ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ពិធីមង្គលការ យ៉ុង ច័ន្ទកណ្ណិកា កាលពីម្សិលមិញ (រូបពីហ្វេសប៊ុក)
គូស្នេហ៍ទាំងពីរ ចូលរោងកាលពីល្ងាចថ្ងៃទី៣០ តុលា ម្សិលមិញ នៅគេហដ្ឋានខាងស្រីនៅភូមិឫស្សីមួយ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីចាស់ទុំទាំងសងខាងយ៉ាងកុះករ ។ លោក ចាន់ ចំណាន ដែលកំពុងសំពះផ្ទះជាមួយនាងនៅថ្ងៃនេះមានវ័យជាង៣០ឆ្នាំ ដោយទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ កើតឡើងយូរក្រែលមកហើយ ដោយគ្រាន់តែទើបបើកចំហរ កាលពីចុងឆ្នាំ២០១៣ដែលជាកាលបរិច្ឆេទភ្ជាប់ពាក្យផ្លូវការ ។
យ៉ុង ច័ន្ទកណ្ណិកា បញ្ជាក់ប៉ុន្មានម៉ោងមុនរៀបការថា ក្រោយមង្គលការអត់មានហេតុផលណាមួយ ដែលរុញឲ្យនាងឃ្លាតឆ្ងាយពីសិល្បៈនោះទេ ពោលគឺកាន់តែវាតទី ទាន់ឱកាសមហាជននៅគាំទ្រពេញទំហឹង។ កណ្ណិកាប្រាប់ថា ស្វាមីអត់មានបិទផ្លូវនោះទេ ដោយសារសិល្បៈគឺជាប្រភពតែមួយគត់ ដែលជួយឲ្យនាងស្គាល់ប្រភពចំណូល មានមហាជនអាណិតស្រឡាញ់ពាសពេញផ្ទៃប្រទេស រហូតដល់បងប្អូនខ្មែរនៅក្រៅប្រទេស។ ម្យ៉ាងអ្នកនាងបានជជែកពីរឿងនេះតាំងពីមុនភ្ជាប់ពាក្យត្រូវរ៉ូវគ្នាអស់ហើយ ទើបនាំឲ្យមានពិធីមង្គលការជាមួយបុរសក្នុងស្រុករូបនេះ ដោយបើកចំហរ។
អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា និយាយថា លោកចំណានដែលក្លាយជាស្វាមីរបស់នាងរាប់ពីថ្ងៃនេះតទៅ គឺជាបុរសស្គាល់ច្បាស់ពីតម្លៃសិល្បៈ និងមានតែរុញឲ្យនាងវាតទីសិល្បៈ មិនឲ្យដកថយនោះឡើយ នៅក្នុងវិស័យចម្រៀងខ្មែរ ។ អញ្ចឹងហើយ ទើបនាងសម្រេចទទួលចេញច្រៀងនៅក្រៅប្រទេសភ្លាមៗ នៅអំឡុងចុងខែធ្នូ ឆ្នាំ២០១៤ខាងមុខ។ កណ្ណិកានិយាយថា «យ៉ាងយូរមួយខែទៀត (រាប់ពីថ្ងៃរៀបការ) ខ្ញុំនឹងទៅសម្ដែងនៅអូស្រ្តាលីជាងមួយខែ ប៉ុន្តែដោយសារកិច្ចការនោះមិនទាន់ធ្លាក់ឯកសារពីទូត ទើបនៅមិនទាន់ដឹងកាលបរិច្ឆេទ ។ ខ្ញុំបញ្ជាក់ថា បងចំណាន(ស្វាមី) អត់ឲ្យខ្ញុំបន្ថយសិល្បៈទេ គឺកាន់តែមានឱកាស គឺកាន់តែទទួល ដើម្បីរកលុយជួយគ្នា!»។

ពិធីមង្គលការ យ៉ុង ច័ន្ទកណ្ណិកា កាលពីម្សិលមិញ (រូបពីហ្វេសប៊ុក)
