Fri, 14 November 2014
តាំង វីដា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ កាកបាទក្រហមកម្ពុជា បានបដិសេធមិនទទួលប្រាក់បរិច្ចាគសប្បុរសធម៌ពីលោកស្រី សម មុន្នីកា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយសារប្រាក់នោះជាប្រាក់សំណងជំងឺចិត្តដែលលោកស្រីទារបានពីអ្នករត់ឡានតាក់ស៊ីបង្កកំហុសគ្រោះថ្នាក់ដោយអចេតនាម្នាក់ ប៉ុន្តែ ករណីនេះលោកស្រី សម មុន្នីកា អះអាងថា រឿងនេះជារឿងអយុត្តិធម៌សម្រាប់លោកស្រីទៅវិញទេ។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃ ទី១៣ ខែវិច្ឆិកា កាកបាទក្រហមកម្ពុជា បានបំភ្លឺដល់សាធារណជនថា កាកបាទក្រហមមិនមានទំនាក់ទំនងនិងមិនពាក់ព័ន្ធនឹងថវិការបស់លោកស្រី សម មុន្នីកា ព្រមទាំងបដិសេធមិនទទួលប្រាក់សប្បុរសធម៌នោះឡើយ។
អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បានបន្ថែមថា៖ «យើងដឹងថា លុយនោះមកពីណា កាកបាទទាល់តែលុយស្អាតសុទ្ធចិត្តទើបយើងយក លុយបែបហ្នឹង កាកបាទមិនយកទេ»។
តាមការបញ្ជាក់ពីភាគីពាក់ព័ន្ធក្នុងហេតុការណ៍គ្រោះថ្នាក់កាលពីព្រឹកថ្ងៃ ទី១៩ ខែតុលា អ្នកបើកបរឈ្មោះ ខឹម មករា បើករថយន្តតាក់ស៊ី សាំយ៉ុង ពណ៌សម្បកឪឡឹក ស្លាកលេខ ភ្នំពេញ 2AA-8934 ដឹកអ្នកដំណើរ ១៥ នាក់ ចេញពីចំណតរថយន្តមុខស្ថានីយរថភ្លើងភ្នំពេញ ឆ្ពោះទៅ ខេត្តរតនគិរី។
ក្រោយហេតុការណ៍អ្នកដំណើរ ១០ នាក់សុខចិត្តនាំគ្នាជិះរថយន្តផ្សេងបន្តដំណើរទៅមុខ ប៉ុន្តែអ្នកដំណើរ ៤នាក់ មានឋានៈជាលោកជំទាវមិនសុខចិត្ត ក៏បានដាក់ពាក្យប្តឹងទៅឲ្យប៉ូលិសឃាត់រថយន្តដើម្បីទាមទារសំណងជំងឺចិត្តម្នាក់ៗទារ ១ ពាន់ដុល្លារអាមេរិក។ ក្រោយពីរងបណ្តឹងនោះមានលិខិតសុំទោស ២ ដែលផ្ញើទៅដើមបណ្តឹងត្រូវបានចែកចាយនិងបង្ហោះលើបណ្តាញហ្វេសប៊ុកសារភាពពីកង្វះខាត ការត្រួតពិនិត្យបច្ចេកទេស។
តាមរយៈការបង្ហោះរឿងនេះ លោក ផែង វណ្ណៈ និងសប្បុរសជនជាបន្តបន្ទាប់មានទាំងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងសាច់ញាតិនាយករដ្ឋមន្ត្រី ប្រិយមិត្តក្នុងហ្វេសប៊ុក បានឧបត្ថម្ភប្រាក់រហូតបានគ្រប់ ៤ ពាន់ដុល្លារ និងបានប្រគល់ដល់ផ្ទះដល់ដៃដើមបណ្តឹង លោកស្រី សម មុន្នីកា និងលោកស្រីដើមបណ្តឹង ៣ នាក់ទៀត។
