លោក សុន ឆ័យ ស្នើរដ្ឋសភាព្យួរនិងដកតួនាទីអគ្គលេខាធិការ និង​អគ្គលេខាធិការរង​នៃ​ស្ថាប័ន​នេ

ដោយ៖​ អុិត សូធឿត​
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អនុប្រធាន​គណៈកម្មកា​រ​ទី​២​នៃ​រដ្ឋសភាលោក សុន ឆ័យ (រូបពីហ្វេសប៊ុកលោក សុន ឆ័យ)

អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា លោក សុន ឆ័យ ស្នើឲ្យ​ប្រធានរដ្ឋសភា លោក​ ហេង សំរិន ព្យួរការងារអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង និងដកតួនាទីអគ្គលេខាធិការរង លោក មិត្ត ការ៉េន រួមទាំងក្រុមគ្រួសារ ដែល​លោក​អះអាង​ថា​កំពុង​កាន់កាប់​ដំណែង​សំខាន់ៗ​ក្នុង​រដ្ឋសភា ។

សំណើ​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​លិខិត​ចុះ​ថ្ងៃទី៣១ ខែ​តុលា ឆ្នាំ​២០១៤​ របស់​​អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា និង​ជាតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ផ្ញើជូន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ។ លិខិត​នេះ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការចាយវាយ​ថវិការ​រដ្ឋសភា​កន្លង​ទៅ​ផង​ដែរ ។

លិខិត​ដដែល​នេះ​លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា លោក​ សុន ឆៃ បាន​ធ្វើ​លិខិត​ផ្លូវ​ការ​ស្នើ​ឲ្យ​លោក ឡេង ប៉េងឡុង មាន​វិធាន​ការស្រាវ​ជ្រាវ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការចាយវាយ​ថវិការ​ដ្ឋ​សសភា​កន្លង​ទៅ និង​ស្នើ​ឲ្យ​ព្យូរ ឬ​ដក​ក្រុម​គ្រួសារលោក មិត្ត​ ការ៉េន ព្រម​ទាំង​ស្នើ​សុំបញ្ជី​ឈ្មោះ​មន្ត្រី​បុគ្គលិក​នៅ​ក្នុង​រដ្ឋ​សភាដើម្បី​ធ្វើ​ការត្រួត​ពិនិត្យពី​ការចោទ​ថា​មានមន្ត្រី​បុគ្គលិក​មិន​ពិត​ប្រាកដ​ជា​ច្រើន​នាក់ ។ លិខិត​បន្ត​ថា តែ​រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​ការឆ្លើយ​តប​នៅឡើយ ។

VOD មិនទាន់​អាច​សុំ​ការអធិប្បាយ​ភ្លាមៗ​ពី​លោក ឡេង ប៉េងឡុង​ និង​លោក មិត្ត ការ៉េន ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ ។

លិខិត​របស់​លោក សុន ឆ័យ ផ្ញើជូនលោក ឡេង ប៉េងឡុង កាល​ពី​ថ្ងៃ​ទី ២១ ខែតុលា​ ​លើកឡើង​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ការចំណាយ​មិន​ត្រឹមត្រូវ​របស់​រដ្ឋសភា​លើ​បុគ្គលិក និង​ការតែងតាំង​ក្រុមគ្រួសារ​មន្ត្រី​ម្នាក់​ឲ្យ​ក្តោ​បក្តាប់​ការគ្រប់គ្រង និង​លួច​បំបាត់​ថវិកា​រដ្ឋ​សភា ដែល​បណ្តាលឲ្យ​ខូច​ឈ្មោះដ​ល់​ស្ថាប័ន​នីតិបញ្ញត្តិ​។​ ​លិខិត​បន្តថា លោក មិត្ត កា​រ៉េ​ន ដែល​សព្វថ្ងៃ​ជា​អគ្គលេខាធិការរង​នៃ​រដ្ឋសភា ដែល​ធ្លាប់​មាន​តួនាទី​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ បាន​យក​ឥទ្ធិពល​ខ្លួន​តែងតាំង​ក្រុម​គ្រួសារ​ខ្លួន​ជាច្រើន​នាក់​ឲ្យ​បម្រើ​ ការងារ​ក្នុង​សភា​ ៕

