ដោយ៖ ញឹម សុខន
ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ព្រះតេជគុណ កែវ សុមាលី (ឆ្វេង) (រូបថត៖ ញឹម សុខន)
ព្រះសង្ឃមួយអង្គ គង់នៅវត្តនាគវន្ត ក្នុងរាជធានីភ្នំពេញ ដែលធ្លាប់ចូលរួមជាញឹកញាប់ ទាមទារយុត្តិធម៌សង្គម អះអាង នៅថ្ងៃសៅរ៍នេះថា ព្រះអង្គនឹងមិននិមន្តចេញពីវត្ត តាមប្រកាសបណ្តេញចេញ របស់ព្រះចៅអធិការទ ដើម្បីបញ្ជាក់ថា ព្រះអង្គមិនបានធ្វើអ្វីខុសនឹងវិន័យសង្ឃ និងច្បាប់រដ្ឋ។
ការប្រកាសជំហរបស់ព្រះតេជគុណ កែវ សុមាលី នៅថ្ងៃនេះ ធ្វើឡើងមួយថ្ងៃ ក្រោយពីព្រះចៅអធិការវត្តនេះ ចេញលិខិតផ្លូវការ ទុកពេល៤៨ម៉ោង ឲ្យព្រះតេជគុណ ចេញពីវត្ត ដោយគ្មានលក្ខខណ្ឌ បើពុំនោះទេនឹងប្រគល់ឲ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ ដោយចោទថា ព្រះតេជគុណ កែវ សុមាលី ជាប់ពាក់ព័ន្ធនឹងការប្រើហិង្សា បង្កឲ្យព្រះសង្ឃដូចគ្នា រងរបួសលើព្រះកេស។
ព្រះតេជគុណ កែវ សុមាលី មានថេរដីកាប្រាប់VODនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៤នេះថា អ្វីៗដែលកើតឡើង សុទ្ធសឹងជាការៀបចំទុក ដើម្បីទម្លាក់កំហុសលើព្រះអង្គ ក្នុងបំណងបណ្តេញព្រះអង្គចេញពីវត្តតែប៉ុណ្ណោះ។
ព្រះអង្គអះអាងទៀតថា ជិត១០លើករួចមហើយ ដែលព្រះចៅអធិការវត្តនេះ បានហៅព្រះអង្គទៅស្តីបន្ទោស ដោយចាត់ទុកថា សកម្មភាពចេញតវ៉ានៅទីសាធារណៈ ជាមួយគ្រហស្ថ ជារូបភាពប្រឆាំងនឹងរដ្ឋាភិបាល។ ព្រះអង្គបញ្ជាក់ថា លោកនឹងមិនចេញទៅពីវត្តតាមការបណ្តេញនេះទេ ដើម្បីបញ្ជាក់ថាព្រះអង្គមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ បើទោះបីអាជ្ញាធរសម្រេចចាប់ព្រះកាយព្រះអង្គក៏ដោយ។
VODមិនទាន់អាចរកការពន្យល់ពីព្រះចៅអធិការវត្តនាគវន្តព្រះនាមងិន ឃីម បាននៅឡើងទេ។ ប៉ុន្តែ បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកមួយចំនួនឲ្យដឹងថា ពេលផ្ទុះហិង្សានោះ បង្កឲ្យព្រះសង្ឃមួយអង្គព្រះនាម ឆេង ធី ព្រះជន្ម៣៤ព្រះវស្សាបែកព្រះកេស។
នៅក្នុងសប្តាហ៍នេះ ព្រះសង្ឃកម្ពុជាក្រោម ៣អង្គ គង់នៅវត្តស្ទឹងមានជ័យ ដែលសកម្មតវ៉ាទាមទារឲ្យវៀតណាម សុំទោសពលរដ្ឋខ្មែរ ជាសាធារណៈ នូវអ្វីដែលក្រុមអ្នកតវ៉ាចោទថា វៀតណាមព្យាយាមបំភ្លៃប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីខ្មែរក្រោមនោះ ត្រូវសមត្ថកិច្ចចាប់ផ្សឹក និងឃុំខ្លួនយ៉ាងតក់ក្រហល់ ក្នុងនោះមានព្រះតេជគុណ សឺន ហាយ ព្រះតេជគុណ ថាច់ សាន និងព្រះតេជគុណ ឃឹម វណ្ណៈ ដោយចោទថាចូលរួមធ្វើបាតុកម្មខុសច្បាប់៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
cpp is sering the political interest for arresting and deforcking monks living in Steung Meanchey Pavgoda! is this the promise made by Heng Somrin during his visit in Hanoi last month? most people are well aware of the dirty tricks being played by cpp! the popularity RATING OF CPP IS GOING DOWN DAY BY DAY!
this is king dumb of cambodia ‘
This monk should get out from pagoda and goes to work in some politic organization. This monk does not concern the Buddhist way but he concern the world more.
In order to have peace in Cambodia, this monk has to go to jail for lif.
គួរតែប្រជាជនដែលចំណុះជើងវត្តនេះទាំងអស់គ្នានាំគ្នាបណ្ដេញចៅអធិការវត្តក្លែងក្លាយនេះចេញវិញ
ទើបត្រឹមត្រូវ។