ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃពុធ ទី15 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ជនរងគ្រោះដោយសារការបាញ់ប្រហារពីសំណាក់អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បានស្នើឲ្យតុលាការកំពូលពន្លឿននីតិវិធី ដើម្បីផ្តល់យុត្តិធម៌ដល់ពួកគេ តាមរយៈការកោះហៅជនជាប់ចោទមកតទល់ដោយផ្ទាល់នៅក្នុងសវនាការ។
កាលពីថ្ងៃអង្គារម្សិលមិញនេះ តុលាការកំពូលបានសម្រេចលើកពេលបើកសវនាការលើបណ្តឹងសាទុក្ខរបស់កម្មការិនី៣នាក់ ដែលរងគ្រោះដោយសារលោក ឈូក បណ្ឌិត បាញ់ឲ្យរបួសពេលតវ៉ាលក្ខខណ្ឌការងារ។
ជនរងគ្រោះ អ្នកស្រី កែវ នា ប្រាប់ VOD នៅព្រឹកថ្ងៃពុធនេះថា ពួករងគ្រោះចង់ឲ្យតុលាការកំពូលពន្លឿនការកោះហៅជនជាប់ចោទ លោក ឈូក បណ្ឌិត ចេញមកតទល់ជាមួយពួកគេនៅសវនាការដើម្បីផ្តល់យុត្តិធម៌ ខណៈពួកគាត់ខកចិត្តនឹងការពន្យារពេលក្នុងសំណុំរឿងនេះ។ អ្នកស្រីបញ្ជាក់ថា «ធ្វើចឹងពន្យារពេលដើម្បីថាទុកឲ្យយូរឆ្នាំនៅសាលាដំបូង គេដាក់ទោស១ឆ្នាំ៦ខែ ដល់ពេលចឹងទៅប្រហែលជាគាត់ចង់ពន្យារឲ្យរឿងហ្នឹងដល់១ឆ្នាំ៦ខែ ពេលចង់យូរៗទៅវាបញ្ចប់តែម្តង»។
មេធាវីរបស់ជនរងគ្រោះ លោក ជិន លីដា មានប្រសាសន៍ថា តុលាការកំពូលបានសម្រេចពន្យារពេលសវនាការ ដោយអះអាងថា លោក ឈូក បណ្ឌិត មិនបានទទួលដីកាកោះ និងមានការស្នើសុំពន្យារពេលរបស់មេធាវី២នាក់របស់ជនជាប់ចោទ។ លោកថា បណ្តឹងសារទុក្ខរបស់ជនរងគ្រោះទាំងបីនាក់បានដាក់ទៅតុលាការកំពូលតាំងពីចុងខែធ្នូ ឆ្នាំ២០១៤មកម្ល៉េះ។ លោកបន្ថែមថា «បើយើងពិនិត្យមើលក្រមនីតិវិធីព្រហ្មទណ្ឌយើងឃើញថា មានមាត្រាមួយគេបានចែងថា បន្ទាប់ពីទទួលសំណុំរឿងពីសាលាឧទ្ធរណ៍មក ចុះសំណុំរឿងនៅតុលាការកំពូលហើយ ក្នុងរយៈពេលយ៉ាងយូរ៦ខែត្រូវបើកសវនាការ។ ក៏ប៉ុន្តែនៅក្នុងសំណុំរឿងនេះ ការចុះបញ្ជីសំណុំរឿងតាំងតែពីចុងខែ១២ ឆ្នាំ២០១៣ រហូតមកដល់ខែ១០ ឆ្នាំ២០១៤ហ្នឹងវាលើស៦ខែហើយ វាចូលដល់១០ខែ អ៊ីចឹងប្រសិនជាលើស៦ខែហើយ តុលាការកំពូលនៅតែពន្យារពេលសវនាការទៀត អាហ្នឹងវាខុសពីមាត្រាក្នុងក្រមនីតិវិធីព្រហ្មទណ្ឌហ្នឹងហើយ។
លោក ជិន លីដា បន្ថែមថា តុលាការគួរតែពន្លឿនសវនាការឲ្យបានឆាប់រហ័សដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ចៀសវាងការធ្វើឲ្យពួកគេបាត់ជំនឿចិត្តលើតុលាការ ហើយរស់នៅក្នុងភាពភ័យខ្លាច ដោយសារជនល្មើសបន្តរស់នៅក្រៅឃុំ។
