វប្បធម៌​និទ្ទណ្ឌ​ភាព​នៅ​តែ​បន្ត​ញាំ​ញី​សង្គម​កម្ពុជា

ប៉ូលិស​បាញ់​ទៅ​លើ​កម្មករ​តវ៉ា​នៅ​មុខ វត្ត​ស្ទឹង​មាន​ជ័យ កាល​ពី​ថ្ងៃ ទី១២ វិច្ឆិកា ឆ្នាំ​មុន។

ប៉ូលិស​បាញ់​ទៅ​លើ​កម្មករ​តវ៉ា​នៅ​មុខ វត្ត​ស្ទឹង​មាន​ជ័យ កាល​ពី​ថ្ងៃ ទី១២ វិច្ឆិកា ឆ្នាំ​មុន។ ភ្នំពេញ ប៉ុស្តិ៍


, and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ កាល​ពី​ថ្ងៃ​ពុធ​គឺជា​ខួប​គម្រប់​មួយ​ឆ្នាំ​ចាប់​តាំង​ពី​ប្រពន្ធ​លោក ង៉ែត វង្ស អ្នក​លក់​ចំណី​អាហារ​បាន​ស្លាប់ ប៉ុន្តែ ខណៈ​ដែល​ទុក្ខ​សោក​របស់​បុរស​ពោះ​ម៉ាយ​រូប​នេះ​ពុំ​បាត់​ទៅ​ណា​នោះ ការ​គាំពារ​បាន​ថយ​ចុះ។

ខណៈ​ដែល​លោក​កំពុង​លក់​ម្ហូប​អាហារ​នៅ​ហាង​គ្រួសារ​មួយ ដែល​ប្រពន្ធ​របស់​លោក​ត្រូវ​គេ​បាញ់​សម្លាប់​កាល​ពី​មួយ​ឆ្នាំ​មុន លោក វង្ស បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «បន្ទាប់​ពី​កើត​ហេតុ​ការណ៍​នោះ អាជ្ញាធរ​មក​មើល​យើង​ជា​ប្រចាំ។ ឥឡូវ​នេះ គេ​មិន​ដែល​មក​ទេ»។

អ្នក​ស្រី អេង សុខុម ប្រពន្ធ​លោក វង្ស ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​កាំភ្លើង​របស់​នគរបាល​ក្នុង​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​និង​ក្រុម​កម្មករ​កាត់​ដេរ​ដែល​ធ្វើ​កូដកម្ម និង​យុវជន​គប់​ដុំ​ថ្ម នៅ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

លោក វង្ស បាន​រំឭក​ថា៖ «យើង​នៅ​ជាមួយ​គ្នា​ពេល​កើត​ហេតុ​ការណ៍​នោះ។ នគរបាល​ព្រៃផ្សៃ​ណាស់។ គេ​បាញ់​កាំភ្លើង​ហើយ​វាយ​ដំ​មក​លើ​មនុស្ស»។

អ្នក​ស្រី សុខុម ដែល​មាន​អាយុ ៤៩​ឆ្នាំ ពេល​នោះ ត្រូវ​គ្រាប់​ចំ​ដើម​ទ្រូង។ នៅ​ពេល​អ្នក​ស្រី​ត្រូវ​គ្រាប់​ក្រុម​គ្រួសារ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ។

មួយ​ឆ្នាំ​ក្រោយ​មក លោក វង្ស និង​កូន​ស្រី​បាន​ថ្លែង​ថា ពួក​គេ​គ្មាន​ទទួល​បាន​សំណង​អ្វី​ទេ ក្រៅ​ពី​ថ្លៃ​ធ្វើ​បុណ្យ​សព។ លោក​បន្ថែម​ថា៖ «យើង​ពិបាក​រក​ស៊ី​ណាស់ ឥឡូវ​នេះ ព្រោះ​យើង​មាន​តែ​ពីរ​នាក់។ ឥឡូវ​នេះ យើង​មាន​បញ្ហា​ជាមួយ​នឹង​ធនាគារ ហើយ​យើង​ត្រូវ​បង់​សង​ប្រាក់​កម្ចី»។ ប៉ុន្តែ ក្រៅ​ពី​សំណង​ហិរញ្ញវត្ថុ ប្តី និង​កូន​ស្រី​របស់​អ្នក​ស្រី សុខុម បាន​ថ្លែង​ថា ពួក​គេ​គ្រាន់​តែ​ចង់​បាន​យុតិ្តធម៌។

លោក វង្ស បន្ថែម​ថា៖ «រដ្ឋាភិបាល​គួរ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង»។

នៅ​ពេល​អ្នក​ស្រី សុខុម ស្លាប់ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គ​ការ​សមាគម​ការពារ​សិទិ្ធ​មនុស្ស​កម្ពុជា (CHRAC) បាន​ថ្លែង​ថា៖ «មាន​ភ័ស្តុតាង​វីដេអូ​ច្បាស់​ដែល​បង្ហាញ​ថា លោក​ឧត្តម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​បាន​បញ្ជា​នគរបាល​បង្ក្រាប​កុបកម្ម​ប្រើ​អំពើ​ហិង្សា​លើ​បាតុករ»។

