ដោយ៖ ណុល ដារ៉ា
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា សម្តែងការស្វាគមន៍គ្នាទៅវិញទៅមក ក្នុងកិច្ចព្រមព្រៀងបញ្ចប់ភាពតានតឹងនយោបាយ កាលពី២២ កក្កដា កន្លងទៅ
កិច្ចព្រមព្រៀង២២ កក្កដា ២០១៤ ដែលធ្វើឡើងក្រោយការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាស អូសបន្លាយជិតមួយឆ្នាំរវាងគណបក្សឈ្នះឆ្នោតទាំងពីរ បានឯកភាពគ្នាបញ្ចប់ភាពតានតឹងនយោបាយ និងធ្វើការកែទម្រង់ គ.ជ.ប។
ថ្មីៗនេះ ប្រធានក្រុមការងារកែទម្រង់ការបោះឆ្នោតរវាងគណបក្សទាំងពីរ បានបញ្ចេញព័ត៌មានឲ្យដឹងថា ការកែទម្រង់ គ.ជ.ប ថ្មីនោះនៅសល់ចំណុចខុសគ្នាតិចតួចប៉ុណ្ណោះ។ ក្នុងចំណោមចំណុចខុសគ្នាដែលគេបានបញ្ចេញឲ្យអ្នកព័ត៌មានដឹងនោះមាន ការតម្រូវឲ្យអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃគ.ជ.ប ត្រូវមានសញ្ជាតិតែមួយ ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតជាថ្មី និងការជ្រើសរើសប្រធាន និងអនុប្រធាន គ.ជ.ប ជាដើម។
ស្របពេលដែលការចរចាបង្កើត គ.ជ.ប ថ្មី ឈានដល់ចំណុចសេសសល់តិចតួចចុងក្រោយនេះ រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានចាប់ខ្លួនសកម្មជនដីធ្លី ចាប់ផ្សឹកព្រះសង្ឃ និងចាប់ខ្លួនសមាជិកគណបក្សសង្គ្រោះជាតិជាដើម។
បណ្ដុំអង្គការសង្គមស៊ីវិលជាតិ ចាត់ទុកទង្វើរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នាំឲ្យកម្ពុជាដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ និងទាមទារឲ្យដោះលែងអ្នកទាំងនោះដោយគ្មានលក្ខខណ្ឌ។
ចំណែកឯគណបក្សសង្គ្រោះជាតិវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា បានចេញសេចក្ដីថ្លែងការណ៍ ចាត់ទុកការចាប់ខ្លួនមន្ត្រីរបស់ខ្លួន រួមទាំងការចាប់សកម្មជនដីធ្លី និងការផ្សឹកព្រះសង្ឃ ហើយយកទៅដាក់ពន្ធនាគារទាំងអស់គ្នានោះ ថាជាការរំលោភលើកិច្ចព្រមព្រៀង២២ កក្កដា ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់ភាពតានតឹងនយោបាយ។
ប៉ុន្តែនៅថ្ងៃជាមួយគ្នានោះ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ច្រានចោលការចោទប្រកាន់នោះ ដោយថាការចាប់ខ្លួន និងឃុំខ្លួនអ្នកទាំងនោះ គឺជាចំណាត់ការតាមផ្លូវច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច ហើយថាវាមិនពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀង ២២ កក្កដា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិឡើយ។
មួយថ្ងៃក្រោយមកទៀត គឺនៅថ្ងៃទី១៣ វិច្ឆិកា អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Human Right Watch បានចេញសេចក្ដីថ្លែងការណ៍ថា ការចាប់ខ្លួនអ្នកទាំងនោះ ជាការគាបសង្កត់ឲ្យគណបក្សប្រឆាំងបន្ថយការទាមទារលើការកែទម្រង់ការបោះឆ្នោត ហើយអំពាវនាវឲ្យប្រទេសម្ចាស់ជំនួយថ្កោលទោសទង្វើរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានេះ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា យល់ថាការចាប់ខ្លួនអ្នកតវ៉ារឿងដីធ្លី ការផ្សឹកព្រះសង្ឃ ក៏ដូចជាការចាប់មន្ត្រីថ្នាក់ក្រោមរបស់គណបក្សសង្គ្រោះជាតិ អាចពាក់ព័ន្ធនឹងការចរចាលើចំណុចដែលសេសសល់នោះ។លោកបន្ថែមថា