បទសម្ភាសន៍​​៖ ​លោក​ស្រី ពុង ឈីវកេក ថា​កិច្ចព្រមព្រៀង​ ទីក្រុង​ប៉ារីស មិនទាន់​អនុវត្ត​ បាន​ពេញលេញ​

ដោយ៖​ អុិត សូធឿត​
ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈី​វ​កេក ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ

ថ្ងៃទី២៣ ខែតុលា គឺ​ជាថ្ងៃ​រំឭក​ខួប​នៃ​ការ​ចុះ​​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​នៅ​ឆ្នាំ​ ១៩៩១ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាបាន​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុងប្រទេស​​ កម្ពុជា។

ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោកស្រី​វេជ្ជបណ្ឌិត ពុង ឈី​វ​កេក ត្រូវ​គេ​ដឹង​ថា​បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​សម្របសម្រួល​ឲ្យ​ មាន​ការ​ចរចា​គ្នា​​រវាង​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អតីត​ព្រះមហាក្សត្រសម្ដេចព្រះនរោត្ដម​ សីហនុ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៨៧ ​ឈាន​ទៅដល់​ការចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បញ្ចប់​សង្គ្រាម​ស៊ីវិល​ឆ្នាំ១៩៩១។

ខាង ​ក្រោម​នេះគឺ​ជា​បទ​សម្ភាសន៍​ផ្ទាល់​របស់​លោក​ អ៊ិត សូធឿត ជាមួយ​លោកស្រី​ ពុង ឈីវកេក ស្ដី​​ពី​តួនាទី​របស់​លោក​ស្រី​ក្នុង​ការជួយ​សម្រប​សម្រួល​ដែល​នាំ​ឲ្យ​ឈាន​ ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១ ដ៏​មាន​​សារៈ​សំខាន់​ និង​ការ​អនុវត្តកិច្ច​ព្រមព្រៀង​នេះ​នាពេល​បច្ចុប្បន្ន។

VOD តើ​លោក​ស្រី​បាន​ចូល​រួម​ចំណែក​អ្វី​ខ្លះ ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១​​នេះ?

