លោក សយ សុភាព ជាប់​ឯតទគ្គកម្ម​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍

លោក សយ សុភាព ពេល​ទៅ​បំពេញ​ការងារ នៅឯ​បរទេស​កាលពី​ពេល​កន្លងមក​។

លោក សយ សុភាព ពេល​ទៅ​បំពេញ​ការងារ នៅឯ​បរទេស​កាលពី​ពេល​កន្លងមក​។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ក្នុង​វ័យ ៤៣ ឆ្នាំ លោក សយ សុភាព នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល បាន​និយាយ​បែប​កំប្លែង​លេង​ពី​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​លោក​ថា លោក​បាន​បំបែក​ឯតទគ្គកម្ម​នៅក្នុង​ជីវិត​អាពាហ៍ពិពាហ៍ បើ​ប្រៀបធៀប​ទៅ​នឹង​មិត្តភក្តិ​មួយ​ចំនួន​ធំ​របស់​លោក​។

លោក​បាន​និយាយ​ផង​សើច​ផង​ថា៖«​រឿង​គូស្រករ ខ្ញុំ​គិត​ថា អាច​ជាប់​ឯតទគ្គកម្ម ខ្ញុំ​រៀបការ​ឆ្នាំ​១៩៩៣ ហើយ​មាន​កូន​ប្រុស​មួយ ដោយសារ​តែ​យើង​ទាំង​ពីរ​នាក់​អស់​និស្ស័យ ខ្ញុំ​ក៏​បាន​ជួប​ប្រសព្វ​ជាមួយ​នឹង​គូដណ្ដឹង​ទី​ពីរ គឺ​កូន​លោកតា ពេជ្រ ទុំក្រវិល ដោយ​បាន​ចូល​ស្ដីដណ្ដឹង​ត្រឹមត្រូវ​និង​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ រយៈពេល​បី​ឆ្នាំ​ក៏​អស់​និស្ស័យ​ជាមួយ​គ្នា ដោយសារ​តែ​គាត់​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​»​។

លោក សយ សុភាព រៀបរាប់​បន្ត​ថា៖«ខ្ញុំ​ក៏​បាន​រៀបការ​ម្ដង​ទៀត នៅ​ឆ្នាំ​២០០៣ ដែល​ពេល​នោះ​សម្ដេច​ក្រុម​ព្រះទ្រង់​យាង​ចូលរួម និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ឯកឧត្តម ខៀវ កាញារីទ្ធ ហើយ​និង​មន្ត្រី​សមាជិក​គណបក្ស​នយោបាយ​ច្រើន​ទៀត ក៏​អញ្ជើញ​ចូលរួម​ផ្ដល់​កិត្តិយស​ផង​ដែរ​។ តែ​ជា​អកុសល ការ​ហើយ​បាន​តែ​ពីរ​ខែ​ភរិយា​ខ្ញុំ​ក៏​បាន​ស្លាប់​ចោល ខ្ញុំ​រស់នៅ​ជា​ពោះម៉ាយ​អស់​រយៈពេល​៤​ឆ្នាំ ទើប​បាន​រៀបការ​ប្រពន្ធ​ម្ដង​ទៀត។

ឥឡូវ បាន​នៅ​ជាមួយ​គ្នា​រហូត​ដល់​ពេល​នេះ ៧​ឆ្នាំ ហើយ តែ​គ្មាន​កូន​ទេ ដោយសារ​បញ្ហា​សុខភាព តែ​មិន​បញ្ហា​ទេ សំខាន់​យើង​បាន​រស់នៅ​ជាមួយ​គ្នា​ដោយ​គ្មាន​អំពើ​ហិង្សា​កើតឡើង មិន​ដែល​ឈ្លោះ​គ្នា ហើយ​កូន​ដែល​នៅ​ជាមួយ​សព្វ​ថ្ងៃ គាត់​មាន​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ម្ដាយ​របស់​គេ​»​។