ផ្នែកដែលក្រុមចរចានៃបក្សទាំងពីរមិនអាចសម្រេចបាន គឺជាផ្នែកចាំបាច់ ដែលទាក់ទងនឹងផលប្រយោជន៍នយោបាយរៀងៗខ្លួន «វាជាចំណុចសំខាន់បានជានៅសល់ ហើយសំខាន់នេះវាពាក់ព័ន្ធនឹងឥទ្ធិពល ឬក៏វាពាក់ព័ន្ធនឹងផលចំណេញរបស់គណបក្សនយោបាយផងដែរ។ អ៊ីចឹងហើយបានថា មិនអាចដោះស្រាយបានភ្លាមៗ ហើយគណបក្សទាំងពីរបន្តការចរចា ហើយការព្យាយាមយកចំណេញដូចនេះនៅតែកើតមានឡើងទៀត។ អ៊ីចឹងខ្ញុំគិតថា វាអាចពាក់ព័ន្ធនឹងការចាប់ខ្លួនសកម្មជនបក្ស ហើយនិងសកម្មជនដីធ្លីមួយចំនួនហ្នឹងដែរ»។
ពាក់ព័ន្ធនឹងការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ អ្នកវិភាគនយោបាយលោក សុខ ទូច យល់ថា បញ្ហានេះបណ្ដាលមកពីភាពក្មេងខ្ចីរបស់គណបក្សសង្គ្រោះជាតិ ក្នុងការចរចា ដែលមិនបានចែងបញ្ចប់រាល់បញ្ហាទាំងអស់ដែលកើតឡើងមុនថ្ងៃ២២ កក្កដា។ ប៉ុន្តែទោះយ៉ាងណាលោក សុខ ទូច បន្ថែមថា ការកែទម្រង់ គ.ជ.ប នេះនឹងមានដំណោះស្រាយ ព្រោះតាមការសង្កេតរបស់លោកកន្លងមក ឃើញថា អ្នកនយោបាយបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដោះស្រាយបញ្ហានានា ក្នុងនោះមានដូចជាចូលសភា និងការចូលធ្វើសម្បថក្នុងរាជវាំងជាដើម «laquo;ហេតុការណ៍កន្លងមក អ្នកនយោបាយប្រើរូបមន្តហ្នឹង យើងឃើញហើយទាំងការចូលសភាក្ដី ទាំងការធ្វើសម្បថអីហ្នឹង គឺកើតចេញមកអំពីការប្រើប្រាស់ប្រព័ន្ធតុលាការហ្នឹងឯង។ អ៊ីចឹងប្រហែលជា គ.ជ.ប ចេញតាមប្រឡោះហ្នឹងទៀតហើយ»។
លោកសុខ ទូច បន្ថែមថា បើសិនជាគណបក្សទាំងពីរបដិសេធថា ការចាប់ខ្លួនសកម្មជននេះមិនពាក់ព័ន្ធនឹងការកែទម្រង់ គ.ជ.ប ទេ ត្រូវតែបង្កើត គ.ជ.ប ឲ្យហើយសិន ដើម្បីចៀសវាងការចោទប្រកាន់របស់ប្រជាពលរដ្ឋដែលថា ជានិច្ចកាលបក្សកាន់អំណាចតែងតែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដាក់សម្ពាធនយោបាយ។
ទាក់ទងនឹងការដាក់សម្ពាធនយោបាយនេះដែរ លោកសុខ ទូច យល់ថា ស្ថានភាពពេលនេះ បញ្ជាក់ឲ្យឃើញនូវជំហររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលតែងតែនិយាយពីភាពរឹងមាំរបស់ខ្លួននោះ ថាតើពិតជារឹងមាំមែន ឬក៏ទន់ជ្រាយ «គណបក្សសង្គ្រោះជាតិនិយាយថា សម្លុតមិនខ្លាច ទិញមិនលក់ហ្នឹង តើវាគ្រាន់តែជាភាសានិយាយ ឬមួយក៏ជាកាយវិការ? បើសិនជាគណបក្សសង្គ្រោះជាតិថា — ដូចឯកឧត្តមសម រង្ស៊ីតែងតែមានប្រសាសន៍ស្លាប់ ដើម្បីបុព្វហេតុជាតិអី ឥឡូវមិនទាន់ស្លាប់ទេ ព្រោះស្រុកខ្មែរអត់មានទោសប្រហារជីវិតទេ តើយើងហ៊ានធ្វើដើម្បីយុត្តិធម៌ទេ?»។
តាមមតិរបស់អ្នកវិភាគនយោបាយ និងអ្នកតាមដានកិច្ចការបោះឆ្នោតឃើញថា ការចាប់ខ្លួនសកម្មជននយោបាយ សកម្មជនដីធ្លី ការផ្សឹកព្រះសង្ឃ និងការសម្រេចកាត់ទោសអ្នកទាំងនោះឲ្យជាប់ពន្ធនាគារ តិចឬច្រើនវាអាចជាប់ពាក់ព័ន្ធនឹងការកែទម្រង់ គ.ជ.ប ដែលកំពុងឈានដល់ដំណាក់កាលសំខាន់នេះ។ ប៉ុន្តែការការសម្រេចយ៉ាងណា គ៏អាស្រ័យលើជំហររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
As I told you this is a political game or dirty trick organized and commanded by the invisible hand! You understand the word invisible hand? It is an organized structure!
