ដោយ ដែន អយុធ្យា
2014-10-30
RFA

សកម្មភាពអនាធិបតេយ្យ ទូកភ្លើងរបស់អ្នកនេសាទជនជាតិវៀតណាម ប្រើឧបករណ៍ល្មើសច្បាប់ នៅក្នុងដែនសមុទ្រ ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤។ Photo/Provided
ប្រជានេសាទ និងសង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធការការពារធនធានមច្ឆជាតិ បានអះអាងថា បទល្មើសនេសាទដោយប្រើទូកអូសគូ និងទូកភ្លើងធំៗនៅពេលយប់របស់អ្នកនេសាទវៀតណាម និងថៃ រាប់រយគ្រឿង បានបន្តធ្វើសកម្មភាព ឬចូលចាប់មច្ឆាសមុទ្រយ៉ាងអនាធិបតេយ្យក្នុងដែនសមុទ្រខេត្តព្រះសីហនុ ដោយមិនឃើញមានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធផ្នែកណាមួយ ចេញមុខទប់ស្កាត់ទេ។
ករណីនេះ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រនៃប្រទេសកម្ពុជា ក៏បានឆ្លើយដោះសាថា មិនបានដឹងអំពីបទល្មើសនេសាទសមុទ្របង្កដោយអ្នកនេសាទជនជាតិវៀតណាម និងថៃ ចូលក្នុងដែនសមុទ្រខេត្តព្រះសីហនុ ដែលប្រជានេសាទខេត្តព្រះសីហនុ អះអាងនេះទេ។
ប្រជានេសាទមួយចំនួនរស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចោទសមត្ថកិច្ចក្នុងស្ថាប័នជំនាញមួយចំនួននាខេត្តព្រះសីហនុ ថាជាអ្នកបង្កើតឲ្យមានបទល្មើសនេសាទ ឬជាអ្នកនៅពីក្រោយខ្នងបទល្មើសសមុទ្រដោយប្រើឧបករណ៍ទូកអូសគូ និងទូកភ្លើងធំៗរបស់អ្នកនេសាទជនជាតិវៀតណាម និងថៃ រាប់រយគ្រឿង ចូលធ្វើសកម្មភាពជារៀងរាល់យប់ក្នុងដែនសមុទ្រខេត្តព្រះសីហនុ។
អ្នកនេសាទសមុទ្រ ស្នើមិនបញ្ចេញឈ្មោះ បានអះអាងថា បទល្មើសនេសាទប្រើឧបករណ៍ដែលច្បាប់កម្ពុជា ហាមឃាត់នេះ បានធ្វើសកម្មភាពនៅម្តុំកោះតាង ឬកោះឫស្សី ជាដើម ហើយពេលថ្ងៃ ទូកនេសាទល្មើសមានទូកអូសគូ និងទូកភ្លើងធំៗទាំងនោះ បានចូលចតនៅជុំវិញកោះតាង គឺនៅមិនឆ្ងាយប៉ុន្មានពីកោះរ៉ុងនោះទេ។
ក្រុមអ្នកនេសាទ បានចោទសមត្ថកិច្ចជំនាញខ្លះនាខេត្តព្រះសីហនុ ថាជាអ្នកបើកដៃឲ្យឈ្មួញចូលនេសាទប្រើឧបករណ៍ខុសច្បាប់ ជាថ្នូរទទួលបានលាភសក្ការៈ ឬសំណូកលុយកាក់ពីឈ្មួញ ទើបបទល្មើសនេសាទអាចធ្វើសកម្មភាពគ្មានការបង្ក្រាប។ ប្រជានេសាទបន្តថា បទល្មើសនេសាទដោយប្រើទូកអូសគូ ពិសេសទូកភ្លើងរបស់វៀតណាម និងថៃ ចូលដែនសមុទ្រខេត្តព្រះសីហនុ ស្ទើរក្លាយជាទីក្រុងបណ្ដែតទឹកដ៏ប្រណិតមួយក្នុងពេលរាត្រី ហើយថា បទល្មើសនេះ សមត្ថកិច្ចជំនាញមិនអាចឆ្លើយដោះសាថាមិនបានដឹងរឿងនេះទេ ព្រោះបទល្មើសនេះ បានធ្វើសកម្មភាពមិនឆ្ងាយពីកោះរ៉ុង និងកោះឫស្សីនោះឡើយ៖ «តាមការពិនិត្យផ្ទាល់យើងឃើញថា បទល្មើសនេះហាក់មិនមានសមត្ថកិច្ចណាទប់ស្កាត់សោះ ហើយបណ្តោយឲ្យចូលនេសាទអនាធិបតេយ្យ។ ចំពោះទូកអូសគូ ក៏ដូចជាទូកភ្លើងរបស់វៀតណាម នៅក្នុងទឹកដីសមុទ្រខ្មែរយើងហ្នឹង។ ចេញពីកោះឫស្សីយើងទៅប្រហែលជាជាង ១០ម៉ៃយ៍ដល់ហើយ។ រាជរដ្ឋាភិបាលជួយបង្ក្រាបបទល្មើសនេះទើបបាន»។
ទាក់ទិនបញ្ហានេះ លោកនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រនៃប្រទេសកម្ពុជា បានឆ្លើយបដិសេធថា មិនបានដឹងរឿងបទល្មើសនេសាទសមុទ្រដោយប្រើទូកអូសគូ និងទូកភ្លើងធំៗរបស់អ្នកនេសាទវៀតណាម និងថៃ ចូលនេសាទក្នុងដែនសមុទ្រខេត្តព្រះសីហនុ នេះទេ។ ជាងនេះ លោកឆ្លើយដោះសាយករួចខ្លួនថា សកម្មភាពទូកល្មើសទាំងនោះ ទំនងជាគេធ្វើសកម្មភាពនៅជាប់ព្រំដែនសមុទ្រជាមួយកម្ពុជា និងមិនបានចូលមកក្នុងដែនសមុទ្រកម្ពុជា ទេ។ បន្ថែមលើនេះ លោកថា បទល្មើសនេះជារឿងតូចតាច៖ «ខ្ញុំអត់មានទេ គឺការងារហ្នឹងខ្ញុំមិនដឹងដែរ។ រវាងព្រំដែនវៀតណាម ទៅព្រំប្រទល់ហ្នឹង គឺអាចមាន ខ្ញុំមិនអាចនិយាយបានទេ។ គេហៅថាតំបន់ប្រទង់ប្រទាញគ្នាហ្នឹង គឺគេអាចមករកស៊ីបាន ហើយយើងក៏អាចអនុញ្ញាតខ្លះ គឺមិនធំដុំទេៗរវាងប្រជាជនប្រទេសទាំងពីរ។ គេក៏មករកប្រទេសយើង យើងក៏ទៅរកប្រទេសគេវិញដែរ គឺតំបន់ត្រួតស៊ីគ្នា ឬតំបន់ប្រវត្តិសាស្ត្រកម្ពុជាវៀតណាម យើងទេ គឺភាគច្រើននៅម្តុំហ្នឹង»។
យ៉ាងនេះក្តី ប្រជានេសាទសមុទ្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានច្រានចោលការអះអាងរបស់លោកឧត្ដមនាវី ទៀ វិញ ថានិយាយឲ្យតែរួចពីមាត់ និងគេចមិនទទួលខុសត្រូវចំពោះបទល្មើសនេសាទ ដោយប្រើទូកអូសគូ និងទូកភ្លើងរបស់ជនជាតិវៀតណាម និងថៃ ចូលធ្វើសកម្មភាពក្នុងដែនសមុទ្រខេត្តព្រះសីហនុ។ ប្រជានេសាទថ្លែងថា ព្រំដែនទឹករវាងកម្ពុជា វៀតណាម និងថៃ មិនមែននៅក្បែរកោះរ៉ុង និងកោះឫស្សីទេ។ ដូច្នេះ សមត្ថកិច្ចជំនាញគួរហ៊ានចេញមុខទទួលខុសត្រូវចំពោះបទល្មើសនេសាទ ក្នុងដែនសមុទ្រខេត្តព្រះសីហនុ និងឈានដល់មានវិធានការបង្ក្រាប ជាជាងប្រកែកដោះសាឲ្យរួចពីមាត់៖ «នៅខាងកោះតាង ពីរទៅបីម៉ៃយ៍ហ្នឹងមានឃើញទូកល្មើសហ្នឹងហើយ។ កោះតាងកោះពីរហ្នឹង ទូកភ្លើងច្រើនណាស់រាប់មិនអស់ទេ គឺនៅពេលយប់វាចេញមកភ្លឺពេញសមុទ្រ ទូកខាងវៀតណាម គឺទូកភ្លើងហ្នឹងច្រើនណាស់រាប់មិនអស់ទេ។ ទូកអូសគូ និងទូកភ្លើងពី ២០០ ទៅ ៣០០គ្រឿង បានធ្វើសកម្មភាព។ មកដល់កោះឫស្សីហ្នឹងឃើញហើយ គឺភ្លើងពេញណាពេញណី»។