លោក សយ សុភាព បាន​ចម្អន់​ខ្លួនឯង​ដែល​ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍​ដល់​ទៅ​៤​ភ្លើង​នេះ​ថា៖ «ខ្ញុំ​ពិតជា​ជាប់​ឯតទគ្គកម្ម បើ​គេ​មិន​ស្គាល់​ខ្ញុំ គេ​ពិត​ជា​ថា ខ្ញុំ​ចង្រៃ តែ​នេះ​ជា​វាសនា​របស់​មនុស្ស ខ្ញុំ​មិន​លាក់​ទេ​»​។

លោក សយ សុភាព មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ មាន​បងប្អូន​៤​នាក់ ដែល​ឪពុក​របស់​លោក​មាន​មុខរបរ​ជា​ជាងទង​និង​ម្ដាយ​ជា​អ្នក​លក់​លតឆា​។ ម្តាយ​លោក លក់​លតឆា នៅ​ម្តុំ​បឹងកក់​តាំងពី​ឆ្នាំ​១៩៨៤ រហូត​ដល់​ឆ្នាំ​១៩៩៥ ដោយ​មាន​រូប​លោក​នៅ​ជួយ​លក់​ជា​ប្រចាំ​រាល់​ថ្ងៃ​។ លោក​ថា ក្នុង​មួយ​ជីវិត​នេះ លោក​រៀន​តែ​នៅ​ក្រៅ​សាលា​តែ​រហូត ជាមួយ​នោះ លោក​ក៏​បាន​ព្យាយាម​សិក្សា​ពី​អ្នក​នយោបាយ​និង​អ្នក​កាសែត​ជាច្រើន រហូត​ដល់​លោក​មាន​ភ័ព្វសំណាង​ក្នុង​ឆ្នាំ ២០០៧ បាន​ជិះ​ឧទ្ធម្ភាគចក្រ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​តែ​ពីរ​នាក់ ប្រហែល​ពីរ​ម៉ោង ដើម្បី​ទៅ​ដោះស្រាយ​ទំនាស់​ដីធ្លី។

លោក សយ សុភាព បាន​ព្រលយ​ថា៖«​នេះ​ជា​ភាពអស្ចារ្យ​សម្រាប់​ខ្ញុំ​ណាស់​។ ខ្ញុំ​រំភើប​ខ្លាំង​ណាស់​ក្នុង​មួយ​ជីវិត​ខ្ញុំ​នេះ​»​។

លោក សយ សុភាព និយាយ​ថា ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ លោក​ចង់​ជួប​និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​នយោបាយ ដូច្នេះ​ហើយ​លោក​បាន​តាំងចិត្ត​យ៉ាង​រឹងមាំ ដើម្បី​ចាប់​យក​អាជីព​ជា​អ្នក​សារព័ត៌មាន បើ​ទោះ​ជា​អាជីព​នេះ​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ក៏ដោយ​។ លោក​បាន​ចាប់ផ្ដើម​ការងារ​ជា​អ្នកកាសែត​នៅក្នុង​ឆ្នាំ​១៩៩៣ ក្រោយ​បញ្ចប់​ការងារ​បកប្រែ​ភាសា​អង់គ្លេស ឲ្យ​កង​ប្រតិបត្តិការ​អង្គការសហប្រជាជាតិ ហៅ អ៊ុនតាក់ ខណៈ​ដែល​លោក​កំពុង​ធ្វើ​ជា​អ្នកកាសែត​នា​ពេល​នោះ លោក​ក៏​ធ្វើ​ជា​ជំនួយការ​ឲ្យ​លោក អៀង មូលី អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផង​។ ពេល​នោះ​ដែរ​លោក​បាន​បង្កើត​សមាគម​ពន្លឺ​ជាតិ​ខ្មែរ ដែល​មាន​តួនាទី​ជា​អគ្គលេខាធិការ​។

លោក សយ សុភាព កំពុង​ពិនិត្យ​ក្រុម​ការងារ​របស់​លោក ពេល​យក​ព័ត៌មាន​នៅក្នុង​ព្រិត្តិការណ៍​មួយ​កាលពី​ពេល​កន្លងមក​។ រូបថត សហការី

