្មែរ ​ឲ្យ​សាមគ្គី​គ្នា​ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​បរ​ទេស​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ (ឆ្វេង) ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែង​ក្នុង​ពិធីរំឭកខួប​លើក​ទី​៣៥​ឆ្នាំ នៃ​ការបង្កើត​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (រូបថត៖ ជន ស្រីណុច)

​អតីត​អ្នកតស៊ូ​ខ្មែរ​នៅ​ជាយ​ដែន​ខ្មែរ​ថៃ ក្រើនរំឭក​ដល់​អ្នកនយោបាយ​ជំនាន់​ក្រោយ ឲ្យ​ដឹកនាំ​ប្រទេសជាតិ​ប្រកប​ដោយ​​តម្លាភាព និង​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​កុំឲ្យ​ប្រទេសជិតខាង​ឈ្លានពាន​ទឹកដី​បាន​។​

ការ​ក្រើនរំឭក​នេះ​ធ្វើឡើង​ក្នុង​ពិធី​បុណ្យខួប​លើក​ទី​៣៥​ឆ្នាំ នៃ​ការបង្កើត​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (​រ​.​ជ​.​រ​.​ប​.​ខ​) នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩​នេះ នៅស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​អតីត​អ្នកតស៊ូ​នៅ​ជាយដែន និង​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ មានប្រសាសន៍ថា បទ​ពិសោធ​​ន៍នៃ​ការបែកបាក់​កន្លងមក ដោយសារ​តែ​អ្នកដឹកនាំ​ប្រព្រឹត្ត​អំពើ​ពុករលួយ បក្សពួកនិយម ធ្វើឲ្យ​ប្រជា​ពល​រដ្ឋ​ក្រីក្រ​រងគ្រោះ ធ្វើឲ្យ​មាន​ការបែងចែកវ​ណ្ណៈ​អ្នកមាន និង​អ្នកក្រ​។ លោក​បញ្ជាក់ថា ការបែកបាក់​ផ្ទៃក្នុង​នេះ​ធ្វើ​ឲ្យ​បរទេស​ឈ្លានពាន រំកិល​ព្រំដែន និង​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​។ លោកបញ្ជាក់ថា «យើង​រៀន​ពី​អតី​តកាល​ កុំ​ឲ្យ​យក​ឧទាហរណ៍​ដូច​អតី​តកាល អំពើ​ពុក​រលួយ​ហ្នឹង ដែល​នាំ​ឲ្យ​​វិនាស ឲ្យ​ខ្មែរ​ក្រហម​ចូល​មក​ ខ្មែរ​ក្រហមវា​ផ្តេស​ផ្តាស​នាំ​ឲ្យ​យួន​មក​ឈ្លាន​ពាន​ ដូច​ធ្វើ​នយោបាយ​ខុស នេះ​ហើយ​ដែល​យើង​មិន​ចង់បាន​។ កាល​យើង​បែក​បាក់​គ្នា​ហ្នឹង​ នាំ​ឲ្យ​យើង​អស់​មាន​សាមគ្គីភាព​ នោះ​សត្រូវ​គេឆ្លៀត​មក​ហើយ កាល​[១៩]៧០ ដល់​៧៥​ហ្នឹង យើង​អស់​សាមគ្គី​គ្នា​»។

​ជាមួយគ្នា​នោះ​ដែរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ មាន​ប្រសាសន៍​ថាគណបក្ស​របស់​លោកតា​សឺ​ន សាន និងអ្នកនយោបាយ​ជើង​ចាស់​មួយ​ចំនួន ដែល​បាន​ពលី​ជីវិត​ទៅ បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន ដើម្បី​ជា​គំរូ​ល្អ​ដល់​អ្នកនយោបាយ​ជំនាន់​ក្រោយ ដូចជាណែ​នាំឲ្យ​មាន​ចំណង​សាមគ្គី​ភាព​​ផ្ទៃក្នុង​រឹងមាំ អ្នកដឹកនាំ​កុំ​ប្រព្រឹត្ត​អំពើ​ពុករលួយ ពិសេស​ត្រូវ​ចាត់ទុក​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច​។

