អាដហុក​អំពាវនាវ​ឲ្យ​ស៊ើប​អង្កេត​សកម្មភាព​ជីក​រក​រ៉ែ​ត្បូង​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល
2014-11-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជីក​រ៉ែ​ត្បូង រតនគិរី ៦២០
សមត្ថកិច្ច​ស្រុក​បរកែវ ខេត្ត​រតនគិរី ចុះ​បង្ក្រាប​សកម្មភាព​ជីក​រក​ត្បូង​នៅ​ចម្ការ​កៅស៊ូ​ក្នុង​ភូមិ​ត្រំ ឃុំ​ឡាមិញ ស្រុក​បរកែវ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Ratha Visal

រណ្ដៅ​រាប់​ម៉ឺន ត្រូវ​បាន​គេ​ជីក​យក​ត្បូង​មាន​តម្លៃ​នៅ​ក្នុង​ដី​ចម្ការ​កៅស៊ូ​រដ្ឋ និង​ដី​ចម្ការ​កៅស៊ូ​ឯកជន​មួយ​កន្លែង​នៅ​ខេត្ត​រតនគិរី។ ការ​ជីក​យក​ត្បូង​មាន​តម្លៃ​នេះ ត្រូវ​បាន​គេ​សង្ស័យ​ទៅ​លើ​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​ក្រុមហ៊ុន​ចិន វិនិយោគ​ចម្ការ​កៅស៊ូ​រដ្ឋ​របស់​ខេត្ត​នេះ ជា​អ្នក​ឃុបឃិត​បើក​ដៃ ដើម្បី​យក​ប្រាក់​ពី​ការ​ជីក​ត្បូង​នៅ​ទីនោះ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស អំពាវនាវ​សុំ​ឲ្យ​ស៊ើប​អង្កេត​បន្ទាន់​មួយ​ទៅ​លើ​សកម្មភាព​ជីក​រក​រ៉ែ​ត្បូង​ខុស​ច្បាប់ នៅ​ក្នុង​ដី​ចម្ការ​កៅស៊ូ​រដ្ឋ និង​ចម្ការ​កៅស៊ូ​គ្រួសារ​របស់​ពលរដ្ឋ​នៅ​ភូមិ​ត្រំ ឃុំ​ឡាមិញ ស្រុក​បរកែវ ឋិត​នៅ​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា បន្ទាប់​ពី​មន្ត្រី​អង្គការ​នេះ​រក​ឃើញ​ថា ផ្ទៃ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ស្វីហ្វ រ៉ាប់ប៊ឺរ ផ្លិនថេសិន (Swift Rubber Plantation) ជិត ៤០​ហិកតារ និង​ចម្ការ​កៅស៊ូ​គ្រួសារ​របស់​ពលរដ្ឋ​នៅ​ក្បែរ​គ្នា​នោះ ពោរពេញ​ទៅ​ដោយ​រណ្ដៅ​ជីក​ត្បូង​រាប់​ម៉ឺន​រណ្ដៅ ដែល​គេ​ជីក​ចាប់​ពី​ខែ​សីហា រហូត​មក។

អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ហៅ​ការ​ជីក​យក​ត្បូង​មាន​តម្លៃ ថា​ជា​ការ​បំពាន​ច្បាប់។ ចំណែក​មន្ត្រី​មូលដ្ឋាន ជាពិសេស​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​តំបន់​នោះ ត្រូវ​ទទួល​ខុស​ត្រូវ។ លោក​បន្ត​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​ដែល​ថា មន្ត្រី​មូលដ្ឋាន និង​ក្រុមហ៊ុន ត្រូវ​បាន​សង្ស័យ​ថា​មាន​ពាក់ព័ន្ធ​ឃុបឃិត​ក្នុង​បញ្ហា​នេះ៖ «ដី​ចម្ការ​កៅស៊ូ​នេះ​មាន​ការ​គ្រប់គ្រង អ៊ីចឹង​បើ​សិន​មិន​មាន​ការ​ឃុបឃិត​ទេ គឺ​ប្រជាពលរដ្ឋ​មិន​អាច​ចូល​ទៅ​ជីក​បាន​ទេ ហើយ​អាជ្ញាធរ​ក៏​មិន​មាន​ការ​ទប់ស្កាត់​ដែរ។ ពេល​ដំណឹង​នេះ​ដឹង​ឮ អាជ្ញាធរ​គ្រាន់​តែ​ទៅ​ដេញ ឲ្យ​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន នៅ​ពេល​ស្ងាត់ៗ​ចាំ​ចូល​មក​ជីក​រ៉ែ»