Conflict whether political, social or personal, it almost always relates to interest. It then becomes conflict of interest. When common interest is defined, then party of interest will finally comes to some sort of agreement. Without legal binding and moral binding, man tends to come to own conclusion or decision. That is where conflict of interest arises.
Relying on intellectual properties alone is not enough. Therefore, the tasks, legal obligation and moral obligation are derivatives to agreement of common cause.
When we,Cambodians, come to this fair and square idea?
Samneang
ហាហា អត់ដឹងហ៊ុនសែនច្បាស់ទេអីបានជាជឿរហ៊ុនសែនស្លុងបែបហ្នឹង!!! រឿងកិច្ចព្រមព្រាង២២កក្កដា២០១៤វាមិនសំខាន់នោះទេ។ បើហ៊ុនសែនជាមនុស្សចេះគោរពកិច្ចព្រម ព្រៀងគឺសេះដុះស្នែងតែម្តង។ កិច្ចព្រមព្រៀង២៣តុលា១៩៩១ដែលមានសាក្សី១៨ប្រទេសផ្លាយនៅ តែហ៊ុនសែនហ៊ានរំលោភចុះទំរាំកិច្ចព្រមព្រៀង២២កក្កដាដែលមានតែសមាជិកបក្សសង្គ្រោះជាតិ ប៉ុន្មាននាក់ហ្នឹងសួរថាហ៊ុនសែនមិនហ៊ានរំលោភឬ??? រឿងច្បាស់មួយទៀតគឺរឿងហ៊ុនសែនបាន សន្យាជាសាធារណះតាមកញ្ចក់ទូរទស្សន៍ថានិងកាត់ក្បាលក្រវាត់ចោលបើបង្ក្រាបព្រៃឈើមិន បានទេនោះ ហើយតើយ៉ាងម៉េចហើយឥឡូវ ក្បាលនៅតែដដែលរីឯព្រៃឈើអស់រលីង។ ដូចខ្ញុំធ្លាប់ និយាយអញ្ចឹងថាគំរូរលាយដូចហ៊្វុនសិុនបិុចកំពុងតែលេចចេញរូបរាងហើយមិនបាច់រង់ចាំយូរនោះទេ។
ល្បិចថោកទាប ទាំងនេះ សុទ្ធ តែ អាមុី អាថោង ជាអ្នកធ្វើ យកគាប់គួរ ទាំងអស់ !
លោក ហ៊ុន សែន គាត់មិនបាន ដឹង ទេ !
លោក ហ៊ុន សែន គាត់ឈប់ធ្វើ នយោបាយ អត្តឃាត ខ្លួនអែង ទៀតហើយ !
លោក ហ៊ុន សែន និង កូន គាត់ កំពុង ចំរាញ់ ចោល មន្ត្រី ដែលធ្វើ អោយគាត់ ខូចឈ្មោះ ធ្លាក់ រណ្តៅ !
ប្រទេសកម្ពុជា យើង រលាយ ហិនហោច ដោយសារ ការ ចោទ មួលបង្កាច់ ដាក់គ្នា ដោយ អយុត្តិធម៏ !
watching his foot when he shake your hand. the man full of dirty trick always in his mind set is very dirty. just remember my word when the water clear we will see the bottom of this lake . how dirty this atilt lake is, it will be until you find out some thing that you can not take your imagination .. peace for all