សូម​សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles

10 Responses to "លោក សុន ឆ័យ ស្នើរដ្ឋសភាព្យួរនិងដកតួនាទីអគ្គលេខាធិការ និង​អគ្គលេខាធិការរង​នៃ​ស្ថាប័ន​នេ"

  1. Amouk says:

    As voters. We support your action. Corruption, nepitidm and cronism must be stamped out. We suggest you to clean your house before you clean the house of others!

  2. កើតរស់ស្លាប់ជាខ្មែរ says:

    សូមគាំទ្រសកម្មភាពកំណែទម្រង់របស់ឯកឧត្តម សុនឆ័យ សូមសម្តេចប្រធានរដ្ឋសភា សម្តេចនាយករដ្នមន្ត្រី ឯកឧត្តមអនុប្រធានសភាពទាំងពីរជួយចាត់វិធានការរឿងនេះ ។

  3. ខ្មែរហាទៀង says:

    ល្អហើយត្រូវចាប់ផ្ដើម ពីកន្លែងធ្វើច្បាប់ ជាមុនសិន បើចង់ឱ្យរាស្រ្ត លោកគោរពច្បាប់។កន្លែងធ្វើច្បាប់ ស្អុយរលួយយ៉ាងនេះ តើរាស្រ្តសង្ឃឹមលើអ្វី?

  4. មន្រ្តីបក្សប្រជាជនកើតមេរោគ Ebola ពុករលួយ says:

    ជយោ ឯកឧត្តម សុន ឆ័យ បំបែកសំបុកបនឧទ្ទាមក្នុងរដ្ឋសភា !
    ពួកអាមន្រ្តីបក្សប្រជាជនវាផ្សំគំនិតគ្នាពុករលួយ តាំងពីលើដល់ក្រោម សុទ្ធតែចោរលួចជាតិ ។

  5. មន្រ្តីបក្សប្រជាជនកើតមេរោគ Ebola ពុករលួយ says:

    ជយោ ឯកឧត្តម សុន ឆ័យ បំបែកសំបុកបនឧទ្ទាមគណបក្សប្រជាជនក្នុងរដ្ឋសភា !
    ពួកអាមន្រ្តីបក្សប្រជាជនវាផ្សំគំនិតគ្នាពុករលួយ តាំងពីលើដល់ក្រោម សុទ្ធតែចោរលួចជាតិ ។

  6. បរិមី ព្រ:វិហារ says:

    កុំពូកែព្រួស បើធ្វើមិនបាន អន់ជាងអាចន៍គោ!

  7. people says:

    this is the democracy country’ not communist any more.we must dig out from the root of leeks’nest.this corrupted people must face the court because they betray people and betray the nation.bravo mr chhay we all cambodian people support you 100% and the parliament is the place of the law,it can’t let corrupted people work in the place like this.cambodia got help alot from other country but still poor because too many leeks suck our blood .theses people must strip off position and investigate from the way back .if mr P-M and cpp party serve the country must take these corrupted people to justice otherwise next election no cpp party ,it will wipe out because people never vote for the corrupted people and the people who have shit brain.GOD bless all cambodian people’

  8. សែន សម្បូរ says:

    ស៊ុន ឆៃ ះអ្នកស្អាតស្អំអើយសូមមេត្តាអញ្ជើញទៅចំការម្រេចខ្ញុំនូវខេត្តកំពុងចាមផងខ្ញុំមានប្រហែលជាកន្លះលានហិតាតែបុ៉ណ្ណោះ!

  9. Amouk says:

    Most cpp ruled government officisls bought a flat in Singapore while there house in pp is as big as the Royal Palace! Acu must look to yhis case since they got nothing from 2979.but sfter 23 Oct 1991 they become rich without cause! Do you accept my opinion?

  10. Amouk says:

    As voters, we encourage you to clean your house! NA must hsve good credit snd image of the kingdom!