លោកស្រី ពុង ឈីវកេក៖ ចា៎ សូម​អរគុណ​ណា​ចា៎។ ​ជាការពិត​ណាស់ ខ្ញុំ​ដូច​ជា​មាន​សំណាង​ដូច​ជា​មាន​ទេវតា​ជួយណា​ចា៎។ ​មាន​សំណាង​អញ្ចេះ អង្កាល់​ដែល ​១៩៨២​ដល់​(ឆ្នាំ១៩)៨៦ ចា៎ ៤​ឆ្នាំ គ្រួសារ​របស់​ខ្ញុំ​ជាអគ្គរាជទូត​របស់​បារាំងនៅប្រចាំ​ប្រទេស​អង់​ហ្គោ​ឡា។ ខ្ញុំ​បាន​ជជែក​ជាច្រើន​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​អង់ហ្គោ​ឡា​។ ខ្ញុំ​អង្វរ​គាត់​ពី​រឿង​ស្រុក​ខ្មែរ​ថា បើ​មាន​គណៈ​ប្រតិភូ​ណា​មក​ពី​ប្រទេស​កម្ពុជា ឲ្យ​ខ្ញុំ​សុំ​ជួប​ផង​ ព្រោះ​ខ្ញុំ​ចង់​ដឹង​ពី​ដំណឹង​ពីស្រុក​ខ្មែរ​ ហើយ​បើ​គណៈ​ប្រតិភូ​ជាអ្នក​ដឹក​នាំ​អី ខ្ញុំ​ចង់​និយាយ​ពី​រឿង​សន្តិភាព ។ ដល់​សម្ដេច ហ៊ុន សែន អញ្ជើញ​ទៅឆ្នាំ​១៩៨២ ពួក​ខ្ញុំ​ទើប​តែ​ទៅ​ដល់​ប្រហែល​ប្រាំ​ប្រាំមួយ​ខែ​នៅអង់ហ្គោ​ឡា​ហ្នឹង ក៏​លោក​ប៉ាល​ហ្ស៊ក​ហ្នឹង​បាន​តេលេហ្វូន (ទូរសព្ទ) ហៅ​ខ្ញុំ​ឲ្យ​ទៅ​ជួបសម្ដេច ហ៊ុន សែន។ អ៊ីចឹង​ពេល​ហ្នឹង​ទីដំបូង​ហើយ​ដែល​ខ្ញុំ​ជួប​លោក ខ្ញុំ​អត់​ទាន់​ស្គាល់​លោក​ទេ។ ចឹង​ក៏​ជជែក​គ្នា​ជាង​មួយ​ម៉ោង​ទៅ ជជែក​ចុះ​ជជែក​ឡើង​ទៅ ខ្ញុំ​នឹង​ឃើញ​ថា នឹង​អញ្ជើញ​សម្ដេច​នាយក​ហ្នឹង​ឲ្យ​អញ្ជើញ​មក​ស្ថានទូត​បារាំង​ដើម្បី​ជួប​ គ្រួសារ​ខ្ញុំ​ ដើម្បី​ជជែក​គ្នា​ពី​រឿង​ធ្វើ​ម៉េច​រៀបចំ​ជូន​សម្ដេច និង​ថ្វាយ​សម្ដេច​ឪឲ្យ​ជួប​គ្នា​ដើម្បី​រក​សន្តិភាព ។ គ្រួសារ​ខ្ញុំ​បាន​ជួប​សម្ដេច​នាយក​ទៅ ហើយ​យើង​មូរ​មាត់​គ្នា​ថានឹង​រៀបចំធ្វើ​​ម៉េច​ឲ្យ​សម្ដេច​ឪ​ហ្នឹង លោក​យាង​មក​ប៉ារីស​ដើម្បី​ជួប​គ្នា​នៅ​ប៉ារីស​ទៅ​ស្រួល ព្រោះ​អី​គ្រួសារ​ខ្ញុំ​គាត់​ជា​បារាំង​ស្រាប់​ហើយ។ អ៊ីចឹង​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៨៧ បាន​រៀបចំ​ថ្វាយ​សម្ដេចឪ​ ជាមួយ​​សម្ដេច​ ហ៊ុន សែន ជួប​គ្នា​ជាទី​ដំបូង​ហើយ​ចា៎ ថ្ងៃ​២​ធ្នូ​ ឆ្នាំ​១៩៨៧ ហើយ​ក្រោយ​មក​រៀបចំ​ពីរ​ដង​ទៀត​ខែ​មករា​ឆ្នាំ​១៩៨៨ មួយ​ខែក្រោយ​មក។ ហើយ​ចុង​ក្រោយ​លើក​ទី​៣​ខែ​វិច្ឆិកា​ ឆ្នាំ​១៩៨៨​ដែរ។ ដូច្នេះរៀបចំ​បាន​៣​ដង​ហ្នឹង ហើយ​បាន​១៩៨៩មួយ​ឆ្នាំ​ក្រោយ​មក បារាំង​សហការ​ជាមួយ​ឥណ្ឌូនេស៊ី ទៅ​ជា​សហប្រធាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ទី​១​នៅ​ប៉ារីស​។ ហើយ​ទាល់​តែ​ទី​២​ថ្ងៃ​២៣​ តុលា ឆ្នាំ​១៩៩១ ពីរ​ឆ្នាំ​ក្រោយ​មក បាន​រៀបចំ​សន្និសីទ​អន្តរជាតិ​នៅ​ទីក្រុង​ប៉ារីស​លើកទី២​ហ្នឹង បារាំងហើយ​​និង​ឥណ្ឌូនេស៊ី​ដែរ បាន​ជោគជ័យ​ចុះ​ហត្ថលេខា​ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​ហ្នឹង។

VOD តើ​លោក​ស្រី​គិតថា ​មាន​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ ការ​ចុះ​កិច្ច​ព្រម​ព្រៀង​​នេះអាច​ធ្វើ​ទៅ​​បាន​ដោយ​ជោគជ័យ?