លោក ផែង វណ្ណៈ បញ្ជាក់ថា៖ «គាត់បានមករកខ្ញុំ ហើយខ្ញុំកៀរគររៃអង្គាសនេះគឺដោយសារតែខ្ញុំអាណិតគាត់ជាជនក្រីក្រ មិនមានប្រាក់សងគេ»។
កាលពីម្សិលមិញនេះ លោកស្រី គឹម សុវណ្ណា អនុប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ ស្រ្តីម្នាក់ក្នុងចំណោមដើមបណ្តឹង ៤នាក់ បានបង្ហាញលិខិតបំភ្លឺមួយអះអាងថា លោកស្រីមិនជាប់ពាក់ព័ន្ធនឹងការទារសំណងជំងឺចិត្តនេះឡើយ។ លោកស្រីបន្តថា៖ «នៅថ្ងៃកើតហេតុនោះខ្ញុំបាននិយាយថា ខ្ញុំមិនទាមទារសំណងទេ ហើយមកទល់ពេលនេះ ខ្ញុំក៏មិនបានទទួលប្រាក់នោះដែរ»។
ឆ្លើយតបនឹងរឿងទាំងនេះរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី សម មុន្នីកា បានចាត់ទុកថា រឿងដែលកើតឡើងទាំងអស់ គឺលោកស្រីជាអ្នករងគ្រោះនិងបានកំពុងតែបាត់បង់កិត្តិយស។ លោកស្រីរៀបរាប់ថា៖ «នៅថ្ងៃនោះអ្នកបើកបរឈ្មោះ ខឹម មករា មានអាយុ ២២ឆ្នាំ មិនមានប័ណ្ណបើកបរទេ បើកក្នុងល្បឿន ១២០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ដៃម្ខាងនិយាយទូរស័ព្ទជាមួយសង្សារ ទោះបីណែនាំឲ្យបើកយឺតក៏មិនស្តាប់ ក្រោយមកឆ្កែរត់កាត់ ក៏វេរទប់មិនជាប់ធ្លាក់ចូលទួលផ្លូវម្ខាង ខ្ញុំស្មានតែខ្ញុំមិនអាចរស់ផងទេ»។
លោកស្រីបន្តថា៖ «ក្រោយកើតហេតុ ប៉ូលិសបានឃាត់ឡានទុក។ ៣ ទៅ ៤ ថ្ងៃក្រោយខ្ញុំទៅពិនិត្យពេទ្យឃើញស្រាំឆ្អឹងជើង ទើបទាក់ទងទៅប៉ូលិស ម្យ៉ាងមិនឃើញមានធ្វើកំណត់ហេតុសោះ។ ខ្ញុំដឹងច្បាស់ម្ចាស់ឡាន គឺជាថៅកែដ៏មានម្នាក់ឈ្មោះ គឹម ពិសិដ្ឋ។ គេមិនបានសួរនាំខ្ញុំទេ ទើបខ្ញុំសម្រេចចិត្តដាក់បណ្តឹងទារសំណងពីថៅកែឡាននោះ។ ប៉ុន្តែក្រោយមកឈ្មោះ ផែង វណ្ណៈ បែរជាកាឡៃព័ត៌មានផ្សព្វផ្សាយ ធ្វើឲ្យខ្ញុំខូចកិត្តិយសអស់រលីងតែម្តង»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការបំភ្លឺពីឈ្មោះ គឹម ពិសិដ្ឋ និងអ្នកបើកឡាន ខឹម មករា បានទេ ដោយទូរស័ព្ទត្រូវបានបិទ។ ប៉ុន្តែ លោក ផែង វណ្ណៈ អះអាងថា អ្នកបើកឡានត្រេកអរជាខ្លាំង បន្ទាប់ពីមានការជួយជ្រោមជ្រែងពីអ្នកលេងហ្វេសប៊ុកនិងសប្បុរសជននានា។