បន្ថែមពីលើយុទ្ធសាស្រ្តទទួលការងារសិល្បៈដោយអះអាងថាមិនឲ្យរបូតពីដៃសូម្បីកាកល្អិតតួចមួយ នាងក៏ដាក់ចេញនូវផែនការបើកជំនួញ ដែលជួយឲ្យកេរ្តិ៍ឈ្មោះរបស់នាងកាន់តែមានការចាប់អារម្មណ៍នោះដែរ ។ តារារាងតូចច្រឡឹងរូបនេះនិយាយថា «ក្រោយរៀបការ ក្រៅពីប្រឹងប្រែងរកលុយពីសិល្បៈ ពួកខ្ញុំក៏ជជែកគ្នាពីរឿងបើកជំនួញផងដែរ ដើម្បីឲ្យមានជោគជ័យព្រមគ្នាសម្រាប់អនាគត»។ នាងនៅមិនទាន់ប្រាប់ថា អ្វីជាមុខជំនួញ ដែលនាង និងស្វាមីគ្រោងរំលេចរួមគ្នានោះទេ ខណៈដែលមុននេះ នាងក៏ធ្លាប់បើកហាងកែសម្ផស្ស និងលក់សំលៀកបំពាក់ម្ដងរួចទៅហើយ ប៉ុន្តែបានបិទចោលវិញ ដោយសារការប្រកួតប្រជែងលើផ្លូវជំនួញ មានភាពតឹងតែងធ្វើឲ្យនាងពិបាកចំណេញ។ នាងថា មុខជំនួញថ្មីរបស់នាងគឺទាល់តែនាងវិលពីអូស្រ្តាលីវិញ ទើបអាចកំណត់បានរូបរាង ប៉ុន្តែមិនយូរពេកនោះទេ។
អត្ថបទកំសាន្តផ្សេងទៀត
យ៉ុង ចាន់កណ្ណិកា បញ្ជាក់ថា ផែនការបើកជំនួញ នឹងជួយមួយផ្នែកឲ្យនាងមានមុខនៅលើបណ្ដាញសារព័ត៌មាន ដូចគ្នានឹងក្នុងអំឡុងពេលដែលនាង ត្រូវបានបណ្ដាញផ្សព្វផ្សាយចាប់អារម្មណ៍ព្រោងព្រាតព្រោះរឿងរៀបការនេះដែរ ។ នាងថា ចលករនេះ នឹងរុញឲ្យនាងទទួលឱកាសរកប្រាក់កាន់តែរីកធំធាត់នៅលើវិថីសិល្បៈ ដែលមិនខុសពីការវាតទីដណ្ដើមភាពជោគជ័យ ទាំងអាជីពចម្រៀង និងមុខជំនួញដូច្នេះដែរ។
លាយឡំជាមួយនឹងសំណើច យ៉ុង ចាន់កណ្ណិកា លើកឡើងថា ធ្វើជាតារាម្នាក់មិនអាចពឹងតែអាជីពចម្រៀងតែមួយ ហើយរីកចម្រើនកេរ្តិ៍ឈ្មោះយូរអង្វែងនោះទេ គឺទាល់តែជោគជ័យ លើផ្លូវស្នេហា និងមុខជំនួញផងដែរ។ នាងថា ថ្វីដ្បិតតែលោក ចាន់ ចំណាន មិនមែនជាបុរសសំបូរទ្រព្យ ប៉ុន្តែ សមត្ថភាព និងការងាររបស់លោកអាចចិញ្ចឹមនាងបាន ទើបសុខចិត្តទទូលយកមង្គលការនៅថ្ងៃទី៣១ តុលានេះ ។
តាមការប្រកាស មង្គលការរបស់នាងនៅថ្ងៃនេះនឹងមានភ្ញៀវចូលរួមយ៉ាងហោច៧០០នាក់ ដោយភាគច្រើនជាតារាសិល្បៈ និងមន្ត្រីបម្រើការនៅក្នុងក្រសួងមហាផ្ទៃ ដោយសារតែលោក ចាន់ចំណាន ជាស្វាមីរបស់នាង ជាបុគ្គលិកក្របខណ្ឌរដ្ឋនៅក្នុងស្ថាប័នមួយនេះ ៕
សូមសរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
មិនដឹជាអស្ចារ្យស្អីគេទេមីសំគីស កេរ្ដិឈ្មោះស្អីហាស្ដីមិនចេះខ្មាស់ខ្លួន ជិនរឹកណាស់