លោក សយ សុភាព បន្ត​ឲ្យ​ដឹង​ថា លោក​សរសេរ​កាសែត​ដំបូង គឺ​កាសែត​«​កុលបុត្រ​អង្គរ»​នៅ​ចុង​ឆ្នាំ​១៩៩៣ មួយ​ឆ្នាំ​ក្រោយមក​ក៏​បង្កើត​បាន​កាសែត​«​មនសិការ​ខ្មែរ​» ជា​កាសែត​ប្រឆាំង ដែល​សព្វថ្ងៃ​មាន​លោក ដាំ សិទ្ធ ជា​ចាងហ្វាង កាលណា​និយាយ​ពី​កាសែត​ពេល​នោះ លោក​នឹក​ទៅ​ដល់​លោក ទី មួហាន់ ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី ដែល​គាត់​បាន​មក​បើក​កាសែត​នៅ​ភ្នំពេញ គឺ​កាសែត ឃែមបូឌាធូដេ។ លោក សុភាព បាន​ធ្វើ​ការងារ​នោះ ក្នុង​ពេល​តែ​មួយ ដោយ​លោក​សរសេរ​ឲ្យ​កាសែត​មនសិការ​ខ្មែរ​ផង និង​កាសែត​ផ្សេងៗ​ទៀត រហូត​ដល់​ឆ្នាំ​១៩៩៧ បាន​ចូល​បម្រើ​ការងារ​ឲ្យ​កាសែត​ជប៉ុន​ដែល​ជា​ភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​មួយ ក្នុង​ចំណោម​ភ្នាក់ងារ​ដទៃ​ទៀត ដែល​រាយការណ៍​ព័ត៌មាន ចេញពី​ប្រទេស​ខ្មែរ​។ លោក​បន្ត​ថា នៅពេល​នោះ​ហើយ​ដែល​ធ្វើឲ្យ​លោក​ដុះ​គំនិត គិត​ថា ថ្ងៃ​ណា​មួយ​លោក​នឹង​បង្កើត​វិស័យ​ព័ត៌មាន​មួយ​ឲ្យ​បាន​លឿន រហូត​ដល់​លោក​បង្កើត​បាន​កាសែត​ខ្លួនឯង​។

ក្នុង​ឆ្នាំ​២០០៩ លោក​សុភាព​បង្កើត​បាន​គេហទំព័រ​ដើមអម្ពិល​ក្រោយ​គេ​បំផុត ដែល​មាន​ឈ្មោះ​បោះសំឡេង​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​។

លោក​រំឭក​ថា៖ «ខ្ញុំ​មាន​គំនិត​មួយ​ថា មិន​ចាំបាច់​ធ្វើ​កុង្សី​បាន​ជួយ​ស្រុកទេស​បាន​នោះ​ទេ តែ​សំខាន់ គឺ​ចេះ​ស្វែងរក​ឱកាស​និង​ចេះ​ប្រើប្រាស់​ឱកាស​ដែល​បាន​មក​នោះ ខ្ញុំ​សរសេរ​កាសែត​ប្រឆាំង ខ្ញុំ​សរសេរ​កាសែត​គាំទ្រ​រដ្ឋាភិបាល ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរទស្សន៍ និង​កាសែត​អាជីព​»​។ លោក​ថា បើ​ទោះជា​មាន​ការ​រិះគន់​យ៉ាង​ណា​ក៏ដោយ ក៏​លោក​មិន​យក​ចិត្ត​ទុកដាក់​ដែរ ដោយសារ​តែ​អ្នក​ទាំងនោះ​មិន​បាន​យល់​ពី​លោក​។ នៅក្នុង​អាជីព​ជា​អ្នកកាសែត​ម្នាក់ សុភាព​កត់សម្គាល់​ពី​ខ្លួន​លោក​ផ្ទាល់​ថា បាន​ប្រើ​ជំនាញ​អស់​ពី​សមត្ថភាព​ដើម្បី​បញ្ចេញ​សំឡេង និង​រំលេច​ខ្លួន​ឲ្យ​មនុស្ស​ទូទៅ​គេ​បាន​ស្គាល់​និង​រួម​ទាំង​អ្នក​នយោបាយ​។ លោក​អះអាង​ថា​៖«​ជំហរ​របស់​ខ្ញុំ គឺ​មិន​ឆ្វេង​និង​មិន​ស្ដាំ ខ្ញុំ​សុខចិត្ត​ធ្វើ​ខ្លួន​ឲ្យ​អ្នក​នយោបាយ​ស្រឡាញ់​និង​រាប់អាន ហើយ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ ទោះបី​បក្ស​ប្រឆាំង​ឬ​បក្ស​កាន់​អំណាច ខ្ញុំ​នៅ​តែ​ជា​ក្មួយ ជា​កូន​របស់​អ្នក​នយោយបាយ​។ ខ្ញុំ​គោរព​ស្រឡាញ់ សម្ដេច ហ៊ុន សែន សម្តេច​ក្រុមព្រះ និង​ឯកឧត្តម សម រង្ស៊ី ដូចជា ឪពុក ឪពុក​ធំ និង​ឪពុកមា»​។