ជុំវិញថវិកាបរិច្ចាគដែលកាកបាទក្រហមបដិសេធនោះ លោកស្រី សម មុន្នីកា ប្រាប់ថា គាត់មិនសោកស្តាយទេហើយលុយទាំងនោះ លោកស្រី ក៏បានបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃម្សិលមិញនេះ ដោយមានលិខិតថ្លែងអំណរគុណត្រឹមត្រូវ។ លោកស្រី សម មុន្នីកា បន្ថែមថា៖ «ចំពោះការបដិសេធមិនពាក់ព័ន្ធរបស់លោកស្រី គឹម សុវណ្ណា វិញគឺខ្ញុំមិនខ្វល់នោះទេ សំខាន់ពេលនេះកិត្តិយសខ្ញុំ បានខូចអស់ហើយ។ ទាំងនេះជាការពិត ដែលខ្ញុំចង់បកស្រាយ»។ លោកស្រី សម មុន្នីកា ត្រូវគេស្គាល់ថា ជាភរិយារបស់លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ដោយឡែកភាគីដើមបណ្តឹង ២ នាក់ទៀតនៅមិនទាន់កំណត់អត្តសញ្ញាណបានទេកាលពីម្សិលមិញ៕

good job, Cambodian Red Crox
មិនគួរអោយជឿសោះមនុស្សដែលមានសំណាងមានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គមដូចលោកជំទាវម្នាក់នេះ បែជាគ្មានសតិសម្បជញ្ជៈ អាណិតអាសូដល់រាស្រ្តក្រីក្រ ប្រកបរបររកស៊ីដោយសុចរិត ចង់បានប្រាក់់ដែលជាញើសជាឈាមរបស់គ្នា។ទោះជាយកលុយដែលជាសំណងទៅបរិច្ចាគក៏វាមិនសមដែរ ព្រោះឈ្មោះលោកជំទាវត្រូវបានកត់ទុកក្នុងបេះដូងរាស្រ្តខ្មែររួចហើយជំទាវថោក។
មីកញ្ចាស់យក្ខិណីកាកគូថក្រហមធ្ងន់ត្ពោកហ្នឹងវាគ្មានចិត្តមនុស្សធម៏ជួយបរ្ជាជនក្រីក្រស្អីទេ
អាខ្វាក់ប្ដីវាចេះតែតែងតាំងវាយកមុខយកមាត់ដើម្បីឱ្យគ្រួសានិយមវាឡើងធ្វធំប៉ុណ្ណោះ ។
មីកញ្ចាស់យក្ខិណីកាកគូថក្រហមធ្ងន់ត្ពោកហ្នឹងវាគ្មានចិត្តមនុស្សធម៏ជួយប្រជនក្រីក្រស្អីទេ
មីកញ្ចាស់ស្អីគីហ្នឹងមហាសែនចិត្តអាក្រក់ក្រៃលែង !!!
អាខ្វាក់ប្ដីវាចេះតែតែងតាំងវាយកមុខយកមាត់ដើម្បីឱ្យគ្រួសានិយមវាឡើងធ្វធំប៉ុណ្ណោះ ។
ឲ្យតែពួកអំបែងអស់នេះមានឪកាសធ្វើធំស្រុកខ្មែរពិតជាចលាចលមិនខានឡើយ។ ពួកអំបែងអស់នេះ ឲ្យតែបានអំណាចបន្តិចបន្ទួចវាប្រើអត់ដឹងខ្យល់អីនោះទេ។ រីឯពួកទូកដូចលោកតាវណ្ណម៉ូលីវណ្ណជា ស្ថាបត្យករដ៍ល្បីបែរជាគ្មានឪកាសធ្វើធំនោះទេព្រោះគាត់ជាអ្នករៀនចេះដឹងគេមិនប្រើទេនៅក្នុងសង្គម បច្ចុប្បន្ននោះ គឺគេប្រើតែមនុស្សល្ងង់ដូចគោដូចជំទាវភ្លើខាងលើអញ្ចឹង។ មិនខុសនោះទេដែលគេ តែង តែនិយាយថា (សម័យនេះគឺជាសម័ទូកលិចអំបែងអណ្តែត)។
,, .. មនុស្ស ខូច សម័យ ហ៊ុន សែន ធ្វើបាប រួច បានជាមកធ្វើ ចិត្ត ល្អ !