VOD មិនអាចទាក់ទងសុំការអធិប្បាយពីប្រធានតុលាការកំពូល លោក ឌិត មន្ទីរ បានទេ។
ពាក់ព័ន្ធនឹងករណីនេះប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា យល់ថា ការលើកពេលនេះគឺជាការឆ្លើយដោះសាររបស់តុលាការកំពូល ដោយសារតែជនល្មើសគឺជាមនុស្សមានឥទ្ធិពលម្នាក់នៅក្នុងបក្សប្រជាជនកម្ពុជា។ លោកថា តាមគោលការណ៍ច្បាប់នៅពេលមិនមានវត្តមានរបស់ជនល្មើស តុលាការអាចកាត់ក្តីដោយកំបាំងមុខបាន។ លោកមានប្រសាសន៍ថា «យើងដឹងហើយថា ឈូក បណ្ឌិត មិនមែនជាមនុស្សធម្មតាទេ គឺជាមន្រ្តីជាន់ខ្ពស់ក្នុងគណបក្សប្រជាជនផង ហើយជាមន្រ្តីមានអំណាចក្នុងក្រុងបាវិតផង អ៊ីចឹងខ្ញុំគិតថា តុលាការកំពូលធ្វើនេះ គឺគ្រាន់តែជាការជួយបិទបាំង លាក់លៀម ឈូក បណ្ឌិត ដើម្បីឲ្យគេចផុតពីការតាមចាប់តែប៉ុណ្ណឹងទេ»។
លោក ឈូក បណ្ឌិត ត្រូវបានតុលាការខេត្តស្វាយរៀង បានចេញដីកាឲ្យចាប់ខ្លួនដើម្បីដាក់ពន្ធនាគារ ១៨ខែ ចោទពីបទបង្ករបួសស្នាមដោយអចេតនា ទាក់ទិននឹងការបាញ់កម្មករឲ្យរងរបួស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ ចំណែកសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងទុកជាបានការ។ប៉ុន្តែមកដល់ពេលនេះ ជនល្មើសដែលជាអតីតអភិបាលក្រុងបាវិតរូបនេះ នៅតែបន្តរស់នៅក្រៅឃុំ៕
សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

who ever relate to hun-sen or top man in government nobody can touch ,this is king dom of wonder ,king dom of hun-sen,king dom of injustice,king dom of hell.
Hun Sen ,
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah plon-san-leuk chnoat
ah criminal 100000000000000000000000000000000000000000 yang
លោក ប្រែត អាដាំ និងប្រជាជនខ្មែររិះគន់ចំក្រយ៉ៅអាក្រក់ពួកមន្រ្តីកាន់អំណាចថោកទាបបានល្អណាស់
ជាពិសេសពួកមន្រ្តីប៉ូលិសធំៗក្នុងក្រសួងមហាផ្ទៃ គួរមានចិត្តគំនិតជាមនុស្សផង កុំចាំប្រជាជនរិះគន់ចំក្បាល
ខឹងច្រឡោតរករឿងគេនោះ ត្រូវចេះមានខួរក្បាលគិតពីមាយាទខ្លួនបក្ខពួកនិយមដ៍អាក្រក់ផង ។
នេះបង្ហាញពីគំនិតដ៍មហាអាក្រក់ច្បាស់ៗ នៃប៉ូលិសនិងតុលាការរដ្ឋាភិបាល ហ៊ុន សែន
ដែលមិនចាប់ឃាតក ឈូក បណ្ឌិត ដែលបានបាញ់កម្មការិនី៣នាក់មកកាត់ទោសតាមច្បាប់ ។