តាមរយៈ​លោក ជុំ កុសល ដែល​ជា​ទីប្រឹក្សា​លោកនាយករដ្ឋមន្ត្រី​លោក សយ សុភាព និយាយ​ថា លោក​ក៏​បាន​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ​សម្ដេច ហ៊ុន សែន(​នាយករដ្ឋមន្ត្រី​) ដោយ​ផ្ទាល់​និង​ជា​ការ​លើក​ទឹកចិត្ត​ខ្លាំង​ណាស់ ដែល​ថ្នាក់ដឹកនាំ​រាប់អាន​អ្នកកាសែត​មា្នក់​ដូច​រូប​លោក​។

លោក​ថា៖ «​សម្តេច​លោក​សួរ​សុខទុក្ខ​ខ្ញុំ លោក​សួរ​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ខ្ញុំ​សប្បាយចិត្ត​ណាស់​។ ពេល​នោះ​ហើយ​ដែល​សម្ដេច​បាន​ប្រាស្រ័យ​ទាក់ទង និង​អាច​និយាយ​បាន​ថា មាន​ភាព​ស្និទ្ធស្នាល​ជាង​គេ បើ​ប្រៀបធៀប​ជាមួយ​សម្ដេច​ក្រុមព្រះ ដែល​ខ្ញុំ​ធ្លាប់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​។​សម្ដេច​នាយក ខ្ញុំ​គោរព​លោក តែ​រាង​ខ្លាច​បន្តិច ខ្ញុំ​ធ្លាប់​និយាយ​កាលពី​១៥​ឆ្នាំ​មុន​ថា អ្នក​ដែល​អាច​ទ្រទ្រង់​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា មាន​តែ​សម្ដេច ហ៊ុន សែន រហូត​ដល់​ពេល​នេះ​និង​ទៅ​អនាគត ប៉ុន្តែ មិនមែន​មានន័យ​ថា មនុស្ស​ម្នាក់​អមតៈ​នោះ​ទេ​»​។

លោក សយ សុភាព អះអាង​ថា៖ «​សម្រាប់​បុគ្គល​ខ្ញុំ ខ្ញុំ​គ្មាន​ថ្ងៃ​បំភ្លេច​សម្ដេច ហ៊ុន សែនឯកឧត្តម​សម រង្ស៊ី និង​សម្ដេច​ក្រុមព្រះ​ឡើយ ព្រោះ​លោក​ទាំងនោះ​ផ្ដល់​នូវ​សេចក្ដី​ទុកចិត្ត​មក​ឲ្យ​ខ្ញុំ ឲ្យ​មាន​ការ​ឆ្លើយឆ្លង​គ្នា ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​រាល់​ពេល​មាន​វិបត្តិនយោបាយ​កើតឡើង ដូច្នេះ​សម្រាប់​ខ្ញុំ ខ្ញុំ​គ្មាន​ហេតុផល​ណា​ដែល​ត្រូវ​ស្អប់​ទេ ផ្ទុយ​ទៅវិញ គឺ​ដឹងគុណ​ថ្នាក់ដឹកនាំ​ទាំងអស់​នោះ​ជា​រៀង​ដរាប ហើយ​តាំងពី​ឆ្នាំ​២០០៥​ខ្ញុំ​បាន​រក្សា​កំណត់​ហេតុ​រាល់​ការ​ទំនាក់ទំនង ជាមួយ​អ្នក​នយោបាយ​ទាំងអស់​តម្កល់ទុក​ជា​ឯកសារ​»​។

