ដើម្បីប្រឈមនឹងការរិះគន់ដែលចេះតែកើនឡើងចំពោះការចាប់ខ្លួនសកម្មជន និងបុគ្គលលេចធ្លោរបស់គណបក្សប្រឆាំងចំនួន១៥រូបកាលពីសប្តាហ៍មុន រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយ ដោយការពារការចាប់ខ្លួននេះថា “ស្របច្បាប់” ហើយបានសង្កត់ធ្ងន់ចំពោះការប្តេជ្ញារបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំង នឹងនិទ្ទណ្ឌភាព។
សកម្មជនការពារសិទ្ធិដីធ្លីជាស្ត្រីចំនួន១០នាក់ ព្រះសង្ឃចំនួនបីអង្គ និងបុគ្គលលេចធ្លោមកពីគណបក្សសង្គ្រោះជាតិចំនួនពីរនាក់ត្រូវបានចាប់ខ្លួនចន្លោះថ្ងៃច័ន្ទ និងថ្ងៃព្រះហស្បតិ៍កាលពីសប្តាហ៍មុនពីបទចូលរួម ឬមានផែនការចូលរួមការតវ៉ា។ នៅក្នុងសេចក្តីសម្រេចដ៏ឆាប់រហ័សចំនួនពីរ សកម្មជនចំនួនប្រាំពីរនាក់ក្នុងចំណោមអ្នកទាំង១៥រូបនេះត្រូវបានផ្តន្ទាទោសដោយសាលាដំបូងរាជធានី ហើយឥឡូវនេះកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។
សេចក្ដីថ្លែងការណ៍ដែលចុះថ្ងៃទី១៤ ខែវិច្ឆិកា និងចុះហត្ថលេខាដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានខ្លឹមសារថា “រដ្ឋាភិបាលបានប្តេជ្ញាពង្រឹងច្បាប់”ហើយនឹងមិនព្រមធ្វើតាមការតវ៉ាឲ្យមានការដោះលែងសកម្មជនឡើយ។ សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “រាជរដ្ឋាភិបាលកម្ពុជាបដិសេធ និងថ្កោលទោសចំពោះពាក្យទាំងអស់ និងបុគ្គល ក្រុម ឬស្ថាប័នណាមួយ ដែលចោទប្រកាន់ និងបំផ្លើស ហើយបន្ទោសលើ[រដ្ឋាភិបាល] ដោយគ្មានមូលដ្ឋានពិតប្រាកដដែលជាដើមហេតុធ្វើឲ្យសាធារណជនយល់ច្រឡំ [និងគិត] ថា រដ្ឋាភិបាលកំពុងដាក់សម្ពាធលើគណបក្សសង្គ្រោះជាតិ”។
សេចក្តីសម្រេចយ៉ាងឆាប់រហ័សកាលពីសប្តាហ៍មុន គឺវាផ្ទុយទៅនឹងទង្វើរបស់តុលាការដែលធ្លាប់ធ្វើចំពោះមន្ត្រីរដ្ឋាភិបាល និងបុគ្គលមានខ្នងក្រាស់ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។
ក្នុងចំណោមសំណុំរឿងលេចធ្លោក្នុងពេលថ្មីៗនេះ គឺការពាក់ព័ន្ធរបស់លោក ជាម យៀប សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជានៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ការបុក ហើយរត់បណ្តាលឲ្យមានមនុស្សស្លាប់នៅក្នុងខេត្តកណ្តាលកាលពីឆ្នាំមុន ដែលមិនដែលត្រូវបានចាត់ការដោយសាលាដំបូងខេត្តឡើយ និងការបាញ់ប្រហារកាលពីឆ្នាំ២០១២លើកម្មការិនីចំនួនបីនាក់ដោយលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលមិនដែលជាប់ពន្ធនាគារដោយសារបទឧក្រិដ្ឋរបស់ខ្លួននោះ។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ផៃ ស៊ីផាន បានលើកឡើងថា រដ្ឋាភិបាលមិនអាចធ្វើអន្តរាគមន៍នៅក្នុងដំណើរការរបស់តុលាការបានឡើយ។លោកបានបន្ថែមថា “មនុស្សគ្រប់ៗរូបត្រូវតែមានការអប់រំ ហើយរៀនគោរពច្បាប់”។ លោកបានមានប្រសាសន៍ថា “វាលឿនពេកហើយ ដែលស្នើឲ្យរដ្ឋាភិបាលដាក់សម្ពាធលើតុលាការដើម្បីដោះលែងមនុស្សទាំងនោះ។ យើងមិនអាចធ្វើបានទេ”។
លោកផៃ ស៊ីផាន បានលើកឡើងទៀតថា អ្នកដែលជាប់ពន្ធនាគារទាំងនោះ “មានមេធាវីរបស់ពួកគេ ហើយអាចប្តឹងទៅសាលាឧទ្ធរណ៍បាន” ប្រសិនបើពួកគេមិនពេញចិត្តនឹងការផ្តន្ទាទោសកាលពីសប្តាហ៍មុន។
កាលពីម្សិលមិញ អ្នកតវ៉ាបានបន្តអំពាវនាវឲ្យមានការដោះលែងអ្នកទាំងនោះ។ មនុស្សប្រហែល២០០នាក់ដែលរួមមានទាំងសាច់ញត្តិអ្នកដែលត្រូវបានឃុំខ្លួនទាំងនោះផងបានហែក្បួនពីផ្នែកមួយនៃពន្ធនាគារព្រៃសទៅផ្នែកមួយទៀតជាទីដែលពួកគាត់បានបួងសួងនិងបង្ហោះប៉េងប៉ោង។
ដោយអមដំណើរដោយបងប្អូនបង្កើតចំនួនប្រាំមួយនាក់ សៀង សុខហេង អាយុ១៨ឆ្នាំ បានចូលរួមនៅក្នុងការគាំទ្រដល់ម្តាយរបស់នាងគឺអ្នកស្រី ភួង សុភាព ដែលត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍ពីបទតវ៉ានៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ។
សុខហេង បាននិយាយថា “យើងទាមទារឲ្យរដ្ឋាភិបាលដោះលែងគាត់ ហេតុដូច្នេះគាត់អាចត្រឡប់មកផ្ទះ ហើយមើលថែយើងវិញ។ បើគ្មានគាត់ទេយើងនឹងរស់នៅក្នុងស្ថានភាពលំបាកបំផុត”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា វាជារឿងខុសឆ្គងដែលរដ្ឋាភិបាលមិនចាត់វិធានការតាមចាប់ខ្លួនអ្នកដែលពាក់ព័ន្ធក្នុងករណីធ្ងន់ធ្ងរដូចជាការបាញ់ប្រហារបណ្តាលឲ្យកម្មកររោងចក្របាត់បង់ជីវិតចំនួនប្រាំនាក់នៅលើផ្លូវវេងស្រេងកាលពីខែមករា ជាដើម ប៉ុន្តែ បែរជាចាត់វិធានការហាក់បីដូចជាមិនត្រឹមត្រូវទៅវិញ។
