អ្នកមាន​ជម្លោះ​ដីធ្លីធ្វើពិធីបន់ស្រន់មុខ​ពន្ធនាគារព្រៃស​ជំរុញ​ឲ្យដោះលែងសកម្មជន​១៧នាក់

ដោយ៖​ ញឹម សុខន​
ថ្ងៃអាទិត្យ ទី16 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

​ប្រជា​​សហគមន៍​​អ្នក​​មាន​​ជម្លោះ​ដី​ធ្លី​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពន្ធនាគារ​ព្រៃ​ស (រូបថត៖ ញឹម សុខន)

​ប្រជា​សហគមន៍​អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ប្រមូលផ្ដុំ​គ្នា​ដោយ​សន្តិវិធី​នៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​បួងសួង​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ដោះលែង​តំណាង​ពួកគេ​ឲ្យមាន​សេរីភាព​ឡើងវិញ​។​

​ពលរដ្ឋ​មក​ពី​សហគមន៍​ឡ​ពាង ខេត្ត​កំពង់ឆ្នាំង សហគមន៍​បឹង​ប្រាំ ​ខេត្តបាត់ដំបង ព្រមទាំង​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​ព្រះវិហារ រួម​ជាមួយ​ប្រជា​សហគមន៍​មួយចំនួន​ទៀត​នៅ​រាជធានី​ភ្នំពេញ មាន​សហគមន៍​បឹងកក់ បុរី​កីឡា និង​ថ្មគោល នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៦ វិច្ឆិកា នេះ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ជិត​ពន្ធនាគារ​ព្រៃ​ស ធ្វើ​ពិធី​តាមបែប​ពុទ្ធ​សាសនា មាន​ការធ្វើ​សមាធិ សូត្រមន្ត​រំដោះគ្រោះ និង​បួងសួង​ឲ្យមាន​ការដោះលែង​តំណាង​ពួក​គេ​ឲ្យ​មាន​សេរីភាព​។​

​ក្រុមអ្នកតវ៉ា​ទាំងនោះ​ពាក់មួក​ស្លឹកត្នោត បង់ក​ក្រមា​ពណ៌​ខៀវ ដៃ​កាន់​ផ្កាឈូក និង​ផ្កា​ផ្សេងៗ រួម​ជាមួយ​ទង់ជាតិ​ចម្រុះ​សាសន៍​។ ពួក​គេ​អះអាង​ថា មួក​ស្លឹកត្នោត និង​ក្រមា​ពណ៌​ខៀវ ជា​និម្មិត​សញ្ញា​បញ្ជាក់ថា ពួកគេ​ជា​កសិករ​ក្រីក្រ ទន់ខ្សោយ គ្មាន​អំណាច រស់នៅ​ដោយ​អាស្រ័យ​នឹង​ដីធ្លី និង​ធម្មជាតិ បើ​ពួកគាត់​បាត់បង់​ដីធ្លី​ហើយ គឺ​មានន័យថា ពួកគាត់​បាត់បង់​អ្វីៗ​ទាំងអស់ រួម​ទាំង​អាយុជីវិត​ផង​។

​ក្រុមអ្នកតវ៉ា​អះអាងថា ពួកគេ​ធ្វើ​ការតវ៉ា​ដោយ​សន្តិវិធី និង​អហិង្សា ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​តិចតួច​ដែល​ខ្លួន​មាន មិន​គួរ​អាជ្ញាធរ​ចាប់​តំណាង​ពួកគេ​ដាក់ពន្ធនាគារ​បែប​នេះ​ឡើយ​។​

(រូបថត៖ ញឹម សុខន)

​អ្នកសម្របសម្រួល​បច្ចេក​ទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត ដែល​ចុះ​ទៅ​កន្លែង​តវ៉ា​នោះ​មាន​ប្រសាសន៍ថា ការធ្វើ​ពិធី​បន់ស្រន់​នេះ បង្ហាញ​ថា ពលរដ្ឋ​អស់ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​។ លោក​ថា នេះ​ជា​ការ​គួរ​ឲ្យ​ខ្មាស​អៀន​ដល់​អន្តរជាតិ ព្រោះ​នៅលើ​លោក​នេះ​មិន​ដែល​មាន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ណាមួយ ទៅ​ធ្វើការ​បន់ស្រន់ បួងសួង រក​យុត្តិធម៌​ដល់​ពន្ធនាគារ​នោះ​ទេ​។​