លោក សយ សុភាព រំឭក​ដែរ លោក​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​សម្ដេច​នាយករដ្ឋមន្ត្រី ក្នុង​ខែ​កក្កដា ២០០៤ រហូត​ដល់​ពេល​នេះ ហើយ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មក​នេះ លោក​ស្ទើរតែ​មិន​មាន​ការ​ស្ដីបន្ទោស ពី​សម្ដេច​នាយករដ្ឋមន្ត្រី​ឡើយ ពី​បញ្ហា​ទំនាក់ទំនង​ជាមួយ​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​ទូទៅ ដែល​ពួកគាត់​មាន​បញ្ហា​ទំនាស់​ដីធ្លី​។ លោក​ក៏​មិន​ដែល​រាយការណ៍​ខុស ពី​វិជ្ជាជីវ​សារព័ត៌មាន​នោះ​ទេ គឺ​រាល់​សេចក្ដី​រាយការណ៍​សុទ្ធតែ​ជា​ការពិត​ទាំង​អ្នក​នៅក្នុង​រដ្ឋាភិបាល និង​អ្នក​នៅ​ក្រៅ​រដ្ឋាភិបាល រាប់​ទាំង​មន្ត្រី​ថ្នាក់​ការទូត​នៃ​ប្រទេស​មហាអំណាច​មួយ​ចំនួន​។ លោក​ធ្លាប់​ឆ្លង​យោបល់​លោក (​សម្ដេច​ហ៊ុន សែន​) ដើម្បី​ដោះស្រាយ​បញ្ហា ជា​រួម​បញ្ហា​នយោបាយ បញ្ហា​ទំនាស់​ដីធ្លី​មិន​ដែល​មាន​បញ្ហា​ណា​មួយ ដោះស្រាយ​មិន​បាន​នោះ​ទេ​គ្រាន់តែ​បញ្ហា​ខ្លះ​អាច​យូរ​បន្តិច តែ​ជោគជ័យ​ស្ទើរ​ទាំងអស់ ទីបំផុត​គ្មាន​ភាគី​ណា​មួយ​មិន​សប្បាយ​ចិត្ត​នោះ​ទេ​។

លោក សយ សុភាព និយាយ​ដែរ​ថា ជា​អ្នកព័ត៌មាន​កាលណា​រាយការណ៍​ភូតកុហក​ម្ដង​ឬ​ពីរ​ដង គេ​លែង​ជឿ​ហើយ ដូច្នេះ​ហើយ លោក​ត្រូវ​រក្សា​វិជ្ជាជីវៈ​រាយការណ៍​ឲ្យ​សុក្រឹត​គឺ​ផលប្រយោជន៍​ទទួល​បាន​ទាំងអស់​គ្នា​។ ប្រការ​មួយ​នេះ​លោក​អាច​និយាយ​បាន​ថា ជា​រឿង​ធម្មតា​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​សម្ដេច គឺ​ដូច​ឪពុក​និង​កូន រាល់​ពេល​មាន​បញ្ហា​នយោបាយ ព្រោះ​វា​ជា​រឿង​យើង​ទាំងអស់​គ្នា ចំណុច​ពិសេស​របស់​សម្ដេច គឺ​មិន​ចេះ​មើល​មនុស្ស​រំលង ហើយ​លោក​តែងតែ​បង្ហាញ​ស្នាដៃ​អ្នក​ធ្វើ។

លោក​បាន​បញ្ជាក់​ថា លោក​ជា​មនុស្ស​ស្មោះត្រង់​ចំពោះ​វិជ្ជាជីវ​សារព័ត៌មាន ព្រោះ​នៅ​គ្រប់​ទីកន្លែង​ដែល​លោក​បាន​ចូលរួម​ដោះស្រាយ គឺ​មិន​ទាមទារ​ផលប្រយោជន៍ នេះ​ហើយ​ជា​ចំណុច​ដែល​ធ្វើឲ្យ​លោក​សុភាព មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សម្ដេច​ហ៊ុនសែន។ លោក​ត្រូវ​ចេះ​រក្សា​ពេលវេលា​និង​អ្វី​ដែល​បាន​កសាង​កន្លងមក លោក​ក៏​មិន​ខ្វាយខ្វល់​ពី​ការ​រិះគន់​នោះ​ទេ ព្រោះ​លោក​គិត​ថា មាន​តែ​លទ្ធផល​និង​ពេលវេលា​ទេ ដែល​អាច​បង្ហាញ​ការពិត​។