បញ្ហានេះដែរ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) ប្រចាំខេត្តព្រះសីហនុ បានអះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី២៨ ខែតុលា ថា ទូកអូសគូ និងទូកភ្លើងធំៗរបស់អ្នកនេសាទជនជាតិវៀតណាម និងថៃ ពិតជាបានបន្តចូលមកនេសាទអនាធិបតេយ្យក្នុងដែនសមុទ្រខេត្តព្រះសីហនុ នាពេលយប់ ហើយគ្មានសមត្ថកិច្ចទប់ស្កាត់ពិតមែន។ លោកសង្ស័យថា បទល្មើសនេសាទអាចធ្វើសកម្មភាពទៅបាន ទំនងជាអាចមានសមត្ថកិច្ចជំនាញស្ថាប័នណាមួយជាអ្នកនៅពីក្រោយ ឬកាងការពារឲ្យឈ្នួញនេសាទល្មើស ទើបទូកនេសាទប្រើឧបករណ៍ខុសច្បាប់ទាំងនោះ អាចចូលធ្វើសកម្មភាពក្នុងដែនសមុទ្រខេត្តព្រះសីហនុ ដោយគ្មានសមត្ថកិច្ចបង្ក្រាប។
លោក សុខ សុខុម៖ «ពេលថ្ងៃទូកល្មើសហ្នឹងមិនធ្វើសកម្មភាពអីទេ គឺនៅចតអែបនៅកៀនៗកោះតាងហ្នឹងតែម្តង។ ហើយចំណែកពេលយប់ បានវាចេញធ្វើសកម្មភាព ដោយបើកភ្លើងហ្វារគ្រប់ទូកនីមួយៗនៅលើផ្ទៃសមុទ្រហ្នឹងទៅ។ ចឹងធ្វើឲ្យត្រីហ្នឹងវាមករោមព័ទ្ធជុំវិញភ្លើងហ្នឹង។ ពេលហ្នឹងត្រីធំៗក៏មក ត្រីតូចៗក៏មករោមភ្លើងហ្នឹង ទើបគេព័ទ្ធសំណាញ់យកត្រីទាំងនោះ គឺបានផលរាប់តោនៗ។ បទល្មើសនៅលើផ្ទៃសមុទ្រហ្នឹងមានដូចជា ទូកអូសគូ និងទូកភ្លើង ហើយមានល្បឿនលឿន ប៉ុន្តែយើងមើលទៅសមត្ថកិច្ច ហាក់បីដូចជាមិនមានវិធានការបង្ក្រាបទៅលើករណីនេះទេ។ ពេលថ្ងៃវាចតនៅលើកោះតាង ពេលយប់បានទូកទាំងហ្នឹងចេញធ្វើសកម្មភាពរាយរហូតមកដល់អែបកោះរ៉ុង និងម្តុំភូមិសាស្ត្រក្បែរៗនោះ»។
លោក សុខ សុខុម ធ្លាប់នាំយកឯកសារ និងភស្តុតាងផ្តល់ជូនជំនាញស្ថាប័នជលផលដល់រាជធានីភ្នំពេញ កាលពីដើមខែតុលា ជុំវិញបទល្មើសនេសាទសមុទ្រនាខេត្តព្រះសីហនុ ហើយមិនទាន់មានចម្លើយឆ្លើយតបពីមន្ត្រីជំនាញជលផល។ ជាថ្មីម្តងទៀត លោកបានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបញ្ជូនមន្ត្រីជំនាញឯករាជ្យចុះស៊ើបអង្កេតដោយផ្ទាល់ និងវែកមុខមន្ត្រីទាំងឡាយណាដែលឃុបឃិតបង្កើតឲ្យមានបទល្មើសនេសាទក្នុងដែនសមុទ្រខេត្តព្រះសីហនុ យកទៅផ្ដន្ទាទោស ព្រោះបើមិនដូច្នេះទេ មច្ឆជាតិ ឬធនធានសមុទ្រមានត្រី និងផ្កាថ្មជាដើម នឹងត្រូវវិនាសហិនហោចដោយសារបទល្មើសនេសាទប្រើទូកភ្លើង និងទូកអូសគូធំៗរបស់ជនជាតិវៀតណាម និងថៃ ជាក់ជាមិនខាន។
