ដោយ៖ ណាត សុភាព
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
មន្ត្រីជំនាញកិច្ចការព្រំដែន លោក វ៉ា គឹមហុង និងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ
មន្រ្តីជំនាញកិច្ចការព្រំដែននៃរដ្ឋាភិបាលកម្ពុជាបានហៅសកម្មភាពរបស់វៀតណាម ដែលធ្វើផ្លូវចាក់កៅលើចំណុចស្ទឹង ច្រកដាក់ដំា ខេត្តមណ្ឌលគិរីថា ភាគីវៀតណាមមិនគោរពសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងប្រទេសទំាងពីរ។
រីឯតំណាងរាស្រ្តគណបក្សប្រឆាំងថាភាគីវៀតណាម ធ្វើផ្លូវក្រាលកៅស៊ូចូលមកទឹកដីកម្ពុជា ប្រមាណ៤០គីឡូម៉ែត្រនៅតំបន់នោះ ខណៈភាគីទាំងពីរមិនទាន់កំណត់ព្រំដែនច្បាស់លាស់នៅឡើយ។
នៅក្នុង បទសម្ភាសន៍រវាង លោក ណាត សុភាព នៃវិទ្យុVOD បានធ្វើបទសំភាសន៍ជាមួយ ប្រធានគណៈកម្មការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អំពីបញ្ហានេះ?
VOD៖ ក្មួយសុំសួរទាក់ទងនឹង ច្រកដាក់ដំានៅព្រំដែនកម្ពុជាវៀតណាម ឥឡូវហ្នឹងខ្ញុំឃើញលិខិតដែលរបស់តំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិបានដាក់ស្នើទៅឲ្យលោកនាយក រដ្ឋមន្ត្រីបំភ្លឺទាក់ទងជាមួយព្រំដែន តើខាងលោកពូយល់ឃើញយ៉ាងដូចម្តេចដែរ ចំពោះករណីការស្នើសុំឲ្យបំភ្លឺជាសាធារណៈ?
វ៉ា គឹមហុង៖ អ្វីដែលប្អូនឯងចង់និយាយសួរថា លោកតំណាងរាស្ត្រ គាត់ឃើញនៅពេលគាត់ចុះទៅប៉ុស្តិ៍ដាក់ដំា បានថានៅប៉ុស្តិ៍ នៅខាងកម្ពុជាយើង នៅខាងព្រែកដាក់ដាង ឃើញគេធ្វើផ្លូវ ចំពោះការធ្វើផ្លូវហ្នឹង យើងគណៈកម្មការព្រំដែនយើងមិនមែនយើងមិនចាប់អារម្មណ៍ទេ យើងចាប់អារម្មណ៍យូរហើយ យើងដឹងយូរហើយ យើងបានធ្វើការតវ៉ាជាច្រើនលើក ជាច្រើនសារជាមួយភាគីវៀតណាម ដើម្បីសុំឲ្យគេបញ្ឈប់ ព្រោះថាអ្វីដែលគេធ្វើហ្នឹង ព្រោះវាមិនត្រឹមត្រូវទេ មិនត្រូវដោយសារក្នុងសន្ធិសញ្ញាបំពេញបន្ថែម ដែលសម្តេចតេយជោលោកបានចុះហត្ថលេខានៅឆ្នាំ២០០៥ ចំណុចនេះជាចំណុចដែលភាគីទំាងពីរ ត្រូវបន្តចចារគ្នាទៅទៀតរកដំណោះស្រាយ យើងដាក់ច្បាប់នៅក្នុងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ យើងបានចចារហើយ ប៉ុន្តែយើងមិនទាន់បានរកចម្លើយនៅឡើយ ឯកភាពគ្នាលើចម្លើយនៅឡើយ ហើយអញ្ចឹងហើយយើងនៅតែបន្តការចចាររកដំណោះស្រាយទៀត ប៉ុន្តែនៅពេលយើងចចារ សន្ធិសញ្ញា២០០៥ លោកបានបញ្ជាក់ច្បាស់ថា នៅពេលយើងមិនទាន់បានឯកភាពគ្នាទេ ខ្សែព្រំដែននៅតំបន់នោះនៅតែរក្សា ស្ថានភាពដដែល ដដែលមានន័យថា យើងមិនត្រូវធ្វើអ្វីឲ្យខុសខ័ណ្ឌលេខារបស់វាទេ គឺត្រូវរក្សាស្ថានភាព ដដែល នេះយើងបានបញ្ជាក់នៅក្នុងសន្ធិសញ្ញាបំពេញបន្ថែម ហើយមួយទៀតយើងមានសេចក្តីប្រកាស ព័ត៌មានរួមនាយករដ្ឋមន្ត្រីទំាងពីរនៅឆ្នាំ១៩៩៧ ខ្ញុំមិនច្រឡំទេ គឺយើងហាមឃាត់មិនឲ្យធ្វើអ្វីទំាងអស់ ដែលធ្វើឲ្យប្រែប្រួលបរិស្ថានដោយសារនៅតាមបណ្តោយព្រំដែន នៅក្នុងករណីដែលវាមិនទាន់បានឯកភាពគ្នា។ នេះយើងមាននិយាយច្បាស់ហើយ ដូច្នេះអ្វីដែលខ្ញុំថាឲ្យខ្លីទៅ គឺថាធ្វើហ្នឹងវាមិនត្រឹមត្រូវតាមឯកភាព នៃការឯកភាពគ្នារវាងប្រទេសទំាងពីរទេ យើងគួរសុំឲ្យគាត់បញ្ឈប់ ប៉ុន្តែគាត់ ខ្ញុំបានសុំគាត់ច្រើនដង ហើយ ប៉ុន្តែគាត់មិនបានបញ្ឈប់ទេ ចេះតែបន្តធ្វើទៅទៀត។
VOD៖ លោកពូ ទាក់ទងជាមួយនឹងករណីនេះ តើលោកពូ នឹងមានវិធានការអ្វីផ្សេងទៀតទេ បើសិនគេនៅតែបន្តធ្វើបែបអញ្ចឹង?