លោក សយ សុភាព ជា​បុរស​ដែល​មិន​ចេះ​ផឹកស្រា​និង​ជក់បារី តែ​លោក​ទទួល​ស្គាល់​ថា និយាយ​រាង​ច្រើន​បន្តិច​។ ឪពុក​លោក​បាន​ចែកឋាន កាលពី​ឆ្នាំ​២០០៣ ដោយ​រោគាពាធ ហើយ​សព្វថ្ងៃ​លោក​រស់នៅ​ជាមួយ​ម្ដាយ​និង​បងប្អូន​បួន​នាក់​៕


What Next?

Recent Articles

14 Responses to "លោក សយ សុភាព ជាប់​ឯតទគ្គកម្ម​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍"

  1. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    សត្វមនុស្សខួរឆ្កែ!!!

  2. Battambang says:

    He seemed to make people believe that he neutral and one of the good journalists but his actions so far are really the opposite.
    At 43 years old he is old enough what is right or what is wrong or what is fair or unfair. His news are always bias toward CPP. Cambodia and Cambodian people need development and need to be stronger than its neighbors and Cambodia needs journalists to help fight corruption and justice for all.
    I hope Mr Soy Sopheap understand better what is a good news and what is a bad news.

  3. Anonymous says:

    លោក សយ សុភាព ត្រូវ ថ្មោង មន្ត្រី ពុករលួយ គំរាម ក៏ កែប្រែ សច្ចះធម៏ យុត្តិធម៏ អស់ !

  4. Rayuth says:

    Soy Sopheap is a man who knows everything. He can make analysis on all things. It is too laughable. It is too idiot. What a silly man!!!

  5. people says:

    all countries in the world all way change their leader for people’sake ,even real communist china they still change their leader but mr so pheap love his god father(hun-sen) because he have award how to write to admire hun-sen.veit encroachment ,the criminal(chhouk bun dit) get away and ordinary people in jail ,people cry everyday loose their land ,angkor watt contract to veit,corruption in the parliament never face justice ,what a king dumb of cambodia ‘mr so pheap still love his god father ha ha ha funny .the country have a deep root of corruption since1979 and all the the big man become a millionaire and people become poorer leaving the big gap between rich and poor.remember sihanouk time ‘corruption and lead to rise up of khmer rouge because of the big gap.GOD bless all cambodian people’

  6. love khmer says:

    សយ សុភាព ពិតជា​ជាប់​ឯតទគ្គកម្ម មនុស្ស ​ចង្រៃជា​ង​គេ​បំផុត,
    ​នេះ ​ជាកម្មពារ​
    ​មនុស្ស ​ដែល​ធ្វើ​ល្អ ​បាន​ល្អ
    ​សាធូក ​សាធូក ​សាធូក ​សាធូក, មនុស្ស ​ចង្រៃ បែប​​នេះ​​មិន​មានមនុស្ស​ណា​ចង់​រស់នៅ​ជាមួយ​ទេ,

    ​អា​ចង្រៃ ​​អា​ចង្រៃ ​​អា​ចង្រៃ ​ ​លក់មនសិការ​, ​​លក់សច្ចះធម៏, លក់យុត្តិធម៏ ,

  7. អព្យាក្រឹត្យ says:

    ចង់សួរថាកាសែតលើកជើង ដើមអម្ពិលហ្នឹង ល្បីអីខ្លះបច្ចុប្បន្នហ្នឹង?

    ក្រោយពេលធ្វើឲ្យCPP រឹតតែដាំក្បាលចុះក្រោយបោះឆ្នោតសកលរួចនោះ?