លោក​ កឹម សុខា បន្តថាចលនា​នេះ​ជាដើម​ចម​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម បង្ខំចិត្ត​ដក​កងទ័ព​រាប់ម៉ឺន​នាក់​ចេញពី​កម្ពុជា​។ លោកមានប្រសាសន៍​ថា «បើសិន​គ្មាន​ចលនា​តស៊ូ​របស់​ខ្មែរ​យើង​ដែល​ក្រោកឡើង ក្រោយ​ពី​ការ​ឈ្លាន​ពាន​របស់​យួន​ នៅ​ឆ្នាំ​១៩៧៩ទេ គឺ​យើង​អត់មាន​បាន​ដល់​ថ្ងៃ​នេះ​ទេ ហើយ​អ្វី​ដែល​ខ្ញុំ​គាំ​ទ្រ​អ្នក​តស៊ូ​នេះ ពិត​មែន​ខ្ញុំ​មិនបាន​ទៅ​តស៊ូ​មែន​ ដែល​ខ្ញុំ​គាំ​ទ្រ​នេះ ដោយ​សារ​ខ្ញុំ​ឃើញ​ទស្ស​នវិជ្ជា​ ឬក៏ចក្ខុ​វិស័យ​របស់​រណសិរ្សជាតិ​រំដោះប្រជា​ពលរដ្ឋ​ខ្មែរល្អផង បី​ចំនុច ទី១ គឺ​ចង់​​ឲ្យ​ប្រទេស​កម្ពុជា​ហ្នឹង ចាក​ផុត​អំពី​អំពើ​ឈ្លាន​ពានរបស់​បរទេស ទី​២ ឲ្យ​ចាក​ផុត​ពី​ពួក​កុម្មុយនីស្ត​ផ្តាច់​ការ​ ទី​៣​ ដើម្បី​ចាក​ផុត​ពី​ពួក​ពុក​រលួយ​​»។

សូម​ជម្រាបថា រណសិរ្ស​រំដោះជាតិ​ពលរដ្ឋ​ខ្មែរ (​រ​.​ជ​.​រ​.​ប​.​ខ​) ដែល​ដឹកនាំ​ដោយសម្តេច​បវ​សេដ្ឋា​លោកតា​ សឺ​ន សាន គឺជា​ផ្នែក​មួយ​នៃ​ចលនា​ត្រីភាគី ជាមួយ​ចលនា​របស់​សម្តេចឪ​នរោត្តម សីហនុ និង​អតីត​ចលនា​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​របស់​លោក​ ខៀវ សំផន​។ ចលនា​នេះ​មាន​គោលដៅ​រំដោះ​ប្រទេស​ចេញពី​ការត្រួតត្រា​របស់​ប្រទេស​វៀតណាម ដែល​បាន​ចូលលុកលុយ​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ ហើយ​រណសិរ្ស​រំដោះជាតិ​ពលរដ្ឋ​ខ្មែរ គឺជា​ភាគី​មួយ​នៃ​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​តុលា ១៩៩១ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

3 Responses to "​អតីត​អ្នកតស៊ូ​ក្រើនរំឭក​អ្នកនយោបាយ​ខ្មែរ ​ឲ្យ​សាមគ្គី​គ្នា​ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​បរ​ទេស​​"

  1. បរិមី ព្រ:វិហារ says:

    ប្រយត្ន័ក្រុមអួតរួបរួមខែ្មរៗ តែខ្លួនឯងមិនដឹងកាន់សញ្ជាតិអីពិតប្រកដ ដូចករណី សឺន សូបែរ ជាសាសន៍ បារាំង យួន ឬខែ្មរ ??

  2. បរិមី ព្រ:វិហារ says:

    កឹមសុខា ចេះតែនិយាយចេញរួច ចលនានេះត្រូវរំដោះអំពើពុករលួយមកពីណា បើគ្មានគ្រប់អង្ករច្រកឆ្នាំងផងហ្នឹងនៅឆ្នាំ 1980-87 នោះ! ចេះតែថា យកបង់និងភូតភរបោកប្រាស់កើតមនុស្សនេះ!?

  3. មីនងួន says:

    អ្នកតរសូរពេលនេះទទូរសរអស់ហេីយដេាយសារតែអខ្មែរខ្លះស្រឡាញ់ដុល្លាតាមប្រហារសេ្ទឹតែ
    គ្មានសល់៊៊៊៊៊៊៊៊៊