វ៉ា គឹមហុង៖ វាមិនជាពិបាកទេ បើសិនជាភាគីទំាងពីរមានសុឆន្ទៈចង់ដោះស្រាយ យើងមិននិយាយទៅតវ៉ាតាមកំលាំងបាយ កំលំាងអ្វីទេ យើងនិយាយតាមការចចារ តាមតុចចារជាមួយយើងដោយសន្តិវិធី អ្វីដែលយើងអាចពិភាក្សាគ្នា គឺថាយើងរកដំណោះស្រាយតាមសន្តិវិធី អាហ្នឹងវាអត់មានអ្វីថ្មីទៀតទេ យើងបន្តការចចារដោយសន្តិវិធីរកដំណោះស្រាយដោយកម្ពុជាយើងមាន សុឆន្ទៈចង់រកដំណោះស្រាយនៅក្នុងរឿងនេះ។ នេះខ្ញុំសូមបញ្ជាក់អញ្ចឹង យើងអត់មានអ្វីប្រែប្រួលទេ គឺជាគោលនយោបាយ ជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេយជោនាយករដ្ឋមន្ត្រីជាអ្នកដឹកនាំ។
VOD៖ អញ្ចឹងមានន័យថា លោកពូនឹងមានវិធានការចុះទៅត្រួតពិនិត្យ ដើម្បីរកដំណោះស្រាយតាមនីតិវិធីនៅពេលឆាប់ៗនេះទេ ឬមួយក៏យ៉ាងម៉េចដែរ?
វ៉ា គឹមហុង៖ អឺចុះត្រួតពិនិត្យនៅពេលឆាប់ៗ ខ្ញុំមិនមានគម្រោងទេ ប៉ុន្តែខ្ញុំធ្លាប់ទៅមើលច្រើនដងហើយ ប៉ិនមិនដឹងថាយើងឃើញផ្លូវ គ្រាន់តែតំណាងរាស្ត្រគណបក្សសង្គ្រោជាតិគាត់លើកឡើង យើងក៏ចុះរត់ស្ទុះស្ទៀទៅចុះទេ យើងចុះយើងដឹងភូមិសាស្ត្រច្បាស់លាស់ នាយករដ្ឋមន្ត្រីលោកក៏បានជ្រាបច្បាស់ ព្រោះហេតុនេះហើយបាន ព្រោះហេតុនេះហើយនៅពេលលោកសន្តរកថានៅរដ្ឋសភាប្រមាណ៥ម៉ោងជាងនោះ លោកបានរៀនបទពិសោធន៍យ៉ាងច្បាស់លម្អិតនៅលើរឿងហ្នឹងហើយ អញ្ចឹងបើសិនជា យើងបានស្តាប់ សម្តេចតេជោមានប្រសាសន៍ ហើយហ្នឹងអានអ្វីដែលលោកបានបោះពុម្ពនូវរាប់ម៉ឺនក្បាល ដើម្បីចែកចាយដល់បងប្អូនយើងទំាងអស់គ្នា រាប់ទំាងអ្នកកាសែត អ្នកវិទ្យុ អ្នកព័ត៌មានទំាងអស់។ វាច្បាស់ណាស់ទៅហើយ មានអ្វីឲ្យទៅថ្មី ខ្ញុំក៏គ្មានអ្វីដែលថ្មីទៅពន្យល់លើសពីអ្វីដែលសម្តេចតេជោលោកបាន ពន្យល់ប្រជរាស្ត្រ ទៅដល់អ្នកតំណាងរាស្ត្រ ទៅដល់ប្រជារាស្ត្រទំាងអស់ ព្រោះការពេលហ្នឹង យើងធ្វើការខ្សែបន្តបន្ទាប់គ្រប់ទូរទស្សន៍ទំាងអស់។
VOD៖ លោកពូ ទាក់ទងជាមួយករណីដែលវៀតណាមនៅតែធ្វើផ្លូវ ធ្វើអ្វីខុសអញ្ចឹង ហេតុអ្វីបានជាភាគីកម្ពុជាមិនហាមឃាត់ពួកគាត់មិនឲ្យធ្វើ?