មិនសមធ្វើជាអ្នកដឹកនាំទេ កំហុសឆ្គងពិតជាមាន ប៉ុន្តែគតិលោភលន់និងចង់ព្រមានប្រៀនប្រដៅអ្នកក្រីក្រតាមរូបភាពនេះជាអំពើដ៍ល្ងត់ល្ងង់បំផុត ។ បើពិតជាកំហុសបច្ចេកទេសក្តី កំហុសអ្នកបើកបរក្តី ធ្វើការអប់រំនិងពន្យល់ណែនាំទៅ ពិតហើយលោកជំទាវអាចភ័យរន្ធត់ខ្លាំង តែគ្មានរបួសស្នាមឯណា ហើយការខឹងសប្បាខ្លាំងនិងចងគនុំចង់ធ្វើបាបអ្នកបើកបរគៀបផាកជាលុយនេះ ជាទង្វើឆោតល្ងង់ ខ្វះសតិស្មារតីជាអ្នកដឹកនាំ ។ សម្តេចតេជោ គួរពិចារណាដោះដូរសមាជិកគណរដ្ឋមន្ត្រី សើ្ទរភ្លើងដូចលោកជំនាវនេះចេញ បើមិនដូច្នេះទេ នឹងនាំគេឯងសីុកេរ្ត៍មរតនិងបំផ្លាញការខិតខំគ្មានយប់ថ្ងៃសំរាប់រាស្ត្ររបស់សម្តេចតេជោអស់មិនខាន!???
អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បានបន្ថែមថា៖ «យើងដឹងថា លុយនោះមកពីណា កាកបាទទាល់តែលុយស្អាតសុទ្ធចិត្តទើបយើងយក លុយបែបហ្នឹង កាកបាទមិនយកទេ»។
_____________
ឆ្លើយតបនឹងរឿងទាំងនេះរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី សម មុន្នីកា បានចាត់ទុកថា រឿងដែលកើតឡើងទាំងអស់ គឺលោកស្រីជាអ្នករងគ្រោះនិងបានកំពុងតែបាត់បង់កិត្តិយស។ លោកស្រីរៀបរាប់ថា៖ «នៅថ្ងៃនោះអ្នកបើកបរឈ្មោះ ខឹម មករា មានអាយុ ២២ឆ្នាំ មិនមានប័ណ្ណបើកបរទេ បើកក្នុងល្បឿន ១២០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ដៃម្ខាងនិយាយទូរស័ព្ទជាមួយសង្សារ ទោះបីណែនាំឲ្យបើកយឺតក៏មិនស្តាប់ ក្រោយមកឆ្កែរត់កាត់ ក៏វេរទប់មិនជាប់ធ្លាក់ចូលទួលផ្លូវម្ខាង ខ្ញុំស្មានតែខ្ញុំមិនអាចរស់ផងទេ»។
_____________________
អនុញ្ញតឲ្យខ្ញុំនិយាយបន្តិចទៅចុះ!