បញ្ហានេះដែរ លោក ពុំ ស៊ីថា ប្រធានអធិការដ្ឋានបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ មានស្នាក់ការក្នុងខេត្តព្រះសីហនុ បានគេចវេសមិនឆ្លើយសំណួររបស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ជុំវិញបទល្មើសនេសាទសមុទ្រ ដែលអ្នកនេសាទជនជាតិវៀតណាម និងថៃ ចូលធ្វើសកម្មភាពអនាធិបតេយ្យក្នុងដែនខេត្តព្រះសីហនុ ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋខេត្តកណ្ដាលចាប់ទូកនេសាទវៀតណាមខុសច្បាប់ពីរគ្រឿង
- ពលរដ្ឋនៅព្រៃវែងអះអាងថាជនជាតិវៀតណាមប្រើឧបករណ៍នេសាទខុសច្បាប់
- ពលរដ្ឋនិងអាជ្ញាធរនៅព្រៃវែងពិភាក្សារកវិធីការពារធនធានជលផល
- ពលរដ្ឋនៅកំពង់ឆ្នាំងអះអាងថាបទល្មើសនេសាទប្រើរបាំងសាច់អួនប្រវែងវែងកើនឡើង
- ពលរដ្ឋរិះគន់អាជ្ញាធរខេត្តកំពង់ឆ្នាំងថារឹតត្បិតការជួបជុំនិងសម្ដែងមតិ
- ប្រជាសហគមន៍នៅកំពតទាមទារឲ្យមានវេទិកាសាធារណៈស្ដីពីបទល្មើសនេសាទសមុទ្រ
- ពលរដ្ឋនៅកំពង់ចាមបារម្ភពីបទល្មើសនេសាទប្រើស្បៃមុងចាប់យកកូនត្រី
- ជនជាតិវៀតណាមប្រើឧបករណ៍ខុសច្បាប់នេសាទនៅខេត្តតាកែវ
- ពលរដ្ឋនៅកំពតចាប់ទូកនេសាទ៣គ្រឿងនិងមនុស្ស៩នាក់ប្រើឧបករណ៍ឆក់នៅសមុទ្រ
ពួកអាឆ្កែយួនម្នាក់ៗពាកផ្កាយដល់តែបួនដេកចាំឱ្យកូនចៅវាប្រមូលលុយពីរពួកអាចោរយួននឹងសៀមចូលមកបម្លាញជាតិ,រួចវាធ្វើមិនដឹងមិនឮគិតតែប្រយោជខ្លួន,ពេលនាក់កាសែតសួរម្ដងៗឆ្លើយថាអត់ដងបើលុយចូលក្រប៉ៅដឹងភាមពួកអាក្បត់ជាតិលក់ជាតិ
ពួកអាចុយម្រ៉ាយធ្វើមេទាហានចោម្សៀត យួននិងសៀម
ចូលនេសាទសមុទ្រខ្មែរហើយថាអត់ដឹង ពួកកូនមីឆ្កែក្បត់ជាតិ
អ្ហែងគួរនាំគ្នាលុតជង្គង់ថ្វាយបង្គំប្រជាជនខ្មែរអត់ពាក់សក្តិពាក់ផ្កាយវិញល្អជាង
ព្រោះពួកគាត់ដឹងរឿងចោរនេសាទយួននិងសៀមចូលមកនាសាទក្នុងសមុទ្រខ្មែរ
ច្បាស់ល្អណាស់ ពួកអ្ហែងជាមេទាហាន មេប៉ូលិស គួរដោះផ្កាយមកទ្រទ្រាប់
បាតជើងប្រជាជនខ្មែរសាមញ្ញទៅ ពួកអាមោគ !
the government must protect our border sea and land ‘ what wrong with all theses navy ? people trust the government but all government ignore the people complain,why? this government must responsibility because people vote for them to work for people not like communist got the power by gun and treat people like shit.people must remember next election don’t ever vote to cpp communist again.GOD bless all cambodian people’