លោកស្រី ពុង ឈីវកេក៖  ខ្ញុំ ​ពេល​ដែល​រៀបចំ​ចប់​ហើយ គឺ​ខ្ញុំ​ឃើញ​ថា​មាន​ប្រទេស ព្រោះ​ពួក​ខ្ញុំ​នេះ​ជា​ឯកជន​ទេ ប្រទេស​នៅពី​ក្រោយ​គឺ​លោក​នីតេរ៉ង់ (Mitterrand ប្រធានាធិបតី​ប្រទេស​បារាំង) តែពេល​នោះ លោក​ជួយ​ស្ងាត់​ៗ​ទេ ដល់​(ឆ្នាំ​១៩)៨៩ បាន​លោក​ចេញ​មុខ​ជួយ​រៀបចំ​សន្និសីទ​អន្តរជាតិ​។

VOD ដោយ​សារតែ​​ការ​ចរចា​នេះ​មាន​៤​ភាគី តើ​លោក​ស្រី​គិត​ថា​មានកត្តា​អ្វី​ ដែល​ជំរុញ​ឲ្យ​ទាំង​បួន​ភាគី​ហ្នឹង​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ សន្តិភាព​នេះ?

លោកស្រី ពុង ឈីវកេក៖ នេះ​គឺ​តួនាទី​របស់​អគ្គលេខាធិការ​អង្គការ​​សហប្រជាជាតិ​ដែល​ជួយ​ហ្នឹង ហើយ​និង​សហប្រធាន​ទាំង​ពីរ​គឺ​បារាំង​ និង​ឥណ្ឌូនេស៊ីហ្នឹង​ជួយ​ជំរុញ​ឲ្យ​៤​ភាគី​ហ្នឹង​ចុះ​ហត្ថលេខា។

VODតើ​កិច្ច​ព្រម​ព្រៀង​​សន្តិភាពទីក្រុង​ប៉ារីស​មាន​ន័យ ឬ​សារៈ​សំខាន់​យ៉ាង​ណា​ខ្លះ​ដល់​ប្រទេស​កម្ពុជា?

លោកស្រី ពុង ឈីវកេក៖  កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង​បាន​ចែង​ច្បាស់​ពីរឿង​គ្រប់​មុខទាំង ​អស់។ រឿង​បោះ​ឆ្នោត​ក៏​និយាយ​ដែរ​ចា៎។ ពេល​ណា​ប្រទេស​កម្ពុជា​មាន​បោះ​ឆ្នោត​ឆ្នាំ​(១៩)៩៣​ហើយ មាន​រដ្ឋាភិបាល​ថ្មី​ហើយ ប្រទេស​កម្ពុជា​នឹង​ក្លាយ​ទៅជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស បាន​ន័យថា មិន​ត្រូវ​មាន​បក្ស​តែ​មួយ​ទេ ត្រូវ​មាន​បក្ស​ច្រើន​ពហុ​បក្ស​ណា​ចា៎។ ហើយ​មួយ​ទៀត​ដែល​សំខាន់​ដែរ​គឺ​តុលាការ ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​តែ​ឯករាជ្យ ដាក់​ក្នុង​ហ្នឹង​ច្បាស់។ ហើយ​មួយ​ទៀត​ដាក់​ថា ពេល​ណា​អង្គការ​សហប្រជាជាតិ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ បើ​នៅ​តម្រូវ​ការ គឺ​អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​ចាត់​តាំង​អ្នក​រាយការណ៍​ពិសេស​មួយ ​ដើម្បី​ចូល​មក​តាម​ដាន​មើល​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ ហើយ​និង​ធ្វើ​របាយ​ការណ៍កទៅ​ផ្ដល់​​ជូន​ដល់​អង្គការ​សហប្រជាជាតិ​។ ហើយ​និយាយ​ពី​រឿង​ព្រំដែន​ក៏​ទៀត​ដែរ ថា​ព្រំដែនសន្ធិ​សញ្ញា​ទាំង​ប៉ុន្មាន​ដែល​ចុះហត្ថលេខា​​មុន(ឆ្នាំ​១៩)​​៩១​ ហ្នឹង​អត់​យក​ជា​ការ​បាន​ទេ។

VODតើ ​លោក​ស្រី​គិត​ថា​ ការ​អនុវត្តកិច្ច​ព្រម​ព្រៀង​ នា​ពេល​បច្ចុប្បន្នហ្នឹង​​ តើ​មាន​ការ​ពេញ​លេញ​ហើយ​ឬនៅ ឬ​ក៏​នៅ​មាន​ចំណុច​ខ្វះ​ខាត​ត្រង់​ណា​ដែរ?

