​មន្ត្រី​ជំនាញ​ដីធ្លី​៖ ​គណបក្ស​ទាំង​ពីរ​ធ្វើការ​រួម​គ្នា​តែ​ពលរដ្ឋ​នៅ​បន្ត​រង​ការវាយដំ​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com

​មន្ត្រី​ជំនាញ​ផ្នែក​ការពារ​សិទ្ធិ​ដីធ្លី​លើកឡើងថា ក្រោយពេល​គណបក្ស​មាន​អាសនៈ​នៅក្នុង​សភា​ធ្វើការ​រួម​គ្នា​ជិត​បី​ខែ​មក  ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​មិន​ទាន់​ទទួល​ដំណោះស្រាយ​ណាមួយ​ទេ  ហើយ​នៅ​តែបន្ត​ទទួល​រង​ការវាយដំ​ពេល​រក​កិច្ច​អន្តរាគមន៍​ ។​

​គណបក្ស​ប្រជាជន​កម្ពុជា​និង គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​ធ្វើការ​រួមគ្នា​កាលពីដើម​ខែ​សីហា បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃ​ទី​២២ ​ខែកក្កដា​មក​ ។ ក្រោយ​ពេល​ចូល​សភា តំណាងរាស្ត្រ​គណបក្ស​ទាំង​ពីរ​បាន​ប្តេជ្ញា​ធ្វើ​ការរួម​គ្នា​ដោះស្រាយ​ជម្លោះ​ដីធ្លី ជា​បញ្ហា​ក្តៅ​កំពុង​កើតមាន ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ផ្នែក​កា​រ​ពារសិទ្ធិ​ដីធ្លី​លើកឡើងថា  មិន​មាន​សញ្ញាណ​ណាមួយ​បង្ហាញ​ពី​ដំណោះស្រាយ​ដីធ្លី​កើតចេញ​ពី​ការ​ខំ​ប្រឹងប្រែង​របស់​តំណាងរាស្ត្រ​ទេ​ ។​

​ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ឡាត់ គី លើកឡើងថា ដំបូង​ឡើយ​តំណាងរាស្ត្រ​ហាក់​ផ្តល់​ក្តីសង្ឃឹម​ឲ្យ​ប្រជាពលរដ្ឋ ប៉ុន្តែ​ពេល​ទទួលបាន​ពាក្យបណ្តឹង​ច្រើន​ទៅ មិន​មាន​យន្តការ​ដោះស្រាយ​ឲ្យមាន​ប្រសិទ្ធិភាព​ទេ​ ។ លោក​បញ្ជាក់ថា «​ក្រោយពេល​ដែល​ពាក្យបណ្តឹង​ទាំងឡាយ​បាន​ដាក់ជូន​ដល់ដៃ​សភា ដែល​ជា​តំណាង​របស់​ពួកគាត់​យើង​ឃើញថា វា​អត់​ដូច​ការរំពឹងទុក​នៅឡើយ​ទេ ក្នុង​រយៈពេល​ខ្លី​នេះ​»​។​

ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ទាំង​នៅ​រាជធានី​ភ្នំពេញ ​និង​នៅតាម​បណ្តា​ខេត្ត​នៅ​តែ​បន្ត​ហែ​ក្បួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ស្ទើរ​រាល់ថ្ងៃ ពេល​ខ្លះ​មាន​បីទៅ​បួន​ក្រុម​ផ្សេង​គ្នា ធ្វើដំណើរ​ទៅ​ស្ថាប័ន​របស់​រដ្ឋ និង​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល​រួមទាំង​ស្ថានទូត​ផង ឲ្យជួយ​ដោះស្រាយ ​។ ពេលខ្លះ​ដំណោះស្រាយ​មិន​ទទួលបាន  តែ​ទទួលបាន​ការវាយដំ​ទៅវិញ​។​