CHRAC បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ត្រឹម​ត្រូវ និង​ពេញ​លេញ​ក្នុង​ករណី​អ្នក​ស្រី សុខុម ស្លាប់ ហើយ​បាន​ថ្លែង​ថា លោក សុវណ្ណ «ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដក​ចេញ​ពី​តំណែង​និង​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់»។ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក លោក សុវណ្ណ នៅ​តែ​កាន់​តំណែង​ស្នងការ​ដដែល។

លោក សុវណ្ណ មិន​អាច​ទាក់​ទង​បាន​ទេ កាល​ពី​ថ្ងៃ​ពុធ។

លោក Neil Loughlin ទីប្រឹក្សា​បច្ចេក​ទេស​នៃ​សមាគម​អាដហុក ដែល​ជា​សមាជិក​មួយ​របស់ CHRAC បាន​ថ្លែង​ថា៖ «កង្វះ​នៃ​ចំណាត់ការ​ផ្លូវ​ច្បាប់​ជា​ថ្មី​ម្តង​ទៀត​បង្ហាញ​ថា និទ្ទណ្ឌ​ភាព​នៅ​មាន កង​សន្តិសុខ​អាច​សម្លាប់​ពលរដ្ឋ ហើយ​បាញ់​កាំភ្លើង​មិន​រើស​មុខ​លើ​បាតុករ​ហើយ​គ្មាន​ទោស»។

លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ និង​មន្រ្តី​ក្រសួង​មហាផ្ទៃ​មួយ​ចំនួន​មិន​អាច​ទាក់​ទង​បាន​ទេ។

នៅ​ពេល​សួរ​អំពី​ការ​ស៊ើប​អង្កេត​ក្នុង​ករណី​អ្នក​ស្រី សុខុម ស្លាប់ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​ថា៖ «យើង​នឹង​រង់​ចាំ​មើល​ថា តើ​មាន​អ្វី​កើត​ឡើង​ជាមួយ​នឹង​តុលាការ»។

ប៉ុន្តែ ក្នុង​វេទិកា​កាល​ពី​ថ្ងៃ​ពុធ​ស្តីពី «ការ​បញ្ចប់​និទ្ទណ្ឌ​ភាព​នៅ​កម្ពុជា» អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​កំណត់​ថា តុលាការ​គឺជា​អ្នក​ជំរុញ​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌ​ភាព។

លោក ព្រាប កុល នាយក​ប្រតិបតិ្ត​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ ថ្លែង​ថា៖ «ស្ថាប័ន​តុលាការ គឺជា​ស្ថាប័ន​ពុក​រលួយ​បំផុត ដែល​មាន​សេចក្តី​សុចរិត​ទន់​ខ្សោយ»។ លោក​បន្ថែម​ថា៖ «និទ្ទណ្ឌ​ភាព​មាន​យ៉ាង​ងាយ​ដោយ​សារ​មន្រ្តី​ពុក​រលួយ ឬ​ជន​ល្មើស​អាច​ចៀស​វាង​ប្រព័ន្ធ​តុលាការ ដោយ​ប្រើ​ប្រាស់​ឥទិ្ធពល​នយោបាយ ប្រាក់ អំណាច និង​ទំនាក់​ទំនង​ប្រឆាំង​នឹង​អ្នក​ទន់​ខ្សោយ»។

លោក នី ចរិយា នៃ​សមាគម​អាដហុក ថ្លែង​ថា និទ្ទណ្ឌភាព​នៅ​តុលាការ​កើត​មាន ១០០ ភាគរយ៕

រាយការណ៍​បន្ថែម​ដោយ ប៉ិច សុធារី


What Next?

Recent Articles

4 Responses to "វប្បធម៌​និទ្ទណ្ឌ​ភាព​នៅ​តែ​បន្ត​ញាំ​ញី​សង្គម​កម្ពុជា"

  1. 007 says:

    This Hun Sen animal

  2. Miror says:

    do not compare Cambodia to Singapore, Singapore is so clean, clean country, clean mindset, transparency with no corruption, and their living standard is so high! your cpp ruled government is so corrupted at every level from the ministry to the bottom level! your court is corrupted, some of your officials are so corrupted, and your anti-corruption could do nothing, but can catch only small fishes, but noone could catch big fishes!

    from 1979, empty hand, but after 23 October 1991, a regigime change from communism to liberal and democratic country, most cpp officials have had million dollars, with big house, modern car, and some bought a flat in Singapore. the old private ownership regim was null and void, a new land law 2001, sparking the land grab and eviction! most people were robbed of their lAND, and evicted from their home and land as they occupied since 1979 and some in 1980s, the word of Anarchy and development is the effective weapon being used by the authorities to evicting them from their home and land, from a btter living standard to a poor position in the urban city! from a smilling face to a crying voice in the city! so shamed!

  3. Anonymous says:

    ុុុុុ . ពួកនេះ គឺជា ប៉ុល ពត ទី 2 !

  4. កូនអ្នកមាន says:

    មួយឆ្នាំកន្លងទៅហើយ អត់មានឃើញលទ្ធផលល្អសោះ សម្រាប់រដ្ឋាភិបាលកម្ពុជា មានតែបង្កររឹតតែខ្លាំងឡើងៗ។