លោកស្រីអគ្គលេខាធិការកាកបាតក្រហមនិយាយខាងលើក៏ខុស ឯចំណែកលោកស្រី សម មុន្និកា គឺខុសទាំងអស់។ លោកស្រី អាចខុសផ្នែកផ្លូវច្បាប់ ក៏យើងមិនហ៊ានថា ព្រោះយើងពុំមែនជាអ្នកច្បាប់។ តែបើនិយាយពីសីលធម៌ជាមនុស្សម្នាក់ ជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់រាជរដ្ឋាភិបាល ជាសមាជិករាជរដ្ឋាភិបាល គឺលើកស្រីខុសនឹងសីលធម៌នេះ។ តែបើនិយាយពីសីលធម៌ជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា គឺលោកស្រីសម មុន្នីកា ខុសធ្ងន់ជាទីបំផុត។ ខុសធ្ងន់ រហូតដល់ទៅថា ចាប់ពីថ្ងៃនេះតទៅ លោកស្រីពុំមានមុខមាត់ទៅនិយាយឃោសនា ឬរស់នៅធ្វការជាមួយប្រជាពលរដ្ឋ ទៀតឡើយ។ ឈ្មោះលោកស្រីនេះ ត្រូវបានល្បីសុះសាយពេញកម្ពុជា ប្រហែលជារហូតដល់បរទេសផងក៏មិនដឹង។
តាមសំដីខាងលើ លោកស្រីនិយាយថា អ្នកបើកបរពុំមាន ពែ័រមី និងម្យ៉ាងទៀត គាត់ជាអ្នកមានទ្រព្យ!!! អញ្ចឹងសួរថា គ្រប់គ្នាៗ ពេលមុនឹងឡើងជិះរថយប្តឈ្នួល គឺគេត្រូវ សួរអ្នកបើកបររកពែ័រមី សិន ឬយ៉ាងម៉េច? បើនិយាយអញ្ចឹង លោកស្រី កាន់តែខុស ។ ព្រោះ លោកស្រី បានទៅជិះរថយន្តឥតច្បា់ប់។ លោកស្រីនិយាយថា គឺជាអយុត្តិធម៌ណាស់សម្រាប់លោកស្រី។ អយុត្តិធម៌កន្លែងណា? ខ្លួនលោកស្រី គួរតែទទួលសារភាពជាមួយមហាជន និងរាជរដ្ឋាភិបាល ថា លោកស្រីខុស។ ខុសនោះគឺខុសពេកហើយ។ សួរថា ហេតុអ្វីបានជា លោកខៀវ កាញារិទ្ធិ ជួយលុយដល់តាក់ស៊ី? ហើយជាមួយនោះ ក៏កូនលោក ហ៊ុនសែនទៀតផង? បន្ទាប់មក ក៏កាកបាទក្រហម មិនទទួលយកលុយសម្អុយរបស់លោកស្រីទៀត? ត្រូវសួរខ្លួនឯង!!!
អំណោយរបស់លោកកាញារិទ្ធ និងលោកស្រី ហ៊ុន ម៉ាណា គឺជាការវាយមួយកំផ្លៀងមកលើលោកស្រី រួចទៅហើយ។ ចុះនៅមានឥស្សរជនណាខ្លះ ជាមន្ត្រី ឬជាអ្នកនិយម អ្នកការពារលោកហ៊ុន សែន ខ្លះ ដែលបានបរិច្ចាគនេះ។ ព្រោះអ្វី ?? ព្រោះគេគិតថា លោកស្រី ធ្វើនេះ វាហួសហេតុពេកហើយ។ គឺហួស ដូចអ្វីដែលយើងបានកំណត់ពីលើ មក គឺរឿងសីលធម៌មន្ត្រីគណបក្សប្រជាជនកម្ពុជា។
លោកស្រី គួរតែសុំលាលែងពីតំណែងទៅ!! ខ្មាស់គេ!
ចំណែកលោកស្រី ពុំ ចន្ទីនីវិញ និយាយថា លុយដែលបរិច្ចាគដល់កាកបាទក្រហម ទាល់តែលោកស្រី បានដឹងពីប្រភព!! សូមលោកស្រីពិចារណាបន្តិច ត្រង់កន្លែងនេះ!!