វ៉ា គឹមហុង៖ ខ្ញុំប្រាប់ហើយ យើងបានធ្វើការជាផ្លូវការតាមក្រសួងការបរទេសយើង ជាច្រើនលើក ជាច្រើនសារហើយ។
VOD៖ តែនៅតែមិនមានដំណោះស្រាយ។
វ៉ា គឹមហុង៖ បាទអញ្ចឹងហើយបានជាគេបន្តទៅទៀត បានន័យថា គេមិនមានចង់រកដំណោះស្រាយ។ ប៉ុន្តែខ្ញុំថា ខ្ញុំធ្លាប់បានឲ្យសម្ភាសន៍ទៅខាងអ្នកកាសែតថា ការធ្វើផ្លូវហ្នឹងវាមិនមែនអាក្រក់ទេ ទោះជាវាមិនត្រូវតាមច្បាប់ក៏ដោយ ប៉ុន្តែបើថាគេមិនគោរពច្បាប់ ធ្វើអ្វីធ្វើទៅ ប៉ុន្តែរួចទៅ ក្នុងករណីនៅពេលណាដែលយើងកំណត់ព្រំដែនជាមួយគ្នា ឯកភាពគ្នាលើខ្សែព្រំដែនណាមួយ តាមយើងទាមទារពួកយើងទាមទារយកខ្សែព្រំដែនតាមព្រែកដាក់ហ៊ូត ខាងវៀតណាមគេទាមទារយកខ្សែព្រំដែនដើរតាមព្រែកដាក់ដាង នោះប្រសិនជាព្រែកដាក់ហ៊ូតជាខ្សែព្រំដែនរវាងប្រទេសទំាងពីរឯកភាព គ្នាដោយប្រទេសទំាងពីរគឺថាផ្លូវដែលគេធ្វើហ្នឹងបានមកខ្មែរ ទៅគ្មានទាស់អី។ អាហ្នឹងវាក៏យើងត្រូវការផ្លូវដែរ ព្រោះផ្លូវវាសម្រាប់ការផ្លាស់ប្តូរទំនិញ ផ្លាស់ប្តូរមនុស្ស យើងក៏ត្រូវការផ្លូវហ្នឹងដែរ ព្រោះផ្លូវហ្នឹងវាអាក្រក់ ទទួលស្គាល់ផ្លូវហ្នឹងវាអាក្រក់ខ្លាំងណាស់ យើងត្រូវតែជួសជុលទំាងស្ពានលើព្រែកដាក់ដាងក៏យើងត្រូវរើដែរ ស្ពានហ្នឹងស្ពានប៉ាឡេ វាចាស់ឌ្រុដទ្រោមខ្លាំងហើយ យើងមានគម្រោងធ្វើដោយក្រសួងសាធារណៈការណ៍ ប៉ុន្តែយើងមិនឯកភាពគ្នាព្រោះគម្រោងហ្នឹងទុកចោលតទៅទៀតទៅ។
VOD៖ មានន័យថា កម្ពុជាចង់បានព្រំដែននៅតំបន់ដាក់ហ៊ូត អញ្ចឹងលោកពូ?