    ពួកខួរឆ្កែ បើCPPឈ្នះមិនដឹងជាវាធ្វើប្ញកយ៉ាងម៉េចទេ ? ឥឡូូវចង់បះជើង កាសែតឡប់ៗ

  8. poorguy says:

    Soy Sopheap is usless for this Country !
    It’s funny, he is a liar, don’t listen what he said and don’t read what he written,

  9. Sok sereyboth says:

    កាសែតដើមអំពឹល ជាកាសែតអន់និងគំរក់ជាងគេបំផុតក្នុងចំណោមកាសែតទាំងអស់ ព្រោះជាកាសែតលើកជើង កាសែតទ្ររពង និងកាសែតអែបអប និយាយគ្មានការពិត ជាកាសែតបង្កើតឡើងដោយCPP ដើម្បីជួយឃោសនារកសម្លេងឆ្នោតឪ្យពួកក្បត់ជាតិ ( មិនមែនជាកាសែតឯករាជ្យទេ )

  10. បរិមី ព្រ:វិហារ says:

    គ្មានទេយុតិ្តធម៌ !? គ្មានទេឯករាជ្យ របស់បុគ្គលចំពោះរបបប្រជាធិបតេយ្យដែលច្រើនបក្សពួកត្រូវជ្រើសរើសនោះ ។ សូម្បីលោកអូបាម៉ា ក៏កាន់ជើងបក្សប្រជាធិបតេយ្យ ហើយប្រឆាំងជាមួយពួកសាធារណរដ្ឋដែរ ។ ល្អហើយដែល សយ សុភាពចេះ ស្គាល់និងរាប់អានជាមួយអ្នកធំៗ គ្រាន់បន្ថែមកំហឹង និងបន្ថយកំលាំងខ្លះៗដែរ ! ចិត្តមនុស្សគ្មានព្រំដែន និងជ្រៅហួសការស្មាន!? តំរូវចិត្តពួកប្រឆាំង មិនត្រូវចិត្តពួកគាំទ្រ !? ថាមានតែឱយដាក់គ្នាមួយចាស់ដៃ ដោយកំលាំងបាយ ទើបឆ្អល់បាន 10-20 ឆ្នាំ !!!!?

  11. 007 says:

    This guy and the boss are damp and stupit

  12. Cambodia says:

    សយ សុភាព ជាមនុស្ស លើកជើង ទ្ររពង អែបអប និយាយគ្មានការពិត ជាឆ្កែ CPP
    គ្មានទេយុតិ្តធម៌ ! គ្មានទេឯករាជ្យ របស់បុគ្គល សយ សុភាព
    សយ សុភាព ជាមនុស្សក្បត់ជាតិ ​នេះ ​ជាមនុស្សខួរឆ្កែ

  13. Bol says:

    សម្រាប់អ្វីៗ ដែលគេបានឃើញ និងបានឮពីមាត់សយ សុភាពនាពេលនេះ គឺជារឿងអាម៉ាសជាទីបំផុតរបស់គាត់ហើយ។
    យើងមិនវាយប្រហារលោក សយសុភាពទេ។
    អារឿងប្រពន្ធកូន គ្រួសារនោះ យើងនិយាយទៅចុះ ។ តែរឿងទាក់ទងក្នុងាអាជីពជាអ្នកសារពត៌មាន ក្នុងនាមខ្លួនជាអ្នកសារពត៌មាន សយសុភាពបាខិតខំបង្ហាញគេឲ្យឃើ្ និងដឹងថា ខ្លួននេះ មានតម្លៃប៉ុណ្ណាទៅ ដោយសារខ្លួនមានទស្សនៈ ខ្លួនមានឱកាសធ្វើអ្វីជាថ្នាក់ដឹកនាំនយោបាយ។
    អ្វីដែលមានក្នុងអត្ថបទនេះ គឺសយសុភាពចង់អួតឲ្យគ្រប់មជ្ឈដ្ឋាន គេព្រឺជាមួយខ្លួន។
    សយសុភាព អាចនិយាយបានថា ក្នុងនាមខ្លួនជាអ្នកសារពត៌មាន ខ្លួនអាចទទួលបានឱកាសជួបជាមួយនរណាក៏បានក៏បានដែរ គឺមិនខុសទេ ព្រោះអ្នកទាំងនោះ ពេញចិត្តនឹងបង្ហាញពីទស្សនៈ ពីគម្រោងរបស់ខ្លួន និងពីស្នាដៃរបស់ខ្លួនឲ្យសយសុភាពសរសេរឲ្យ។ តែសយសុភាព មិនអាចនិយាយថា ខ្លួនជិតស្នឹទ្ធ និងគោរពអ្នកទាំងអស់ដូចគ្នា ស្រឡាញ់ដូចគ្នា បានទេ។

