​បារាំង​ផ្តល់ជំនួយ​១៩​ម៉ឺន​ដុល្លារ​ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​​

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com

VOD-French-Flag-7455952_orig-2014-10-09

​រដ្ឋាភិបាល​បារាំង​ផ្តល់ជំនួយ​១៩​ម៉ឺន​ដុល្លារដល់​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​២​សម្រាប់​គម្រោង​ជំនួយ​ផ្នែក​ច្បាប់  ដោយ​លើកឡើង​ថា ដើម្បី​ពង្រឹង​នីតិរដ្ឋ លើកស្ទួយ​សិទ្ធិ​ទទួលបាន​យុត្តិធម៌ និង​ទ្រទ្រង់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​នានា​នៅ​កម្ពុជា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជាដែល​ចេញ​នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៤ នេះ បង្ហាញថាអង្គការ​ចំនួន​២​ដែល​ទទួលបាន​ជំនួយ​ក្រោម​កិច្ច​ព្រមព្រៀង​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​០១ និង​ទី​០២ខែតុលា ឆ្នាំ​២០១៤ គឺ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​កំពុង​អនុវត្ត​គម្រោង​ជំនួយ​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​ក្រីក្រ និង​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា ដែល​តំណាង​ភាគី​ដើម​បណ្តឹងរដ្ឋប្បវេណី​នី​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​សាលាក្ដី​ខ្មែរក្រហម​) ។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្ថែមថាជំនួយ​ទាំងនេះ​នឹង​អនុញ្ញាត​ឲ្យ​សមាគ​មអា​ដ​ហុក​បន្ត​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​គាំទ្រ​សកម្មភាព​របស់​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បន្ត​ធ្វើ​ជា​តំណាង​ភាគី​ដើម​បណ្តឹងរដ្ឋប្បវេណី​ក្នុង​តុលាការ​ខ្មែរក្រហម​។​

​សេចក្តីប្រកាស​ឲ្យដឹង​ដែរថា ចាប់តាំងពី​ឆ្នាំ​២០០៩​មក ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​ផ្តល់​ទឹកប្រាក់​ជាង ៣៦២​០០០​​ដុល្លារ​អាមេរិក ដល់​កម្មវិធី​ជំនួយ​ផ្នែក​ច្បាប់ ការលើកកម្ពស់​ច្បាប់​ក្នុងប្រទេស​កម្ពុជា និង​ការការពារ​សិទ្ធិ​ជនរងគ្រោះ​នៅតាម​តុលាការ និង​តុលាការ​ខ្មែរក្រហម​៕

សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

One Response to "​បារាំង​ផ្តល់ជំនួយ​១៩​ម៉ឺន​ដុល្លារ​ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​​"

  1. i,khmer says:

    Thanks, France…. for giving $190,000 to Khmer fucking C.P.P on time for the new 2015 Range Rover!!! Next time, give it to the poor Khmer factory worker instead you dumb fucking moron!!!