​នៅ​ថ្ងៃ​ទី​២០ ខែ​​តុលា​កន្លងទៅនេះ ប្រជាពលរដ្ឋ​មកពី​ខេត្តព្រះវិហារ​ប្រមាណ​៤០​នាក់​រងរបួស ​ក្នុងនោះ​៥​នាក់​របួសធ្ងន់ ដោយសារ​សមត្ថកិច្ច​បង្ក្រា​បនៅពេល​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​ព្យាយាម​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​។​

​បញ្ហា​ដីធ្លី​ជា​បញ្ហា​ចំបង​មួយ​នៅ​កម្ពុជា ហើយ​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់ប​ង់​សំឡេងឆ្នោត​កាលពី​ពេល​បោះឆ្នោត​នៅ​អាណត្តិ​ទី​៥​កន្លងទៅ​ ។​

​កាលពី​ខែ​សីហា​កន្លងទៅ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ក៏​បានដាក់​បញ្ជា​តឹងរ៉ឹង​ឲ្យ​មន្ត្រី​របស់​លោក​ខិតខំ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ ហើយ​លោក​អះអាងថា លោក​មិន​សូវ​បានទទួល​ព័ត៌មាន​ពី​ករណី​ជម្លោះ​ដីធ្លី​ទេ​ ។​

អ្នកសម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក វណ្ណ សូផាត លើកឡើងថា ដំណោះស្រាយ​ជម្លោះដីធ្លី​មិន​អាច​ធ្វើ​ទៅរួច​ទេ ដោយសារ​លោក​នាយករដ្ឋមន្ត្រី​ក្តោប​អំណាច​សម្រេច​ម្នាក់ឯង មិន​ផ្តល់​សិទ្ធិ​ឲ្យ​ស្ថាប័ន​ជំនាញ​ជា​អ្នកសម្រេច ​។ លោក​ថា «​នាយករដ្ឋមន្ត្រី​គាត់​អត់​មាន​សេចក្តីប្រកាស ឬ​អត់​មាន​ចេញ​ជា​ភ្លើង​ខៀវ សម្រាប់​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទេ គឺ​ថា​ទំនាស់​ដីធ្លី​ដោះស្រាយ​មិន​ចេញ​ទេ​ ។ អ៊ីចឹង​ខ្ញុំ​សង្កេត​ថា ឧបសគ្គ​ត្រង់​ថា ឥឡូវនេះ​គឺ​បញ្ហា​ទាំងអស់​គឺ​នៅ​ក្តោប​ក្នុង​ដៃ​នាយករដ្ឋមន្ត្រី​នៅឡើយ​ទេ​»​។​

​នៅ​ដើមខែ​តុលា​នេះ មេធាវីជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ Richard Rogers ​យក​ករណី​រំលោភ​ដីធ្លី​នៅ​កម្ពុជា ប្តឹងទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បីឲ្យ​តុលាការ​ស្រាវជ្រាវ​ និង​ផ្តន្ទាទោស​មន្ត្រី​ពាក់ព័ន្ធ​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នោះ ។​ ​ក្នុង​ពាក្យបណ្តឹង​នោះ​លើកឡើង​ថា ក្នុង​រយៈពេល​១៤​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បណ្តេញ​ប្រជាពលរដ្ឋ​៧៧០ ០០០(៧៧​ម៉ឺន​) ចេញពី​លំនៅស្ថាន ដែល​ករណី​នេះ ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​។

សូមសរសេរ​មក​កាន់​លោក ពៅ មេត្តា តាម​រយៈ minpov@vodhotnews.com

What Next?