លោកស្រី ពុង ឈីវកេក៖  ចា៎ នៅខ្វះ​ខាត​ដែរ យើង​អនុវត្ត​បាន​ខ្លះ​ ដូចជា​រឿង​បោះ​ឆ្នោត​ ឃើញ​ថា​បោះ​ឆ្នោត​ប្រាំ​ឆ្នាំ​ម្ដង ឃើញ​ថា​បោះ​ឆ្នោត​ដែរ​ ប៉ុន្តែ​ក្នុង​ហ្នឹង​គេ​ដាក់​ហើយ​ថា បោះ​ឆ្នោត​ឲ្យ​បាន​សេរី និង​យុត្តិធម៌ អ៊ីចឹង​យុត្តិធម៌​ត្រូវ​តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បំផុត​ទទួល​យកលទ្ធផល​បោះ​ ឆ្នោត​ហ្នឹង​ទទួល​បាន​បាន​ហៅ​ថា យុត្តិធម៌​ មិនអ៊ីចឹង? ហើយ​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ត្រូវ​តែ​មាន​សិទ្ធិ​មាន​ឱកាស​នឹង​ទៅ​បោះ​ឆ្នោត ​បាន មិន​ត្រូវ​មាន​អ្នក​ខ្លះ​ចង់​ទៅ​បោះ​ឆ្នោត​​បោះ​ឆ្នោត​មិន​បាន​អី​ អាហ្នឹង​មិនមែន​ជា​សេរី​ភាព​ទេ​ចា៎ អ៊ីចឹង​នៅការ​ខ្វះ​ខាត។ ហើយ​​រឿង​សិទ្ធិ​មនុស្ស​ក៏​មិន​ទាន់​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទាំង​ អស់​។ បើ​បាន​គោរព​បាន​ល្អ គឺ​ខ្ញុំ​យល់​ថា ប្រជាពលរដ្ឋ​នឹង​មាន​ការចម្រើន​រីករាយ មិនមាន​ការ​រំលោភ​សិទ្ធិមនុស្ស​ ដូចជា​បាត់​ដីធ្លី​អ៊ីចឹង ចាប់​ប្រជាពលរដ្ឋជួន​កាលអត់​មាន​ដីកា​យក​ទៅដាក់​ពន្ធនាគារ។ ហើយ​ម្យ៉ាង​ទៀត កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ក៏​និយាយ​ថាប្រព័ន្ធ​តុលាការ​ត្រូវ​ តែឯករាជ្យ។ អ៊ីចឹង​យើង​ចង់​ឃើញ​ប្រព័ន្ធ​តុលាការ​យើង​នេះ​ ឲ្យ​ឯករាជ្យពិត​ប្រាក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​ទុក​ចិត្ត​បាន។

VODនៅ​មាន​ចំណុច​ខ្វះ​ខាត​អ្វី​ទៀត​ទេ​លោក​ស្រី?

