ដោយ៖ ញឹម សុខន
ថ្ងៃអាទិត្យ ទី16 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ព្រះតេជគុណ កែវ សុមាលី (ឆ្វេង) (រូបថត៖ ញឹម សុខន)
ព្រះសង្ឃមួយអង្គដែលចូលរួមទាមទារយុត្តិធម៌សង្គមញឹកញាប់ គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ ត្រូវអះអាងមកថា ប្រឈមនឹងការចាប់ព្រះកាយពីកម្លាំងអាជ្ញាធរ បើនៅតែបន្តចេញធ្វើសកម្មភាពដូចមុន។
ព្រះតេជគុណ កែវ សុមាលី គង់នៅវត្តនាគវន្ត ដែលព្រះចៅអធិការវត្ត ចេញប្រកាសកាលពីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៤ ទុកពេលឲ្យ៤៨ម៉ោង ឲ្យនិមន្តចេញពីវត្ត មុនប្រគល់ឲ្យអាជ្ញាធរ ចាត់វិធានការនោះ ឲ្យVODដឹងនៅថ្ងៃទី១៦ខែវិច្ឆិកានេះថា ព្រះចៅអធិការ បានសម្រេចលុបចោលការបណ្តេញព្រះអង្គចេញពីវត្ត បន្ទាប់ពីព្រះអង្គ ទៅសុំខមាទោស នៅព្រះវិហារ រាល់ពាក្យពេចន៍ទាំងឡាយ ដែលព្រះអង្គមានដីកាជ្រុលជ្រួស ទៅលើថ្នាក់ដឹកនាំសង្ឃប្រចាំវត្តរូបនោះ។
ប៉ុន្តែព្រះតេជគុណ កែវ សុមាលី បញ្ជាក់ថា ព្រះចៅអធិការនៅតែសម្រេច ដកតំណែងព្រះអង្គពីប្រធានកុដិ លេខ៦ដដែល។ ម្យ៉ាងវិញទៀត ព្រះចៅអធិការ នឹងមិនធានាពីការចាប់ព្រះកាយណាមួយ ពីកម្លាំងសមត្ថកិច្ចទេ បើព្រះអង្គនៅតែបន្តចេញធ្វើសកម្មភាពក្រៅវត្ត ដូចមុនៗនោះ។
ព្រះតេជគុណ កែវ សុមាលី ត្រូវព្រះចៅអធិការវត្តនាគវន្ត ព្រះនាម ងិន ឃីម ចេញលិខិតផ្លូវការ ទុកពេល៤៨ម៉ោង ឲ្យចេញពីវត្ត ដោយគ្មានលក្ខខណ្ឌ បើពុំនោះទេនឹងប្រគល់ឲ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ ដោយចោទថា ព្រះតេជគុណ កែវ សុមាលី ជាប់ពាក់ព័ន្ធនឹងការប្រើហិង្សា បង្កឲ្យព្រះសង្ឃដូចគ្នា រងរបួសលើព្រះកេស។
ប៉ុន្តែការចោទប្រកាន់នោះ ត្រូវព្រះតេជគុណ កែវ សុមាលី ច្រានចោល ដោយអះអាងថា អ្វីៗដែលកើតឡើងពេលនោះ ជាការរៀបចំទុក ទម្លាក់កំហុសលើព្រះអង្គ ដើម្បីបណ្ដេញព្រះអង្គចេញពីវត្ត ដោយសារព្រះអង្គចូលរួមចលនាសង្គម ដែលព្រះចៅអធិការយល់ថា ជាចលនាប្រឆាំងនឹងរដ្ឋាភិបាល។
យ៉ាងណាក៏ដោយព្រះតេជគុណ កែវ សុមាលី អះអាងថា ព្រះអង្គនៅតែបន្តធ្វើសកម្មភាពនោះដដែល ដោយមិនបារម្ភពីការចាប់ព្រះកាយទេ ដោយព្រះអង្គយល់ថា ការតវ៉ាដោយសន្តិវិធី ជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស មានធានាដោយរដ្ឋធម្មនុញ្ញ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
ល្អម្យ៉ាងដែរ, វិធីដោះស្រាយបទបង្ករបួសស្នាមលើអ្នកដទៃ រួចយកការចោទប្រកាន់តាមរបៀបវាយប្រហារលើអាជ្ញាធរ ដើម្បីការពារខ្លួន។
ស្រួលដែរ ថ្ងៃក្រោយ គេអាចដើរវាយគាវាយឯងទៅ រួចបើប៉ូលីសចាប់ ត្រូវចោទប្រកាស់ ថា សមត្ថកិច្ចចាប់សកម្មជន បក្សនេះ បក្សនោះ ឬ ចលនាអញចេះ អញ្ចុះ ទៅ!
អាត្រងោល ម្យ៉ាងដែរ!
តើអាជ្ញាធរឬជាអ្នកវាយក្បាលសង្ឃម្នាក់ទៀតឱយហូរឈាមកណ្តាលព្រះវិហារឬ ! តើនេះគេហៅថាទង្វើអី្វដែរ ជាអំពើហឹង្សា ឬអហឹង្សា តើយើងបណ្តែតបណ្តោយឱយបទល្មើសជាក់ស្តែងបែបនេះហើយ គ្មានទោសពៃអីសោះ ព្រោះថា បើទុកជាសង្ឃក៏ខុសធម្មវិន័យ បើទុកផ្លូវលោក៏ខុសច្បាប់រដ្ឋ ហេតុអីអស់លោកប៉ុលីសមិនចាត់ការ បញ្ហាដដែលៗនឹងហើយ ដែលពួកប្រឆាំងវាវាយប្រហារបក្សកាន់អំណាច ចាប់ផ្តើមឱយមឺុងម៉ាត់ឡើងវិញមើល រឿងខុសច្បាប់អញ្ចឹងៗ កុំទុកឱយវាឡើងតំបែរពេក???! ំ ក្រុមសិទិ្ធមនុស្សពេលនេះបែបមាត់បិទបង់ស្អិតជិតហើយមើលទៅ!!!