កាល​ពី​ខែ​កក្កដា អតីត​សមាជិក​ក្រុម​សាមគ្គី​ធ្វើ​អាជីវកម្ម​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​តំបន់​នោះ លោក ស៊ិន ប៊ុនថែន បាន​ចោទ​ប្រកាន់​មេការ​ក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប៊ឺរ ផ្លិនថេសិន ពីរ​នាក់​មាន​ឈ្មោះ ផា និង វុធ បាន​ឃុបឃិត​ជាមួយ​ដង្ខៅ​ត្បូង​ម្នាក់​ឈ្មោះ ផល រស់នៅ​ភូមិ​ត្រំ គឺ​ជា​អ្នក​ចលនា​ឲ្យ​កម្មករ​ទៅ​ជីក​ត្បូង។ ដង្ខៅ​ត្បូង​នោះ ក៏​ជា​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​រក​ត្បូង​ទៅ​ឲ្យ​កម្មករ ហើយ​ពួក​គេ​ចាំ​ប្រមូល​ទិញ​ត្បូង​នោះ​វិញ។ ចំណែក​មន្ត្រី​មូលដ្ឋាន ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ទទួល​ប្រាក់​សំណូក​ពី​ការ​ជីក​យក​ត្បូង។

ទាក់ទិន​ករណី​នេះ ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប៊ឺរ ផ្លិនថេសិន លោក និន បូរិន បដិសេធ​ការ​ចោទ​ប្រកាន់។ លោក​អះអាង​ថា រណ្ដៅ​រ៉ែ​ថ្មី​នេះ​មិន​ឋិត​ក្នុង​ដី​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​គ្រប់គ្រង​ឡើយ៖ «ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​អត់​មាន​គេ​ចូល​ជីក​ទេ ព្រោះ​យើង​ដាក់​កម្លាំង​ទប់ស្កាត់​រាល់​ថ្ងៃ ប៉ូលិស ៣​នាក់ និង​កម្លាំង​របស់​ក្រុមហ៊ុន ៦​នាក់​នៅ​ទៀត​យាម​កាម​រាល់​ថ្ងៃ»

ដូច​គ្នា​នេះ​ដែរ អធិការ​ប៉ូលិស​ស្រុក​បរកែវ លោក ម៉ៅ សាន់ អះអាង​ដែរ​ថា ម្ចាស់​ដី​ចម្ការ​កៅស៊ូ​គ្រួសារ គឺ​ជា​អ្នក​ពាក់ព័ន្ធ​ផ្តល់​ដី​ធ្វើ​អាជីវកម្ម​ឲ្យ​អ្នក​ជីក​ត្បូង។ លោក​បន្ត​ថា ជាង ១០​ថ្ងៃ​កន្លង​ទៅ​នេះ អាជ្ញាធរ​បាន​បិទ​កន្លែង​នោះ​មិន​ឲ្យ​ជីក​ត្បូង​ត​ទៅ​ទៀត​ទេ៖ «មិន​មែន​ទេ​ដី​ចម្ការ​ខ្លួន​គេ មិន​មែន​ទេៗ អា​ហ្នឹង​យើង​ធ្វើ​ហើយ​តាំង​ពី​យូរ​ហើយ​ចប់​សព្វគ្រប់​ហើយ។ រាល់​ថ្ងៃ​នេះ សកម្មភាព​នេះ​ដី​ចម្ការ​ខ្លួន​ឯង​ទេ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ឃើញ​សកម្មភាព​ជីក​ត្បូង​បញ្ជាក់​ថា ដី​ចម្ការ​កៅស៊ូ​ដែល​ក្រុមហ៊ុន​គ្រប់គ្រង និង​ដី​ចម្ការ​កៅស៊ូ​គ្រួសារ​ពលរដ្ឋ ពិត​ជា​មាន​ការ​ជីក​រក​ត្បូង​គ្មាន​សល់​ចន្លោះ ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ដី​ចម្ការ​កៅស៊ូ និង​ដើម​កៅស៊ូ ជាពិសេស​បន្សល់​ចោល​នូវ​រណ្ដៅ​ជ្រៅៗ​ដូច​អណ្ដូង​នៅ​ក្នុង​បរិវេណ​ដី​ចម្ការ​កៅស៊ូ៖ «ដី​ប្រជាជន​ក៏​មាន​ជីក​ដែរ​ដី​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​ក៏​មាន​ជីក​ដែរ ជីក​ទាំងអស់​គ្នា។ ជាក់ស្តែង បើ​គ្មាន​ការ​ឲ្យ​ដៃ​ពី​ក្រុមហ៊ុន ក៏​គេ​មិន​ហ៊ាន​ចូល ព្រោះ​ធម្មតា​មិន​អាច​នរណា​ហ៊ាន​ចូល​ទេ​កន្លែង​ហ្នឹង»