​លោក​អំ សំអាត បន្តថា ការចាប់ខ្លួន​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ដើម្បី​ការពារ​ដីធ្លី​ផ្ទះសម្បែង​របស់​ពួកគេ និង​ដើម្បី​រក​យុត្តិធម៌ គឺ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​នោះទេ ផ្ទុយទៅវិញ​វា​នឹង​ធ្វើឲ្យ​សភាពការណ៍​កាន់តែ​តានតឹង​ឡើង​។

​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​រូបនេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​លើ​បញ្ហា​នេះ ដោយ​លោក​បាន​រំឭក​ដល់​ប្រសាសន៍​នាយករដ្ឋមន្ត្រី​ដែល​ធ្លាប់​ថ្លែង​ជា​សាធារណៈ​ថា នឹងដាក់​ទោសទណ្ឌ​ដល់​មន្ត្រី​ក្រោម​ឱវាទ ករណី​បង្ក​បញ្ហា ឬ​មិន​អាច​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន​បាន​៕

សូម​សរសេរ​មក​លោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com


សកម្មភាពអ្នកភូមិបឹងកក់និងថ្មគោលទាមទារនៅមុខពន្ធនាគារព្រៃស (វីដេអូ)

ដោយ៖​ ឧស្សាហ៍​
ថ្ងៃអាទិត្យ ទី16 វិច្ឆិកា 2014
http://vodhotnews.com

សកម្មភាពអ្នកភូមិបឹងកក់និងថ្មគោលទាមទារនៅមុខពន្ធនាគារព្រៃស



What Next?

Recent Articles

4 Responses to "អ្នកមាន​ជម្លោះ​ដីធ្លីធ្វើពិធីបន់ស្រន់មុខ​ពន្ធនាគារព្រៃស​ជំរុញ​ឲ្យដោះលែងសកម្មជន​១៧នាក់"

  1. Amouk says:

    the weakness of the government is that the government did not take look to the real problems, the root of problems, and identity of the problem, and those involved or those who have big interests in the problems!!!! the mechanism to settle the problem is blocked by those involved with interest! therefore each problems of the people could be solved easily! the bottom level prepared a technical complicate document to report to the top level, the top level just simply listen the report fabricated the bottom level, at last the problem could not solved! therfore most people feel hopless, but they must come to Phnom Penh to protest, and they are facing the arrest and sending to jail! where is their justice! NO justice for the poor! justice exists for the rich and power! why we have so many complicate social problems? this is because of corruption! the popularity rating of the cpp led government is going down day by day! people feel hopless with the government and tghe authorities!

  2. Miror says:

    123 members of the National Assembly must come out to help solving the problems of people, they get monthly pay from the state budget, they should not stay in silence, when most people come to asking for help and solution, no simply crackdown! they need help, they need solution, not crackdown! we feel ashamed for some inactiveness of our representatives, we are closely looking at your action, not staying in silence!

  3. តុលាការដុះកន្ទុយឆ្កែ says:

    តុលាការសត្វឆ្កែកន្ទុយខ្វៀនផ្កាប់មុខអស់ហ្នឹង
    ពិតជាធ្វើឱ្យជនជាតិកម្ពុជាអាម៉ាស់មុខណាស់ ។

  4. ប្រជាពលរដ្ឋ says:

    បន់ស្រន់ ធ្វើម៉េច ពួក អគតិ គ្មានសច្ចះធម៏ វាម៉េច នឹងខ្លាច !

    ប្រជាពលរដ្ឋ សាមគ្គីគ្នា ទើបពួក វា ខ្លាច ជួយដោះស្រាយបញ្ហា អោយយើង !

    ពួក វា ទាំងនេះ មិនហ៊ាន សម្លាប់ ប្រជាពលរដ្ឋ ស្លូតត្រង់ គ្មានអាវុធ រាប់រយ រាប់ពាន់នាក់ នោះ ទេ !

    « តុលាការ អន្តរជាតិ កំពុងរងចាំ ពួកឃាតករ​ សម្លាប់ ប្រជាពលរដ្ឋ ស្លូតត្រង់ យកទៅកាត់ទោស ! »