វ៉ា គឹមហុង៖ ហ្នឹងៗ យើងកម្ពុជាទាមទារខ្សែព្រំដែនដើរតាមព្រែកដាក់ហ៊ូត ព្រែកដាក់ហ៊ូតរឿងអីបានយើងទាមទារយកតាមព្រែកដាក់ហ៊ូត ព្រោះតាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារំាង ឆ្នាំ១៩១៤ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែព្រំដែននៅតំបន់នោះដើរតាមព្រែកដាក់ហ៊ូតរហូតដល់ប្រភពរបស់វា របស់ព្រែកដាក់ហ៊ូតហ្នឹង ហ្នឹងជំហ៊ររបស់កម្ពុជា ប៉ុន្តែវាចៃដន្យក្រុមភូមិសាស្ត្រចិន ហៅសេវីសសួ ហ្វីកឌឺឡំាងដូស៊ីន នៅតាឡាត់នោះវាបោះពុម្ពផែនទីនៅតំបន់នោះឲ្យខ្សែព្រំដែនដើរតាមព្រែក ដាក់ដាង មិនមែនព្រែកដាក់ហ៊ូតទេ តែនៅឆ្ងាយពីព្រែកដាក់ហ៊ូត វានៅខាងជើងរបស់ព្រែកដាក់ហ៊ូត។ ព្រែកដាក់ដាងខ្ញុំគ្រាន់តែប្រាប់ថា ព្រំដែននៅកន្លែងហ្នឹងវាដើរទិសលិចកើត បានន័យថាខ្សែ តំបន់នៅខ្សែ នៅខាងជើងខ្សែព្រំដែនវានៅក្នុងដីកម្ពុជា តំបន់នៅខាងត្បូងខ្សែព្រំដែនដែលដើរទិសលិចកើតហ្នឹង វាត្រូវខាងជើងជិតដី នៅក្នុងដីវៀតណាម ព្រែកដាក់ហ៊ូតវានៅខាងត្បូង ព្រែកតំបន់ទាមទារ។ ចំណែកឯព្រែកដាក់ដាងវានៅខាងជើងតំបន់ទាមទារ បានន័យថា បើសិនជាយើង គេទាមទារយកព្រែកដាក់ដាង វាជិតព្រែកចូលមកខាងជិតកម្ពុជា។ យើងទាមទារយកព្រែកដាក់ហ៊ូត បានន័យថា យើងទាមទារយកដីដែលចូលទៅខាងវៀតណាម នេះគ្រាន់តែខ្ញុំធ្វើសំរាយឲ្យស្រួលយល់កុំឲ្យដូចថា ដាក់ដាង ដាក់ហ៊ូត ដែលមិនងាយ អ្នកដែលមិនស្គាល់ភូមិសាស្ត្រវាពិបាកយល់បន្តិចសូមជម្រាប់អញ្ចឹង បាទ។
VOD៖ លោក ពូ ទាក់ទងជាមួយនឹងករណីនេះ អញ្ចឹងមានន័យថា ភាគីវៀតណាមរំលោភលើសន្ធិសញ្ញាបំពេញបន្ថែម កាលពីឆ្នាំ២០០៥ ជាមួយនឹងរដ្ឋាភិបាលកម្ពុជា មែនទេលោក ពូ?
វ៉ា គឹមហុង៖ យើងថារំលោភក៏វា ពាក្យហ្នឹងថាវាធ្ងន់បន្តិច គឺថាគាត់មិនគោរពតាមអ្វីដែលយើងបានចុះនៅក្នុងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ព្រោះយើងថាតំបន់នេះមិនទាន់ឯកភាពគ្នាទេ ខ្សែព្រំដែនមិនទាន់បានត្រូវរ៉ូវគ្នាទេ យើងបន្តការចចាររកដំណោះស្រាយ ដូច្នេះក្នុងពេលរកដំណោះស្រាយ នៅក្នុងសន្ធិសញ្ញា២០០៥ថាត្រូវតែរក្សាស្ថានភាព ស្ថានលេខាឲ្យនៅដដែលមិនឲ្យធ្វើអ្វីឲ្យប្រែប្រួលបរិស្ថាន នៅតំបន់នោះទេ អាហ្នឹងជាខ្លឹមសារនៃរបស់សន្ធិសញ្ញាបំពេញបន្ថែម២០០៥៕
ខាងក្រោមនេះជាបទសម្ភាសន៍រវាងអ្នកសារព័ត៌មាន VOD ជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ករណី វៀតណាមសង់ផ្លូវចូលព្រំដែនខ្មែរប្រហែល៤០គីឡូម៉ែត្រ៖
VOD៖ ឃើញតាមលិខិតនោះ ឯកឧត្តមបានចុះទៅទស្សនកិច្ចផ្ទាល់នៅព្រំដែនច្រកដាក់ដាំខេត្តមណ្ឌលគិរី កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៤នេះ ហើយថាមានបញ្ហាមិនប្រក្រតីមួយចំនួន។ តើឯកឧត្តមអាចពន្យល់ ឬរៀបរាប់ពីបញ្ហាជាក់ស្តែងនៅទីនោះយ៉ាងណាដែរ?