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន ចាត់​ទុក​ការ​ជីក​យក​ត្បូង​ទាំងអស់​នោះ ថា​ជា​សកម្មភាព​ខុស​ច្បាប់។ លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ជីក​យក​ត្បូង ប៉ុន្តែ​សមត្ថកិច្ច​មិន​មាន​ភស្តុតាង​ចោទ​ប្រកាន់​ជន​ណា​ម្នាក់​ក្នុង​រឿង​នេះ​នៅ​ឡើយ៖ «ធម្មតា​បើ​ខ្មោច​ស្រុក​មិន​ឲ្យ​ដៃ ម៉េច​ខ្មោច​ព្រៃ​ហ៊ាន​ចូល។ អ៊ីចឹង​វា​មាន​ការ​ឃុបឃិត។ ខ្ញុំ​ចុះ​ទៅ​ដែរ​តើ ខ្ញុំ​ចុះ​ទៅ​ពីរ​ដង​បី​ដង​ដែរ ប៉ុន្តែ​ខ្ញុំ​ទៅ​ដល់​នៅ​សល់​តែ​គំនរ​ដី​ប្រហោង​ហ្នឹង»

កាល​ពី​ខែ​កក្កដា ក្រុម​សមត្ថកិច្ច​ប៉ូលិស និង​អាវុធហត្ថ​ស្រុក​បរកែវ បាន​បង្ក្រាប​កន្លែង​ជីក​ត្បូង​នេះ​ពីរ​លើក និង​ដក​ហូត​គ្រឿង​សម្ភារៈ​ជីក​ត្បូង​ប្រមាណ ១០​កន្លែង ក្នុង​ចំណោម​កម្មករ​ជាង ១០០​នាក់ កំពុង​ជីក​រណ្ដៅ​ត្បូង​ច្រើន​រាប់​រយ​កន្លែង ក្នុង​ដី​ចម្ការ​កៅស៊ូ​រដ្ឋ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ចាប់​ខ្លួន​ជន​ណា​ម្នាក់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "អាដហុក​អំពាវនាវ​ឲ្យ​ស៊ើប​អង្កេត​សកម្មភាព​ជីក​រក​រ៉ែ​ត្បូង​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី"

  1. people says:

    the authority should give them a warning (letter) if they do again they must face jail because theses under land belong to the country .this place can make a huge profit to country .GOD bless all cambodian people’

  2. Anonymous says:

    Is there any laws allow those diggers and the accomplices to mine the stone?
    where is public work sector to monitor the activities claimed against contract?
    Simply, talking about mining and rubber plantation are the two things completely different.
    Thus, at anyone guess that law/ contract has been breached.
    Now,It comes to local authorities, are they aware and concerned about possible breaking the laws. Talking about where the money is, authorities are sensitive about it.And they would seek for under the table money for each sector to be served and satisfied with. Knowing that most of the time is true, crruption is likely taken place.
    After all, the 99 years land lease poses such a very high risk to Cambodians.
    Therefore, details of contracts are to be monitored for the sake of the country.
    Samneang

  3. neang yun says:

    Is there any laws allow those diggers and the accomplices to mine the stone?
    where is public work sector to monitor the activities claimed against contract?
    Simply, talking about mining and rubber plantation are the two things completely different.
    Thus, at anyone guess that law/ contract has been breached.
    Now,It comes to local authorities, are they aware and concerned about possible breaking the laws. Talking about where the money is, authorities are sensitive about it.And they would seek for under the table money for each sector to be served and satisfied with. Knowing that most of the time is true, crruption is likely taken place.
    After all, the 99 years land lease poses such a very high risk to Cambodians.
    Therefore, details of contracts are to be monitored for the sake of the country.
    Samneang