    គ្មានទេ ទស្សនៈអព្យាក្រិត្យសម្រាប់អ្នកសារពត៌មាន។

    ដូចអត្ថបទខាងលើ នេះដែរ គេស្គាល់ណាស់ថា មនុស្ស សយ សុភាពនេះ វាយ៉ាងម៉េច។ តាមការសំគាល់របស់យើង គឺនៅឆ្នាំ ២០០៤ ដោយសារតែពុលនឹងសំដីមួយម៉ាត់របស់នាយករដ្ឋមន្ត្រី សយសុភាព បានតម្លើងធ្មុង វាយប្រហារលើគ្រប់មន្ត្រី និងចៅហ្វាយខេត្ត ដោយពុំមានការរអែងបន្តិច។ សយ សុភាពបានតាំងខ្លួនដូចជាកំពុងកាន់ដាវអាជ្ញាសឹករបស់លោកនាយករដ្ឋមន្ត្រី មួយរយៈក្រោយមក ស្រាប់តែបាត់ឈ្មោះសយសុភាព តែម្តងក៏ព្រោះតែ សយសុភាពបានដើរហួសពីក្រមសីលធម៌ជាអ្នកសារពត៌មាន។ ជាបន្តបន្ទាប់ មកទៀត សយសុភាពបានព្យាយាមគ្រប់រូបភាព ធ្វើខ្លួនឲ្យក្លាយជាអ្នកដោះស្រាយបញ្ហាសង្គម ជំនួសមន្ត្រីមានសមត្ថកិច្ច។ គេបានដឹង ការហក់ចូលដោះស្រាយរបស់សយ សុភាពនេះ គឺជាការប្រជេងមួយ ដើម្បីយកមុខមាត់ និងក៏ទទួលបានចំណេញជាលុយកាក់ ផងដែរ។

    ឃើញថា ក្នុងវេទិកាសម្ភាសន៍នយោបាយ សង្គម តាមកញ្ចក់ទូរទស្ស កាលពីបណ្តាឆ្នាំកន្លង ទៅនេះ សយសុភាពបានទទួលការធុញទ្រាន់ និងស្អប់ពីគ្រប់មជ្ឈដ្ឋានទូទៅ មិនថា​តែក្រុមអ្នកប្រឆាំងទេ។

    បើស្តាប់សយ សុភាព គេអាចគិតថា សយសុភាព និយាយមានសីលធម៌ អ្វីៗ អញ្ចឹងទៅ ហើយសយ សុភាពកំពុងដើរតួនាទីជាអ្នកបង្រួបបង្រួម អីចឺងទៅ។ មែន ដល់និយាយមែនទែនទៅ គាត់ចង់និយាយថា ខ្លួនគាត់នេះ មានគុណសម្បត្តិជាងនរណាទាំងអស់ ជាងថ្នាក់ដឹកនាំជាតិទាំងអស់ ។
    មើលអត្ថបទខាងលើចុះ គឺ សយសុភាពនិយាយ ចង់ឲ្យគេព្រឺ ព្រោះគាត់បានជិះយន្តហោះតែ២នាក់ជាមួយនាយករដ្ឋមន្ត្រី។

    ពិបាករ៉ាយរ៉ាប់ពីសយសុភាព និងកំណត់ថា សយសុភាពជាមនុស្សប្រភេទណា ណាស់។ តែគេគ្រាន់ត្រូវដឹងថា ពេលនេះ សយសុភាពនិយាយអ្វីក៏មិនចេញដែរ។
    សូមមើល «ដើមអំពិល» ចុះ។ កាសែតគាត់ សព្វថ្ងៃ មិនហ៊ាននិយាយពីនយោបាយ និង សង្គម ទេ៕

  14. Ngieng ke' thanh says:

    King hun sen no longer use him because of cosidering him as useless dog,
    he will come to sell chek- ang once again shortly,