ម៉ៅ មុនីវណ្ណ៖ ខ្ញុំ ម៉ៅ មុនីវណ្ណ បានចុះទៅដល់ច្រកដាក់ដាំ ខេត្តមណ្ឌលគីរី។ ចំណុចនេះគឺជាចំណុចមួយដែលសម្តេចនាយករដ្ឋមន្ត្រីលោកបានធ្វើសន្និសីទកាសែត កាលពីលោកវិលមកពីទីក្រុងហាណូយវិញ កាលនោះចុះសន្ធិសញ្ញាបន្ថែមរវាងកម្ពុជា និងវៀតណាមហ្នឹង គាត់បានធ្វើសន្និសីទកាសែតគាត់បញ្ជាក់ច្បាស់ណាស់ថា ចំណុចទី៧នៅច្រកដាក់ដាំនេះ រវាងភាគីវៀតណាម និងកម្ពុជាមិនទាន់ឯកភាពគ្នាទេ។ ភាគីវៀតណាមប្រកាន់យកចំណុចស្ទឹងដាក់ដាំជាខ្សែបន្ទាត់ព្រំដែន ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន គាត់ថា គាត់ប្រកាន់យកខ្សែបន្ទាត់ជំនាន់អគ្គទេសាភិបាលបារាំងកំណត់។ ដូច្នេះតំបន់នោះជាតំបន់ប្រទាញប្រទង់។ ប៉ុន្តែជាក់ស្តែងពេលខ្ញុំទៅដល់ចំណុចហ្នឹង ភាគីវៀតណាមបានធ្វើផ្លូវជាតិ ចាក់កៅស៊ូមកដល់ជិតស្ពានហ្នឹងហើយ នៅសល់តែប្រហែល៣០ម៉ែត្រទៀត។ ហើយខាងខ្មែរយើងក៏ធ្វើផ្លូវជាតិមកដល់ចំណុចស្ទឹងហ្នឹងដែរ។ បានន័យថាអ្វីដែលរដ្ឋាភិបាលវៀតណាមប្រកាន់យកគឺយកចំណុចហ្នឹងតែម្តង។
VOD៖ តើចំណុចនោះមានបោះបង្គោលព្រំដែនកំណត់ ឬជាតំបន់សនៅឡើយ?
ម៉ៅ មុនីវណ្ណ៖ អត់ទាន់មានបង្គោលជាផ្លូវការទេ ប៉ុន្តែគេធ្វើផ្លូវចាក់កៅស៊ូមកដល់ស្ពានហ្នឹងហើយ បានន័យថា គេ[វៀតណាម]យកស្ពានហ្នឹងជាព្រំដែនតែម្តង។
VOD៖ តើមានសម្អាងទៅលើផែនទី ឬគ្រាន់តែជាការកំណត់ដោយខ្លួនឯង[វៀតណាម] ថាត្រង់ស្ពាននោះជាចំណុចព្រំដែន?
ម៉ៅ មុនីវណ្ណ៖ អ៊ីចឹងហើយបានជាយើងចង់ឲ្យរដ្ឋាភិបាល គាត់បកស្រាយឲ្យច្បាស់ ថាតើចំណុចព្រំដែនជាចំណុចស្ពានហ្នឹងតែម្តង ឬយ៉ាងម៉េច?
VOD៖ ម្សិលមិញនេះឯកឧត្តម វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា ឲ្យVODដឹងថា បញ្ហាដែលវៀតណាមកំពុងធ្វើផ្លូវនេះ ដោយសារវៀតណាមមិនគោរពសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥។មានន័យថារដ្ឋាភិបាលទទួលស្គាល់ករណីនេះ។ ចំណែកលោក ផៃ ស៊ីផាន ថាករណីព្រំដែនលោកនាយករដ្ឋមន្ត្រីបានបំភ្លឺរួចហើយ។ សម្រាប់ជំហរឯកឧត្តមវិញ នៅពេលដឹងព័ត៌មាននេះ តើឯកឧត្តមនៅតែឲ្យនាយករដ្ឋមន្ត្រីបំភ្លឺឡើងវិញ ឬក៏ស្ងប់ស្ងាត់ត្រឹមនេះ?
ម៉ៅ មុនីវណ្ណ៖ ទាក់ទងបញ្ហាហ្នឹងត្រូវតែបកស្រាយជូនម្ចាស់ឆ្នោតឲ្យច្បាស់ ព្រោះពលរដ្ឋខ្មែរជាម្ចាស់អំណាចលោកបារម្ភដូចដែលខ្ញុំរៀបរាប់អ៊ីចឹង។ គឺចំណុចដែលវៀតណាមគេប្រកាន់យកនោះ ឥឡូវគេធ្វើផ្លូវមកដល់ហ្នឹងហើយ។ បើសិនជា លោក វ៉ា គឹមហុង គាត់ទទួលស្គាល់ថា វៀតណាម រំលោភលើសន្ធិសញ្ញាបន្ថែម រដ្ឋាភិបាលកម្ពុជាត្រូវតែបកស្រាយថា ព្រំដែនពិតប្រាកដដែលយើងទាមទារនោះនៅចំណុចណា?