លោកបានមានប្រសាសន៍ថា “តើទង្វើទាំងនេះអាចត្រូវបានយកមកប្រើប្រាស់ដើម្បីលុបបំបាត់និទ្ទណ្ឌភាពនៅក្នុងសង្គម ខណៈពួកគាត់ [សកម្មជន] មិនបានប្រព្រឹត្តិបទល្មើសណាមួយ ឬសម្លាប់អ្នកណានោះឡើយយ៉ាងដូចម្តេចទៅ”។
កាលពីថ្ងៃសុក្រ អង្គការលើកលែងទោសអន្តរជាតិ ក្លាយជាអង្គការសិទ្ធិមនុស្សថ្មីបំផុតដែលថ្កោលទោសការចាប់ខ្លួននេះដោយចេញវិធានការណ៍ដ៏បន្ទាន់មួយដល់សមាជិករបស់ខ្លួនដោយស្នើឲ្យពួកគេសរសេរលិខិតជូនរដ្ឋាភិបាលដើម្បីសំដែងអំពីការតវ៉ារបស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនេះបានមានខ្លឹមសារដូច្នេះថា “អង្គការលើកលែងទោសអន្តរជាតិចាត់ទុកថា បុគ្គលចំនួន១១នាក់ ដែលត្រូវបានបញ្ជូនទៅពន្ធនាគារមិនគួរត្រូវបានផ្តន្ទាទោសនោះទេ។ ពួកគេគ្រាន់តែអនុវត្តសិទ្ធិរបស់ខ្លួនពាក់ព័ន្ធនឹងសេរីភាពក្នុងការជួបជុំ ដែលមានចែងក្នុងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិនយោបាយ និងសិទ្ធិសីុវិល ដែលមានប្រទេសកម្ពុជាជាហត្ថលេខី និងដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញប៉ុណ្ណោះ”៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Holly Robertson)
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
តើ ល្បង ផៃ ស៊ីផាន ហ៊ាន អុចធូប ស្បត់ អោយស្លាប់ ម៉ាពូជ ឬ ទេ ? ដែលថា ខ្លួន មិនធ្វើតាម
កំហឹងបក្សពួក នោះ ! . ច្បាប់ តែ លោក អែង ថា = ស ទៅ ជាខ្មៅ . ខ្មៅ ទៅជា ស !
អ្នក វ៉ៃ បាញ់ សម្លាប់ ប្រជាពលរដ្ឋ កម្មករ កម្មការីនី ស្លូតត្រង់ អស់ជាច្រើននាក់ បែរជា មិនចាប់យក
មកកាត់ទោស !
To avoid misunderstanding RGC should explain the arrest against national laws, and what clauses enable the authority to exercise its power.
Knowing that judicial laws is only mechanism to oppression of RGC, constitution should be justified against any arrest. Court is not supreme laws, but constitution is and upheld.
On top of that, the HM the king is to ensure abuses of the laws (clause 113 old constitution).
When people as groups are affected by courts, intervention can be by both constitutional council and finally HM the king. For current circumstances, a judicial commission should add to the ten commissions available.
Samneang
> . . មន្ត្រី ខ្មែរ ខ្លះ ក្បត់ជាតិ ខ្លួនអែង ដោយសារ អ្វី ? ដើម្បី អ្វី ?
មន្ត្រី ខ្លះ គាត់ ខំ បំភ្លៃ ការពិត ដូច របប ខ្មោច ប៉ុល ពត ! « ស ទៅជា ខ្មៅ . ខ្មៅ ទៅជា ស »
that what I mean Cambodia the country of wonder…… every thing the leader doing is 100% right that why our country having problem every where. the way they are thinking they can do any thing to this nation whit no contest from our people. if you are again whit them they said you are again their law. we knew that this government that run by Mr strong man have no monies in budget for 2015 he need about 70,000.oo million dollars to fill up on the sate budget. that right HUN SEN go to CHINA said he is support one CHINA policy . and asking to landing more monies from CHINESE leaders. he have no ability to make money but he is good at spending. corruption just to get his tope leaders getting rich and powerful in their party to stay in powers for as long as they can. that right western said Cambodia the country for sell. peace for CAMBODIAN who love their nation