Recent Articles

5 Responses to "​មន្ត្រី​ជំនាញ​ដីធ្លី​៖ ​គណបក្ស​ទាំង​ពីរ​ធ្វើការ​រួម​គ្នា​តែ​ពលរដ្ឋ​នៅ​បន្ត​រង​ការវាយដំ​​"

  1. Arun Reah says:

    អ្នកសម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក វណ្ណ សូផាត លើកឡើងថា ដំណោះស្រាយ​ជម្លោះដីធ្លី​មិន​អាច​ធ្វើ​ទៅរួច​ទេ ដោយសារ​លោក​នាយករដ្ឋមន្ត្រី​ក្តោប​អំណាច​សម្រេច​ម្នាក់ឯង មិន​ផ្តល់​សិទ្ធិ​ឲ្យ​ស្ថាប័ន​ជំនាញ​ជា​អ្នកសម្រេច ​។ លោក​ថា «​នាយករដ្ឋមន្ត្រី​គាត់​អត់​មាន​សេចក្តីប្រកាស ឬ​អត់​មាន​ចេញ​ជា​ភ្លើង​ខៀវ សម្រាប់​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទេ គឺ​ថា​ទំនាស់​ដីធ្លី​ដោះស្រាយ​មិន​ចេញ​ទេ​ ។ អ៊ីចឹង​ខ្ញុំ​សង្កេត​ថា ឧបសគ្គ​ត្រង់​ថា ឥឡូវនេះ​គឺ​បញ្ហា​ទាំងអស់​គឺ​នៅ​ក្តោប​ក្នុង​ដៃ​នាយករដ្ឋមន្ត្រី​នៅឡើយ​ទេ​»​។​

  2. Arun Reah says:

    CNRP must work harder to fulfill its promise and tries to help our suffering people who are being tortured by CPP. In Khmer history, Hun Sen’s administration is the most notorious of all for land grabbing.

  3. សែនសែន says:

    គ្មានអ្នកណាទៀតទេដែលរំលោភសិទ្ធបញ្ជាប៉ូលិសឱ្យវាយដំប្រជាជនខ្មែរនោះ
    គឺមានតែអាឆ្កែកញ្ចាស់ដំបៅក្បាល មេចោរក្បត់ជាតិប្លន់ដីធ្លី មេពុករលួយហ្នឹងហើយ
    ដែលចង្រៃដើរជាន់ឈ្លីច្បាប់ ជិះជាន់កប្រជាជនខ្មែរខ្លួនឯងនោះ ។

  4. ចាក់អង្រែ says:

    ឱ្យអំណាចបើកដៃឱ្យបក្ខពួកខ្លួនរំលោភយកដីប្រជាជនហើយ
    ខំប្រឹងធ្វើពើ ថាខ្លួន​មិន​សូវ​បានទទួល​ព័ត៌មាន​ពី​ករណី​ជម្លោះ​ដីធ្លី​ទេ
    ពេលប្រជាជនហែក្បួនមកតវ៉ាដល់មុខផ្ទះ មិនដោះស្រាយជូនប្រជាជន
    ស្រាប់តែឱ្យឆ្កែយាមផ្ទះដេញវាយប្រជាជនរងរបួសយ៉ាងសន្ធឹកសន្ធាប់
    អាកំពូជមេដឹកនាំថោទាបអត់ពូជអញ្ចឹង នាំគ្នាបោះឆ្នោតឱ្យវាអាក
    សម្លាប់ទៀតទៅណា ។

  5. crazysmart says:

    Can equally say, the two parties joined hand and people still poor or trees contoinue to be rampagned destroyed, corruption still cnoducted business as usual.
    And CPP and CNRP look and behave like gentlemen from outside but inside they botch each throatd.
    I used to hear this term,” I was a poor person during Heng Samrin in power in 1980, now I still the same during Hun Sen’s reign in 2014″

    Cambodian peolep expect too much from CNRP and CNRP promised too much. Then they are become hollow nest.

    Well, when people and the CNRP desparate to do something, whatever they can grab on, they are going to take it. Is that bad? No. But the only the question is that how CNRP will navigate through water with corcodiles and Pihranna flesh eating fish stream to fulfill all of their promises? the answer is unlikely.