ក្រុមការងារ​បក្ស​ជាប់​ឆ្នោត​ទាំងពីរ​នឹង​ពិភាក្សា​រឿង​គជប​ដែល​មិន​ទាន់​ឯកភាព​គ្នា​នៅ​រសៀល​នេះ

ដោយ ម៉ៅ សុធានី
2014-11-16
RFA

បក្ស​ប្រជាន សង្គ្រោះ​ជាតិ ចរចា ៦១០
រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា (ឆ្វេង) និយាយ​ទៅ​រក​​​ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ជំនួប​នា​មន្ទីរ​ព្រឹទ្ធសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៤។ RFA/Tin Zakariya

ក្រុមការងារ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​១៧ វិច្ឆិកានេះ គ្រោង​ជួប​ពិភាក្សាគ្នា​ចុងក្រោយ​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​កាលពី​យប់មិញ​ថា ប្រសិនបើ​ការជជែក​ពិភាក្សា​លើក​នេះ​នៅតែ​មិនអាច​ព្រមព្រៀងគ្នា​បាន​លើ​ចំណុច​ខ្វែងគំនិត​គ្នា​នោះ ក្រុមការងារ​គណបក្ស​ទាំងពីរ​នឹងធ្វើ​កំណត់ហេតុ ដាក់ជូន​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សំរេច​ចុងក្រោយ៖ «ស្អែក​ហ្នឹង​យើង​ជួប​បន្ត​នៅ​ចំណុច​ដែល​យើង​មិនទាន់​ឯកភាពគ្នា ដែល​សល់​១០%​ទៀត។ បើ​យើង​ជួបគ្នា​ទៅ រក​ចំណុចរួម​មិនទាន់​ឃើញ យើង​ធ្វើ​កំណត់ហេតុ​ទៅ ដាក់ជូន​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​ជា​អ្នកសំរេច។ ហើយ​យើង​ជួប​ជជែក​បន្តទៀត​ទាក់ទង​នឹង​ច្បាប់បោះឆ្នោត វិសោធនកម្ម​ច្បាប់បោះឆ្នោត​តំណាងរាស្ត្រ នៅសល់​ច្បាប់​មួយទៀត។ យើង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​រួចហើយ ហើយ​រដ្ឋធម្មនុញ្ញ​ចូល​ជា​ធរមាន​ហើយ អ៊ីចឹង​យើង​ត្រូវធ្វើ​ច្បាប់​ពីរ ទីមួយ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តិទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ..ប ហើយ​ក្រុមការងារ​របស់​យើង​ត្រូវ​ជជែក​ពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត»

សេចក្ដីព្រាងច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​៧​ជំ​ពួក និង​៦៦​មាត្រា។ កាលពី​ជំនួប​ថ្ងៃទី ១០​ខែវិច្ឆិកា ក្រុមការងារ​គណបក្ស​ទាំងពីរ បាន​ជជែក​គ្នា​ដល់​មាត្រា​៥០ នៅសល់​ចំនួន​១៦​មាត្រា​ទៀត​ដែល​នៅ​មិនទាន់​ត្រូវរ៉ូវ​គ្នា។ ប៉ុន្តែ​ភាគី​ទាំងពីរ មិនបាន​បង្ហើប​ឲ្យ​ដឹង​អំពី​ចំណុច​ដែល​ខ្វែងគំនិត​គ្នា​នោះទេ។

បញ្ហា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​តាមដាន​ការបោះឆ្នោត​នៅ​កម្ពុជា ស្នើសុំ​ឲ្យ​បើកចំហរ​ក្នុងការ​ជជែក​គ្នា​នេះ និង​ទទួលយក​អនុសាសន៍​របស់​មន្ត្រី​សង្គម​ស៊ីវិល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "ក្រុមការងារ​បក្ស​ជាប់​ឆ្នោត​ទាំងពីរ​នឹង​ពិភាក្សា​រឿង​គជប​ដែល​មិន​ទាន់​ឯកភាព​គ្នា​នៅ​រសៀល​នេះ"

  1. ប្រជាពលរដ្ឋ says:

    > . . គណបក្ស ទាំង 2 បើជា ខ្មែរ ត្រូវធ្វើ អ្វីៗ ដើម្បី ប្រយោជន៍ ជាតិ ខ្មែរ !

  2. ?? says:

    it is their comment ground to stay in powers this thug ever give up that easy because they are not care about this nation at all. peace for all