Thu, 9 October 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មានរយៈពេលជិត១ឆ្នាំហើយ តែនៅពេលនេះ គូស្វាមីភរិយាខុសវ័យរវាងពិធីការិនីជើងខ្លាំងអ្នកនាង គង់ សុជាតិ និងពិធីករសម្បូរវោហារ លោក ជា វិបុល នៅតែមិនទាន់អាចរកកំណប់កូនប្រុសស្រីបាននៅឡើយ។ ការរកមិនទាន់ឃើញកំណប់កូនម្នាក់ទុកជាចំណងដៃស្នេហ៍នេះ ត្រូវបានគេដឹងថា មិនមែនអ្នកទាំងពីរអសមត្ថភាពរកមិនឃើញនោះទេ តែការពន្យារពេលនេះដោយសារតែអ្នកនាង គង់ សុជាតិ ជាប់បម្រាមទូរទស្សន៍ស៊ីធីអិន។
នៅក្នុងដំណើរកម្សាន្តនៅប្រទេសជប៉ុន ទស្សនិកជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលនៅពេលពួកគេឃើញវត្តមានអ្នកនាង គង់ សុជាតិ ស្លៀកពាក់រ៉ូបក្នុងឈុតពណ៌ត្រួយចេក ដោយពោះនាងមានលក្ខណៈធំបន្តិច ប្រៀបបាននឹងមានផ្ទៃពោះ ដែលនាំឲ្យមានការចោទសួរថា តើតារាកម្ពុជាខ្លាំងលើជំនាញពិធីការិនីអ្នកនាង គង់ សុជាតិ ពពោះហើយឬ? ប៉ុន្តែយ៉ាងណាប្រភពពីអ្នកសិល្បៈបានបញ្ជាក់ថា អ្នកនាង គង់ សុជាតិ មិនអាចយកកូនបាននៅពេលនេះទេ ដោយសារតែនាងនៅជាប់បម្រាមទូរទស្សន៍ស៊ីធីអិនក្នុងរយៈពេលយូរ។
នៅជុំវិញចម្ងល់មានផ្ទៃពោះរបស់តារារូបនេះ អ្នកនាង គង់ សុជាតិ បានទទួលស្គាល់ថា នៅពេលនេះ អ្នកនាងមិនទាន់មានផ្ទៃពោះនៅឡើយទេ។ កំពុងស្ថិតនៅលើទឹកដីភ្នំគូលែនដ៏ស័ក្តិសិទ្ធិ។ អ្នកនាង គង់ សុជាតិ បាននិយាយថា៖«ខ្ញុំនិយាយដោយស្មោះត្រង់ ព្រោះនៅលើភ្នំគូលែននេះ ស័ក្តិសិទ្ធិណាស់ គឺខ្ញុំអត់ទាន់មានផ្ទៃពោះនោះទេ»។
នៅពេលនិយាយដល់ការដកឃ្លាយកកូនមិនបាន អាចជាប់ពាក់ព័ន្ធនឹងបម្រាមរបស់ស្ថានីយទូរទស្សន៍ស៊ីធីអិននោះ អ្នកនាង គង់ សុជាតិ ហាក់និយាយលេងសើចលាយឡំនឹងការពិតថា នោះជាចំណែកមួយ ព្រោះនាងកំពុងជាប់កុងត្រាជាមួយនឹងទូរទស្សន៍ស៊ីធីអិនក្នុងកម្មវិធីប្រឡងចម្រៀងដ៏ល្បីឈ្មោះ «សំនៀងចែងចាំង»។
ពិធីការិនីជើងចាស់ប៉ះចំប្តីក្មេងអ្នកនាង គង់ សុជាតិ បាននិយាយបែបលេងសើចថា៖«នៅពេលនេះ ស៊ីធីអិន មិនទាន់ឲ្យខ្ញុំយកកូនទេ (សើច) ព្រោះខ្ញុំជាប់ធ្វើជាពិធីការិនីក្នុងកម្មវិធី សំនៀងចែងចាំង។ ស៊ីធីអិន តែងសុំខ្ញុំ និយាយជាមួយខ្ញុំ សុំខ្ញុំកុំអាលយកកូនអី ចាំចប់កម្មវិធីនេះសិន គឺនៅចុងឆ្នាំនេះ ចប់ហើយ»។
ទោះបីយ៉ាងណា អ្នកនាង គង់ សុជាតិ បានឲ្យដឹងថា នៅមានការងារជាច្រើនទៀត ដែលជាឧបសគ្គក្នុងការលៃពេលយកកូនប្រុសស្រីនោះ។ អ្នកនាងនិយាយថា៖«ក្រៅពីជាប់កម្មវិធីនោះ ខ្ញុំនៅមានការងារជាច្រើនទៀត អ៊ីចឹងហើយទើបមិនទាន់អាចឲ្យពួកខ្ញុំមានពេលគ្រប់គ្រាន់សម្រាកយកកូននោះទេ»។
យ៉ាងណាមិញ គូស្នេហ៍មួយនេះបានបដិសេធចំពោះការលើកឡើងពីការអសមត្ថភាពយកកូនរបស់ពួកគេ។ អ្នកនាង សុជាតិ បញ្ជាក់ថា៖«នេះមិនមែនមកពីខ្ញុំអសមត្ថភាពយកកូនបានទេ តែមកពីប្តីប្រពន្ធខ្ញុំរវល់ខ្លាំងពេក មិនទាន់អាចដកឃ្លាបាន»។ នាងបញ្ជាក់បន្ថែមថា៖«ទាល់តែចប់ចុងឆ្នាំនេះ ទើបយើងមានគម្រោងយកកូន»៕
you must fuck all day and night , so both of you will get baby soon !
Hun Sen ,
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah plon-san-leuk chnoat
ah criminal 100000000000000000000000000000000000000000 yang