VOD៖ អ៊ីចឹងមានន័យថា ឯកឧត្តមនៅតែរក្សាជំហរឲ្យនាយករដ្ឋមន្ត្រី ឬមន្ត្រីរដ្ឋាភិបាលបំភ្លឺករណីនេះ។ តើឯកឧត្តមចង់ឲ្យបំភ្លឺនៅចំពោះមុខរដ្ឋសភាដូចលើកមុន ឬតាមមធ្យោបាយណាមួយ?
ម៉ៅ មុនីវណ្ណ៖ នេះជាជំហានទី១ ដែលខ្ញុំក្នុងនាមជាអ្នកតំណាងរាស្ត្រ ក្នុងនាមប្រជាពលរដ្ឋដែលលោកព្រួយបារម្ភ ហើយខ្ញុំត្រូវតែធ្វើលិខិតតាមនីតិវិធីច្បាប់ជូនទៅនាយករដ្ឋមន្ត្រីដើម្បីឲ្យគាត់ ឬតំណាងបំភ្លឺឲ្យច្បាស់លាស់ចំពោះមហាជន។ ក្នុងករណីចាំបាច់យើងត្រូវអញ្ជើញនាយករដ្ឋមន្ត្រីមកបំភ្លឺម្តងទៀត។
VOD៖ តាមអ្វីដែលឯកឧត្តមចុះទៅផ្ទាល់ តើឃើញមានប្រជាពលរដ្ឋខ្មែររស់នៅ ឬបង្កបង្កើនផលទេ នៅចំណុចដែលកម្ពុជា និងវៀតណាមកំពុងប្រទាញប្រទង់គ្នានោះ?
ម៉ៅ មុនីវណ្ណ៖ ចំណុចច្រកដាក់ដាំជាតំបន់ព្រៃភ្នំ ដូច្នេះអត់មានប្រជាពលរដ្ឋរស់នៅទេខាងខ្មែរយើង គឺមានប៉ុស្តិ៍នគរបាលយាមព្រំដែនតែម្តង។
VOD៖ ថ្វីត្បិតតែមិនទាន់មានការសន្និដ្ឋានជាក់លាក់ តែបើជាក់ស្តែងថាតើវៀតណាមធ្វើផ្លូវចូលមកប្រទេសកម្ពុជាហ្នឹង មានប៉ុន្មានគីឡូម៉ែត្រ?
ម៉ៅ មុនីវណ្ណ៖ ខ្ញុំមិនបានចូលទៅពិនិត្យក្នុងដីវៀតណាមទេ ប៉ុន្តែប្រភពព័ត៌មានដែលយើងជឿទុកចិត្តបាន គេថាការកំណត់របស់អគ្គទេសាភិបាលបារាំង កាលពីមុន គឺនៅឆ្ងាយពីនេះ រហូតដល់៤០គីឡូម៉ែត្រឯណោះ។
VOD៖ នៅពេលឯកឧត្តមចុះទៅផ្ទាល់ តើអ្នកការពារព្រំដែនទាំងខាងកម្ពុជា និងវៀតណាម គេមានសួរនាំ ឬរារាំងដូចលើកមុនៗទេ?