មតិសាធារណជន មិនថាតែបក្សប្រឆាំង ឬក្រុមមាននិន្នាការប្រឆាំងទេ , គេមិនហ៊ានឃាត់ទេ ។ តែគេចេះតែស្រមៃ ឬក៏ដឹងច្បាស់ណាស់ថា ក្នុងចំណោមសប្បុរសជន ដែលបានបរិច្ចាគលុយជូនកាកបាទក្រហមកម្ពុជា ជារៀងរាល់ឆ្នាំ នេះ ក៏មានអ្នកខ្លះ គេចំណាយលុយជាលទ្ធផលនៃញើស ឈាម និងបញ្ញារបស់គេ, តែក៏មានលុយខ្លះទៀត ជាលុយខ្មៅ ដែរ។ ជាពិសេស យើងត្រូវសម្លឹងមើល អ្នកដែលពុំមានរបរពិតប្រាកដ តែបានដាក់លុយច្រើន។ អ្នកនោះហើយ បានចាយលុយខ្មៅ ដើម្បីទិញមុខមាត់ពីកាកបាតក្រហម។
ម្តងទៀត យើងគិតថា បើរាជរដ្ឋាភិបាលមិនបានសម្រេច ដកហូតតំណែងទេ ក៏គួរលោកស្រី រៀនតាមគម្រូវិរភាពជនជាតិជប៉ុន ឬកូរ៉េ ទៅ គឺ ត្រូវដាក់ពាក្យលាឈប់ពីតំណែង ទៅ!
ខ្មាស់គេណាស់ខ្ញុំ ! ខ្មាស់ជួស!!!
គួរអោយខ្មាស់ដែលព្រះមហាក្សត្រផ្ដល់ងារជាជំទាវដល់មនុស្សប្រភេទនេះ ។ ច្បាច់ករាស្រ្ដសង្រ្គោះរាស្រ្ដតើសមដែរឬទេ? រូបមន្តនេះត្រូវបានគណបក្សប្រជាជនប្រើ ទៅលើប្រជាជនខ្មែរសព្វថ្ងៃ ។ សម្លាប់ហើយសង្រ្គោះវិញ ។
គ្រាន់បើណាស់។ចុះត្រង់កាកបាទក្រហមកាត់ប្រាក់ខែ មន្រ្តីរាជការជាស្វ័យប្រវ័ត្តិជារៀងរាល់ខែនោះតើជាលុយស្អាតឬ?
Ki Ry និយាយនេះមិនពិតទេ បើគណបក្សប្រជាជនសម្លាប់ហើយសង្គ្រោះវិញមែន ប្រហែលគ្មានជនរួមឈាមខែ្មរកើនពី ប្រមាណ 3-4 លាននាក់ក្នុងឆ្នាំ 1979 មកប្រមាណ 15 លានក្នុងឆ្នាំ 2014 នេះទេ ហើយប្រហែលរួមទាំង Ki RY ប្រហែលសម្លាប់ផុតពូជទៅហើយ មិនទុកឱយកកើតកូនមកប្រឆាំងនាំឈឺក្បាលអីទេ។ ពាក្យចាស់ពោលថា ដូងមួយធ្លាយមានតក់ មាននាល ដូចក្នុងសមាជិកបក្សដូចគ្នាមានល្អ មានអាក្រក់ តួរយ៉ាងដូចលោកប៉ែន សុវណ្ណ សមាជិកសភា CNRP គឺ បក្សប្រជាជនបញ្ចេញចោលតើ!
គណបក្សប្រជាជនសម្លាប់ប្រជាជនរាល់ថ្ងៃពិតណាស់
ដោយប្រើល្បិចអូសប្លន់ដីធ្លីពីប្រជាជនខ្មែរយកទៅឱ្យចិនយួន
និងពួកឧកញ្ញ៉ាហុតឈាម ហើយប្រើតុលាការចោទប្រកាន់
បង្ខូចហើយចាប់ប្រជាជនដាក់គុកយ៉ាងឃោរឃៅក្រៃលេង
គណបក្សប្រជាជនសម្លាប់ប្រជាជនតាមវិធីធ្វើកម្មឱ្យប្រជាជន
រងទុក្ខវេទនាផ្លូវចិត្តកើតក្រីក្ររហេមរហាមបាត់បង់ដីធ្លីផ្ទះសំបែង
និងជាប់គុកច្រវាក់ព្រមទាំងការវាយដំ បាញ់ប្រហាខ្លះៗ
សឹងតែជារៀងរាល់ថ្ងៃទៅហើយ ។
តិចពេកទេដឹង?