​ក្រុម​ការងារ​បច្ចេកទេស​បក្ស​ទាំងពីរ​ថា​នឹង​បញ្ចប់​សេចក្តីព្រាងច្បាប់ គជប នៅ​សប្តាហ៍​ក្រោយ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃចន្ទ ទី10 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា​នៅរសៀល​ថ្ងៃ​ចន្ទ​នេះ (រូបភាព៖ ឡាយ សាមាន)

​មន្ត្រី​ក្រុម​ការងារ​បច្ចេកទេស​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា ការពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ គជប នៅ​រសៀល​ថ្ងៃ​នេះ ឯកភាព​គ្នា​បាន​ច្រើន ហើយ​នៅ​ចំណុច​សេសសល់​នឹងត្រូវ​បញ្ចប់​នៅ​ដើម​សប្តាហ៍​ក្រោយ​។​

​ក្រោយ​ពី​កិច្ចប្រជុំ​ពិភាក្សា​បិទទ្វា​រយៈពេល​បី​ម៉ោង នៅ​វិមាន​រដ្ឋ​សភា នា​ថ្ងៃ​ទី​១០ ខែ​វិឆ្ឆិកា​នេះ  ប្រធាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថា ក្រុមការងារ​គណបក្ស​ទាំងពីរ​បាន​រក​ចំណុច​ឯកភាព​គ្នា​ច្រើន​។ លោក​បន្តថា ចំណុច​ឯកភាព​ទាំងនោះ​រួមមាន បទពិសោធន៍ និង​អាយុ​របស់​សមាសភាព គជប ជាដើម​។ ទោះជា​យ៉ាងណា​លោក​បន្តថា ចំណុច​នៅ​សេសសល់​ទាំង​ប៉ុន្មាន នឹង​បន្ត​ទៅ​សប្តាហ៍​ក្រោយ​គឺ​នៅ​ថ្ងៃទី ១៧ ខែ វិច្ឆិកា​។ 

​សម្រាប់​ប្រធាន​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន មានប្រសាសន៍​ស្រដៀង​នឹង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តែ​លោក​ថា​នៅ​មាន​ការខ្វែងគំនិត​បន្តិចបន្តួច​លើ​លក្ខណៈសម្បតិ​របស់អ​គ្គ​លេខាធិកា និង​អគ្គលេខាធិកា​រង​នៃ គជប ។ លោក​បន្តថា ចំណុច​មិន​ឯកភាព​គ្នា​មួយ​ទៀត​គឺ សញ្ជាតិ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​អគ្គលេខាធិកា និង​អគ្គលេខាធិកា​រង​នៃ គជប  អាច​មាន​សញ្ជាតិ​ពី​រ តែ​បក្ស​ប្រជាជន​ទាមទារ​ឲ្យមាន​សញ្ជាតិ​តែមួយ​។ ទោះជា​យ៉ាង​លោក គួ​យ ប៊ុន​រឿន ថា ប្រសិន​បើ​កិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយ​នៅ​តែ​មិន​ទាន់​រក​ចំណុច​ឯកភាព​ទាំងស្រុង ក្រុមការងារ​បក្ស​ទាំងពីរ នឹង​បញ្ចូនទៅ​ថ្នាក់លើ​ជា​អ្នកសម្រេច​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា​ធ្វើកំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះ​ឆ្នោត​ឲ្យ​ឯករាជ្យ ដោយសារ​បក្សប្រឆាំង​ចោទថា ការបោះឆ្នោត​កន្លងមក​មិន​ត្រឹមត្រូវ និង​មាន​ភាព​មិន​យុត្តិធម៌ ហើយ​ធ្វើ​ឲ្យ​ជាប់​គាំង​នយោបាយ​៕

​សរសេរ​មកកាន់​លោក​ឡាយ  សា​មាន តាមរយៈ samean@vodhotnews.com


What Next?

Recent Articles

One Response to "​ក្រុម​ការងារ​បច្ចេកទេស​បក្ស​ទាំងពីរ​ថា​នឹង​បញ្ចប់​សេចក្តីព្រាងច្បាប់ គជប នៅ​សប្តាហ៍​ក្រោយ​​"

  1. Judge says:

    All in all, both parties stick to target, NEC reform, regardless some differences to sort out and aimed to finalise next week. Whether to have dual citizenship or only single citizenship for executive positions,as long as they are relevant and capable doing the work without CONFLICT OF INTEREST. It means without being a corrupt to steer the independent organisation NEC.