ម៉ៅ មុនីវណ្ណ៖ ខ្ញុំចុះទៅ ខ្ញុំមិនបានប្រកាសជាសាធារណៈជាមុនទេ។ ដូច្នេះខ្ញុំចុះទៅដើម្បីត្រួតពិនិត្យហើយមានរថយន្តតែ៤គ្រឿងទេ និងសហការី៦ទៅ៧នាក់។ យើងបើកឡានទៅសុំពិនិត្យតែម្តង ដោយសារថា ប៉ុស្តិ៍វៀតណាមត្រូវចូលទៅជ្រៅថែមទៀត។ ខ្ញុំបានគិតតាំងពីលោកនាយករដ្ឋមន្ត្រីធ្វើសន្និសីទជាសាធារណៈនោះ ព្រោះចំណុចហ្នឹងខ្ញុំស្គាល់ច្បាស់ណាស់ ចំណុចស្ទឹងដាក់ដាំហ្នឹងព្រោះខ្ញុំធ្លាប់ចេញចូលម្តងពីរដងហើយ។ អ៊ីចឹងខ្ញុំពិនិត្យមើលថា បើគេប្រកាន់យកចំណុចហ្នឹងបានន័យថា ជាចំណុចដែលរដ្ឋាភិបាលយួនគេប៉ុនប៉ងយកចំណុចនេះជាព្រំដែន។ ប៉ុន្តែលោក ហ៊ុន សែន គាត់ថា គាត់ប្រកាន់យកចំណុចរបស់អគ្គទេសាភិបាលបារាំងនោះទេ។ អ៊ីចឹងអ្វីដែលរដ្ឋាភិបាលយួនប៉ុនប៉ងយកវាបានជោគជ័យ ហើយយើងចេះតែនៅស្ងាត់ស្ងៀមទៅ? អ៊ីចឹងហើយក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋត្រូវតែធ្វើលិខិតទៅនាយករដ្ឋមន្ត្រីឲ្យបំភ្លឺបញ្ហាហ្នឹងឲ្យច្បាស់លាស់៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
Hun Sen ,
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah plon-san-leuk chnoat
ah criminal 100000000000000000000000000000000000000000 yang
fuking Vakim hong so dump and stupit the same This boss
ពេលណាគេធ្វើផ្លូវចូល ៤០ គម ហើយមានន័យថាវាជារបស់គេហើយ។ កុំឆ្ងល់។ ដូចកោះត្រល់កាលំាគេចំណាយរាប់ពាន់លានដុល្លាវិនិយោគហើយគឺជារបស់គេ។ វៀតណាមឆ្លាតណាស់។
hor nam hong(bood water of veitname) this the translation to cambodia,so we know that hor nam hong he youn-agent in the pol=pot troops and their boss eirn sary the best aid of son gnog ming,so mr 5 hong won’t help cambodia he will be happy for their nation to take our home land.the veit dog eater so bloody arrogant and bloody bully to our khmer because they knew khmer can’t do any thing to them they are big nation .well one day cambodia like israel have a power again we will fight this bloody dog.GOD bless all cambodian people’
បាទអញ្ចឹងហើយបានជាគេបន្តទៅទៀត បានន័យថា គេមិនមានចង់រកដំណោះស្រាយ។ ប៉ុន្តែខ្ញុំថា ខ្ញុំធ្លាប់បានឲ្យសម្ភាសន៍ទៅខាងអ្នកកាសែតថា ការធ្វើផ្លូវហ្នឹងវាមិនមែនអាក្រក់ទេ ទោះជាវាមិនត្រូវតាមច្បាប់ក៏ដោយ ប៉ុន្តែបើថាគេមិនគោរពច្បាប់ ធ្វើអ្វីធ្វើទៅ ប៉ុន្តែរួចទៅ ក្នុងករណីនៅពេលណាដែលយើងកំណត់ព្រំដែនជាមួយគ្នា ឯកភាពគ្នាលើខ្សែព្រំដែនណាមួយ តាមយើងទាមទារពួកយើងទាមទារយកខ្សែព្រំដែនតាមព្រែកដាក់ហ៊ូត ខាងវៀតណាមគេទាមទារយកខ្សែព្រំដែនដើរតាមព្រែកដាក់ដាង នោះប្រសិនជាព្រែកដាក់ហ៊ូតជាខ្សែព្រំដែនរវាងប្រទេសទំាងពីរឯកភាព គ្នាដោយប្រទេសទំាងពីរគឺថាផ្លូវដែលគេធ្វើហ្នឹងបានមកខ្មែរ ទៅគ្មានទាស់អី។ អាហ្នឹងវាក៏យើងត្រូវការផ្លូវដែរ ព្រោះផ្លូវវាសម្រាប់ការផ្លាស់ប្តូរទំនិញ ផ្លាស់ប្តូរមនុស្ស យើងក៏ត្រូវការផ្លូវហ្នឹងដែរ ព្រោះផ្លូវហ្នឹងវាអាក្រក់ ទទួលស្គាល់ផ្លូវហ្នឹងវាអាក្រក់ខ្លាំងណាស់ យើងត្រូវតែជួសជុលទំាងស្ពានលើព្រែកដាក់ដាងក៏យើងត្រូវរើដែរ ស្ពានហ្នឹងស្ពានប៉ាឡេ វាចាស់ឌ្រុដទ្រោមខ្លាំងហើយ យើងមានគម្រោងធ្វើដោយក្រសួងសាធារណៈការណ៍ ប៉ុន្តែយើងមិនឯកភាពគ្នាព្រោះគម្រោងហ្នឹងទុកចោលតទៅទៀតទៅ។
Va Kim Hong, don’t try to cheat the people. VN is not stupid to give the road to Cambodia.
VN will regard the land with the road built by VN is in the Vietnamese territory.