លោកស្រី ពុង ឈីវកេក៖  ចា៎! នៅមាន​ទៀត​ដែល​យើង​ត្រូវ​គិត​គូរមើល​ដូច​ជា​រឿង​ យើង​សព្វថ្ងៃ​មាន​បញ្ហា​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​រឿង​ព្រំ​ដែន​នេះណា។ ខាង​ថៃ​នោះ​ចូល​មក​ដល់​ទឹក​ដី​ប្រទេសកម្ពុជា​​យើងខាង​ព្រះ​​វិហារ​មកបាញ់​ យើង ម្ដង​ហើយណាចា៎ ហើយ​ក្រោយ​មក​ឮ​ថា​ថៃថា​​អត់​បាញ់​ទេ​ ប៉ុន្តែ​ខាង​​ខ្មែរ​យើង​ថា​បាញ់​ដែរ អ៊ីចឹងនៅ​មាន​បញ្ហា​ ហើយ​មិន​ព្រម​ទទួល​ព្រះ​វិហារ​ហ្នឹង​ថា​របស់​ខ្មែរ​យើង​ អាហ្នឹង​យើង​មិន​អាច​ទទួល​យក​បាន​ទេ​។ ខាង​វៀតណាម​ក៏​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ព្រំដែន​ឲ្យ​បាន​ស្រួល​ដើម្បី​កុំ​ ឲ្យ​ប្រជារាស្ត្រ ​លោក​ចេះ​តែ​មានប្រជាពលរដ្ឋ​លោក​នៅ​តែ​មាន​ស្រែក​យំ​បញ្ហា​នៅ ព្រំដែន​ហ្នឹង​ថា​​បាត់​ទឹក​បាត់​ទឹក​ដី​ ដូច្នេះ​ខ្ញុំ​ថា​ទាល់​​តែ​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ជជែក​គ្នា​ទៅ ព្រោះ​ប្រទេស​ជិត​ខាង​ហ្នឹង​សុទ្ធ​តែ​អ្នក​ចុះ​ហត្ថលេខា​(លើ​កិច្ច​ ព្រមព្រៀង) ហ្នឹង។ ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា រដ្ឋាភិបាលយើង​​អាច​លើក​រឿង​ហ្នឹង​ឡើង​ទៅអង្គការ​សហប្រជាជាតិ ​ដើម្បី​ឲ្យអ្នក​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ហ្នឹង ​ឲ្យ​គោរព​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ទៅ៕

សូមសរសេរ​មក​កាន់​លោក អុិត សូធឿត តាម​រយៈ sothoeuth@vodhotnews.com


កិច្ចសម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ស្ដីអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014, 11:29 AM​
http://vodhotnews.com

កិច្ចសម្ភាសន៍ជាមួយលោកស្រីវេជ្ជ ពុងឈីវកេកស្ដីអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១


What Next?

Recent Articles

2 Responses to "បទសម្ភាសន៍​​៖ ​លោក​ស្រី ពុង ឈីវកេក ថា​កិច្ចព្រមព្រៀង​ ទីក្រុង​ប៉ារីស មិនទាន់​អនុវត្ត​ បាន​ពេញលេញ​"

  1. CountryStudent says:

    If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
    So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
    Youn keep encroaching the border, its puppet does nothing;
    Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
    Youn take concession land for some million hectares in side and near the border, its puppet does nothing;
    Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
    Youn run Khmer millitary, its puppet does nothing;
    Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
    Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
    I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that

    ========================

    If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will

    I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them

  2. បរិមី ព្រ:វិហារ says:

    លោកស្រី កំពុងវង្វេងទេដឹង ប្រសិនជារាស់កិច្ចព្រមព្រៀងបញ្ហាព្រំដែនទាំងឡាយមុនឆ្នាំ 1991 ទុកជាមោឃះនិងមិនយកជាការនោះ មានន័យថា សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ 19841-42, 1807, 1904 ជាដើមគ្មានបានការអីនោះ លោកកំពុងងប់ងល់នឹងសន្ធីសញ្ញា 23 តុលា 1991 ដែលសូម្បីខែ្មរ យកទៅជាន់ចោលនឹងជើង ហើយបន្តប្រយុទ្ធសម្លាប់រាប់ពាន់នាក់ដល់ចុងឆ្នាំ 1998 នោះលោកស្រីមិនចាំបានទេ ។ អ្នកធ្វើនិងអនុវត្តសន្ធិសញ្ញានេះបានយ៉ាងមឹុងម៉ាត់ទៅជាអ្នកខុសទៅវិញ ឯក្រុមអាងអណ្តាតឥតឆ្អឹង មិនបានធ្វើអ្វីសោះទៅជាក្លាយខ្លួនជាវរជននៃកិច្ចព្រមព្រៀងទៅវិញ ! នាំគ្នាំផ្លុំផេះឱយហុយផង!?