តាំងពីប៉ុន្មានរយឆ្នាំមក យួនតែងតែធ្វើអីចឹង ដល់ពេលខ្មែរត្រូវតវ៉ាហើយ ក្រោយឈរឡើងបងប្អូនទាំងអស់ ឈប់លងលក់ក្នុងភាពខ្ជិនច្រអូសទៀតទៅ
Var Kim Hong is so dumb. Vietnam will not build the road for Cambodia. The road can be used as their proof of their land not Cambodia’s land. Can Cambodia build any road inside Thailand or Vietnam?
បើមិនតវ៉ាឱ្យហ្ម៉ឺងម៉ាត់ដល់អន្តរជាតិទេ កុំសង្ឃឹមថាពួកអាយួនឈ្លានពានទឹកដីនេះ
ប្រគល់ឱ្យដីដែលពួកវាបានធ្វើផ្លូវនេះវិញឱ្យសោះ យួនវាហ៊ានប្រមាថមើលងាយរំលោភសន្ធិសញ្ញាប៉ុណ្ណឹងហើយ
កុំស្មានថាវាយោគយល់ ហ៊ុន សែន ឱ្យសោះ ។
ពួកអាយួនអស់ហ្នឹងវាយកជើងទាត់ ហ៊ុន សែន លេងដូចបាល់ មិនខ្ចីគោរពសន្ធិសញ្ញា
តើ ហ៊ុន សែន ហ៊ានធ្វើអាចម៍អីពួកយួនវា ?
it is a team of nation traitor like Mr HOR 5 HONG,VA KIM HONG as all of us knew our nation never took another nation land as our , only them. CAMBODIA started from bigger to smaller what was behind all of these. the answer was came from all our leaders are only wanted powers. they did not care about their nation at all. just like this regime we are having a great lost to our best friend is VEITNAMESE . it may lost our identity if our people and all these leaders will not coming together . it is the real situation that all of us have to deal whit. peace for all CAMBODIAN
ហេតុអីក៏មន្ដ្រីធំ រដ្ឋាភិបាលខ្មែរមិនសូវយកចិត្តទុកដាក់រឿងបញ្ហារព្រំដែនសោះញ្ជឹង ជាពិសេសខាងបក្សប/ជ ដូចជាមិនអើរពើរឫឈឺឆ្អាលអីសោះ ម្នាក់ៗរួញក លិបមុខ បិតមាត់ជិត……មួយឃឺសមិនលឺផង….. ….មន្ដ្រីធំអស់ហ្នឹងពូកែរតែខាងបញ្ជារវាយបង្ក្រាបប្រជាជនស្លូតត្រង់ខ្លួនឯងតែប៉ុនណ្ណឹង
តាំងពីណាពីណីមក មិនដែលលឺថាយួនវាចិត្តល្អ ហ្នឹងខ្មែរនោះទេ
វាមិនអាចម៍ទេភរលើគោក វាមិនហ៊ានធ្វើអីយួនទេព្រោះវាជាខ្ញុំយួន។
The sound of Mr.Va KimHong spoke khmer not clear ,the sound and his skin not cambodian I think he is youn . Youn built new street to cambodia because they think Ratankkiri will became to belong of youn in future ,otherwise HUN SEN in power.
Change HUN SEN ,change youn policy and cambodia full developing and cambodian poeple live with full free ,security ,democracy,and living without hungry as nowaday.
while the leader fool bring the poeple to fool and poor and country no development and nature nation demaged and everything very afraid .
មន្រ្តី និង តំណាងរាស្រ្ត ក្នុងគណបក្សប្រជាជន ពិតជាពួកក្បត់ជាតិបំផ្លាញទឹកដីដូនតាមែន
ទោះដឹងថាយួនរំលោភយកទឹកដីខ្មែរប៉ុណ្ណា ក៍ពួកមន្រ្តីក្បត់ជាតិក្នុងបក្សប្រជាជនធ្វើព្រងើយកន្តើយ
ជាពិសេសពួកមេទាហាននិងពួកមេប៉ូលិសពាក់ផ្កាយជ្រកក្រោមអាចម៍ជន្លេនពួនក្បាលតែម្ដង ។
If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
Youn keep encroaching the border, its puppet does nothing;
Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
Youn take concession land for some million hectares in side and near the border, its puppet does nothing;
Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
Youn run Khmer millitary, its puppet does nothing;
Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that
========================
If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will
I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them
hor nam hong va kim hong and alot more are youn-veit spy and they will watch hun-sen and tell hun-sen to do anything they told from their master hanoi.
ចុះបើវានៅតែរំលោបទៀត លោកគិតយ៉ាងម៉េច? ចចារទាល់តែអស់ដីឬ ? ខ្លាំងបានតែខ្មែរគ្នាឯង។
ខ្មែរអោយតែមិនគាំទ្រខ្លួន វ៉ៃ ឬ ចាប់ដាក់គុករហូត។រលាយទៅពួគអាថោក